ការរលូតកូនជាបន្តបន្ទាប់ អាចជារឿងដ៏សោកសៅចំពោះប៉ាម៉ាក់ និងក្រុមគ្រួសារទាំងមូល។ ជាក់ស្តែង ការរលូតកូន អាចកើតឡើងដោយសារតែកត្តាហ្សែន បញ្ហាក្រូម៉ូសូមរបស់អំប្រ៊ីយ៉ុង ឬទម្លាប់រស់នៅប្រចាំថ្ងៃរបស់ម៉ាក់ៗដែរ។ យ៉ាងណាមិញ ក្រៅពីប្រឈមនឹងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ស្រីៗយើងអាចប្រឈមនឹងផលវិបាកសុខភាពទាំងនេះ បន្ទាប់ពីរលូតកូនម្តងហើយម្តងទៀត។
គ្រោះថ្នាក់នៃការរលូតកូនម្តងហើយម្តងទៀត
ការសិក្សាជាច្រើនបានបង្ហាញថា ស្ត្រីដែលមានប្រវត្តិរលូតកូនច្រើនដង មានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងផលវិបាកសុខភាពធ្ងន់ធ្ងរ ដូចជាសម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ២។ ប៉ុន្តែ ក្រៅពីនេះ ស្រីៗអាចជួបប្រទះបញ្ហាជាច្រើនផ្សេងទៀត ដែលរួមមាន៖
១. ហានិភ័យនៃជំងឺស្លេកស្លាំង
រាល់ពេលដែលស្រីៗយើងប្រឈមនឹងការរំលូតកូន គឺត្រូវបាត់បង់ឈាមយ៉ាងច្រើន ដែលអាចបណ្តាលឲ្យសុខភាពទ្រុឌទ្រោម និងស្លេកស្លាំង។
២. អសមត្ថភាពមាត់ស្បូន
ជាមួយគ្នានេះដែរ ការរំលូតកូនម្តងហើយម្តងទៀត អាចផ្សារភ្ជាប់ទៅនឹងអសមត្ថភាពមាត់ស្បូន ដែលបណ្តាលឲ្យមាត់ស្បូនរលុង និងមិនអាចទ្រគភ៌បាន។ កត្តានេះ ជាហេតុនាំឲ្យស្រីៗយើងអាចរលូតកូននៅថ្ងៃក្រោយផងដែរ។
៣. ធ្លាយស្បូន
ស្រីៗយើងដឹងអត់ថា ហានិភ័យនៃការធ្លាយស្បូនអាចនឹងកើនឡើងទ្វេដងចំពោះស្ត្រីដែលរំលូតកូន ឬរលូតកូនញឹកញាប់។
៤. កូនកើតមិនគ្រប់ខែ
ទន្ទឹមនឹងនេះដែរ ការរំលូត ឬរលូតកូនញឹកញាប់ ក៏នាំឲ្យស្ត្រីយើងប្រឈមនឹងហានិភ័យខ្ពស់នៃការកើតកូនមិនគ្រប់ខែ នៅពេលដែលមានផ្ទៃពោះដូចគ្នា។
[embed-health-tool-due-date]
៥. ថង់ស្បូនរាំងស្ទះ
ជំងឺAsherman’s syndrome ឬផលវិបាកដែលកើតមាននៅពេលដែលថង់ស្បូនត្រូវបានរាំងស្ទះទាំងស្រុង អាចកើតមាន នៅពេលដែលស្រីៗប្រឈមនឹងការរលូតកូនម្តងហើយម្តងទៀត។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?