ពិតណាស់ ការរួមភេទអាចធ្វើឲ្យយើងមានផ្ទៃពោះបាន ប៉ុន្តែ យើងអាចមានផ្ទៃពោះបានក្នុងរយៈពេលប៉ុន្មាន ក្រោយពីការរួមភេទ? សំណួរនេះមិនមានចម្លើយជាក់លាក់នោះទេ វាអាស្រ័យលើពេលវេលាដែរ ពេលខ្លះអាចថាត្រឹមប៉ុន្មាននាទី ឬអាចដល់ពីរបីថ្ងៃក្រោយរួមភេទ។
ពេលភរិយាស្វាមី គិតថាចង់បានកូន ភាគច្រើនគិតថានឹងអាចបានភ្លាមដែរ ប៉ុន្តែជាក់ស្តែងអាចត្រូវការពេលយូរជាងការរំពឹងទុកផង។ អ្នកខ្លះបានរួមភេទជាបន្តបន្ទាប់ ដោយសង្ឃឹមថាអាចនឹងមានកូនបាន តែយើងក៏ត្រូវដឹងដែរថាពេលណាមេជីវិតញីទុំធ្លាក់ និងអាចបង្កកំណើតបានក្រោយរួមភេទ។ ការបង្កកំណើតដោយការរួមភេទអាចបានភ្លាមក្រោយរួមភេទត្រឹមតែបីនាទី និងខ្លះត្រូវការដល់ទៅ៥ថ្ងៃក៏មាន។
ដំណើរការបង្កកំណើត
គ្នាយើងប្រហែលជាគិតថាពេលវេលារវាងការរួមភេទ និងការបង្កកំណើត គឺជាពេលវេលាដែលមេជីវិតឈ្មោលហែលទៅរកមេជីវិតញីដែលទុំធ្លាក់ ប៉ុន្តែមេជីវិតឈ្មោលហែលលឿនកម្រិតណាមិនមានចម្លើយឲ្យជាក់លាក់នោះទេ។
តាមការសិក្សាបង្ហាញថាមេជីវិតឈ្មោល ជាមធ្យមត្រូវការពេលពីពីរទៅ១០នាទីក្នុងការហែលពីមាត់ស្បូនតាមបំពង់ដៃស្បូនដោយសង្ឃឹមថានឹងបានជួបស៊ុតមេជីវិតញី។ ការហែលរបស់មេជីវិតឈ្មោលនេះមិនអាស្រ័យលើទំនាញផែនដីនោះទេ ដោយអាចហែលក្នុងស្បូនបាន មិនថារាងកាយស្រីៗយើងស្ថិតក្នុងឥរិយាបថដងខ្លួនបែបណាទេ។ បើសិនជាមានមេជីវិតញីរងចាំស្រេច នោះការបង្កកំណើតអាចកើតមានភ្លាមដែរប្រហែលជាបីនាទីក្រោយរួមភេទ។
[
[embed-health-tool-ovulation]
ដូចបាននិយាយអ៊ីចឹង មេជីវិតឈ្មោលអាចរស់នៅក្នុងសរីរាង្គបន្តពូជមនុស្សស្រីយើងរហូតដល់ប្រាំថ្ងៃ។ នេះមានន័យថាថ្ងៃដែលយើងរួមភេទ មិនមែនជាថ្ងៃតែមួយដែលអាចឲ្យយើងមានផ្ទៃពោះនោះទេ។ ប្រសិនជាយើងបានរួមភេទនៅថ្ងៃច័ន្ទ ឬអង្គារ យើងក៏អាចមានផ្ទៃពោះនៅថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រ ដោយការបង្កកំណើតនៅតែអាចកើតមានប៉ុន្មានថ្ងៃក្រោយយើងរួមភេទ។
ក្រោយរួមភេទ និងមានការបង្កកំណើត ស្រីៗយើងអាចនឹងចេញរោគសញ្ញាមានផ្ទៃពោះចន្លោះពីពីរសប្ដាហ៍ទៅបួនសប្ដាហ៍មកទៀត៕
ចំណុចសំខាន់
ពេលភរិយាស្វាមី គិតថាចង់បានកូន ភាគច្រើនគិតថានឹងអាចបានភ្លាមដែរ ប៉ុន្តែជាក់ស្តែងអាចត្រូវការពេលយូរជាងការរំពឹងទុកផង។ អ្នកខ្លះបានរួមភេទជាបន្តបន្ទាប់ ដោយសង្ឃឹមថាអាចនឹងមានកូនបាន តែយើងក៏ត្រូវដឹងដែរថាពេលណាមេជីវិតញីទុំធ្លាក់ និងអាចបង្កកំណើតបានក្រោយរួមភេទ។ ការបង្កកំណើតដោយការរួមភេទអាចបានភ្លាមក្រោយរួមភេទត្រឹមតែបីនាទី និងខ្លះត្រូវការដល់ទៅ៥ថ្ងៃក៏មាន។
អត្ថបទគួរអាន៖
- ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ក្រោយរួមភេទរយៈពេលប៉ុន្មាន ទើបមានការបង្កកំណើត?
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?