backup og meta

គន្លឹះជួយឲ្យកូនស្បែកស្អាតតាំងពីនៅក្នុងផ្ទៃ

គន្លឹះជួយឲ្យកូនស្បែកស្អាតតាំងពីនៅក្នុងផ្ទៃ

ម៉ាក់​ៗ​កំពុង​ពពោះ ច្បាស់​ជា​ចង់​ដឹង​មិន​ខាន​ថា ធ្វើ​ម៉េច​ទើប​ឲ្យ​កូន​កើត​មក​មាន​ស្បែក​ស្អាត និង​មាន​សុខភាព​ល្អ?

ពិត​ណាស់​ ហ្សែន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កំណត់​ពណ៌​ស្បែក​ ប៉ុន្តែ​ក៏​មាន​គន្លឹះ​មួយ​ចំនួន​ អាច​ជួយ​ឲ្យ​ស្បែក​ទារក​ស​ស្អាត​ តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ដែរ។

ស្បែក​យល់​ពី​ការអភិវឌ្ឍ​នៃ​ស្បែក​បេប៊ី

ពិត​ណាស់​ ពណ៌​ស្បែក​ទារក​ត្រូវ​បាន​កំណត់​ដោយ​ហ្សែន​ ហើយ​ការ​រួម​ចំណែក​គ្នា​នៃ​ហ្សែន​ប៉ា​ម៉ាក់​ នឹង​បង្កើត​បាន​ជា​ពណ៌​ស្បែក​នៃ​កូន។ ថ្វី​ត្បិត​តែ​ហ្សែន​មិន​អាច​ផ្លាស់ប្តូរ​បាន​ ប៉ុន្តែ​ម៉ាក់​ៗ​អាច​គាំទ្រ​ដល់​ការអភិវឌ្ឍ​សុខភាព​ស្បែក​របស់​កូន​ តាម​រយៈ​ការ​ជ្រើសរើស​របប​អាហារ​ល្អ​ៗ និង​ការ​ថែទាំ​ស្បែក​ត្រឹមត្រូវ​អំឡុង​ពេល​ពពោះ។

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្ត្រីអំឡុងពពោះ

សារៈសំខាន់​នៃ​អាហារូបត្ថម្ភ

ការ​ជ្រើសរើស​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខុមាលភាព​របស់​ទារក​ក្នុង​ផ្ទៃ រួម​ទាំង​ការអភិវឌ្ឍ​ស្បែក​របស់​ក្មេង។ ហេតុ​នេះ​ហើយ​ ទើប​ស្រ្តី​ពពោះ​គួរ​ញ៉ាំ​របបអាហារ​ណា​ ដែល​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូច​ខាង​ក្រោម៖

  • វីតា​មីន​A មាន​នៅ​ក្នុង​ការ៉ុត ដំឡូង​ជ្វា និង​បន្លែ​ស្លឹក​បៃតង។ វីតា​មីនA អាច​ជួយ​ទ្រទ្រង់​ដល់​ការ​ផលិត និង​ជួសជុល​កោសិកា​ស្បែក​
  • វីតាមីន​E មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ និង​ស្បៃ​ពួយ​ឡេង មាន​ប្រសិទ្ធភាព​ ជួយ​ការពារ​កោសិកា​ស្បែក​ពី​ការ​បំផ្លាញ។
  • វីតាមីន​C ដែល​មាន​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ អាច​ជួយ​ជំរុញ​ដល់​ការ​ផលិត​ខូឡាជែន និង​រក្សា​ភាព​យឺត​នៃ​ស្បែក។
  • ស័ង្កសី ដែល​មាន​នៅ​ក្នុង​សាច់​ និង​អាហារ​ដែល​ផ្សំ​ពី​ទឹក​ដោះគោ មាន​សារៈសំខាន់​ជួយដល់​ការ​លូតលាស់​​នៃ​ស្បែក។
  • រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ដោយ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​ពី​២ ទៅ​៣​លីត្រ​ក្នុង​មួយ​ថ្ងៃ។

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​ថែទាំ​ស្បែក​បែប​ណា​?

ម៉ាក់​ៗ​ដឹង​អត់​ថា ការ​ប៉ះពាល់​នឹង​កាំរស្មី​UV អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ទារក​ដូច​គ្នា។ អ៊ឹចឹង​ហើយ​ យើង​គួរ​តែ​លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ ស្លៀក​សំលៀក​បំពាក់​ជិត​ល្អ និង​ជៀសវាង​ត្រូវ​កម្តៅ​ថ្ងៃ​រយៈពេល​យូរ។

មួយ​វិញ​ទៀត សម្រាប់​​ផលិតផល​ថែទាំ​ស្បែក​ដែល​គ្មាន​ជាតិ​កាត់​ និង​គ្មាន​សារធាតុ​គីមី​ ក៏​ជា​ជម្រើស​ដ៏​ល្អ​ផង​ដែរ​សម្រាប់​ស្រ្តី​ពពោះ។

[embed-health-tool-due-date]

បែបបទ​រស់​នៅ​សម្រាប់​ស្បែក​ទារក​​ដែល​មាន​សុខភាព​ល្អ

ជាមួយ​គ្នា​នេះ​ដែរ ម៉ាក់​ៗ​គួរ​អនុវត្តន៍​ទម្លាប់​រស់នៅ​ល្អ​​ទាំង​៣​នេះ ដើម្បី​សុខភាព​ស្បែក​របស់​កូន៖

  1. ហាត់​ប្រាណ​ងាយ​ៗ​ ដូចជា​ការ​ដើរ និង​យូហ្គា
  2. គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ និង
  3. ជៀសវា​សារធាតុ​ដែល​គ្រោះថ្នាក់​ដូចជា​ បារី គ្រឿង​ស្រវឹង និង​ថ្នាំ​ជាក់លាក់​មួយ​ចំនួន។

ពពោះ

ចំណុចសំខាន់

សារៈសំខាន់​នៃ​អាហារូបត្ថម្ភ


ការ​ជ្រើសរើស​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខុមាលភាព​របស់​ទារក​ក្នុង​ផ្ទៃ រួម​ទាំង​ការអភិវឌ្ឍ​ស្បែក​របស់​ក្មេង។ ហេតុ​នេះ​ហើយ​ ទើប​ស្រ្តី​ពពោះ​គួរ​ញ៉ាំ​របបអាហារ​ណា​ ដែល​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូច​ខាង​ក្រោម៖
  • វីតា​មីន​A មាន​នៅ​ក្នុង​ការ៉ុត ដំឡូង​ជ្វា និង​បន្លែ​ស្លឹក​បៃតង។ វីតា​មីនA អាច​ជួយ​ទ្រទ្រង់​ដល់​ការ​ផលិត និង​ជួសជុល​កោសិកា​ស្បែក​
  • វីតាមីន​E មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ និង​ស្បៃ​ពួយ​ឡេង មាន​ប្រសិទ្ធភាព​ ជួយ​ការពារ​កោសិកា​ស្បែក​ពី​ការ​បំផ្លាញ។
  • វីតាមីន​C ដែល​មាន​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ អាច​ជួយ​ជំរុញ​ដល់​ការ​ផលិត​ខូឡាជែន និង​រក្សា​ភាព​យឺត​នៃ​ស្បែក។
  • ស័ង្កសី ដែល​មាន​នៅ​ក្នុង​សាច់​ និង​អាហារ​ដែល​ផ្សំ​ពី​ទឹក​ដោះគោ មាន​សារៈសំខាន់​ជួយដល់​ការ​លូតលាស់​​នៃ​ស្បែក។
  • រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ដោយ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​ពី​២ ទៅ​៣​លីត្រ​ក្នុង​មួយ​ថ្ងៃ។

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​ថែទាំ​ស្បែក​បែប​ណា​?


ម៉ាក់​ៗ​ដឹង​អត់​ថា ការ​ប៉ះពាល់​នឹង​កាំរស្មី​UV អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ទារក​ដូច​គ្នា។ អ៊ឹចឹង​ហើយ​ យើង​គួរ​តែ​លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ ស្លៀក​សំលៀក​បំពាក់​ជិត​ល្អ និង​ជៀសវាង​ត្រូវ​កម្តៅ​ថ្ងៃ​រយៈពេល​យូរ។
មួយ​វិញ​ទៀត សម្រាប់​​ផលិតផល​ថែទាំ​ស្បែក​ដែល​គ្មាន​ជាតិ​កាត់​ និង​គ្មាន​សារធាតុ​គីមី​ ក៏​ជា​ជម្រើស​ដ៏​ល្អ​ផង​ដែរ​សម្រាប់​ស្រ្តី​ពពោះ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How Can I Increase My Baby’s Complexion During Pregnancy

https://www.medicoverhospitals.in/articles/babys-complexion-during-pregnancy

Changes to your skin during pregnancy

https://www.pregnancybirthbaby.org.au/changes-to-your-skin-during-pregnancy

Pregnancy and Skin Changes

https://www.hopkinsmedicine.org/health/conditions-and-diseases/staying-healthy-during-pregnancy/pregnancy-and-skin-changes

 

កំណែ​ប្រែបច្ចុប្បន្ន

09/01/2025

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 6 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម