backup og meta

គន្លឹះដោះស្រាយបញ្ហាក្រហាយទ្រូងអំឡុងពេលពពោះ ម៉ាក់ៗមិនគួររំលង!

គន្លឹះដោះស្រាយបញ្ហាក្រហាយទ្រូងអំឡុងពេលពពោះ ម៉ាក់ៗមិនគួររំលង!

ការ​ពពោះ ជា​បទពិសោធន៍​ដ៏​រំភើប​រីករាយមួយ​របស់​ម៉ាក់​ៗ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ ស្ត្រី​ពពោះ​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​​អាការៈ​ក្រហាយ​ទ្រូង​ជា​ដើម។ អារម្មណ៍​ក្រហាយ​នៅ​ទ្រូង និង​បំពង់​ក ធ្វើ​ឲ្យ​​ម៉ាក់​ៗ​មិន​ស្រួល​ក្នុង​ខ្លួន ជា​ពិសេស​នៅ​ពេល​យប់​ ឬ​ក្រោយ​ញ៉ាំ​អាហារ។ តើ​បញ្ហា​នេះ​កើត​ឡើង​បណ្តាល​មក​ពី​អ្វី? ដោះស្រាយ​បែប​ណា?

មូលហេតុ​នៃ​ការ​ក្រហាយ​ទ្រូង​អំឡុង​ពេល​ពពោះ

១. ការ​ប្រែប្រួល​អ័រម៉ូន

ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូន​ ជា​ពិសេស​​អ័រម៉ូន progesterone អាច​ជំរុញ​ឲ្យ​អាស៊ីដ​ក្រពះ​ច្រាល​ត្រឡប់​ទៅ​កាន់​បំពង់​អាហារ​វិញ ដែល​បញ្ហា​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង

២. សម្ពាធ​នៅ​លើ​ក្រពះ​កើន​ឡើង

​អំឡុង​ពេល​ពពោះ ស្បូន​ដែល​កំពុង​លូតលាស់​​បាន​ដាក់​សម្ពាធ​លើ​ក្រពះ ដែល​អាច​រុញ​អាស៊ីដ​ក្រពះ​ទៅ​ក្នុង​បំពង់​អាហារ។ សម្ពាធ​នេះ រួម​ចំណែក​ដល់​ការវិវត្ត​នៃ​រោគសញ្ញា​ក្រហាយ​ទ្រូង។

​​៣. របប​អាហារ

អាហារ​ និង​ភេសជ្ជៈ​ជាក់លាក់​ អាច​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ក្រហាយ​ទ្រូង​អំឡុង​ពេល​ពពោះ ដែល​អាហារ​ទាំង​នេះ​ រួម​មាន​អាហារ​ហឹរ ខ្លាញ់​ច្រើន​​ ឬ​អាហារ​ចៀន ពពួក​ផ្លែ​ក្រូច សូកូឡា កាហ្វេអ៊ីន​ ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស។ល។

៤. ការ​ប្រែប្រួល​រូបរាងកាយ

​ស្រប​ពេល​ដែល​ទារក​លូតលាស់ ស្បូន​ដែល​រីក​ធំ​អាច​រុញ​ក្រពះ​ឡើង​ទៅ​ខាង​លើ និង​បង្កើន​ឱកាស​នៃ​ការ​ច្រាល់​អាស៊ីដ​ និង​ក្រហាយ​ទ្រូង។

៥. ស្រ្តេស និង​ផ្លូវ​ចិត្ត

ស្រ្តេស និង​ការ​ថប់​បារម្ភ អាច​ធ្វើ​ឲ្យ​រោគសញ្ញា​ក្រហាយ​ទ្រូង​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន។ ជាក់ស្តែង ម៉ាក់​ៗ​អាច​​មាន​ការ​ប្រែប្រួល​អារម្មណ៍ និង​កើនឡើង​កម្រិត​ស្ត្រេស​អំឡុង​ពេល​ពពោះ ដែលកត្តានេះ​រួម​ចំណែក​ដល់​ការវិវត្ត​នៃ​អាការៈ​ក្រហាយ​ទ្រូង។

គន្លឹះ​ជៀសវាង​បញ្ហា​ក្រហាយ​ទ្រូង​អំឡុង​ពេល​ពពោះ

  • ជៀសវាង​អាហារ​ដែល​នាំ​ឲ្យ​ក្រហាយ​ទ្រូង
  • ទំពារ​អាហារ​យឺត​ៗ និង​ឲ្យ​ម៉ត់​ល្អ
  • ជៀសវាង​​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច
  • ស្លៀក​សំលៀកបំពាក់​​រលុង​ៗ ជា​ពិសេស​នៅ​បរិវេណ​ពោះ
  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់
  • គ្រប់គ្រង​ស្ត្រេស​ឲ្យ​បាន​ល្អ​ តាម​រយៈ​ការ​ធ្វើ​សកម្មភាព​កំសាន្ត​ផ្សេង​ៗ ហាត់​ប្រាណ​បែប​ស្រាលៗ ឬ​ធ្វើ​សមាធិ។ល។
  • ក្នុង​ករណី​ដែល​​បញ្ហា​ក្រហាយ​ទ្រូង​​មិន​បាត់​ទៅ​វិញ ឬ​កាន់​តែ​ធ្ងន់ធ្ងរ ម៉ាក់​ៗ​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។​​

អត្ថបទគួរអាន៖

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Heartburn During Pregnancy

https://my.clevelandclinic.org/health/diseases/12011-heartburn-during-pregnancy

How to Prevent and Treat Heartburn During Pregnancy

https://www.lancastergeneralhealth.org/health-hub-home/motherhood/your-pregnancy/how-to-prevent-and-treat-heartburn-during-pregnancy

Pregnancy Heartburn? 7 Ways to Get Relief

https://intermountainhealthcare.org/blogs/topics/intermountain-moms/2021/05/pregnancy-heartburn-7-ways-to-get-relief/

កំណែ​ប្រែបច្ចុប្បន្ន

10/07/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រលាកទ្វារមាសដោយបាក់តេរីច្រើនជ្រុលពេលពពោះ បង្កបញ្ហាអ្វីខ្លះ?

ចេះតែ​រមួល​ក្រពើអំឡុងពេលពពោះ គួរដោះស្រាយបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 10

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម