តាមក្បួនពេទ្យអំឡុងពេលមានផ្ទៃពោះ ម៉ាក់ៗអាចឡើងទម្ងន់បានតែ ១០-១២ គីឡូ ឬយ៉ាងច្រើនបំផុត ១៤ គីឡូប៉ុណ្ណោះ បើលើសពីនោះគឺឡើងលើសខ្លាំងហើយ។ ការធាត់ខ្លាំងពេលនេះ ជាផលលំបាកក្រោយសម្រាលទៅវិញ ព្រោះមិនងាយយកគីឡូដើមមកវិញ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
តាមក្បួនពេទ្យអំឡុងពេលមានផ្ទៃពោះ ម៉ាក់ៗអាចឡើងទម្ងន់បានតែ ១០-១២ គីឡូ ឬយ៉ាងច្រើនបំផុត ១៤ គីឡូប៉ុណ្ណោះ បើលើសពីនោះគឺឡើងលើសខ្លាំងហើយ។ ការធាត់ខ្លាំងពេលនេះ ជាផលលំបាកក្រោយសម្រាលទៅវិញ ព្រោះមិនងាយយកគីឡូដើមមកវិញ។
លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ប្រធានស្ដីទីកម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល បានថ្លែងកាលពីពេលកន្លងទៅនៅក្នុងកម្មវិធី Vitabiotics-Education Meet 2019 ដែលសហការជាមួយសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ថាការឡើងទម្ងន់ខ្លាំងពេលម៉ាក់ៗពពោះ ក្រោយសម្រាលកូនរួច ពិតជាពិបាកក្នុងការសម្រកឲ្យបានដូចមុនណាស់។ ដូចនេះហើយពេលមានផ្ទៃពោះ ត្រូវញ៉ាំតែពពួកអាហារដែលល្អ សម្បូរវីតាមីន និងផ្ដល់ជីវជាតិចិញ្ចឹមទៅឲ្យកូនក្នុងផ្ទៃឲ្យលូតលាស់ល្អទៅបានហើយ តែកុំឲ្យម៉ាក់ៗឡើងគីឡូខ្លាំងពេក។
អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ
លោកស្រីបានបន្តទៀតថា អាហាររបស់ម៉ាក់ៗ ដើម្បីឲ្យកូនមានសុខភាពល្អ មិនមែនចេះតែញ៉ាំតាមឃ្លាន និងមិនដឹងពីអត្ថប្រយោជន៍របស់អាហារឡើយ។ ពពួកបន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោ គឺជាជម្រើសល្អជាងសាច់ និងខ្លាញ់។ មួយវិញទៀតអ្នកមានកូនប្រាកដជាឃ្លានជាងធម្មតា ដូចនេះហើយគួរតែញ៉ាំចំណីអាហារបន្តិច និងផឹកទឹកឲ្យបានច្រើន។ ប្រសិនបើនៅតែឃ្លានអាចញ៉ាំអាហារផ្សេងពីបាយដូចជា ពោត ដំឡូងស្ងោរជំនួសវិញ។
ប្រធានស្ដីទីកម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល រូបនោះបានបន្តទៀតថា ក្រៅពីអាហារ ៣ ពេល ប្រចាំថ្ងៃ ពេលឃ្លានគួរតែត្រៀមផ្លែឈើផ្សេងៗ ឬអាហារគ្មានខ្លាញ់ដូចជាសាឡាដ (បន្លែគ្រប់មុខ) ជាដើម។ ក្រៅពីរបបអាហារ ម៉ាក់ៗគួរតែហាត់ប្រាណខ្លះៗតាមរបៀបអ្នកមានផ្ទៃពោះ ដើម្បីជួយការពារកុំឲ្យឡើងទម្ងន់ថែមទៀត។
ម្យ៉ាងវិញទៀតការឡើងទម្ងន់ខ្លាំងពេកអំឡុងពពោះ មានគ្រោះថ្នាក់ចំពោះសុខភាពម្ដាយ និងកូនក្នុងផ្ទៃដូចជា មានជំងឺទឹកនោមផ្អែមពេលពពោះ មានជំងឺលើសឈាម មានជំងឺបម្រុងក្រឡាភ្លើងក្រឡាភ្លើង ពិបាកសម្រាល កូនថ្លោស ឬធ្លាក់ឈាមពេលសម្រាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕