backup og meta

អាលែកហ្ស៊ីមានប៉ុន្មានប្រភេទ បង្កឡើងដោយសារអ្វី?

អាលែកហ្ស៊ីមានប៉ុន្មានប្រភេទ បង្កឡើងដោយសារអ្វី?

បើនិយាយពីអាលែកហ្ស៊ីយើង អាចគិតថាជំងឺដែលចេញលើស្បែកបង្កឲ្យរមាស់ ក្រហម។ ប៉ុន្តែលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានបញ្ជាក់ថាជំងឺអាលែកហ្ស៊ី មានច្រើនប្រភេទណាស់ ចំណែកការបង្កវិញ ក៏ខុសគ្នាដែរ។

លោកបានបកស្រាយពីជំងឺអាលែកហ្ស៊ីថា ជាការឆាប់មានប្រតិកម្មខ្ពស់របស់ប្រព័ន្ធភាពស៊ាំឆ្លើយតបទៅនឹងសារធាតុដែលចូលក្នុង ឬប៉ះពាល់ផ្ទាល់ជាមួយរាងកាយយើង។ របស់ដែលអាចធ្វើឲ្យយើងមានប្រតិកម្មអាលែកហ្ស៊ីមានដូចជាចំណីអាហារ ភេសជ្ជៈ រោមសត្វ លម្អងផ្កា ឬពិសឃ្មុំ ជាដើម។ អាលែកហ្ស៊ែនដែលជាសារធាតុបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ី អាចរកឃើញក្នុងចំណីអាហារ ភេសជ្ជៈ និងបរិស្ថានផងដែរ។

១. អាលែកហ្ស៊ីជាមួយចំណីអាហារ

អាលែកហ្ស៊ីអាហារ កើតឡើងពេលរាងកាយយើង ចាត់ទុកអាហារជារបស់មានគ្រោះថ្នាក់ ដោយវាផ្ដល់សញ្ញាទៅដល់ប្រព័ន្ធការពាររាងកាយ ផលិតអង់ទីករវាយប្រហារត្រឡប់ទៅវិញ។ នៅពេលយើងញ៉ាំ ប៉ះពាល់ ឬហិតក្លិនអាហារ វានឹងធ្វើឲ្យរាងកាយបញ្ចេញសារធាតុគីមីជាក់លាក់មួយហៅថា Histamine ដើម្បីការពារខ្លួន។ សកម្មភាពនេះ បញ្ចេញរោគសញ្ញាអាលែកហ្ស៊ីកើតឡើង ធ្វើឲ្យប៉ះពាល់លើប្រព័ន្ធដង្ហើម ប្រព័ន្ធរំលាយអាហារ ស្បែក និងប្រព័ន្ធសរសៃឈាមបេះដូង។ ប្រភេទអាហារនាំឲ្យអាលែកហ្ស៊ីមានដូចជាគ្រឿងសមុទ្រ សណ្ដែកដី សាច់ទា ជាដើម។

២- អាលែកហ្ស៊ីជាមួយលំអងផ្កា

អ្នកដែលមានប្រតិកម្មបែបនេះ ក៏មិនខុសពីអាលែកហ្ស៊ីជាមួយចំណីអាហារដែរ នៅពេលដែលយើងនៅជិត ឬប៉ះពាល់ជាមួយលំអងផ្កាអាចបណ្ដាលឲ្យឡើងក្រហមស្បែក កន្ទួលក្រហម ហើម ស្បែក ឬហៀរសម្បោរ តឹងច្រមុះ កណ្ដាស់ ហៀរទឹកភ្នែកជាដើម។

៣- អាលែកហ្ស៊ីជាមួយសត្វចិញ្ចឹម

អ្នកដែលអាលែកហ្ស៊ីជាមួយសត្វចិញ្ចឹម គឺបណ្ដាលមកពីរោមសត្វដែលចូលទៅក្នុងច្រមុះ បណ្ដាលឲ្យកណ្ដាស់ ហៀរសម្បោរ ហើយភាគច្រើនដែលជួបប្រទះ គឺអាលែកហ្ស៊ីជាមួយរោមឆ្កែ ឆ្មារ។

អាលែកហ្ស៊ី

៤- អាលែកហ្ស៊ីជាមួយជាតិឡាក់តិច

ចំពោះប្រភេទអាលែកហ្ស៊ីនេះវិញ កើតឡើងចំពោះអ្នកដែលប្រើប្រាស់របស់ប្លាស្ទិក ជ័រ ជាប្រចាំដូចជាស្រោមដៃពេទ្យ ឬស្រោមអនាម័យ ហើយអាលែកហ្ស៊ីប្រភេទនេះមិនសូវមានច្រើនទេ។

៥- អាលែកហ្ស៊ីជាមួយថ្នាំ

អាលែកហ្ស៊ីថ្នាំ កើតឡើងនៅពេលយើងមានប្រតិកម្មយ៉ាងអាក្រក់ទៅនឹងថ្នាំដែលបានប្រើ ។ ប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងត្រឡប់មកវិញ ដែលរៀបចំឲ្យមានប្រតិកម្មជំទាស់គ្នា។ ប្រតិកម្មថ្នាំភាគច្រើន មានលក្ខណៈស្រាល ហើយរោគសញ្ញា និងបាត់ទៅវិញក្នុងរយៈពេល ២-៣ ថ្ងៃ បន្ទាប់ពីឈប់ប្រើថ្នាំនោះ ប៉ុន្តែក៏មានប្រតិកម្មថ្នាំមួយចំនួន អាចមានលក្ខណៈធ្ងន់ខ្លាំងផងដែរ។

ចំណែកអាលែកហ្ស៊ី ២-៣ មុខទៀតដូចជាអាលែកហ្ស៊ីជាមួយផ្សិត ដោយសារម៉ាស៊ីនត្រជាក់កខ្វក់មិនដែលសម្អាត អាលែកហ្ស៊ីជាមួយសត្វល្អិតដូចជាព្រូនក្នុងពោះវៀន ឬអាលែកហ្ស៊ីជាមួយទឹកអប់ ឬគ្រឿងសម្អាងដទៃទៀតក៏សម្បូរផងដែរ។

ចំពោះរោគសញ្ញាអាលែកហ្ស៊ីវិញមិនសូវខុសគ្នាប៉ុន្មាន មានដូចជា៖

– ឡើងក្រហមស្បែក

– ឡើងកន្ទាលត្រអាកលើស្បែក

– ឡើងកន្ទួលក្រហមរមាស់

– ហើមបបូរមាត់ ភ្នែក និងមុខ

– ហៀរសំបោរ ឬតឹងច្រមុះ កណ្ដាស់ ហៀរទឹកភ្នែក

– ចង្អោរចង់ក្អួត ក្អួត ឈឺពោះ រាក

– រមាស់ក្នុងមាត់ ឬបំពង់ក។

– ថប់ក្នុងទ្រូង

– សម្ពាធឈាមចុះទាប

– វិលមុខ វង្វេងរង្វាន់

– ឈឺក្បាល

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/05/2021

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ឆ្ងល់អត់ហេតុអ្វីអ្នកខ្លះអាលែកហ្ស៊ី​នឹង​អាហារ ឬរបស់​អ្វី​មួយ?

អ្នកមាន​ជំងឺ​ហឺត​អាលែកហ្ស៊ី គួរនៅ​ឲ្យ​ឆ្ងាយ​ពី​របស់​ទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 05, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម