backup og meta

ជំងឺPotter Syndromeអាចប៉ះពាល់តម្រងនោមទារកក្នុងផ្ទៃ ម៉ាក់ៗត្រូវប្រយ័ត្ន

ជំងឺPotter Syndromeអាចប៉ះពាល់តម្រងនោមទារកក្នុងផ្ទៃ ម៉ាក់ៗត្រូវប្រយ័ត្ន

ស្រ្តី​ពពោះ​ គួរ​​តាមដាន​សុខភាព​ជា​ទៀងទាត់ ដើម្បី​ការពារ​ទារក​ក្នុង​ផ្ទៃ​ពី​ជំងឺ​កម្រ​មួយ​ប្រភេទ ដែល​មាន​ឈ្មោះ​ថា ជំងឺ​Potter Syndrome។

​ជំងឺ​Potter Syndrome​ជា​អ្វី​?

ជំងឺ​Potter Syndrome ប៉ះពាល់​ដល់​ការ​លូតលាស់​ ក៏​ដូចជា​មុខងារ​នៃ​តម្រង​នោម​របស់​ទារក​ ដែល​​បង្ក​ឲ្យ​មាន​កង្វះ​ទឹក​ភ្លោះ​នៅ​ក្នុង​ស្បូន។ ជា​លទ្ធផល ទារក​ដែល​មាន​ជំងឺ​នេះ នឹង​មាន​ស្បែក​ជ្រីវជ្រួញ ត្រចៀក​ទាប ច្រមុះ​សំប៉ែត ហើយ​ផ្នត់​នៃ​ចុង​ភ្នែក​ក៏​ឃ្លាត​ចេញ​ពី​គ្នា​ដែរ។ យោង​តាម​National Library of Medicine បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ ជា​ប្រភេទ​ជំងឺ​កម្រ ដែល​កើត​លើ​ទារក​ម្នាក់​ក្នុង​ចំណោម​ទារក​២០០០ ទៅ​៥០០០​នាក់​ប៉ុណ្ណោះ ហើយ​នឹង​កើត​លើ​ក្មេង​ប្រុស​ច្រើន​ជាង​ក្មេង​ស្រី។

​ក្មេង​កើត​ជំងឺPotter Syndrome អាច​​ព្យាបាល​បាន​អត់?

កត្តា​នេះ គឺ​អាស្រ័យ​ទៅ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ជាក់ស្តែង។ ប្រសិនបើ​បញ្ហា​ខ្វះ​ទឹក​ភ្លោះ ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ និង​មុខងារ​នៃ​សរីរាង្គ​សំខាន់​ នោះ​ឱកាស​រស់រាន​មាន​ជីវិត​ក៏​តិច​ទៅ​តាម​ហ្នឹង​ដែរ។ ប៉ុន្តែ សម្រាប់​ទារក​ដែល​មាន​រោគសញ្ញា​ស្រាល​ អាច​ធ្វើ​ការ​ព្យាបាល​​បាន និង​អាច​​ប្រសើរ​ឡើង​ទៅ​តាម​ពេលវេលា។

​យ៉ាង​ណា​មិញ បើ​យោង​តាមStatPearls បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ទារក​ដែល​កើត​​ជំងឺPotter Syndrome ​នេះ​ មិន​ល្អ​​ឡើយ​ ពោល​គឺ​ទារក​ទាំង​អស់​ អាច​ស្លាប់​ក្នុង​ផ្ទៃ ឬ​ក៏​ស្លាប់​ភ្លាម​ៗ​ក្រោយ​ពេល​សម្រាល។

មូលហេតុ​នៃ​ជំងឺPotter Syndrome​​​​​​

​មូលហេតុ​បង្ក​នៃ​ជំងឺ​នេះ ភាគ​ច្រើន​ទាក់ទង​ទៅ​នឹង​តម្រង​នោម​ ដែល​រួម​មាន​តម្រង​នោម​មិន​លូតលាស់ ឬ​គ្មាន​តម្រង​នោម​ ជំងឺ​តម្រង​នោម​Polycystic ការ​ស្ទះ​ផ្លូវ​ទឹក​នោម​ និង​ការ​លេច​ធ្លាយ​នៃ​ទឹក​ភ្លោះ ដោយ​សារ​តែ​បែកស្រោមទឹកភ្លោះ។

[embed-health-tool-due-date]

​ជំងឺPotter Syndrome​អាច​បង្ការ​បាន​អត់?

ពុំ​មាន​វិធានការ​បង្ការ​​ជំងឺPotter Syndrome​នេះ​ឡើយ​ ប៉ុន្តែ​ស្ត្រី​ពពោះ គួរ​​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​ប្រការ​ដែល​គួរ និង​មិន​គួរ​ធ្វើ​អំឡុង​ពេល​ពពោះ។ មួយ​វិញ​ទៀត យើង​ចាំបាច់​ត្រូវ​មក​ពិនិត្យ​ផ្ទៃ​ពោះ​ឲ្យ​បាន​ទៀងទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ ដើម្បី​អាច​ដឹង​ពី​បញ្ហា​ ឬ​ហានិភ័យ​ផ្សេង​ៗ​ឲ្យ​បាន​ទាន់​ពេលវេលា។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Potter Syndrome

https://my.clevelandclinic.org/health/diseases/23584-potter-syndrome

Potter Syndrome

https://www.osmosis.org/answers/potter-syndrome

Potter Syndrome

https://www.ncbi.nlm.nih.gov/books/NBK560858/

កំណែ​ប្រែបច្ចុប្បន្ន

13/03/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អាហារ ៤ ប្រភេទសម្រាប់រដូវក្តៅ ម៉ាក់ៗពពោះហាមមើលរំលង!

រឿងគួរធ្វើ និងមិនគួរធ្វើ អំឡុងពេលពពោះត្រីមាសទី១


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 13

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម