backup og meta

ផលវិបាកមួយចំនួនអ្នកជំងឺអាចជួប ពេលព្យាបាលជំងឺមហារីកសួត

ផលវិបាកមួយចំនួនអ្នកជំងឺអាចជួប ពេលព្យាបាលជំងឺមហារីកសួត

មហារីកសួតគឺជាជំងឺដែលមនុស្សលើពិភពលោក មានការភ័យខ្លាច ព្រោះវាមិនត្រឹមតែបង្កការលំបាក តែក្នុងអំឡុង​​ពេលចាប់ផ្ដើមកើតមាននោះទេ គឺរាប់ចាប់ពីដំណាក់កាលដំបូងដល់ ដំណាក់កាលព្យាបាល។ ជាក់ស្ដែងណាស់ ស្ថិតក្នុងដំណាក់កាលព្យាបាល អ្នកជំងឺប្រឈមនឹងផលវិបាកជាច្រើនផង​ដែរ​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.បញ្ហាពិបាកដកដង្ហើម

អ្នកជំងឺមហារីកសួតប្រឈមនឹងការពិបាកដកដង្ហើម មិនថាស្ថិតក្នុងកំលុងឈឺ និង ព្យាបាល។ ផលវិបាកនៃការដកដង្ហើមគឺដោយសារតែ សារធាតុរាវមានកកើតជុំវិញបេះដូង សួត ដែលវាបង្កឲ្យស្ទះក្នុងបំពង់ខ្យល់ ធ្វើឲ្យអ្នកជំងឺកើតស្ដ្រេស ថប់បារម្ភ ឆ្លងមេរោគ ឬអាចជា​ជំងឺក្រិនសាច់សួត ដោយវិទ្យុសកម្ម។ កត្ដាទាំងនេះបណ្ដាលមកពីផលប៉ះពាល់នៃការព្យាបាល ឬអាចជារោគសញ្ញាមហារីក។ ក្នុងស្ថានភាពបែបនេះ អ្នកជំងឺអាចសាកល្បងអនុវត្ដវិធីផ្សេងៗដូជ​ជា កុំជក់បារី ឬនៅឆ្ងាយពីផ្សេងបារី ហាត់ប្រាណបន្ដិចបន្ដួច ញ៉ាំអាហារសុខភាព គេងឲ្យក្បាលខ្ពស់ជាងសួត ដកដង្ហើមវែងៗ មួយៗ បន្ទប់ត្រូវត្រជាក់ល្មម ក្នុងករណីចាំបាច់ដែលអ្នកជំងឺ ពិបាកទ្រាំខ្លាំងត្រូវទាក់​ទងទៅគ្រូពេទ្យជាបន្ទាន់។

២.អស់កម្លាំង

អ្នកជំងឺមហារីកសួត ក្នុងកំលុងព្យាបាលនឹងជួបបញ្ហា អស់កម្លាំង ល្ហិតល្ហៃ។ អាការៈនេះ នឹងអាចកើតមាន ក្នុងកំលុងព្យាបាលលើកដំបូង។ អ្នកជំងឺត្រូវតែនិយាយពីអាការៈទាំងអស់ប្រាប់ទៅគ្រូពេទ្យ ជាពិសេសពេលចាប់ផ្ដើមព្យាបាលលើកដំបូង ព្រោះការព្យាបាល ទៅមុខទៀត អ្នកជំងឺអាចប្រឈមនឹងការអស់កម្លាំងកាន់តែខ្លាំងទៅៗ។ គ្រូពេទ្យអាចអនុវត្ដតាមវិធីព្យាបាលរៀងៗខ្លួន ផ្អែកលើអាការៈអ្នកជំងឺ។ ម្យ៉ាងវិញទៀតវាអាចជា យុទ្ធសាស្ដ្រនៃការព្យាបាល ដែលគ្រូពេទ្យបានប្រើ។ ដូច្នេះចូរពិភាក្សាជាមួយគ្រូពេទ្យបានច្បាស់លាស់ អំពីករណីនេះ។ មួយវិញទៀត ករណីខ្លះអ្នកជំងឹអាចមានអាការៈអស់កម្លាំង នៅចុងបញ្ចប់នៃដំណាកាលព្យាបាល នេះដោយសារតែជំងឺមហារីកក្នុងកម្រិតស្រាល។

៣.ឆ្លងមេរោគ

អ្នកជំងឺនឹងប្រឈមបញ្ហានេះ អំឡុងពេលព្យាបាល។ ការព្យាបាលជំងឺមហារីកសួត ត្រូវប្រើប្រាស់វិធីចាក់សារធាតុគីមីបញ្ចូល ឬបាញ់កាំរស្មី ការណ៍នេះបង្កផលប៉ះពាល់ទៅដល់គ្រាប់ឈាមក្រហម និងគ្រាប់ឈាមសដែលជាផ្នែកមួយប៉ះពាល់ដល់ ភាពរឹងមាំនៃប្រព័ន្ធភាពសាំ។ កត្ដាដំបូង គ្រាប់ឈាមស​ត្រូវថយចុះ ប្រព័ន្ធភាពសាំក៏ត្រូវចុះខ្សោយ មិនអាចវាយប្រហារពពួកបាក់តេរីនិង មេរោគក្នុងខ្លួនបានទេ។ ចំណុចនេះគួរព្រួយបារម្ភ ដែលភាគច្រើនគ្រូពេទ្យតម្រូវឲ្យអ្នកជំងឺលាងដៃជាប្រចាំឲ្យបានស្អាត និង អ្នកមើលថែអ្នកជំងឺត្រូវតែអនាម័យជានិច្ចជៀស​វាង​ការ​ចម្លង​បាក់តេរីទៅដល់អ្នកជំងឺ។

៤.ការហូរឈាម

អ្នកជំងឺប្រឈមនឹងការហូរឈាមលើរាងកាយគ្រប់ទីកន្លែង នេះក៏ព្រោះតែការថយចុះបរិមាណ ប្លាកែតនឹងអាចកើតមានពេលរងសម្ពាធពីការព្យាបាល ដោយវិធីណាមួយ។ មិនថាការប្រើកាំរស្មី ឬសារធាតុគីមីនោះទេ សុទ្ធសឹង​តែប៉ះពាល់ បរិមាណប្លាកែតនៅក្នុងឈាមទាំងអស់។ ការថយចុះបរិមាណប្លាកែត គឺជាកត្ដាប្រឈមខ្លាំងបំផុត មិន​អាចគ្រប់គ្រងចរន្ដឈាមបានល្អនោះទេ ដូច្នេះអ្នកជំងឺត្រូវតែប្រយ័ត្ន នឹងការរបួសដោយប្រការណាមួយ បូករួម​ទាំងការដុសធ្មេញ ងាយនឹងហូរឈាមតាមអញ្ចាញ ដូច្នេះត្រូវប្រើប្រាស់ច្រាស់ទន់ៗ។

៥.ការជ្រុះសក់ និង រោម

អ្នកជំងឺប្រមាណជា ៧០% ជួបអាការៈជ្រុះសក់ និងរោមក្នុងពេលព្យាបាល។ អាការៈនេះ អាចកើតមានជាបណ្ដោះអាសន្នប៉ុណ្ណោះ ព្រោះវានឹងអាចដុះមកវិញធម្មតាក្រោយពេលព្យាបាលជា។ មានអ្នកជំងឺជាច្រើន ប្រឈមការតក់ស្លុត ភិតភ័យ ដោយប្រតិកម្មនឹងការព្យាបាលនេះ ការព្រួយបារម្ភទាំងនេះក៏អាចបង្ក​ផលប៉ះពាល់ដល់សុខភាពអ្នកជំងឺបានដែរ ដូច្នេះហើយ អ្នកជំងឺត្រូវតែទទួលបានការណែនាំ ពន្យល់ឲ្យបានច្បាស់​ពីក្រុម​គូ្រពេទ្យក្នុង​ខណៈ​ពេលព្យាបាលនោះ។

ជំងឺមហារីក

អត្ថបទគួរអាន៖

៦.ថយចុះចំណង់ផ្លូវភេទ

ភាពតានតឹង ព្រួយបារម្ភ អាចធ្វើឲ្យអ្នកជំងឺត្រូវថយចុះចំណង់ផ្លូវភេទ និង ភាពស្និទ្ធស្នាល ក្នុងមនោសញ្ចេតនាស្នេហា​ជាមួយដៃគូ អំឡុងពេលព្យាបាលជំងឺមហារីកសួត។ បញ្ហាដែលជួបប្រទះមានដូចជាការបាត់បង់ចំណង់ផ្លូវភេទ លិង្គមិនឡើងរឹង ការប្រែប្រួលបរិមាណមេជិវិតឈ្មោល ឈឹចាប់ពេលរួមភេទ(ស្ដ្រី) ស្ងួតទ្វារមាស ចុះខ្សោយម៉ាស់សាច់ដុំ និងរដូវមិនទៀងទាត់ នេះដោយសារការព្យាបាលដោយ ចាក់គីមីក្នុងរយៈពេលខ្លី។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Treating symptoms of advanced lung cancer https://www.cancerresearchuk.org/about-cancer/lung-cancer/advanced/treatment/treating-symptoms

Living as a Lung Cancer Survivor https://www.cancer.org/cancer/lung-cancer/after-treatment/follow-up.html

How Do I Manage Lung Cancer Side Effects? https://www.lung.org/lung-health-diseases/lung-disease-lookup/lung-cancer/treatment/manage-side-effects

Coping with Side Effects of Lung Cancer Treatment https://www.cancersupportcommunity.org/article/coping-side-effects-lung-cancer-treatment

កំណែ​ប្រែបច្ចុប្បន្ន

01/07/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជំងឺមហារីកបេះដូង ធ្លាប់ឮអត់? ងាយ​កើតកម្រិតណាដែរ?

ញ៉ាំអាហារទាំងនេះប្រចាំថ្ងៃមិនល្អទេ អាចប្រឈមជំងឺមហារីក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 01, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម