ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
Hello គ្រូពេទ្យ ធ្លាប់បានចេញផ្សាយរួចហើយ អត្ថបទពាក់ព័ន្ធនឹងផលប៉ះពាល់នៃការកើតស្អូច ឬអុតស្វាយពេលពពោះ។ ចុះបើកើតស្អូច ឬអុតស្វាយពេលពពោះបង្កគ្រោះថ្នាក់ដល់ម្តាយ និងកូនបែបនេះ តើម៉ាក់ៗអាចចាក់វ៉ាក់សាំងនេះអំឡុងពពោះបានទេ?
វ៉ាក់សាំងបង្ការជំងឺស្អូច វ៉ាក់សាំងអុតស្វាយ មិនអាចចាក់អំឡុងពេលកំពុងមានផ្ទៃពោះនោះទេ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ ដើម្បីបង្ការជំងឺឆ្លងទាំង ២ មុខនេះ លោកវេជ្ជបណ្ឌិតណែនាំឲ្យស្រីៗដែលមានបំណងយកកូន ត្រូវចាក់វា៉ក់សាំងបង្ការជំងឺស្អូច វ៉ាក់សាំងអុតស្វាយ មុនពេលពពោះ នោះទើបមានសុវត្ថិភាពទាំងម្តាយទាំងកូន។
បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺស្អូច និងវ៉ាក់សាំងអុតស្វាយរួច ស្រីៗយើងគួររង់ចាំយ៉ាងតិច ៣ ខែបន្ទាប់ពីចាក់វ៉ាក់សាំងប្រភេទនេះ មុននឹងសម្រេចចិត្តយកអាអូន។
អត្ថបទពាក់ព័ន្ធ៖
ហេតុអីវ៉ាក់សាំងការពារជំងឺស្អូច និងអុតស្វាយ មិនអាចចាក់ពេលកំពុងមានផ្ទៃពោះ? លោកវេជ្ជបណ្ឌិតបកស្រាយថា ថ្នាំបង្ការប្រភេទនេះមិនគួរចាក់នោះទេក្នុងពេលពពោះទេ ព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ដល់កូនក្នុងផ្ទៃដូចជា កើតមកមិនគ្រប់លក្ខណៈ រលូតជាដើម។ ម្យ៉ាងវិញទៀតការចាក់វ៉ាក់សាំងការពារជំងឺស្អូច និងអ៊ុតស្វាយពេលពពោះ ការចម្លងមេរោគពីម៉ាក់ទៅកូនកាន់តែខ្ពស់ពេលសម្រាល។
ក្នុងករណីម៉ាក់ៗមិនបានចាក់វ៉ាក់សាំងតាំងពីក្មេង ឬមុនពេលមានបេប៊ី ហើយគ្មានអង់ទីគ័រការពារអាចបង្ការការឆ្លងជំងឺស្អូចនេះ ដោយមិនត្រូវប៉ះពាល់ ឬទៅជិតអ្នកជំងឺនោះទេ ព្រោះជំងឺនេះឆ្លងតាមរយៈតំណក់ទឹកមាត់តូចៗ ក្អក ឬកណ្តាស់អ្នកជំងឺ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕