មុនមានផ្ទៃពោះ

មុនមានផ្ទៃពោះ – មុន​ឈាន​ដល់​ការ​មាន​កូន ពពោះ រហូត​ថ្ងៃ​សម្រាល​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ច្រើន​ក្នុង​នាម​ជា​ឪពុកជាម្ដាយរបស់​កូន​ក្នុង​ក្ដីស្រមៃ រាប់ចាប់​តាំង​ពី​ចំណុច​នានាគួរ​ធ្វើ​និងមិន​គួរ​ធ្វើ​ក្នុង​ការ​ត្រៀមយកកូណ​ដែល​ណែនាំ​ឲ្យ​គ្រូពេទ្យ បញ្ហា​សុខភាព​នានាដែល​បង្កការ​រាំងស្ទះ​ដល់​ការ​បង្កកំណើត មូលហេតុ​មិន​អាច​មានកូនបាន ការ​ព្យាបាល​និង​ការ​ចែករំលែកបទពិសោធន៍​នានា​ពី​អ្នក​ម៉ាក់ផ្សេងទៀតជាច្រើន

ចំណេះដឹងទូទៅ

មុនមានផ្ទៃពោះ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ពិត​ណាស់​ របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​លើក​កម្ពស់​សុខុមាលភាព​ទូទៅ​របស់​យើង ហើយ​​ការ​ជ្រើសរើស​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​សុខភាព​​ល្អ ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​លទ្ធភាព​មាន​កូន​ដូច​គ្នា។ តើ​របប​អាហារ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ស្រីៗ​យើង​ឆាប់​មាន​កូន​ដូច​បំណង? ១. បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ ការ​ញ៉ាំ​ពពួក​បន្លែ​បៃតង ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខៀវ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ហ្វូឡេត គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ស្រី​ៗ​ដែល​កំពុង​ចង់​បាន​កូន។ ទន្ទឹម​នឹង​នេះ កម្រិត​នៃ​ការ​មាន​ផ្ទៃពោះ​នឹង​កើន​ឡើង​ នៅ​ពេល​ដែល​យើង​បន្ថែម​ខ្ទឹម​ស ​ប៉េងប៉ោះ ​ផ្លែ​ប៊ឺរ និង​ផ្លែ​ទទឹម​ចូល​ទៅ​ក្នុង​របប​អាហារ។ ២. គ្រាប់​ធញ្ញជាតិ កាបូអ៊ីដ្រាត​Complex ដែល​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដូចជា​អង្ករ​សម្រូប និង​ស្រូវ​សាឡី (Oats) អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ប៉ះពាល់​​ដោយ​ផ្ទាល់​ដល់​ការ​មាន​កូន។ ពពួក​អាហារ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ថាមពល​យឺត​ៗ ធានា​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ។ ៣. ខ្លាញ់​សុខភាព​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ផ្លែ​អាល់ម៉ុន​ ​គ្រាប់​ល្ពៅ ​ឬ​ត្រី​សាល់ម៉ុន​ មាន​សារៈសំខាន់​​ណាស់​ ដល់​សុខភាព​បន្ត​ពូជ ពីព្រោះ​អាហារ​ទាំង​នេះ អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​​ជួយ​ការពារ​​គុណភាព​ស៊ុត។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. ទឹក​ដោះ​គោ ជាមួយ​គ្នា​នេះ​ដែរ ពពួក​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ ឬ​ទឹក​សណ្តែក​ សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​គុណប្រយោជន៍​ដល់​ល្អ​​សម្រាប់​សុខភាព​បន្ត​ពូជ។ អ៊ីចឹង​ហើយ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​២​កែវ​​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​សម្រួល​ដល់​ដំណើរការ​ធ្លាក់​មេ​ជីវិត​ញី ក៏​ដូចជា​ផ្តល់​នូវ​ពពួក​ប្រូបាយអូទិក​ដល់​រាងកាយ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ។ [embed-health-tool-due-date] ៥. អាហារ​សម្បូរ​ជាតិ​ដែក ​​​​​​ពពួក​ធញ្ញជាតិ​ និង​សណ្តែក​ ជា​ប្រភព​នៃ​ជាតិ​ដែក ដែល​អាច​ជួយ​ផ្ទេរ​អុកស៊ីហ្សែន​ទៅ​កាន់​សរីរាង្គ​បន្ត​ពូជ។ មួយ​វិញ​ទៀត […]

ស្វែងរក មុនមានផ្ទៃពោះ

បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

ប្រភេទគ្រឿងសម្អាង ប៉ះពាល់ដល់ការមានកូនរបស់ស្រ្តី (វីដេអូ)

បច្ចុប្បន្ន​គូស្នេហ៍​ដែល​រៀបការ​ហើយ ​ជួបអត្រាគ្មានកូន​ច្រើន​ ក្នុង​នោះ​មាន​កត្តា​មួយ​ចំនួនដូចជាកត្តាដំណពូជ របបអាហារ កត្តារស់នៅ ការ​ប្រើ​គ្រឿង​សម្អាង​ដែល​មាន​គ្រឿង​ផ្សំ​ពី​គីមី ក៏​មាន​ខ្លះ​។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្រ្តី​ នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ នឹង​បង្ហាញ​ពី​ប្រភេទ​គ្រឿង​សម្អាង ដែល​ផ្ទុក​ជាតិ​គីមី​មួយ​ចំនួន​នាំឲ្យ​ពិបាក​មាន​កូន ឬ​មាន​ហើយ​មិន​នៅ​ជាដើម។ ១- ថ្នាំ​លាប​ក្រចក និងថ្នាំលាបសក់ ក្នុង​ថ្នាំ​លាប​ក្រចក​មាន​ផ្ទុក​ជាតិ​គីមី​មួយ​ចំនួន​ដូចជា Benzene និង Toluene វា​អាច​មាន​ហានិភ័យ​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​អត់​គ្រប់​លក្ខណៈ ហើយ​ថ្នាំ​លាប​សក់​ក៏​អាច​បង្កើន​ហានិភ័យ​ដល់​ការ​រលូត​កូន​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង។ ២- គ្រឿង makeup នៅ​ក្នុង​គ្រឿង makeup មាន​ផ្សំ​ជាមួយសារធាតុ formaldehyde ឬ polyethylene glycol​ ដែល​ត្រូវ​បាន​គេ​និយាយ​ថា អាច​បង្កើន​ហានិភ័យ​គ្មាន​កូន​សម្រាប់​ស្ត្រី​ផង​ដែរ។ ៣- ទឹក​អប់ ឬ​ស្ព្រៃយ៍ ផលិតផល​ក្លិន​ក្រអូប​ទាំង​នេះ​មាន​ផ្ទុក phtalates ដែល​នាំឲ្យ​ប៉ះពាល់​ដល់​អ័រម៉ូន​របស់​យើង និង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​មាន​កូន ដោយ​ស្រូប​សារធាតុ​គីមី​តូច​ៗ​ចូល​ក្នុងសួត​បាន​យ៉ាង​ងាយស្រួល។ ៤- រ៉ូលអន​លាប​ក្លៀក ក្នុង​រ៉ូលអន​លាប​ក្លៀក​ត្រូវ​បាន​គេ​រក​ឃើញ​ថា សារធាតុ​គីមី​ម្យ៉ាងវា​អាច​ធ្វើឲ្យ​អ្នក​យើង​រង​ឥទ្ធិពល​ផ្នែក​ប្រាជ្ញា​ស្មារតី និង​ការ​គ្រប់គ្រង​អារម្មណ៍​ ដែលប៉ះពាល់កូនការវិវឌ្ឍរបស់កូន។


ការត្រៀមយកកូន

ហាត់ប្រាណពេលពពោះឲ្យស្រួលកើត តែគ្រូពេទ្យថាជ្រុលពេក ប្រយ័ត្នស៊យធំ!

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ព្យាយាម​ហាត់ប្រាណ ដើម្បី​ឲ្យ​ស្រួល​សម្រាល​កូន ប៉ុន្តែ​របៀប​របប​ហាត់​មិន​បាន​បង្ហាញ​ឡើយ។ ដូចនេះ​បានជា​មាន​អ្នក​ខ្លះ​ហាត់​ជ្រុល​ខ្លាំង​ពេក ទៅ​ជា​គ្រោះថ្នាក់​ចំពោះ​កូន​ក្នុង​ផ្ទៃ​វិញ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែកសម្ភពនិង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់មែត​បាន​ឲ្យ​ដឹង​ថា អ្នក​ជំនាញ​ផ្នែក​ហាត់ប្រាណ​ពេល​ពពោះ ទើប​អាច​បង្ហាញ​ពី​របៀប​ហាត់​មិន​គ្រោះថ្នាក់​ចំពោះ​ម៉ាក់ និង​កូន​បាន។ ប៉ុន្តែ​សម្រាប់​យើង​ដែល​គ្មាន​ជំនាញ​វិញ បាន​ត្រឹម​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ព្យាយាម​មាន​ចលនា​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ​ដូចជា​ហើរ​ទៅ​ដើរ​មក ឬ​ត្រឹម​កាយវិការ​យោង​ដៃ​ទៅ​វិញ​ទៅ​មក​តិច​ៗ។ លោក​បន្ថែម​ទៀត​ថា ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង ដោយ​ងាក​ចុះ​ងាក​ឡើង ហើយ​ស្រោម​ទឹក​ភ្លោះ​ស្ដើង អាច​បណ្ដាល​ឲ្យ​ជ្រាប​ទឹក​ភ្លោះ​តែម្ដង​ទាំង​មិន​ទាន់​គ្រប់​ខែ។ វេជ្ជបណ្ឌិត​តំណាង​គ្រូពេទ្យ​វះកាត់​រោគស្រ្តីអាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​កម្ពុជា រូប​នោះ​បញ្ជាក់​ទៀត​ថា មាន​ស្ត្រី​មួយ​ចំនួន​ដែល​មិន​បាន​យល់​ពី​របៀប​ហាត់ប្រាណ​អំឡុង​ពេល​នេះ ប្រែ​ជា​ប្រឹង​ហាត់​ហួស​កម្លាំង​នាំឲ្យ​គ្រោះថ្នាក់​ទៅ​វិញ។ សម្រាប់​ការ​ហាត់​ដែល​លើក​ដៃ​ខ្ពស់​ៗ​ពេក​កាន់តែ​ប្រឈម​ដែល​អាច​បណ្ដាល​ឲ្យ​កូន​ក្នុង​ផ្ទៃ​ជួប​បញ្ហា​ដាច់​សុក ស្រប​ពេល​ដែល​មាន​បញ្ហា​សុក​រុំ​ក​កូន​ទៀត​នោះ។ ដូច​នេះ​ជម្រើស​ល្អ​គួរតែ​ដើរ​ឲ្យ​បាន​ច្រើន និង​អាច​អង្គុយ​សមាធិ ដើម្បី​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា និង​មិន​គិត​អ្វី​ស្មុគស្មាញ​នាំឲ្យ​គ្រោះថ្នាក់​ទាំង​យើង និង​កូន។


ការត្រៀមយកកូន

ចម្ងល់ពាក់ព័ន្ធនឹងការបែកទឹកភ្លោះ ម៉ាក់ៗពពោះថ្មីថ្មោងដឹងជាការល្អ

ចំពោះ​ម៉ាក់ៗ​ពពោះ​ដំបូងៗ​ច្បាស់​ជា​ឆ្ងល់​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​បែក​ទឹក​ភ្លោះ​មិន​ខាន ពេល​ណា​ទើប​វា​បែក ពេល​ទឹក​ភ្លោះ​បែក​មាន​អារម្មណ៍​យ៉ាង​ណា ហើយ​បើ​បែក​ទឹក​ភ្លោះ​យើង​ត្រូវ​ធ្វើ​ម៉េច។ល។ ជា​ទូទៅ​ទឹក​ភ្លោះ​ចាប់​ផ្ដើម​កកើត​ឡើង តាំង​ពី​សប្ដាហ៍​ដំបូង​នៃ​ការ​មាន​គភ៌ ហើយ​វា​កើត​ចេញ​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្ដាយ​ដែល​ជ្រាប​ចូល​ទៅ​តាម​រយៈ​សុក ត​មក​ពី​វត្ថុ​រាវ​ដែល​បាន​ជ្រាប​ចូល​តាម​រយៈ​ស្បែក​របស់​ទារក​ក្នុង​ផ្ទៃ និង​ទឹក​នោម​របស់​ទារក។ ពេល​ដែល​បែក​ទឹក​ភ្លោះ យើង​ឃើញ​​មាន​ជ្រាប​ទឹក ឬ​ហូរ​ទឹក​តាម​ទ្វារ​មាស​ដែល​មាន​ពណ៌​ស​ថ្លាៗ ឬ​មាន​ពណ៌​លឿង​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ធ្វើ​ម៉េច​ទើប​ដឹង​ថា​វា​ជា​ទឹក​ភ្លោះ មិន​មែន​ទឹក​នោម? ជួន​កាល យើង​ពិបាក​បែង​ចែក​បន្តិច​រវាង​ទឹក​ភ្លោះ និង​ទឹក​នោម​ព្រោះ​វា​សុទ្ធ​តែ​ជ្រាប​តាម​ទ្វារ​មាស​ដូច​គ្នា ជា​ពិសេស​នៅ​ពេល​ដែល​យើង​គ្រាន់​តែ​មាន​អារម្មណ៍​ថា​សើម ឬ​ជ្រាប​ទឹក​ចេញ​មក ដែល​មិន​មាន​អាការៈ​ឈឺ​ពោះ​។ ប្រសិន​បើ​ម៉ាក់​ៗ​មិន​ច្បាស់​ថា វា​ជា​ទឹក​ភ្លោះ ឬ​ទឹក​នោម ម៉ាក់​ៗអាច​ទាក់​ទង ឬ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម។ ពេល​នោះ គ្រូពេទ្យ​នឹង​ពិនិត្យ​សុខភាព​ដើម្បី​បញ្ជាក់​កាន់​តែ​ច្បាស់។ ក្នុង​ករណី​ខ្លះ ពេទ្យ​នឹង​តម្រូវ​ម៉ាក់​ៗ​ឲ្យ​ធ្វើ​អេកូ​ពិនិត្យ​មើល​បរិមាណ​ទឹក​ភ្លោះ ដើម្បី​គិត​ដល់​ជំហាន​ដែល​ត្រូវ​ធ្វើ​បន្ទាប់។ បន្ទាប់​ពី​បែក​ទឹក​ភ្លោះ​ហើយ ការ​សម្រាល​ចាប់​ផ្ដើម​នៅ​ពេល​ណា? តាម​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសម្ភព និងរោគស្ត្រី ឲ្យ​ដឹង​ថា ជាទូទៅ​ស្រោម​ទឹកភ្លោះ​វា​បែក​ដោយ​ឯកឯង ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​សម្រាល ឬ​ពេល​មាត់ស្បូន​បើក​អស់ ប៉ុន្តែ​វា​អាច​ប្រេះ​មុន​ពេល ជា​ទូទៅ​នៅ​ផ្នែក​ខាង​លើ​នៃ​ស្រោម​ទឹកភ្លោះ ហើយ​បន្ទាប់​មក​មាន​ការ​ជ្រាប​ទឹកភ្លោះ និង​លំហូរ​ទឹកភ្លោះ​បរិមាណ​តិចតួច។ កាល​ណា​ម៉ាក់​ៗ​មិន​ទាន់​សម្រាល​ក្រោយ​បែក​ទឹក​ភ្លោះ​ហើយ​កាន់​តែ​យូរ ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ប៉ះ​ពាល់​ដល់​សុខភាព​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​កាន់​តែ​ខ្ពស់។ ចុះ​បើ​ឆាប់​បែក​ទឹក​ភ្លោះ​ពេក អាច​មាន​ផល​ប៉ះពាល់​អី​អត់? ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​ម៉ាក់​ៗ​បែក​ទឹក​ភ្លោះ​មុន៣៧​សប្ដាហ៍​នៃ​ការ​ពពោះ វា​អាច​ធ្វើ​ឲ្យ​មាន​កត្តា​ប្រឈម​ប៉ះពាល់​សុខភាព​ច្រើន​ដូច​ជា៖ - អាច​បង្ក​រោគ​ក្នុង​ទឹក​ភ្លោះ - កូន​ខ្សោយ​អាច​ប៉ះពាល់​ដល់​​ជីវិត​ទារក - ធ្លាក់​ឈាម - […]


ការត្រៀមយកកូន

ចង់ដឹងកូនមានវិបត្តិសរីរាង្គពីកំណើតឬអត់ ម៉ាក់ៗពពោះគួរពិនិត្យសុខភាពតាមរបៀបណាខ្លះ?

អំឡុង​ពេល​ពពោះ បើ​ធ្វេស​ប្រហែស​ក្នុង​ការ​ថែ​ទាំ​សុខភាព អាច​បណ្ដាល​ឲ្យ​ទារក​ប្រឈម​នឹង​កើត​បញ្ហា​ពី​កំណើត​ខ្ពស់​មែន​ទែន។ ក្នុង​នោះ​ បញ្ហា​ពី​កំណើត​ទាក់​ទង​នឹង​សរីរាង្គ​របស់​អា​អូន​ក៏​កើត​មាន​ញឹកញាប់​ដែរ។ បើ​ចង់​ដឹង​កូន​មាន​វិបត្តិ​សរីរាង្គ ឬ​អត់ យើង​គួរ​ធ្វើ​បែប​ណា? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេសផ្នែកសម្ភព និង​រោគស្រ្តី ឲ្យ​ដឹងថា ជំងឺ​វិបត្តិ​សរីរាង្គ​ដែល​អា​អូន​ក្នុង​ផ្ទៃ​ដែល​ជួប​ញឹក​ញាប់​ជាង​គេ​មាន ជំងឺ Trisomy21 (ជំងឺ​សតិ​មិន​គ្រប់​ទឹក) Trisomy18 និង Trisomy13។ ស្ត្រី​ចាំ​បាច់​បំផុត​មិន​អាច​ខក​ខាន​បាន​ត្រូវ​ពិនិត្យ​ផ្ទៃពោះ នៅ​អា​យុ​កូន​ពី​១១-១៣​សប្ដាហ៍ ​៦ថ្ងៃ ដើម្បី៖ [embed-health-tool-due-date] ១. ពិនិត្យ​អេកូ វាស់​កម្រាស់​កញ្ចឹងក​កូន (NT) ២. វាស់​ប្រវែង ឆ្អឹង​ច្រមុះ ៣. បូម​ឈាម​ម៉ាក់ៗ​ធ្វើ​តេស្ដ Double test: Free beta hCG, PAPP-A ៤. អាយុ​ម្ដាយ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោក​បញ្ជាក់​ថា ក្រោយ​ពី​បាន​លទ្ធផល​នេះ និង​អាច​គណនា ដើម្បី​រក​ហានិភ័យ​កម្រិត​ទាប ឬ​កម្រិត​ខ្ពស់​របស់​ជំងឺទាំង ៣​ខាង​លើ។ ក្នុង​ករណី​​លទ្ធផល​បញ្ជាក់​ថា មាន​ហានិភ័យ​កម្រិត​ទាប ម៉ាក់ៗ​ត្រូវ​តាម​ដាន​ពិនិត្យ​ផ្ទៃ​ពោះ​ដូច​ធម្មតា។ ប៉ុន្តែ បើ​លទ្ធផល​បញ្ជាក់​ថា មាន​ហានិភ័យ​ខ្ពស់ គឺ​ត្រូវ​ធ្វើ​ការ​ចោះ​បូម​យក​ទឹក​ភ្លោះ​យក​កោសិកា​កូន​ទៅ​ពិនិត្យ​រក​ភាព​ខុស​ប្រក្រតី​នៃ​ក្រូម៉ូសូម នៅ​អាយុ​១៦​សប្ដាហ៍​ឡើង​ទៅ និង​ពិនិត្យ​អេកូ ពិនិត្យ​លម្អិត​រក​ភាព​មិន​ប្រក្រតី​នៃ​សរីរាង្គ​នីមួយៗ​របស់​កូន នៅ​អាយុ​ពី​១៨-២៤​សប្ដាហ៍។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]


ការត្រៀមយកកូន

កុំចាំមានកូនទើបលេបថ្នាំអាស៊ីដហ្វូលិក មុនយកកូន ៣ ខែលេបឲ្យហើយទៅ ដើម្បីប្រយោជន៍ទាំងនេះ

សម្រាប់​ម៉ាក់ៗ​មាន​ផ្ទៃពោះ​ពេទ្យ​នឹង​ណែនាំ​ឲ្យ​លេប​ថ្នាំ​ជាតិ​ដែក និង​អាស៊ីដ​ហ្វូលិក ដើម្បី​ជា​ជំនួយ​ដល់​កូន និង​ខ្លួនឯង។ ចំពោះ​ថ្នាំ​អាស៊ីដ​ហ្វូលិក​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ផ្ដល់​យោបល់​ឲ្យ​ស្រី​ៗ​ត្រៀម​ខ្លួន​យក​កូន លេប​តាំង​ពី​មុន​មាន​គភ៌​ទៅ​ទៀត។ ចំពោះ​ហេតុផល​វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​រូប​នោះ​បញ្ជាក់​ថា ​ស្ត្រី​មាន​គភ៌នៅ​ត្រីមាស​ដំបូង​ត្រូវ​លេប​ថ្នាំ​នេះ ១ គ្រាប់​ក្នុង​មួយ​ថ្ងៃ ជាមួយ​ថ្នាំ​ជាតិ​ដែក​រយៈពេល ៩០ ថ្ងៃ ដើម្បី​ការពារកង្វះ​គ្រាប់​ឈាម​ក្រហម និង​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ​ឲ្យ​បាន​ពេញ​លក្ខណៈ ព្រម​ទាំង​មិន​ស្លេកស្លាំង។ ចំណែក​ឯ​ការ​លេប​ថ្នាំ​អាស៊ីដ​ហ្វូលិក ស្ត្រី​ដែល​មាន​បំណង​ចង់​មាន​កូនត្រូវ​លេប​វា ១ គ្រាប់​ក្នុង​មួយ​ថ្ងៃ​រយៈពេល​យ៉ាង​ហោច ៣ ខែ មុន​ពេល​មាន​កូន វា​អាច​ជួយ​ឲ្យ​គភ៌​លូតលាស់​គ្រប់​លក្ខណ: ជា​ពិសេស​អាច​ការពារ​បាន​ពី​ជំងឺ​ឆ្អឹង​ខ្នង​បិទ​មិន​ជិត (Spina Bifida) និង​ទារក​ឥត​លលាដ៍ក្បាល (Anencephaly)។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! លោក​បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​បំពេញ​អវយវៈ​ឲ្យ​កូន​ហើយ​អាស៊ីដ​ហ្វូលិក​នៅ​មាន​សារៈសំខាន់​ច្រើន​យ៉ាង​ទៀត​​ចាប់​ពី​ការ​បង្កើត និង​ជួសជុល DNA ផលិត​កោសិកា​គ្រាប់​ឈាម​ក្រហម​រហូតដល់​បំពេញ​មុខងារ​ដល់​ខួរក្បាល​។ ជាទូទៅ​ស្ត្រី​ត្រូវការ​អាស៊ីដ​ហ្វូលិក​ប្រហែល ៤០០ មី​ក្រូក្រាម/ថ្ងៃ ខណៈ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ ៤០០-៨០០ មី​ក្រូក្រាម​ជា​ប្រចាំ។ [embed-health-tool-due-date] ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រើ​ថ្នាំ​បំប៉ន​អាស៊ីដ​ហ្វូលិក​នេះ​ជាពិសេស​ បើ​សិន​ជា​មិន​អាច​ទទួល​បាន​ជីវជាតិ​មួយ​នេះ​គ្រប់គ្រាន់​ពី​របប​អាហារ ដើម្បី​កុំឲ្យ​កូន​កើត​មក​ពិការ​អវយវៈ។ ដូចនេះ​ក្រៅ​ពី​លេប​ថ្នាំ យើង​អាច​ញ៉ាំ​ចំណី​អាហារ​បន្លែ​ផ្លែឈើ​មួយ​ចំនួន​ដូចជា ពពួក​គ្រាប់​ធញ្ញជាតិ ក្រូច ឪឡឹក ចេក ការ៉ុត ផ្សិត ត្រសក់។ […]


ឧបសគ្គការមានកូននិងការព្យាបាល

វិបត្តិធម្មជាតិទាំងនេះ ស្ត្រីមិនអាចមានផ្ទៃពោះតាមបំណងបាន

ការ​មិន​អាច​មាន​កូន​តាម​បំណង ​គឺ​ជា​ផល​រំខាន​មួយ​យ៉ាង​ធំ​ក្នុង​ចំណោម​ផល​រំខាន​ផ្សេងៗ​ទៀត ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុភមង្គល​គ្រួសារ។ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ឲ្យ​ដឹង​ពី​មូល​ហេតុ​ ៨​យ៉ាង​ នៃ​ការ​មិន​អាច​មានផ្ទៃពោះ ឬ​មិនអាចមាន​កូន​ដែល​បង្ក​ឡើង​ដោយ​ធម្មជាតិ​ដូច​ជា៖ ១​. វិបត្តិ​មិន​អាច​ទម្លាក់​ពង៖ មាន​មូល​ហេតុ​ជា​ច្រើន​ដែល​បណ្ដាល​អោយ​ស្ត្រី​មិន​អាច​ទម្លាក់​ពង​បាន ឬ​បណ្ដាល​ឲ្យ​ស្ត្រី​មាន​រដូវ​មិន​ទៀង​ទាត់ ប៉ុន្តែ​ក្នុង​ចំណោម​មូល​ហេតុ​ទាំង​នោះ​ យើង​សង្កេត​ឃើញ​ថា​ការ​មិន​មាន​តុល្យភាព​អ័រម៉ូន គឺ​ជា​កត្តា​ចម្បង​មួយ​ក្នុង​ចំណោម​កត្តា​ផ្សេងៗ​ទៀត។ ២. វិបត្តិ​កោសិកា​បន្ត​ពូជ​ឈ្មោល​មិន​គ្រប់​គ្រាន់៖ ការ​មិន​អាច​មាន​កូន​ដែល​បណ្ដាល​មក​ពី​កោសិកា​បន្ត​ពូជ​ឈ្មោល​មិន​គ្រប់​គ្រាន់​ដែល​មិន​អាច​មាន​កូន ​គឺ​ប្រមាណ​ជា​ ២៥% ក្នុង​ចំណោម​មូល​ហេតុ​ផ្សេងៗ​ដែល​ប៉ះពាល់​ទៅ​លើ​បុរស (កោសិកា​បន្ត​ពូជ​ឈ្មោល​ដែល​គ្មាន​កន្ទុយ​សម្រាប់​ផ្លាស់​ទី ឬ​មាន​កន្ទុយ​ខ្លី​ ដែល​បណ្ដាល​ឲ្យ​មាន​ផល​លំបាក​ក្នុង​ការ​ផ្លាស់​ទៅ​ក្នុង​តួ​ស្បូន​ដើម្បី​បង្ក​កំណើត) ៣. វិបត្តិ​ស្ទះ​ដៃ​ស្បូន​របស់​ស្ត្រី៖ ដៃ​ស្បូន​របស់​ស្ត្រី​ដែល​ភ្ជាប់​ទំនាក់​ទំនង​រវាង​កន្សោម​ពង​ទៅ និង​តួ​ស្បូន​មាន​តួ​នាទី​យ៉ាង​សំខាន់ និង​ជា​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ស៊ុត របស់​ស្ត្រី​មក​កាន់​តួ​ស្បូន​ដើម្បី​ទទួល​ការ​បង្ក​កំណើត។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. កម្រាស់​ភ្នាស​ខាង​ក្នុង​ស្រទាប់​ស្បូន៖ គឺ​ជា​ការ​កើន​ឡើង​នៃ​កម្រាស់​ខាង​ក្នុង​ស្រទាប់​ស្បូន​ដែល​ដុះ​ក្រាស់​លើស​ធម្មតា ហើយ​រលាយ​ធ្លាក់​ចេញ​មក​ក្រៅ​ជា​ឈាម​រដូវ ប៉ុន្តែ​ធ្លាក់​មិន​អស់ (តាម​ធម្មជាតិ​ស្រទាប់​ខាង​ក្នុង​សាច់​ស្បូន​មាន​ការ​លូត​លាស់​ក្រាស់​ក្នុង​ពេល​ធ្លាក់​ស៊ុត ដើម្បី​ឲ្យការកាច់សំបុក​មាន​ភាព​ងាយ​ស្រួល ក្រោយ​ពេល​បង្ក​កំណើត​ហើយ​វានឹង​រលាយ​ធ្លាក់​ចេញ​មក​ក្រៅ​ជា​ឈាម​រដូវ ប្រសិន​មិន​មាន​ការ​បង្ក​កំណើត)។ ៥.វិបត្តិ​មាន​ដុំ​គីស​លើ​កន្សោម​ពង៖ វិបត្តិ​មាន​ដុំ​គីស​នៅ​លើ​កន្សោម​ពង​ជា​ញឹក​ញាប់ គឺ​បង្ក​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​រដូវ​មិន​ទៀង​ទាត់ ក្នុង​នោះ​វា​ក៏​បង្ក​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា ជំងឺ​លើស​ទម្ងន់ ទឹក​នោម​ផ្អែម ជំងឺ​សើស្បែក និង​មាន​ដុះ​រោម​នៅ​លើ​រាងកាយ​ជាដើម។ ចំពោះ​វិបត្តិ​មាន​ដុំ​គីស​លើ​កន្សោម​ពង ពិត​ជា​ពិបាក​សន្និដ្ឋាន​អំពី​មូល​ហេតុ​ពិត​ប្រាកដ​ណាស់។ [embed-health-tool-due-date] ៦.ស៊ុត​​មាន​សុខភាព​មិន​ល្អ៖ មាន​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​កោសិកា​បន្ត​ពូជ​របស់​ស្ត្រី មាន​សុខភាព​ខ្សោយ​ដូច​ជា កត្តា​បរិស្ថាន កត្តា​ចំណី​អាហារ​ដែល​មាន​ជាតិ​អ័រម៉ូន កត្តា​ស្ត្រេស កត្តា​ជីវភាព​រស់​នៅ និង​កត្តា​អាយុ​ជាដើម។ ៧.ជំងឺ​​សរីរាង្គ​ប្រឆាំងនឹង​កោសិកា​បន្ត​ពូជ៖ ជំងឺ​នេះបណ្ដាល​មក​ពី​សរីរាង្គ​របស់​យើង​មាន​ការ​យល់​ច្រឡំ និង​ប្រឆាំង (សម្លាប់) ជាមួយ​នឹង​កោសិកា​បន្ត​ពូជ​រស់​យើង​ខ្លួន​ឯង។ ៨.ការ​មិន​អាច​មាន​កូន​ ពិបាកសន្និដ្ឋាន៖ ក្នុង​ចំណោម​ប្ដី​ប្រពន្ធ​ដែល​ទទួល​ការ​សន្និដ្ឋាន […]


ការត្រៀមយកកូន

វិធីបង្ការល្អៗ សម្រាប់ស្រ្តីមានផ្ទៃពោះ ចៀសវាងបញ្ហាកូនក្រៅស្បូន

ការ​បង្ក​កំណើត​ស៊ុត (មេជីវិតញី និង​ឈ្មោល) ជា​ធម្មតា​កាច់​សំបុក​នៅ​១/៣​ ខាង​ក្រៅ​ដៃ​ស្បូន ធ្វើ​ដំណើរ​ចូល​មក​តួ​ស្បូន ដើម្បី​កាច់​សំបុក។ ក្នុង​ករណី​ដែល​ស៊ុត​ធ្វើ​ការ​កាច់​សំបុក ខុស​ប្រក្រតី​នៅ​ក្រៅ​តួ​ស្បូន គេ​ហៅ​ថា​ជា កូន​ក្រៅ​ស្បូន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ជា​ទូទៅ កូន​ក្រៅ​ស្បូន មិន​អាច​រីក​លូត​លាស់​ធំធាត់​បាន​ដូច​ការ​បង្ក​កំណើត​កូន​នៅ​តួ​ស្បូន​បាន​ទេ ហើយ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ប្រឈម​នឹង​កូន​ក្រៅ​ស្បូន​គឺ ម្ដាយ​បង្ក​កំណើត​ដោយ​ធ្វើ IUI (Intrauterine Insemination)  ឬ IVF (In vitro fertilisation) ធ្លាប់​មាន​ប្រវត្តិ​គភ៌​ក្រៅ​ស្បូន រលាក​អាង​ត្រគាក ឬ​ធ្លាក់​ស​រ៉ាំរ៉ៃ ជាដើម។ លោក​បាន​ណែនាំ​ថា វិធី​បង្ការ​គឺ​បង្ការ​ជាមួយ​នឹង​មូល​ហេតុ ឬ​កត្តា​ប្រឈម​ដែល​បណ្ដាល​ឲ្យ​មាន​កូន​ក្រៅ​ស្បូន​ មាន៖ [embed-health-tool-due-date] - កុំ​ជក់​បារី - ការពារ​ឆ្លងកាមរោគ ឬ​ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ​ផ្សេងៗ - ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ ក្នុង​ករណីស្ត្រី​មាន​ការ​រលាកដៃ​ស្បូន រលាក​អាង​ត្រគាក រលាក​ទ្វារមាស​ជាដើម - ព្យាបាល​ធ្លាក់​ស រោគ​ស្ត្រី​ផ្សេងៗ​ដោយ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ចៀសវាង​ការ​ប្រើ​ថ្នាំ​តាម​គ្នា ឬ​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា។ លើស​ពី​នេះ វេជ្ជបណ្ឌិត​សម្ភព​រូប​នេះ​បាន​ណែនាំ​ឲ្យ​ដឹង​ទៀត​ថា ម៉ាក់ៗ​ពពោះ​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់​របស់​គ្រូពេទ្យ។ ចំពោះ​ស្ត្រី នៅ​ពេល​ដែល​បាត់​រដូវ ពិនិត្យ​ទឹក​នោម​ថា​មាន​គភ៌ ២-៣សប្ដាហ៍ ត្រូវ​ទៅ​ពិនិត្យ​អេកូ​មើល​ថា តើ​កូន​បាន​ចូល​មក​ក្នុង​ស្បូន​ហើយ​ឬនៅ […]


ការត្រៀមយកកូន

ម៉ាក់ៗដឹងអត់! គភ៌ដុះលលាដ៍ក្បាលមិនជិត អាចបណ្ដាលមកពីមូលហេតុនេះ

ម៉ាក់​ៗ​ពពោះ​គ្រប់​រូប​គួរ​យក​ជិត​ទុក​ដាក់​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​មែន​ទែន ព្រោះ​កាល​ណា​បើ​ធ្វេស​ប្រហែស​បន្តិច អាច​ធ្វើ​ឲ្យ​ការ​ពពោះ​មិន​បាន​រលូន ជាពិសេស​អាច​ធ្វើ​ឲ្យ​អា​អូន​ក្នុង​ផ្ទៃ​ជួប​បញ្ហា​ច្រើន​ទៀត​ផង។ ស្រប​គ្នា​នេះ​ដែរ មាន​ម៉ាក់​ៗ​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​កូន​ក្នុង​ផ្ទៃ​ដុះ​លលាដ៍​ក្បាល​មិន​ជិត តែ​មិន​ដឹង​ថា​បណ្ដាល​មក​ពី​កត្តា​អី​ឲ្យ​ប្រាកដ​នោះ​ទេ។ បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​បញ្ហា​លលាដ៍​ក្បាល​បិទ​មិន​ជិត អាច​បណ្ដាល​ឲ្យ​កូន​នោះ​មាន​ខួរ​ក្បាល​តែ​មួយ​ចំហៀង ឬ​ពេល​ខ្លះ​គ្មាន​ខួរ​ក្បាល​តែ​ម្ដង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោក​ថា បើ​តាម​ការ​ស្រាវ​ជ្រាវ ម្ដាយ​ដែល​កង្វះ​ជាតិ ​អាស៊ីដ​ហ្វូលិក និង ​វីតាមីន​ B9 មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឆ្អឹង​លលាដ៍​ក្បាល​បិទ​មិន​ជិត​ទេ អាច​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​របស់​ទារក​បិទ​មិន​ជិត​បាន​ដូច​គ្នា ហើយ​នៅ​មាន​កត្តា​ដែល​បណ្ដាល​មក​ម្ដាយ​ច្រើន​ទៀត​ដូច​ជា ប្រើ​ប្រាស់​ថ្នាំ​ប្រកាច់ (ក្នុង​ករណី ម្ដាយ​មាន​ជំងឺ​ឆ្កួត​ជ្រូក) ម្ដាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​១។ល។ [embed-health-tool-due-date] វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រួប​នេះ​បន្ត​ថា ស្ត្រី​ពពោះ​ត្រូវ​ដឹង​ថា ប្រសិន​បើ​កូន​នៅ​ក្នុង​ផ្ទៃ មាន​ឆ្អឹង​លលាដ៍​ក្បាល​ដុះ​មិន​ជិត គឺ​គ្មាន​វិធី​ព្យាបាល​អី​ឲ្យ​ឆ្អឹង​ដុះ​ជិត​វិញ​បាន​ទេ ពោល​គឺ​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់ បើ​កូន​មាន​បញ្ហា​ដុះ​លលាដ៍​ក្បាល​មិន​ជិត​បែប​នេះ​ហើយ។ "គភ៌​ដែល​មាន​បញ្ហា​នេះ អាច​រស់​បាន​នៅ​ក្នុង​ពោះ​រហូត​ដល់​ធំ ប៉ុន្តែ​ក្រោយ​ពេល​សម្រាល​ គឺ​យើង​មិន​អាច​ចិញ្ចឹម​កូន​នោះ​ដូច​ក្មេង​ធម្មតា​បាន​ទេ ហើយ​ ៨០%​ នៃ​ទារក​ដែល​មាន​បញ្ហា​ដុះ​លលាដ៍​ក្បាល​មិន​ជិត តែង​ស្លាប់​ក្រោយ​ពេល​សម្រាល​រួច។"     ដូច​នេះ​ហើយ លោក​បាន​ណែ​នាំ​ឲ្យ ម៉ាក់ៗ​ពពោះ​ទាំង​អស់ ត្រូវ​តាម​ដាន​ពិនិត្យ​អេកូ​ឲ្យ​បាន​ដិត​ដល់ ហើយ​ជា​ពិសេស​គឺ​ត្រូវ​ទទួល​បាន​សារធាតុ​ចិញ្ចឹម វីតាមីន សារធាតុ​រ៉ែ ជា​ដើម ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​អា​អូន​ក្នុង​ពោះ​មាន​សុខភាព​ល្អ មិន​មាន​បញ្ហា​ណា​មួយ​កើត​ឡើង។ ម៉្យាង​ទៀត បញ្ហា​កូន​ដុះ​ឆ្អឹង​លលាដ៍​ក្បាល​មិន​ល្អ អាច​មើល​ដឹង​ច្បាស់​តាម​រយៈ​ការ​ពិនិត្យ​អេកូ នៅ​ពេល​ដែល​គភ៌​មាន​អាយុ១៣-១៤​សប្ដាហ៍ […]


ការត្រៀមយកកូន

ទៅមើលផ្ទៃពោះ មិនមែនមើលអេកូ១មុខទេ ម៉ាក់ៗត្រូវតែធ្វើតេស្តប៉ុន្មានចំណុចនេះទៀត

អំឡុងមាន​ផ្ទៃ​ពោះ​ ម៉ាក់​ៗ​ប្រាកដជា​ទៅ​មន្ទីរពេទ្យ ដើម្បី​ចង់​ដឹង​ពី​សុខភាព​គភ៌រៀងរាល់ខែ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព-កម្ពុជា​ចិន សែន​សុខ នឹង​បង្ហាញ​ពី​រឿង​ត្រូវ​ពិនិត្យ​ពេល​ម៉ាក់​ៗ​មក​អេកូ​មើល​ផ្ទៃ​ពោះ។ ១- ឆ្លុះ​អេកូ ការ​ឆ្លុះ​អេកូ អាច​ឲ្យ​យើង​ដឹង​ពី​ការ​លូតលាស់ ទីតាំង ទំហំ​របស់​ទារក​ក្នុង​ផ្ទៃ ព្រម​ទាំង​ឆ្លុះ​មើល​ថា​ទារក មាន​បញ្ហា​អ្វី​ឬ​អត់។ ២- ពិនិត្យ​រក​មេរោគ​ស្វាយ ស្វាយ ជា​ជំងឺ​ដែល​បណ្ដាល​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ស្លាប់​ជាច្រើន ដូចនេះ​ការ​ពិនិត្យ​គឺ​ដើម្បី​ឲ្យ​ដឹង​ថា​ម្ដាយ​មាន​ជំងឺ​នេះ ដែរ​ឬ​ទេ។ ៣- ពិនិត្យ​តម្រង​នោម ការ​ពិនិត្យ​នៅ​តំបន់​នេះ​ក៏​សំខាន់​ផង​ដែរ គឺ​ដើម្បី​ធ្វើ​តេស្ត​ជាតិ​ស្ករ និង​ជាតិ​ប្រូតេអ៊ីន និង​ការ​ធ្វើ​តេស្ត​ថា​មាន​ដំបៅ​ក្លាយ​នៅ​តម្រង​នោម ឬ​ក៍​អត់។ ៤- ពិនិត្យ​ឈាម​ធម្មតា ការ​ពិនិត្យ​ឈាម ដើម្បី​វាយ​តម្លៃ​លើ​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​ពិនិត្យ​មើល​ឲ្យ​ដឹង​ថា​គ្មាន​បញ្ហា​រហូត​ដល់​ពេល​សម្រាលកូន ក្នុង​នោះ​មាន​ការ​ពិនិត្យ​ឈាម (ជាតិ​ក្រហម​នៃ​ឈាម​កោសិកា​ឈាម និង​កោសិកា​ឈាម​ក្រហម​ជាដើម) ជំងឺ​អេដស៍ និង​រោគ​កញ្ជ្រឹល​ជា​ដើម។ ៥- វាស់​សម្ពាធ​ឈាម និង​ថ្លឹង​ទម្ងន់ រៀងរាល់​ពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ គ្រូពេទ្យ​តែងតែ​វាស់​សម្ពាធ​ឈាម ដើម្បី​ចង់​ដឹង​ថា ឈាម​ម៉ាក់​ៗ​ឡើង​ខុស​ប្រក្រតី​ឬ​ទេ។ មួយ​វិញ​ទៀត ការ​ថ្លឹង​ទម្ងន់​ជា​ប្រចាំ គឺ​ដើម្បី​កុំឲ្យ​ម៉ាក់​ៗ​បណ្ដោយ​ខ្លួន​ញ៉ាំ​តាម​ចិត្ត​ចង់ រហូត​ឡើង ២០ គីឡូ ព្រោះ​អាច​ប្រឈម​មុខ​លើស​សម្ពាធ​ឈាម ទឹក​នោម​ផ្អែម ហើយ​ពិបាក​សម្រាល។


ការត្រៀមយកកូន

ការពិនិត្យកម្រាស់កញ្ចឹងកគភ៌ អាចបញ្ជាក់បញ្ហាខ្សោយប្រាជ្ញាពីកំណើតបាន

ទារក​ដែល​កើត​ចេញ​មក មិន​មែន​សុទ្ធ​តែ​មាន​សុខភាព​ល្អ​ទាំងអស់​នោះ​ទេ មាន​មួយ​ចំនួន​ប្រឈម​នឹង​មាន​បញ្ហា​ជំងឺ​ពី​កំណើត​ដែល​កើត​ចេញ​មក​ទើប​ដឹង។ រី​ឯ​មួយ​ចំនួន​ទៀត អាច​ដឹង​ថា​មាន​បញ្ហា​តាំង​ពី​នៅ​ក្នុង​ពោះ​ម្ដាយ​តាម​រយៈ​ការ​ឆ្លុះអេកូសាស្ត្រ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ស្រប​គ្នា​នេះ ការ​ឆ្លុះ​អេកូសាស្ត្រ​ពិនិត្យ​មើល​កម្រាស់​កញ្ចឹង​ក​គភ៌ ក៏​អាច​បញ្ជាក់​ឲ្យ​ដឹង​ថា កូន​ក្នុង​ផ្ទៃ​នោះ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ខ្សោយ​ប្រាជ្ញា​ពី​កំណើត (Down Syndrome) ឬ​អាច​ហៅ​ម៉្យាង​ទៀត​ថា ជំងឹ Trisomy 21។ ជំងឺ​នេះ បង្ក​បញ្ហា​ពី​ហ្សែន ដែល​ធ្វើ​ឲ្យ​ក្មេង​មាន​បញ្ហា​ក្នុង​ការ​លូតលាស់​ផ្នែក​រាង​កាយ និង​សតិបញ្ញា​មិន​ប្រក្រតី។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោក​វេជ្ជបណ្ឌិត បន្ត​ថា នៅ​ចន្លោះ​ពេល​១១-១៤អាទិត្យ  គឺ​ជា​ពេល​ល្អ​បំផុត​ក្នុង​ការ​ពិនិត្យ​អេកូ​ផ្ទៃ​ពោះ វាស់​កម្រាស់​កញ្ចឹង​ក​គភ៌ ដើម្បី​រក​ជំងឺ​ពី​កំណើត។ ក្នុង​ករណី​ដែល​ពេទ្យ​ពិនិត្យ​ឃើញ​ថា​កញ្ចឹង​ក​ទារក​ក្រាស់​លើស​ពី ៣ ឬ៣,៥ មីលីមែ៉ត្រ គឺ​មាន​ហានិភ័យ​ខ្ពស់ តែ​នៅ​មិន​អាច​សន្មត់​ថា​មាន​ជំងឺ​ខ្សោយ​ប្រាជ្ញា​មែន​ឬអត់ ដូច​នេះ​ត្រូវ​បូម​ទឹក​ភ្លោះ​ទៅ​ពិនិត្យ​បន្ថែម​ដើម្បី​បញ្ជាក់​កាន់​តែ​ច្បាស់។​ ចំពោះ​ទារក មាន​ប្រវែង​កម្រាស់​កញ្ជឹង​ក​កាន់​តែ​ក្រាស់ គឺ​ភាគ​ច្រើន​តែង​មាន​បញ្ហា​ពី​កំណើត​ដូច​ជា៖ - បញ្ហា​បេះ​ដូង - បញ្ហា​ពាក់​ព័ន្ធ​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ពី​កំណើត - បញ្ហា​សរីរាង្គ​ផ្សេងៗ - បញ្ហា​ខ្សោយ​ប្រាជ្ញា​ពី​កំណើត។ល។ [embed-health-tool-due-date] វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ដែល​អាច​វាស់​កញ្ចឹង​ក​គភ៌​បាន គឺ​មាន​តែ​គ្រូពេទ្យ​ជំនាញ​មាន​បទ​ពិសោធន៍​ខ្ពស់​ទើប​អាច​វាស់​ដឹង ហើយ​បាន​ណែនាំ​ថា ម៉ាក់ៗ​ពពោះ​ទាំងអស់ ត្រូវ​តែ​ទៅ​ពិនិត្យ​អេកូ​តាម​ដាន​តាម​កាល​កំណត់​របស់​គ្រូពេទ្យ ដើម្បី​សុខភាព​ម្ដាយ និង​កូន។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស