backup og meta

ដុំស្បូនគ្រប់ប្រភេទ សុទ្ធតែបង្កគ្រោះថ្នាក់អំឡុងពេលពពោះមែនអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2023

    ដុំស្បូនគ្រប់ប្រភេទ សុទ្ធតែបង្កគ្រោះថ្នាក់អំឡុងពេលពពោះមែនអត់?

    ដុំ​ស្បូន​ ជា​ការ​លូតលាស់​មិន​ប្រក្រតី​នៅ​ក្នុង និង​ជុំវិញ​ស្បូន​របស់​ស្ត្រី។ ដុំ​ប្រភេទ​នេះ​ អាច​​រីក​ធំ​ខ្លាំង និង​​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​​ធ្ងន់ធ្ងរ​នៅ​ក្នុង​ពោះ ព្រម​ទាំង​បណ្ដាល​ឲ្យ​យើង​មក​រដូវ​ច្រើន​ជ្រុល។ យ៉ាង​ណា​មិញ ក្រុម​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការ​លូតលាស់​មិន​ប្រក្រតី​​នៃ​ដុំ​ស្បូន​​នេះ​នៅ​ឡើយ​ទេ។

    ជា​ទូទៅ​ ដុំ​ស្បូន​អាច​មាន​ប្រវែង​​ប្រហែល​១​មិល្លីម៉ែត្រ ទៅ​​២០​សង់ទីម៉ែត្រ និង​អាច​​ដុះ​នៅ​ក្នុង​ជញ្ជាំង ឬ​ខាង​ក្រៅ​ជញ្ជាំង​ស្បូន ហើយ​ភាគ​ច្រើន​មិន​មែន​ជា​ប្រភេទ​ដុំ​មហារីក​ទេ ព្រម​ទាំង​មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​​​ផង​ដែរ។

    ដុំ​សាច់​ប៉ះពាល់​ដល់​ការ​ពពោះ​យ៉ាង​ម៉េច​ខ្លះ?

    ​បញ្ហា​ដុំ​សាច់​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​មួយ​ចំនួន​ អំឡុង​ពេល​ពពោះ ដែល​រួម​មាន​៖

    • ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ
    • កូន​មិន​គ្រប់​ខែ
    • រលូត​កូន

    រោគសញ្ញា​នៃ​ដុំ​ស្បូន​អំឡុង​ពេល​ពពោះ

    • ចុក​ពោះ​ខ្លាំង​
    • បញ្ហា​​រំលាយ​អាហារ ដូចជា​ការ​ទល់លាមក
    • នោម​ញឹកញាប់

    ដុំស្បូន

    ការ​ព្យាបាល​នៃ​ដុំ​ស្បូន​អំឡុង​ពេល​ពពោះ

    ប្រសិនបើ​​ដុំ​សាច់​មាន​ទំហំ​ធំ ​នោះ​នឹង​អាច​បង្ក​ផល​​ប៉ះពាល់​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​យើង​ធ្វើការ​វះកាត់​អំឡុង​ពេល​ពពោះ។ ប៉ុន្តែ​ នេះ​ជា​ករណី​កម្រ​ ហើយ​ក៏​អាច​បង្ក​ជា​ផលវិបាក​ផ្សេង​ៗ​ដូច​គ្នា។ វិធីសាស្ត្រ​ដ៏​​មាន​សុវត្ថិភាព​បំផុត​​ក្នុង​ការ​យក​ដុំ​សាច់​ចេញ​ គឺ​គួរ​តែ​រង់ចាំ​រហូត​ដល់​​ពេល​សម្រាល​កូន​រួច ទើប​ជា​ការ​ប្រសើរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម