បើទោះបីសារធាតុរាវចេញតាមចុងសុដន់ ភាគច្រើនមិនមែនជារោគសញ្ញាគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីក៏ដោយ ប៉ុន្តែពេលខ្លះជាការល្អ ដែលយើងគួរត្រូវទៅជួបពេទ្យ ព្រោះវាក៏ជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាជាច្រើនទៀតរបស់ជំងឺមហារីកសុដន់ផងដែរ។
ស្រ្តីជាច្រើនតែងមានសារធាតុរាវចេញពីចុងសុដន់ ហើយវាអាចជារឿងធម្មតាប៉ុណ្ណោះ។ ប៉ុន្តែបើសម្រាប់ក្មេងតូចប្រុសឬស្រី ទើបកើតអាចជារឿងផ្សេង និងគួរឲ្យបារម្ភ។ ក្មេងទើបកើតអាចចេញសារធាតុរាវតាមចុងសុដន់ តែនឹងបាត់ទៅវិញនៅពីរបីសប្ដាហ៍បន្ទាប់ បើមិនបាត់ទៅវិញគួរនាំកូនទៅជួបគ្រូពេទ្យ។
ដូចគ្នាដែរ សម្រាប់មនុស្សប្រុសមានចេញសារធាតុរាវពីចុងសុដន់ក៏ជារឿងមិនធម្មតាដែរ។ គួរពិគ្រោះជាមួយគ្រូពេទ្យ។ សារធាតុរាវចេញពីចុងសុដន់អាចមានច្រើនពណ៌ និងពិបាកកំណត់ថាពណ៌ណាមានគ្រោះថ្នាក់ណាស់ដែរ។
គណនាទម្ងន់ធៀបកម្ពស់ BMI ចុចត្រង់នេះ
គណនាចំនួនកាឡូរី BMR ចុចត្រង់នេះ
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
ពិនិត្យមហារីកមាត់ស្បូនឥតគិតថ្លៃ ចុចត្រង់នេះ
ពិនិត្យមហារីកសុដន់ឥតគិតថ្លៃ ចុចត្រង់នេះ
១. ពេលណាគួរទៅជួបពេទ្យ?
បើសិនជាមានរោគសញ្ញាដូចខាងក្រោមនេះ គ្នាយើងដែលមានសារធាតុរាវចេញពីចុងសុដន់គួរទៅជួបពិភាក្សាជាមួយគ្រូពេទ្យ៖
- កើតឡើងជាប្រចាំ មិនមែនកើតមានតែម្ដង
- ចេញសារធាតុរាវពីសុដន់តែម្ខាង
- មានលាយឈាម ឬក្លិន
- មានចេញសារធាតុរាវតាមចុងសុដន់សម្រាប់ស្រ្តីមិនបំបៅដោះកូន និងចេញដោយមិនមានការប្របាច់
- អាយុលើសពី៥០ឆ្នាំ
- មានរោគសញ្ញាខ្លះទៀតដូចជា មានដុំ ឈឺ ឡើងក្រហម ឬហើមនៅលើសុដន់
- ជាមនុស្សប្រុស និងចេញសារធាតុរាវពីចុងសុដន់
អ្វីដែលបានរៀបរាប់នេះ មិនប្រាកដថាបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្តែក៏នៅតែអាចមានឱកាសតិចតួចជាជំងឺមហារីកសុដន់។ ដូចនេះហើយដើម្បីដឹងច្បាស់ គួរតែពិភាក្សាជាមួយគ្រូពេទ្យដោយផ្ទាល់។
[embed-health-tool-due-date]
២. អាចពិនិត្យបែបណា?
ពេលទៅដល់មន្ទីរពេទ្យដើម្បីប្រឹក្សារឿងនេះ គ្រូពេទ្យអាច៖
- ពិនិត្យសុដន់
- ស្កែនដោយប្រើ X-ray ឬឆ្លុះអេកូ
- ច្រឹបសាច់សុដន់ពិនិត្យ ដោយគ្រូពេទ្យអាចស៊កម្ជុលតូចមួយទៅក្នុងសុដន់ដើម្បីចាប់យកកោសិកាខ្លះមកធ្វើតេស្ត។
ចំណុចសំខាន់
បើសិនជាមានរោគសញ្ញាដូចខាងក្រោមនេះ គ្នាយើងដែលមានសារធាតុរាវចេញពីចុងសុដន់គួរទៅជួបពិភាក្សាជាមួយគ្រូពេទ្យ៖
- កើតឡើងជាប្រចាំ មិនមែនកើតមានតែម្ដង
- ចេញសារធាតុរាវពីសុដន់តែម្ខាង
- មានលាយឈាម ឬក្លិន
- មានចេញសារធាតុរាវតាមចុងសុដន់សម្រាប់ស្រ្តីមិនបំបៅដោះកូន និងចេញដោយមិនមានការប្របាច់
- អាយុលើសពី៥០ឆ្នាំ
- មានរោគសញ្ញាខ្លះទៀតដូចជា មានដុំ ឈឺ ឡើងក្រហម ឬហើមនៅលើសុដន់
- ជាមនុស្សប្រុស និងចេញសារធាតុរាវពីចុងសុដន់
- មហារីកសុដន់ អត់វ៉ាក់សាំងការពារមែន តែស្រីៗយើងអាចបង្ការបាន
- ធ្វើម៉េចដឹងថា មហារីកសុដន់ឈានដល់ដំណាក់កាលចុងក្រោយ?
- តិចនិកស្ទាប និងពិនិត្យសុដន់ រកជំងឺមហារីកដោយខ្លួនឯង
- ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់?
- ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ
- ក្រោយព្យាបាលមហារីកសុដន់ អាចយកកូនបានអត់?
- បើស៊ាំនឹងថ្នាំ ពេលព្យាបាលជំងឺមហារីកសុដន់គួរធ្វើម៉េច?
- ស្វែងយល់ពីជំងឺមហារីកច្រើនទៀត