backup og meta

បើម៉ាក់ៗកំពុងពពោះ ហាមធ្វើ​ការងារផ្ទះ​ទាំង​នេះ ប្រយ័ត្នសយធំ!

បើម៉ាក់ៗកំពុងពពោះ ហាមធ្វើ​ការងារផ្ទះ​ទាំង​នេះ ប្រយ័ត្នសយធំ!

ស្រីៗ​គ្នា​យើង​អំឡុង​ពេល​ពពោះ ត្រូវ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន ជាពិសេស​ការងារ​ផ្ទះ​តែ​ម្តង។ “Hello គ្រូពេទ្យ” នឹង​បង្ហាញ ការងារ​ផ្ទះ​ប៉ុន្មាន​មុខ​ខាង​ក្រោម បើ​ចៀស​បាន​ចៀស​ទៅ ព្រោះ​អាច​ប៉ះ​ពាល់​សុខភាព​ទាំងម្ដាយ និង​គភ៌។

១- ប្រើប្រាស់​សារធាតុ​គីមី

សារធាតុ​គីមី​ដែល​មាន​ក្នុង​ផ្ទះ អាច​ជា​ថ្នាំ​បាញ់​មូស ទឹក​សម្អាត ឬ​ផលិតផល​សម្អាត​មាន​ជាតិ​គីមី​ខ្ពស់។ បើចង់​សម្អាត​បន្ទប់​ទឹក​ដែល​កខ្វក់ ឬ​កម្ចាត់​មេរោគ យើង​ត្រូវសុំ​ជំនួយ​ពី​ប្ដី ឬអ្នកផ្ទះ។ ផលិត​ផល​សម្អាត​បែប​ធម្មជាតិ ដូច​ជា ទឹក​ខ្មេះ ក្រូច​ឆ្មារ អាច​ជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព និង​មិន​ប៉ះ​ពាល់​សុខ​ភាព។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃសម្រាលកូន

២- លើកផ្លាស់​ទី​គ្រឿង​សង្ហារិម​ធ្ងន់ៗ

ត្រូវ​ចាំ​ថា ការ​លើកផ្លាស់​ទី​គ្រឿង​សង្ហារិម​ធ្ងន់ៗ អាច​បង្កើន​ហានិភ័យ​សាច់ដុំ ឈឺ​ចុក​ចាប់ ឬ​មាន​គ្រោះ​ថ្នាក់ ព្រោះ​ពេល​មាន​ផ្ទៃពោះ ជាលិកា​ឈ្នាប់ និង​សន្លាក់​ ប្រហែល​ជា​ចុះ​ខ្សោយ។ ដោយ​ទម្ងន់​រាង​កាយ​យើង​កើន​ឡើង អាច​នឹង​បង្កើត​ការ​បាត់បង់​តុល្យភាព បង្កើន​ឱកាស​​រង​របួស​ផ្សេងៗ​បាន​យ៉ាង​ងាយ។ ក្រៅ​ពី​នេះ​ ការ​រុញ​គ្រឿង​សង្ហារិម​ធ្ងន់ៗ ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សាច់ដុំ​ដូច​គ្នា ហេតុនេះ​យើង​គួរ​ឲ្យ​ប្ដី​យើង ឬ​នរណា​ម្នាក់​ក្នុង​ផ្ទះ ជួយការ​ងារ​នេះ​ជំនួស​វិញ។

[embed-health-tool-due-date]

៣- សម្អាត​ទ្រុង​សត្វ​ចិញ្ចឹម

ជំងឺ Toxoplasmosis ជា​ជំងឺ​ឆ្លង ដែល​អាច​ឆ្លង​ពី​លាមក​ឆ្មា និង​ត្រូវ​គ្រូពេទ្យ​អះ​អាងថា​មាន​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​បំផុត​ទៅ​លើ​គភ៌​ក្នុង​ផ្ទៃ។ ​យើង​ក៏​អាច​នឹង​ប៉ះ​ជាមួយ​ប៉ារាស៊ីត ឬមេរោគ​ ពេល​ដែលសម្អាត​អាចម៍​ឆ្កែ ឆ្មា។ បើ​ចាំ​បាច់​ត្រូវ​ធ្វើ​រឿង​នេះ ​ត្រូវ​ពាក់​ស្រោម​ដៃ និង​លាង​សម្អាត​ដៃឲ្យ​បាន​ស្អាត​បន្ទាប់​ពី​ធ្វើ​រួច ឬ​ប្រាប់​នរណា​ម្នាក់​ធ្វើ​ជំនួស។

ពពោះ Hello គ្រូពេទ្យ

៤- ឡើង​កៅអី​ខ្ពស់​ៗ ឬ​ជណ្ដើរ

ការងារ​ផ្ទះ​ណា​ដែល​តម្រូវ​ឱ្យ​យើងឡើង​ ដូច​ជា ​កៅអី តុ ឬ​កៅអី​ជើងម៉ា​ ត្រូវ​តែ​ចៀសវាង។ យើងអាច​​ធ្លាក់ និងមាន​គ្រោះថ្នាក់​បំផុត​ទាំង​ម្តាយ និងកូន​ក្នុង​ផ្ទៃ។

៥- ជូត​ផ្ទះ

សកម្មភាព​ទាំង​នេះអាច​ប៉ះពាល់​ដល់​ខ្នង និង​សរសៃ​យើង ហេតុនេះ​សូម​សម្រាក​ឲ្យ​បាន​ញឹក​ញាប់​ នៅ​ពេល​ធ្វើ​ការងារ​នេះ។

៦- សម្អាត​បង្អួច

ងាយ​ឲ្យ​យើង​ធ្លាក់ នៅ​ពេល​យើង​ឈរ​លើ​កន្លែង ឬ​ជណ្តើរ​ខ្ពស់ ដើម្បី​ធ្វើ​ការ​សម្អាត​បង្អួច។ គួរ​យក​ក្រដាស​សើម​តិចៗ​មក​ជូត​ជំនួស​ការ​សម្អាត​ធម្មតា។

ពពោះ Hello គ្រូពេទ្យ

៧- ជូត​សម្អាត​គ្រឿង​សង្ហារិម

ពេទ្យ​ហាម​ដាច់​ខាត មិន​ឲ្យ​កែ​លម្អ សម្អាត​គ្រឿង​សង្ហារិម​ នៅ​ពេល​មាន​ផ្ទៃពោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​ប៉ះ​ពាល់​ជាតិ​ថ្នាំ​មាន​ក្នុង​គ្រឿង​សង្ហារិម​ចាស់ៗ​ទាំង​នោះ។ ​សារធាតុ Polyurethane ឬ​ថ្នាំ​លាប សុទ្ធ​តែ​អាច​បង្ក​ហានិភ័យ​កូន​កើត​មុន​ខែ។ ការ​ប៉ះពាល់​សារធាតុ​គីមី​ទាំង​នោះ អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃប្រឈម​ហានិភ័យ​ខ្ពស់​កើត​មក​​មិន​ប្រក្រតី និង​មាន​បញ្ហា​ខ្សោយ​សតិ​បញ្ហា។ យ៉ាង​ណា បើ​ចង់​ធ្វើ​ការងារ​ទាំង​នេះ គួរ​​ធ្វើ​ដោយ​ប្រយ័ត្ន​ដូច​ខាង​ក្រោម៖

– ធ្វើ​នៅ​ខាង​ក្រៅ​ផ្ទះ ឬ​ក្នុង​កន្លែង​មាន​កង្ហារ​ស្រូប​ខ្យល់​ចេញ ដើម្បី​ការពារ​ហានិភ័យ​ផ្សែងដែល​អាច​ប៉ះពាល់​នោះ​មក​លើ​ខ្លួន​យើង

– ពាក់​ស្រោម​ដៃ ខោ ឬ​អាវ​ដៃ​វែង​ពេល​ធ្វើ​ការ

– ពាក់​ម៉ាស់ ដើម្បី​ការពារ​លម្អង​ធូលី

– ចៀស​វាង​​ញ៉ាំទឹក​ ពេល​កំពុង​ធ្វើ​ការ

– មិន​ប្រើប្រាស់​ផលិត​ផល​មាន​សារធាតុ​រំលាយ (Solvent)។

បើ​មាន​អាការៈ​ឈឺ​ក្បាល ចង្អោរ ឬ​ឈឺ​ក្បាល​តិចៗ ត្រូវ​ឈប់​ធ្វើ​ភ្លាមៗ និង​រក​កន្លែង​ណា​មាន​ខ្យល់​បរិសុទ្ធ​ដើម្បី​ដក​ដង្ហើម។ យ៉ាងណា​មិញ វិធី​សាស្ត្រ​​ល្អ​បំផុត ត្រូវ​ប្រគល់​ការ​ងារ​នេះ​ឲ្យ​អ្នក​ដទៃ​ធ្វើ​ជំនួស​វិញ ឬ​ចាំ​ពេល​សម្រាល​កូន​រួច​ សឹម​ធ្វើ​ក៏​មិន​ទាន់​ហួស​ពេល​ដែរ។

អាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Avoid these 8 household chores during pregnancy. https://sg.theasianparent.com/avoid-these-8-household-chores-during-pregnancy/. Accessed May 24, 2017.

Four household chores to avoid during pregnancy. https://www.babycenter.com/0_four-household-chores-to-avoid-during-pregnancy_10317892.bc. Accessed May 24, 2017.

https://www.babycenter.in/x1024655/can-household-chores-be-dangerous-during-pregnancy

https://parenting.firstcry.com/articles/household-work-during-pregnancy-what-to-do-what-to-avoid/

8 Household Chores You Should Avoid While You're Pregnant

កំណែ​ប្រែបច្ចុប្បន្ន

10/07/2024

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

វិធីសាស្រ្តមួយចំនួន ជួយកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះ

ស្រីៗពពោះលែងបារម្ភឡើងសង្វារ បើអនុវត្តតិចនិកប៉ុន្មាននេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jul 10

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម