ប្រសិនបើស្រីៗយើងមានបំណងធ្វើការបង្កកំណើតក្រៅស្បូន ក្រោយពេលដែលប្រឈមនឹងការរលូតកូនម្តងហើយម្តងទៀត យើងគួរដឹងពីគន្លឹះមួយចំនួនដើម្បីជំរុញឲ្យអត្រានៃការបង្កកំណើតក្រៅស្បូនឲ្យកាន់ខ្ពស់។
ពេលណាដែលយើងគួរគិតគូរដល់ការបង្កកំណើតក្រៅស្បូន (In-vitro fertilization ឬIVF)?
ពិតណាស់ ការបង្កកំណើតក្រៅស្បូន ឬក្នុងមន្ទីរពិសោធន៍ (IVF) មិនមែនជាជម្រើសតែមួយគត់ក្រោយពេលដែលរលូតកូនឡើយ។ ប៉ុន្តែ ក្នុងករណីដែលយើងមានការពិបាកក្នុងការមានផ្ទៃពោះម្តងទៀត យើងគួរធ្វើការពិចារណាពីការបង្កកំណើតក្រៅស្បូន។
ជាក់ស្តែង ការរលូតកូនកើតឡើងនៅអំឡុងពេលពីរបីខែដំបូងនៃការមានផ្ទៃពោះ ហើយ៥០%នៃការរលូតកូននេះ កើតឡើងនៅរយៈពេលបីខែដំបូង នេះបើយោងតាមNational Library of Medicine។ យ៉ាងណាមិញ ទោះបីជាធ្លាប់រលូតកូនម្តងហើយក៏ពិតមែន នោះមិនមានន័យថាយើងមិនអាចមានផ្ទៃពោះម្តងទៀតឡើយ។
ប៉ុន្តែ ហានិភ័យនៃការរលូតកូនជាលើកទី២ អាចកើនឡើងដល់២០% ហើយបើយើងប្រឈមនឹងការរលូតកូនចាប់ពី៣ដងឡើងទៅ ហានិភ័យមានរហូតដល់ទៅ៤៣%ឯណោះ។ ហេតុនេះហើយ សម្រាប់គូស្នេហ៍ដែលមានបញ្ហារលូតកូនម្តងហើយម្តងទៀត គួរជ្រើសរើសវិធីបង្កកំណើត ដូចជាIVFជាដើម។
ការបង្កកំណើតក្រៅស្បូនជាអ្វី?
ការបង្កកំណើតក្រៅស្បូន ជាដំណើរការនៃការទាញយកមេជីវិតញីពីស្បូន និងបង្កកំណើតជាមួយនឹងមេជីវិតឈ្មោល ក្រោយបង្កកំណើតរួច ទើបអំប្រ៊ីយ៉ុងត្រូវបានផ្ទេរត្រលប់មកកាន់ស្បូនវិញ។ ការបង្កកំណើតក្រៅស្បូន មានសុវត្ថិភាពខ្ពស់ ប៉ុន្តែអត្រាជោគជ័យត្រូវពឹងផ្អែកលើកត្តាជាច្រើនដូចជា អាយុ មូលហេតុនៃការរលូតកូន មូលហេតុនៃការគ្មានកូន និងលក្ខខណ្ឌនៃអ័រម៉ូនជាដើម។
[embed-health-tool-due-date]
គន្លឹះមួយចំនួន សម្រាប់អ្នកត្រៀមខ្លួនបង្កកំណើតក្រៅស្បូន
- ញ៉ាំអាហារដែលមានតុល្យភាព ដូចជាបន្លែស្លឹកបៃតង ផ្លែឈើ អាហារដែលសម្បូរទៅដោយជាតិដែក និងគេងឲ្យបានយ៉ាងហោចណាស់ពី៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃ។
- ជៀសវាងជក់បារី ញ៉ាំគ្រឿងស្រវឹង ឬប្រើប្រាស់ថ្នាំមួយចំនួន ដែលអាចប៉ះពាល់ដល់ដំណើរការនៃការមានផ្ទៃពោះ ព្រមទាំងកាត់បន្ថយការញ៉ាំកាហ្វេអ៊ីន។
- ធ្វើលំហាត់ប្រាណស្រាលៗ ដូចជាការដើរ ហាត់យូហ្គា ឬរត់ត្រឹកៗ និងជៀសវាងធ្វើលំហាត់ប្រាណខ្លាំងក្លា។
- ពិនិត្យសុខភាព មុនពេលធ្វើការបង្កកំណើតក្រៅស្បូន ពីព្រោះបញ្ហាសុខភាពមួយចំនួន ដូចជាជំងឺEndometriosis និងដុំសាច់ក្នុងស្បូន (fibroids) អាចប៉ះពាល់ដល់ការបង្កកំណើតក្រៅស្បូន។
- ព្យាបាលកាត់បន្ថយស្រ្តេស ដោយធ្វើសកម្មភាពកំសាន្តផ្សេងៗ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?