បញ្ហាក្លិនមាត់មិនល្អអំឡុងពេលពពោះ ជារឿងធម្មតាប៉ុណ្ណោះ និងកើតឡើងដោយសារតែការប្រែប្រួលនៅក្នុងរាងកាយ។ ជាទូទៅ ក្លិនមាត់មិនល្អកើតចេញពីសារធាតុVolatile sulfur ដែលភាគច្រើនមានផ្ទុកសារធាតុHydrogen sulfide និង Methyl mercaptan។
មូលហេតុបង្កឲ្យមានក្លិនមាត់មិនល្អ អំឡុងពេលពពោះ៖
- ការប្រែប្រួលអ័រម៉ូន
- ក្អួត
- កង្វះជាតិកាល់ស្យូម
- កង្វះជាតិទឹក
- ការរំលាយអាហារយឺតយ៉ាវ
- បរិមាណទឹកមាត់ថយចុះ
- ញ៉ាំអាហារដែលមានក្លិនខ្លាំង ដូចជាខ្លឹមស ខ្លឹមបារាំង កាហ្វេ
- បញ្ហាសុខភាពដូចជា ការឆ្លងមេរោគផ្លូវដង្ហើម ត្រចៀក ច្រមុះ និងបំពង់ក ជំងឺទឹកនោមផ្អែម ជំងឺថ្លើម ឬជំងឺក្រពះពោះវៀនជាដើម។
ជាក់ស្ដែង ការមានផ្ទៃពោះ ក៏អាចរួមចំណែកក្នុងការកើតជំងឺរលាកអញ្ចាញធ្មេញផងដែរ ដូច្នេះហើយ ស្ត្រីពពោះគួរទៅសម្អាតធ្មេញជាទៀងទាត់ជាមួយនឹងទន្តពេទ្យជំនាញ។
[embed-health-tool-due-date]
រោគសញ្ញាពាក់ព័ន្ធនឹងក្លិនមាត់មិនល្អ អំឡុងពេលពពោះ
- ហើម ឬឈាមអញ្ចាញធ្មេញ
- ស្ងួតមាត់ លំហូរទឹកមាត់ថយចុះ
- អណ្ដាតឡើងឆ្នូតពណ៌ស
- ល្វីងមាត់។
ធ្វើម៉េចអាចបញ្ចៀសបញ្ហាក្លិនមាត់មិនល្អ អំឡុងពេលពពោះ?
- ដុសសម្អាតធ្មេញចំនួន២ដងក្នុងមួយថ្ងៃ
- ប្រើអំបោះទាក់ធ្មេញជារៀងរាល់ថ្ងៃ ដើម្បីកម្ចាត់កាកសំណល់ និងកម្ទេចកំទីដែលនៅចន្លោះធ្មេញ
- សម្អាតអណ្ដាត
- ខ្ពុរមាត់ដោយទឹកអំបិលក្ដៅឧណ្ហៗ ឬទឹកខ្ពុរមាត់ដែលគ្មានជាតិអាកុលក្រោយញ៉ាំអាហាររួច
- ញ៉ាំអាហារដែលសម្បូរដោយជាតិសរសៃ ដូចជាផ្លែឈើក្រៀម ផ្លែបឺរ ខាត់ណាខៀវ ដើម្បីជួយសម្រួលដល់ការរំលាយអាហារ
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- ទំពាស្ករកៅស៊ូដែលគ្មានជាតិស្ករ
- ពិនិត្យសុខភាពមាត់ធ្មេញរាល់៦ខែម្ដង។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?