បម្រែបម្រួលរាងកាយ
១- រាងកាយយើងប្រែប្រួលអីខ្លះ?
យើងហត់ជាងកាលនៅត្រីមាសទី១ទៀត ប៉ុន្តែមិនចម្លែកទេ ដោយសារការរងសម្ពាធរាងកាយជាច្រើន ដូចជានោមយប់ញឹកញាប់ ប្រែខ្លួនចុះឡើងៗដើម្បីឲ្យស្រួលពេលគេងយប់ជាដើម។ ដើម្បីត្រៀមកម្លាំងសម្រាលនៅថ្ងៃខាងមុខ យើងគួរព្យាយាមសម្រាកឲ្យបានច្រើន មិនត្រូវក្រោកឈរលឿនៗ ព្រោះអាចមានការប្រមូលផ្តុំឈាមនៅជើងបណ្តាលឲ្យថយចុះសម្ពាធឈាមភ្លាមៗ ធ្វើឲ្យវិលមុខ។
មួយវិញទៀតយើងអាចមានបញ្ហាកន្ទាលត្រអាក បើឃើញមានកន្ទួលក្រហម ហើយរមាស់លើពោះ ឬភ្លៅ និងគូទ។ តែមិនបាច់ព្រួយទេ ១% នៃស្រ្តីមានផ្ទៃពោះអាចមានបញ្ហានេះ ប៉ុន្តែមិនមានគ្រោះថ្នាក់នោះទេ ទោះយ៉ាងណាយើងគួរទាក់ទងគ្រូពេទ្យ បើរមាស់ខ្លាំងពេញរាងកាយ ព្រោះវាអាចជាសញ្ញានៃបញ្ហាថ្លើម។