backup og meta

ស្រ្តីពពោះប្រយ័ត្នឲ្យមែនទែន! ខ្យល់ពុលប៉ះពាល់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ!

ស្រ្តីពពោះប្រយ័ត្នឲ្យមែនទែន! ខ្យល់ពុលប៉ះពាល់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ!

ខ្យល់​ពុល អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ ដោយ​ឆ្លង​កាត់​តាម​សុក​ម្តាយ​ ទៅ​រារាំង​ដល់​ការ​អភិវឌ្ឍ​របស់​អា​អូន។ ជាក់ស្តែង​ ផល​ប៉ះពាល់​ជាក់លាក់​នៃ​ខ្យល់​ពុល​ គឺ​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ដូចជា ​តើ​ទារក​ក្នុ​ងផ្ទៃ​ប៉ះពាល់​នឹង​ខ្យល់​​ពុល​​នៅ​ដំណាក់កាល​មួយ​​ណា? មាន​រយៈ​ពេល​យូរ​ប៉ុណ្ណា និង​ស្ថិត​ក្នុង​កម្រិត​​តិច​ ឬ​ច្រើន?

តើ​ខ្យល់​ពុល​បង្ក​ផលវិបាក​អ្វី​ខ្លះ​ចំពោះ​ស្រ្តី​ពពោះ និង​ទារក​ក្នុង​ផ្ទៃ?

ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​មួយ​ចំនួន​​នៃ​ខ្យល់​ពុល​ចំពោះ​ទារក​ក្នុង​ផ្ទៃ រួម​មាន​៖

១. កូន​កើត​មុន​​ខែ

ចំពោះ​ម៉ាក់​ៗ​ពពោះ​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​​ខ្យល់​ពុល អាច​ប្រឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ ដែល​អាច​មាន​ហានិភ័យ​នៃ​បញ្ហា​មួយ​ចំនួន​ទៀត ដូចជា​កូន​មិន​គ្រប់​គីឡូ សួត​ទារក​មិន​ទាន់​ទុំ ឬ​ទារក​អាច​ស្លាប់​ភ្លាម​ៗ​ក្រោយ​សម្រាល។

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្ត្រីអំឡុងពពោះ

២. ទារក​មាន​ការអភិវឌ្ឍ​យឺតយ៉ាវ ឬ​អាច​​ស្លាប់​ក្នុង​ផ្ទៃ

ការ​ប៉ះពាល់​នឹង​ខ្យល់​ពុល​នេះ​ដែរ ក៏​អាច​រារាំង​ដល់​ការអភិវឌ្ឍ​របស់​បេប៊ី ដែល​ធ្វើ​ឲ្យ​អា​អូន​មាន​រូបរាង​តូច​ជាង​ទារក​ធម្មតា ឬ​ថែម​ទាំង​អាច​​បណ្តាល​ឲ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ក្នុង​ត្រី​មាស​ទី​៣​ផង​ក៏​មាន នេះ​បើ​យោង​តាម​ការ​​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០១៨​​។ បន្ថែម​ពី​នេះ ខ្យល់​ពុល​ក៏​អាច​ធ្វើ​ឲ្យ​អា​អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម​រយៈពេល​វែង ដូចជា​កើត​ជំងឺ​ហឺត និង​អាលែកហ្ស៊ី​ជាដើម។

​​ចុះ​ម៉ាក់​ៗ​វិញ មាន​ហានិភ័យ​អ្វី​ខ្លះ​?

ចំពោះ​ស្រ្តី​ពពោះ​​ដែល​ប៉ះពាល់​ទៅ​នឹង​ខ្យល់​ពុល​​ខ្លាំង​​ក្នុង​ត្រី​មាស​ទី​១ អាច​មាន​ហានិភ័យ​កើត​ជំងឺ​មប្រុង​ក្រឡា​ភ្លើង និង​សម្ពាធ​ឈាម​ខ្ពស់​​ ព្រម​ទាំង​អាច​រលូត​កូន​ថែម​ទៀត​ផង។

ខ្យល់ពុល

[embed-health-tool-due-date]

គន្លឹះ​ការពារ​ខ្លួន និង​ទារក​ក្នុង​ផ្ទៃ​ពី​ខ្យល់​ពុល​នៅ​ក្នុង​បរិយាកាស

  • ប្រសិនបើ​មាន​ខ្យល់​ពុល​ខ្លាំង​នៅ​ក្នុង​បរិយាកាស​ គួរ​ព្យាយាម​នៅ​ក្នុង​ផ្ទះ ដោយ​បិទ​ទ្វារ​ និង​បង្ហួច​ឲ្យ​ជិត រួច​បើ​ម៉ាស៊ីន​ត្រជាក់​​ក្នុង ​recycle mood។
  • ប្រើប្រាស់​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់
  • ជៀសវាង​ការ​ស្រូប​ផ្សែង​​ផ្សេង​ៗ​ដូចជា​ផ្សែង​បារី ធូប​ទៀន និង​កាត់បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​លាង​សម្អាត​
  • ជ្រើសរើស​ប្រភេទ​ម៉ាស ​P2 ឬ​ N95 ប៉ុន្តែ​គប្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន​សិន
  • ញ៉ាំ​របបអាហារ​សុខភាព ដោយ​ផ្តោត​ទៅ​លើ​​បន្លែ និង​ផ្លែឈើ ដោយ​ជៀសវាង​ស្ករ​ និង​អាហារ​កែ​ច្នៃ​ច្រើន
  • ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ ដែល​ស័ក្តិសម​ចំពោះ​ស្រ្តី​ពពោះ ដូចជា​ដើរ​ ឬ​ហាត់​យូហ្គា។

ចំណុចសំខាន់

គន្លឹះ​ការពារ​ខ្លួន និង​ទារក​ក្នុង​ផ្ទៃ​ពី​ខ្យល់​ពុល​នៅ​ក្នុង​បរិយាកាស


  • ប្រសិនបើ​មាន​ខ្យល់​ពុល​ខ្លាំង​នៅ​ក្នុង​បរិយាកាស​ គួរ​ព្យាយាម​នៅ​ក្នុង​ផ្ទះ ដោយ​បិទ​ទ្វារ​ និង​បង្ហួច​ឲ្យ​ជិត រួច​បើ​ម៉ាស៊ីន​ត្រជាក់​​ក្នុង​recycle mood។
  • ប្រើប្រាស់​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់
  • ជៀសវាង​ការ​ស្រូប​ផ្សែង​​ផ្សេង​ៗ​ដូចជា​ផ្សែង​បារី ធូប​ទៀន និង​កាត់បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​លាង​សម្អាត​
  • ជ្រើសរើស​ប្រភេទ​ម៉ាស​P2 ឬ​N95 ប៉ុន្តែ​គប្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន​សិន
  • ញ៉ាំ​របបអាហារ​សុខភាព ដោយ​ផ្តោត​ទៅ​លើ​​បន្លែ និង​ផ្លែឈើ ដោយ​ជៀសវាង​ស្ករ​ និង​អាហារ​កែ​ច្នៃ​ច្រើន
  • ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ ដែល​ស័ក្តិសម​ចំពោះ​ស្រ្តី​ពពោះ ដូចជា​ដើរ​ ឬ​ហាត់​យូហ្គា។

អត្ថបទគួរអាន៖

​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Can air pollution affect pregnancy outcomes?

Air pollution and pregnancy outcomes: What are the effects?

Air Pollution and Pregnancy

https://ranzcog.edu.au/wp-content/uploads/Air-Pollution-Pregnancy.pdf

How Air Pollution Impacts Pregnancy

https://americanpregnancy.org/healthy-pregnancy/pregnancy-health-wellness/how-air-pollution-impacts-pregnancy/

កំណែ​ប្រែបច្ចុប្បន្ន

23/01/2025

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ

គន្លឹះខ្លឹមៗ ថែទាំខ្លួនចំពោះម៉ាក់ៗកំពុងពពោះចំរដូវរងា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ just now

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម