backup og meta

មុនសម្រេចចិត្តរៀបការ គូស្នេហ៍គួរពិនិត្យសុខភាពលើបញ្ហាអ្វីខ្លះ?

មុនសម្រេចចិត្តរៀបការ គូស្នេហ៍គួរពិនិត្យសុខភាពលើបញ្ហាអ្វីខ្លះ?

មុន​សម្រេច​ចិត្ត​ចំណាយ​ពេល​វេលា​ពេញ​មួយ​ជីវិត​ជា​មួយ​នឹង​អ្នក​ណា​ម្នាក់ ការ​ស្វែង​យល់​លម្អិត​ពី​ស្ថានភាព​សុខភាព​របស់​ដៃគូ​​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជួយ​​ឲ្យ​យើង​រៀបចំ​ផែនការ​គ្រួសារ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុខដុមរមនា។ ដូច្នេះ​ហើយ​ ដើម្បី​ជៀសវាង​បញ្ហា​ក្រោយ​រៀបការ​ គ្នា​យើង​គួរ​ពិនិត្យ​សុខភាព​ប៉ុន្មាន​ចំណុច​នេះ​ មុន​ពេល​រៀបការ​។

១. ពិនិត្យ​សមត្ថភាពបង្កកំណើត

​ប្រសិនបើ​យើង​ចង់​ចាប់ផ្ដើម​គ្រួសារ និង​បង្កើត​កូន​ ការ​ធ្វើ​តេស្ត​ពី​សមត្ថភាពបង្ក​កំណើត​រ​បស់សមីខ្លួន​ម្នាក់ៗ​​មាន​សារៈសំខាន់​ណាស់។ ចំពោះ​​បុរស ការ​វិភាគ​ទឹកកាម​ អាច​ឲ្យ​យើង​ដឹង​ពី​​ចំនួន​មេ​ជីវិត​ឈ្មោល​ ចលនា និង​គុណភាព​មេ​ជីវិត ដែល​កត្តា​នេះ​អាច​ឲ្យ​យើង​​រក​មើល​បញ្ហា​នៃ​ការ​មាន​កូន​បាន​ឬអត់​។ ចំពោះ​ស្ត្រី​វិញ គឺតេស្ត​អូវុល ឬមេជីវិត​ញី​ ដើម្បី​វាយតម្លៃ​សមត្ថភាព​បន្ត​ពូជ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. ការពិនិត្យ​ក្រុម​ឈាម

​ភាព​មិន​ស៊ី​គ្នា​នៃ​ក្រុម​ឈាម​អាច​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​កូន​បាន។ ដើម្បី​ជៀសវាង​ផលវិបាក​​ដោយ​សារ​ក្រុម​ឈាម​មិន​ត្រូវ​គ្នា យើង​គួរ​តែ​​ធ្វើ​តេស្ត​ក្រុម​ឈាម​មុន​ពេល​រៀបការ ទើប​ជា​ការ​ប្រសើរ។

[embed-health-tool-due-date]

៣. ការ​ពិនិត្យ​រក​មើល​ជំងឺ​អេដស៍ និង​កាមរោគ

ទន្ទឹម​នឹង​នេះ​ដែរ ដើម្បី​ការពារ​សុខភាព​ផ្ទាល់​ខ្លួន​ និង​បញ្ចៀស​បញ្ហា​​ក្រោយ​ពេល​រៀបការ​ដែល​​បណ្ដាល​មក​ពី​បញ្ហា​សុខភាព យើង​គួរ​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ដៃគូ​ជា​មុន​សិន។ ប្រសិនបើ​អ្នក​ណា​ម្នាក់​​មាន​ផ្ទុក​ជំងឺ​​ណា​មួយ​ គឺ​ចាំបាច់​ត្រូវ​​ទទួលការ​ព្យាបាល​ ហើយ​ដៃគូ​ម្ខាង​ទៀត​ក៏​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ថ្មី ថា​តើ​គួរ​រៀបការ​ឬ​អត់​ដែរ​​។

៤. ពិនិត្យ​រក​ជំងឺ​​ឈាម​តំណ​ពូជ

ដើម្បី​ដឹង​​ថា​ កូន​អាច​ឆ្លង​ជំងឺ​តំណ​ពូជ​ដែរ​ឬ​អត់​នោះ យើង​គួរ​ធ្វើ​តេស្ត​ DNA នៅ​មុន​ពេល​រៀបការ​ ជា​ពិសេស​ ក្នុង​ករណី​ដែល​​ដៃ​គូ​ណា​ម្នាក់​មាន​សាច់ញាតិ​ដែល​មាន​ជំងឺ​​ដែល​ទាក់ទង​នឹង​ហ្សែន​នេះ។ ប្រសិនបើ​​ទទួល​បាន​លទ្ធផល​​វិជ្ជមាន​ គ្រូពេទ្យ​នឹង​ប្រឹក្សា​អំពី​ហានិភ័យ​របស់​យើង​កាន់​តែ​លម្អិត។

មុនរៀបការ

អត្ថបទគួរអាន៖

៥. ការ​ពិនិត្យ​រក​ជំងឺ​ហ្សែន​

ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្វើ​តេស្ត​រក​ជំងឺ​ហ្សែន​ពី​កំណើត​​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ស្វែង​យល់​ពី​ហានិភ័យ​ចំពោះ​កូន។ ពិត​ណាស់​ ប្រសិន​បើ​​យើង​ដឹង​ថា​ខ្លួន​មាន​ជំងឺ​តំណ​ពូជ​ជាក់លាក់​ នោះ​យើង​អាច​នឹង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេលវេលា។

ចំណុចសំខាន់

ការ​ពិនិត្យ​សុខភាព​មុន​រៀបការ​មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​វា​មិន​ត្រឹម​តែ​អាច​​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ដៃ​គូ និង​អាច​ការពារ​សុខភាព​ផ្ទាល់​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អាច​រក​ឃើញ​​ជំងឺ​តំណពូជ​ដែល​អាច​កើត​ឡើង​លើ​កូន​របស់​យើង​ថែម​ទៀត​ផង​ ដែល​កត្តា​នេះ​ អាច​ឲ្យ​យើង​​មាន​​ការ​ត្រៀម​ខ្លួន​បាន​ល្អ ឬ​ទទួល​ការ​ព្យាបាល​បាន​ទាន់​ពេលវេលាយ។
ការពិនិត្យ​សុខភាព​ចាំបាច់​ចំនួន​៥​ រួម​មាន​ ពិនិត្យ​ពី​ភាព​មាន​កូន​បាន​ ពិនិត្យ​ក្រុម​ឈាម​ ពិនិត្យ​រក​ជំងឺ​អេដស៍ និង​កាមរោគ ពិនិត្យ​រក​ជំងឺ​ឈាម​តំណ​ពូជ និង​ពិនិត្យ​រក​ជំងឺ​ហ្សែន​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 MEDICAL TESTS ALL COUPLES NEED BEFORE GETTING MARRIED

https://www.victoriavn.com/en/health-library/5-medical-tests-all-couples-need-before-getting-married

Getting Married? Here are 7 Important Medical Tests a Couple Must Undergo

https://www.news18.com/news/lifestyle/getting-married-here-are-7-important-medical-tests-a-couple-must-undergo-4198799.html

5 medical examinations every couple needs before marriage

https://www.pulse.ng/lifestyle/relationships-weddings/5-medical-examinations-every-couple-needs-before-marriage/93tllnw

4 medical must-do tests before your wedding

https://www.femina.in/brides/planning-and-advice/4-medical-mustdo-tests-before-your-wedding-45179.html

កំណែ​ប្រែបច្ចុប្បន្ន

12/02/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

  រឿង​ ៥យ៉ាង ស្រីៗកំពុងពពោះត្រូវយក​ចិត្ត​ទុក​ដាក់ ការពារកុំឲ្យមានបញ្ហា​សុខភាព

ពិតអត់? ញ៉ាំម្ទេសពេលពពោះនាំឱ្យក្រហល់ក្រហាយដល់កូនក្នុងផ្ទៃ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 12

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម