ការជ្រាបទឹកភ្លោះចូលសរសៃឈាមសួតរបស់ម្ដាយអំឡុងពេលសម្រាលកូន ឬក្រោយសម្រាលកូន ជាលក្ខខណ្ឌកម្រមួយ ប៉ុន្តែអាចបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។ បញ្ហានេះពិបាកធ្វើរោគវិនិច្ឆ័យណាស់ ហើយប្រសិនបើគ្រូពេទ្យមានការសង្ស័យថាម៉ាក់ៗអាចប្រឈមនឹងស្ថានភាពនេះ ម៉ាក់ចាំបាច់ត្រូវទទួលការព្យាបាលជាបន្ទាន់។
រោគសញ្ញា
ការជ្រាបទឹកភ្លោះចូលសរសៃឈាមសួត អាចវិវត្តយ៉ាងឆាប់រហ័ស និងភ្លាមៗ។ រោគសញ្ញានៃបញ្ហានេះរួមមាន៖
- ហត់
- មានសារធាតុរាវច្រើននៅក្នុងសួត
- សម្ពាធឈាមចុះទាបភ្លាមៗ
- បេះដូងមិនអាចធ្វើការច្របាច់ឈាមភ្លាមៗ
- កកឈាម
- ធ្លាក់ឈាមចេញពីស្បូន ឬកន្លែងវះកាត់
- ស្ថានភាពផ្លូវចិត្តប្រែប្រួល ដូចជាថប់បារម្ភ
- គ្រុនរងា
- ចង្វាក់បេះដូងលោតញាប់
- ប្រកាច់
- បាត់បង់ស្មារតី។
មូលហេតុបង្ក
ការជ្រាបទឹកភ្លោះចូលសរសៃឈាមសួតរបស់ម្ដាយ អាចទំនងជាកើតឡើងដោយសារការរហែករបាំងសុកពីការប៉ះទង្គិចជាដើម។ នៅពេលដែលមានការដាច់រហែក ប្រព័ន្ធភាពស៊ាំនឹងបញ្ចេញប្រតិកម្ម ដែលបង្កឲ្យមានការរលាក ជាហេតុនាំឲ្យមានកំណកឈាមមិនប្រក្រតីនៅក្នុងសួត និងសរសៃឈាមសួត។ យ៉ាងណាមិញ ក្នុងលក្ខខណ្ឌមួយចំនួន ទោះជាមានការជ្រាបទឹកភ្លោះចូលសរសៃឈាមសួតរបស់ម្ដាយក៏មិនបង្កឲ្យមានបញ្ហាអ្វីឡើយ។ អ៊ីចឹងហើយ ទើបយើងមិនអាចដឹងច្បាស់លាស់ពីមូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្ដាលមកពីការជ្រាបទឹកភ្លោះនេះ។
កត្តាហានិភ័យ
បញ្ហាសុខភាពមួយនេះ អាចកើតឡើងនៅចន្លោះពី១ ទៅ១២ករណីក្នុងចំណោមការសម្រាលកូនចំនួន១០០ ០០០ករណី។ ដោយសារតែការជ្រាបទឹកភ្លោះចូលសរសៃឈាមសួតជារឿងកម្រមួយ ទើបយើងពិបាកក្នុងការកំណត់ពីកត្តាហានិភ័យ។
ការស្រាវជ្រាវបានបង្ហាញថា កត្តាហានិភ័យមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការជ្រាបទឹកភ្លោះនេះ រួមមាន៖
- សម្រាលកូននៅអាយុ៣៥ឆ្នាំ ឬលើសពីនេះ
- បញ្ហាសុក
- ជំងឺបម្រុងក្រឡាភ្លើង
- មានទឹកភ្លោះច្រើនពេក។
ផលវិបាក
ការជ្រាបទឹកភ្លោះចូលសរសៃឈាមសួត អាចបង្កផលវិបាកធ្ងន់ធ្ងរដល់ទាំងម៉ាក់ និងទារក ដូចជា៖
- របួសខួរក្បាល៖ អុកស៊ីសែនក្នុងឈាមទាប អាចបណ្ដាលឲ្យខូចសរសៃប្រសាទធ្ងន់ធ្ងរ ឬស្លាប់ខួរក្បាលជារៀងរហូត។
- ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលយូរ ទោះជារួចផុតពីគ្រោះថ្នាក់ក៏ដោយ។
- ចំនួនស្ត្រីដែលបាត់បង់ជីវិតពេលសម្រាលកូន ដោយបញ្ហាទឹកភ្លោះជ្រាបចូលសរសៃឈាមសួតមានអត្រាខ្ពស់។
- ទារកមានហានិភ័យនៃបញ្ហារបួសខួរក្បាល ឬស្លាប់ខួរក្បាលតែម្ដង។
[embed-health-tool-due-date]
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?