backup og meta

អាលែកហ្ស៊ីអាចកាន់តែធ្ងន់ធ្ងរនៅរដូវភ្លៀង ដោះស្រាយបែបណា?

អាលែកហ្ស៊ីអាចកាន់តែធ្ងន់ធ្ងរនៅរដូវភ្លៀង ដោះស្រាយបែបណា?

ភ្លៀង​អាច​​​លាង​ជម្រះ​ចោលល្អងធូលី​ដែល​នៅ​ក្នុង​​ខ្យល់​អាកាស​​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​ក៏​អាច​បំបែក​លំអង​​​ធូលី​នៅ​លើ​ដី និង​​​រាលដាល​កាន់​តែ​ខ្លាំង​ថែម​ទៀតដែរ​​។ ​គ្រាប់​លំអង​​ទាំង​នោះ​អាច​ប្រេះ​បែក​ និង​​​ស្ថិត​នៅ​ក្នុង​ខ្យល់​មួយ​រយៈ​ ហើយ​វា​ក៏​អាច​ចូល​ទៅ​ក្នុង​ច្រមុះ និង​សួត​របស់​យើង​ ដែល​ជា​ហេតុ​បង្ក​ជា​រោគសញ្ញា​អាលែកហ្ស៊ី​ផង​ដែរ​។

ក្រោយ​ភ្លៀង​យូរ​ប៉ុណ្ណា ទើប​​រោគសញ្ញា​អាលែកហ្ស៊ី​កាន់​តែ​ធ្ងន់ធ្ងរ?

ជា​ទូទៅ រោគសញ្ញា​អាច​នឹង​លេច​ឡើង​កាន់​តែ​ខ្លាំង​រហូត​ដល់​១២​ម៉ោង​ ក្រោយ​ភ្លៀង​ធ្លាក់​ ដោយ​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​ខ្យល់​។ ចំណែក​ឯ​ព្យុះ​​ក៏​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ ដែល​អូស​បន្លាយ​ជា​ច្រើន​ថ្ងៃ ឬ​ច្រើន​សប្ដាហ៍​។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

តើ​យើង​គួរ​ធ្វើ​យ៉ាង​ណាំ​​ដើម្បី​កាត់បន្ថយ​រោគសញ្ញា​អាលែកហ្ស៊ី​​ក្រោយ​ភ្លៀង​?

បិទ​បង្អួច​៖ ដើម្បី​រារាំង​លម្អង​ធូលី​​ចូល​មក​ក្នុង​ផ្ទះ ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​បញ្ហា​អាលែកហ្ស៊ី​

បើក​ម៉ាស៊ីន​ត្រជាក់៖ ម៉ាស៊ីន​ត្រជាក់​អាច​​ជួយ​ច្រោះ​យក​ល្អង​ធូលី ដែល​តោង​ជាប់​នៅ​ក្នុង​ខ្យល់​អាកាស​ និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ត្រជាក់​ស្រួល​ ដោយ​មិន​ចាំបាច់​បើក​បង្អួច​។

នៅ​ក្នុង​ផ្ទះ​ អំឡុង​ពេល​ភ្លៀង​៖ ការ​ជៀស​ផុត​ពី​ព្យុះ​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​អំឡុង​ពេល​មាន​ភ្លៀង​​ធ្លាក់​ខ្លាំង ពីព្រោះ​​អំឡុង​ពេល​នេះ ​បំណែក​​ល្អង​ធូលី​​អាច​នឹង​បញ្ចេញ​ភ្លាម​ៗ​ទៅ​ក្នុង​បរិយាកាស។

អាលែកហ្ស៊ីក្រោយភ្លៀង២

ប្រើ​ថ្នាំ​អាលែកហ្ស៊ី​៖ គួរ​ប្រើ​ថ្នាំ​អាលែកហ្ស៊ី​ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​។

ពាក់​ម៉ាស​នៅ​ពេល​ចេញ​ក្រៅ៖ ជាក់​ស្ដែង ម៉ាស​មិន​ត្រឹម​តែ​អាច​ការពារ​យើង​ពី​វីរុស​កូវីដ​-១៩​នោះ​ទេ វា​ក៏​អាច​ការពារ​យើង​ពី​កម្ទេច​ល្អង​នៅ​ក្នុង​ខ្យល់​អាកាស​​​យ៉ាង​មាន​ប្រសិទ្ធភាព​​ដូច​គ្នា​។

ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​៖ ការ​ពាក់​វ៉ែនតា​អាច​ជួយ​រារាំង​លម្អង​ធូលី​មិន​ឲ្យ​​មក​ប៉ះ​ផ្ទៃ​មុខ និង​ភ្នែក​​បាន​។

អត្ថបទគួរអាន៖

យ៉ាង​ណា​មិញ ប្រសិនបើ​រោគសញ្ញា​​អាលែកហ្ស៊ី​មិន​បាន​ធូរស្រាល​​​ទេ​នោះ គ្នា​យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ​ទើប​ជា​ការ​ប្រសើរ​។

ចំណុចសំខាន់

ភ្លៀង​អាច​​​លាង​ជម្រះ​ចោល​​លម្អង​ធូលី​ដែល​នៅ​ក្នុង​​ខ្យល់​អាកាស​​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​បំបែក​លម្អង​​ធូលី​នៅ​លើ​ដី និង​​​រាលដាល​កាន់​តែ​ខ្លាំងក្លា​ថែម​ទៀត​។ ដើម្បីកាត់បន្ថយរោគសញ្ញាអាលែកហ្ស៊ី ក្រោយ​ភ្លៀង​រួច យើង​គួរ​៖
  • បិទបង្អួច
  • បើកម៉ាស៊ីនត្រជាក់
  • នៅក្នុងផ្ទះ​អំឡុង​ពេល​ភ្លៀង
  • ប្រើ​ថ្នាំ​អាលែកហ្ស៊ី
  • ពាក់ម៉ាស​នៅ​ពេល​ចេញ​ក្រៅ
  • ពាក់​វ៉ែនតា​ការពារ​កម្តៅ​ថ្ងៃ

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/03/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ

អាលែកហ្ស៊ីកាន់តែធ្ងន់ធ្ងរនៅពេលយប់ អាចមកពីកត្តាទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 23, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម