មុនមានផ្ទៃពោះ

មុនមានផ្ទៃពោះ – មុន​ឈាន​ដល់​ការ​មាន​កូន ពពោះ រហូត​ថ្ងៃ​សម្រាល​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ច្រើន​ក្នុង​នាម​ជា​ឪពុកជាម្ដាយរបស់​កូន​ក្នុង​ក្ដីស្រមៃ រាប់ចាប់​តាំង​ពី​ចំណុច​នានាគួរ​ធ្វើ​និងមិន​គួរ​ធ្វើ​ក្នុង​ការ​ត្រៀមយកកូណ​ដែល​ណែនាំ​ឲ្យ​គ្រូពេទ្យ បញ្ហា​សុខភាព​នានាដែល​បង្កការ​រាំងស្ទះ​ដល់​ការ​បង្កកំណើត មូលហេតុ​មិន​អាច​មានកូនបាន ការ​ព្យាបាល​និង​ការ​ចែករំលែកបទពិសោធន៍​នានា​ពី​អ្នក​ម៉ាក់ផ្សេងទៀតជាច្រើន

ចំណេះដឹងទូទៅ

មុនមានផ្ទៃពោះ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ពិត​ណាស់​ របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​លើក​កម្ពស់​សុខុមាលភាព​ទូទៅ​របស់​យើង ហើយ​​ការ​ជ្រើសរើស​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​សុខភាព​​ល្អ ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​លទ្ធភាព​មាន​កូន​ដូច​គ្នា។ តើ​របប​អាហារ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ស្រីៗ​យើង​ឆាប់​មាន​កូន​ដូច​បំណង? ១. បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ ការ​ញ៉ាំ​ពពួក​បន្លែ​បៃតង ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខៀវ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ហ្វូឡេត គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ស្រី​ៗ​ដែល​កំពុង​ចង់​បាន​កូន។ ទន្ទឹម​នឹង​នេះ កម្រិត​នៃ​ការ​មាន​ផ្ទៃពោះ​នឹង​កើន​ឡើង​ នៅ​ពេល​ដែល​យើង​បន្ថែម​ខ្ទឹម​ស ​ប៉េងប៉ោះ ​ផ្លែ​ប៊ឺរ និង​ផ្លែ​ទទឹម​ចូល​ទៅ​ក្នុង​របប​អាហារ។ ២. គ្រាប់​ធញ្ញជាតិ កាបូអ៊ីដ្រាត​Complex ដែល​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដូចជា​អង្ករ​សម្រូប និង​ស្រូវ​សាឡី (Oats) អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ប៉ះពាល់​​ដោយ​ផ្ទាល់​ដល់​ការ​មាន​កូន។ ពពួក​អាហារ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ថាមពល​យឺត​ៗ ធានា​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ។ ៣. ខ្លាញ់​សុខភាព​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ផ្លែ​អាល់ម៉ុន​ ​គ្រាប់​ល្ពៅ ​ឬ​ត្រី​សាល់ម៉ុន​ មាន​សារៈសំខាន់​​ណាស់​ ដល់​សុខភាព​បន្ត​ពូជ ពីព្រោះ​អាហារ​ទាំង​នេះ អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​​ជួយ​ការពារ​​គុណភាព​ស៊ុត។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. ទឹក​ដោះ​គោ ជាមួយ​គ្នា​នេះ​ដែរ ពពួក​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ ឬ​ទឹក​សណ្តែក​ សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​គុណប្រយោជន៍​ដល់​ល្អ​​សម្រាប់​សុខភាព​បន្ត​ពូជ។ អ៊ីចឹង​ហើយ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​២​កែវ​​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​សម្រួល​ដល់​ដំណើរការ​ធ្លាក់​មេ​ជីវិត​ញី ក៏​ដូចជា​ផ្តល់​នូវ​ពពួក​ប្រូបាយអូទិក​ដល់​រាងកាយ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ។ [embed-health-tool-due-date] ៥. អាហារ​សម្បូរ​ជាតិ​ដែក ​​​​​​ពពួក​ធញ្ញជាតិ​ និង​សណ្តែក​ ជា​ប្រភព​នៃ​ជាតិ​ដែក ដែល​អាច​ជួយ​ផ្ទេរ​អុកស៊ីហ្សែន​ទៅ​កាន់​សរីរាង្គ​បន្ត​ពូជ។ មួយ​វិញ​ទៀត […]

ស្វែងរក មុនមានផ្ទៃពោះ

ការត្រៀមយកកូន

ពេលពពោះមានរោគសញ្ញាទាំងនេះ ម៉ាក់ៗមិនត្រូវធ្វេសប្រហែសឡើយ

ពេល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ ម៉ាក់​ៗ​ពិតជា​ត្រេកអរ​ខ្លាំង​ណាស់ ព្រោះ​គ្រួសារ​នឹង​ត្រៀម​ទទួល​បាន​សមាជិក​ថ្មី។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ត្រេកអរ យើង​ក៏​ត្រូវ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដំបូន្មាន​ថា អំឡុង​ពេល​ពពោះ​នេះ​ម៉ាក់​ៗ​ក៏​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ដូច​គ្នា ព្រោះ​បើ​ប្រហែស​បន្តិច​ទាំង​កូន និង​យើង​អាច​មាន​គ្រោះថ្នាក់។ ខាងក្រោម​គឺជា​រោគ​សញ្ញា​ត្រូវ​ប្រយ័ត្ន ម៉ាក់​ៗ​គួរតែ​ដឹង៖ [embed-health-tool-due-date] - ឈឺ​ចុកចាប់​ក្នុង​ពោះ​ភ្លាម​ៗ - ស្រេក​ទឹក​ខ្លាំង - ហើម​មុខ ដៃ​ជើង - ឈឺ​ក្បាល - ឈឺ​ចង្កេះ - ចង្អោរ​ខ្លាំង - ស្រក​ទម្ងន់ - ចុកពោះ ផ្នែក​ខាង​ក្រោម​ឆ្អឹង​ជំនីរស្តាំ - ចលនា​កូន​ថយ​ចុះ ឬ​កម្រើក​ខ្លាំង - គ្រុន​ក្ដៅ - ធ្លាក់​ឈាម - បែក ឬ​ជ្រាប​ទឹកភ្លោះ​មុន​កំណត់ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោក​វេជ្ជបណ្ឌិតថា ប្រសិនបើ​មាន​សញ្ញា​ទាំង​នេះ ស្ត្រី​គប្បី​ទៅ​ពិគ្រោះ​យោបល់ និង​ត្រូវ​តាម​ដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​ជា​ប្រចាំ ឬ​យ៉ាង​ហោច​ណាស់ ៥ ដង​នៅ​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


ការត្រៀមយកកូន

បើចាញ់កូនខ្លាំងពិបាកក្នុងខ្លួនពេក អាចលេបថ្នាំបានអត់?

សម្រាប់​ម៉ាក់​ៗ​ដែល​មាន​អាការៈ​ចាញ់​កូន​ខ្លាំង​ពិតជា​ទ្រាំ​មិន​បាន​ឡើយ រហូត​ដល់​ត្រូវ​រក​ជំនួយ​ថ្នាំ​បំបាត់​ចាញ់ ទើប​អាច​ធូរស្រាល​ខ្លះ។ ដូចនេះ​ទើប​មាន​ម៉ាក់​ៗ​លើក​ឡើង​ថា បើ​ចាញ់​ខ្លាំង​រហូត​ត្រូវ​លេប​ថ្នាំ ទើប​ទប់ទល់​បាន តើ​ថ្នាំ​នោះ​មាន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរឬ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ចាញ់​ខ្លាំង​រហូត​ញ៉ាំ​អ្វី​មិន​បាន ធុំ​ក្លិន​ក៏​ក្អួត ហើយ​ទោះ​គ្មាន​អ្វី​ក្នុង​ក្រពះ​ក៏​នៅតែ​ភើ ​រក​កលចង់​ក្អួត​អស់​ពី​ពោះ អាច​លេប​ថ្នាំ​បំបាត់​អាការៈ​នោះ​បាន។ ប៉ុន្តែ​មាន​ម៉ាក់​ៗ​ខ្លះ បើ​ទោះ​ជា​លេប​ថ្នាំ​ហើយ​ក៏​មិន​អាច​ទប់ទល់​នឹង​អាការៈ​ចាញ់​កូន​នោះ​បាន ដោយ​អាច​លេប​មួយ​គ្រាប់​នៅ​ពេល​ដែល​ចាញ់​ខ្លាំង ប៉ុន្តែ​បើ​មិន​សូវ​ចាញ់​ប៉ុន្មាន​ទេ ឬ​ក៏​ចាញ់​ដែរ​តែ​អាច​ទ្រាំទ្រ​បាន ​មិន​ចាំបាច់​​ប្រើ​ថ្នាំ​នោះ​ទេ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ រូប​នោះ​បាន​បញ្ជាក់​ថា ប្រសិនជា​យើង​លេប​ទៅមាន​ប្រតិកម្ម​ជាមួយ​ថ្នាំ ​សូម​បញ្ឈប់​ជា​បន្ទាន់។ ក្នុង​នោះ​រោគ​សញ្ញា​មាន​ដូចជា កន្ទួល​រមាស់ ក្រហម​ស្បែក ហើម​មុខ​មាត់ ហត់ ពិបាក​ដកដង្ហើម វិលមុខ សម្ពាធឈាម​ចុះ និង​បើ​ធ្ងន់ធ្ងរ​អាច​ដល់ស្លាប់។ [embed-health-tool-ovulation] ចំពោះ​ចម្ងល់​ថា តើ​អាច​ញ៉ាំ​ថ្នាំ​នោះ​រាល់​ថ្ងៃ​បាន​ដែរ ឬ​ទេ? វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា អាច​ញ៉ាំ​បាន​រាល់ថ្ងៃ រហូត​ដល់​ទៅ៣ដង​/​ថ្ងៃ​ទៀត​ផង ប្រសិនបើ​ស្ត្រីពពោះ​ចាញ់​ខ្លាំង​រហូត​ដល់​បាក់​កម្លាំង។ អត្ថបទពាក់ព័ន្ធ៖ ចាញ់កូនពេលពពោះ អាចសាកវិធីសាស្ត្រនេះបាន ចាញ់​កូន​ខ្លាំង​មិន​ដឹង​ធ្វើ​ម៉េច អាច​សាក ៤ វិធី​នេះ​បាន អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច? ហេតុអីស្រីៗឈឺត្រគាកពេលពពោះ ដោះស្រាយម៉េច ត្រូវប្រយ័ត្នអីខ្លះ?


ឧបសគ្គការមានកូននិងការព្យាបាល

នេះអាច​មូលហេតុ​ស្រីៗរៀប​ការ​រាប់​ឆ្នាំ​ តែ​គ្មាន​កូន (វីដេអូ)

អត្ថបទ​មុន “Hello គ្រូ​ពេទ្យ” បាន​ប្រាប់​មូល​ហេតុ​មួយ​ចំនួនធ្វើ​ឲ្យ​ប្រុសៗ ទោះ​រៀប​ការ​ច្រើន​ឆ្នាំ​ហើយ​ នៅ​តែ​មិន​អាច​មាន​អូនៗ​​នឹង​គេ។ ចុះ​បើ​ខាង​ប្រុស​អត់​អី ប៉ុន្តែ​មូលហេតុ​អត់កូន ​បណ្តាល​មក​ពី​ខាង​ស្រី​វិញ តើ​វា​បង្ក​ឡើង​ដោយ​កត្តា​អ្វី​ខ្លះ? ខាង​ក្រោម​នេះ ជា​ចម្លើយ​សម្រាប់​ស្រីៗ​​យើង ដែល​រៀប​ការ​រាប់​ឆ្នាំ​នៅ​តែ​គ្មាន​កូន។ អត្ថបទពាក់ព័ន្ធ: មូលហេតុ​ប្រុសៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន (វីដេអូ) ត្រៀមប៉ុន្មានរឿងនេះបានមុន ទើបផែនការយកកូនមិនជួបបញ្ហា បាត់រដូវ ហេតុអីតេស្តទឹកនោមអត់ឃើញមានកូន? តិចនិកធម្មជាតិ អាចជួយឲ្យឆាប់មានកូននឹងគេ ប្រុសៗការហើយយូរឆ្នាំនៅតែអត់មានកូន តើគួរធ្វើម៉េច? បច្ចុប្បន្ន ភាពគ្មាន​កូន​លើ​បុរស​​មាន​ខ្ពស់ជាង​ស្រ្តី? នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន ស្រីៗអារអត់​មាន​កូន អាច​ចំណាំ​បាន​តាម​សញ្ញា​ទាំង​នេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការត្រៀមយកកូន

អាយុច្រើន មានកូនមិនល្អទេ ឯក្មេង​ពេក​រឹតតែជួបបញ្ហា (វីដេអូ)

ថ្ងៃមុន “Hello គ្រូពេទ្យ” ចេញ​ផ្សាយ​អត្ថបទ​មួយ​ប្រាប់​ស្រីៗ​គ្នា​យើង​ថា មាន​បេប៊ី​នៅ​ចន្លោះ​អាយុ​ជាង ២០ឆ្នាំ គឺ​ល្អ​បំផុត ព្រោះ​ជា​អំឡុង​ពេល​រាងកាយ​ពោរពេញ​ដោយ​ថាមពល។ ប៉ុន្តែ គ្មាន​អ្វី​មាន​គុណ​សម្បត្តិ គ្មាន​គុណ​វិបត្តិ​នោះ​ទេ បើ​ទោះ​ជា​វ័យ ២០ឆ្នាំ​ជាង គឺ​ជា​ពេល​ល្អ​បំផុត​សម្រាប់​ពពោះ តែ​អាយុ​ចាស់​ជាងនេះ​បន្តិច​ក៏​នៅ​តែ​អាច​យក​បេប៊ី​បាន​ដែរ គ្រាន់​តែ​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ​ផ្សេង​គ្នា។ ខាងក្រោម​នេះ ជា​គុណវិបត្តិ​ខ្លះៗ​សម្រាប់​គ្នា​យើង​មាន​បេប៊ី​នៅ​វ័យ​ក្មេង។ អត្ថបទពាក់ព័ន្ធ: ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន? ហេតុផលបញ្ជាក់ថា ស្រីៗក្មេង និងចាស់ពេក សម្រាលកូនមានគ្រោះថ្នាក់ ស្រីៗអាយុតិច មានកូនឆ្លាតជាងអ្នក​អាយុច្រើន ព្រោះហេតុផលបែបនេះ មានកូនញឹកមិនល្អ ហើយបើរង្វើលពេកក៏ប៉ះពាល់ដែរ! ប្តីប្រពន្ធជាប់សាច់ញាតិនឹងគ្នា នោះកូនកើតមកអាចប្រឈមនឹងបញ្ហាទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ឧបសគ្គការមានកូននិងការព្យាបាល

មូលហេតុ​ប្រុសៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន (វីដេអូ)

ការយូរឆ្នាំហើយ នៅមិន​ទាន់មានកូននឹងគេ អាចមកខាងពីខាងប្រុស ឬខាងស្រី។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​កត្តា​ ៣ យ៉ាង ធ្វើ​ឲ្យ​ប្រុសៗ​ ទោះ​ប្រឹង​យ៉ាង​ណា​នៅ​តែ​គ្មាន​កូន។បញ្ហា​ធ្វើ​ឲ្យ​ប្រុសៗ​មិន​អាច​មាន​កូន​បាន គឺ​ជា​បញ្ហា​កើត​លើ​ពង​ស្វាស រួម​មាន Varicocele (រីក​សរសៃ​វ៉ែន​ក្នុង​ពង​ស្វាស) ឬ​ពង​ស្វាស​មិន​ធ្លាក់ (ពង​ទក) ជាដើម។ ករណី​រីក​សរសៃ​វ៉ែន​ក្នុង​ពង​ស្វាស អាច​ធ្វើ​ឲ្យ​គុណ​ភាព​មេជីវិត​ឈ្មោល​ធ្លាក់​ចុះ ខណៈ​បញ្ហា​ពង​ទក​វិញ អាច​ធ្វើ​ឲ្យ​ប្រុសៗ​ប្រឈម​បញ្ហា​អត់​មាន​កូន​ដូច​គ្នា។   អត្ថបទពាក់ព័ន្ធ: ត្រៀមប៉ុន្មានរឿងនេះបានមុន ទើបផែនការយកកូនមិនជួបបញ្ហា នេះអាច​មូលហេតុ​ស្រីៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន តិចនិកធម្មជាតិ អាចជួយឲ្យឆាប់មានកូននឹងគេ ប្រុសៗការហើយយូរឆ្នាំនៅតែអត់មានកូន តើគួរធ្វើម៉េច? បច្ចុប្បន្ន ភាពគ្មាន​កូន​លើ​បុរស​​មាន​ខ្ពស់ជាង​ស្រ្តី? នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន បញ្ហាមានកូនតែមួយគ្រាប់ លែងមានទៀត អាចមកពីហេតុផលទាំងនេះ! ស្រីៗអារអត់​មាន​កូន អាច​ចំណាំ​បាន​តាម​សញ្ញា​ទាំង​នេះ ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន ប្រុសៗគួរតែដឹងរឿងសំខាន់ៗ ទាក់ទិននឹងមេជីវិតឈ្មោល ពិតអត់ដែលប្រើ Wifi ច្រើន បណ្ដាលឲ្យប្រុសៗងាប់មេជីវិត ហើយ​អត់កូន? ប្រុសៗមានទម្លាប់អាក្រក់ ៨ យ៉ាងនេះ […]


ការត្រៀមយកកូន

ព្រួយកូនកើតមកអន់ប្រាជ្ញា? ម៉ាក់ៗគួរប៉ូវអាហារទាំងនេះ

កូន​កើត​មក​រាង​កាយ​រឹងមាំ ឬ​ទន់​ជ្រាយ មាន​បញ្ញា​ឆ្លាត ឬ​អត់ គឺ​អាស្រ័យ​លើ​របប​អាហារ​របស់​ម្តាយ​អំឡុង​ពពោះ​ដែរ។ អ៊ីចឹង​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ឬ​ពេល​ត្រៀម​លក្ខណៈ​យក​កូន ស្រី​ៗត្រូវបំប៉ន​អាហារ​អីខ្លះ​ទើប​រាងកាយ​កូន​រឹងមាំ ឯ​ខួរ​ក្បាល​ក៏​លូត​លាស់​បាន​ល្អ​នោះ? ១. អាហារ​សម្បូរ​ជាតិ​កាល់ស្យូម កាល់ស្យូម​គឺ​ជា​សារធាតុ​រ៉ែ ដែល​សម្បូរ​ជាង​គេ​នៅ​ក្នុង​ទឹកដោះ​គោ ផលិត​ផល​ធ្វើ​សណ្តែក​សៀង និង​បន្លែ​បៃតង។ ចំពោះ​អត្ថប្រយោជន៍​របស់​កាល់ស្យូម​វិញ គឺ​ជួយ​ឆ្អឹង​ម្តាយ-​កូន​រឹង​មាំ ធ្មេញ​កូន​ក៏​រឹងមាំ​ដូច​គ្នា។ មិន​តែ​ប៉ុណ្ណោះ​កាល់​ស្យូម​ក៏​មាន​នាទី​ជួយ​ឲ្យ​ចលនា​ឈាម​រត់​បាន​ស្រួល សាច់ដុំ​បត់​បែន​បាន​ល្អ និង​ជួយ​ប្រព័ន្ធ​សរសៃ​ប្រសាទ​​ក្នុង​ការ​បញ្ជូន​សារ​ពី​ខួរក្បាល​ទៅ​រាង​កាយ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. អាហារ​សម្បូរ DHA អត្ថ​ប្រយោជន៍​របស់ DHA ជួយ​ដល់​ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ និង​ភ្នែក​ទារក​ក្នុង​ផ្ទៃ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ជំងឺ​បាក់​ទឹក​ចិត្ត​របស់​ម្តាយ​ក្រោយ​ពេល​សម្រាល​កូន។ អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ ជា​ប្រភព​ផ្តល់​នូវDHA ដែល​វា​សម្បូរ​នៅ​ក្នុង​ត្រី​សមុទ្រ ពិសេស​ត្រីសាលម៉ុន បង្គាធំៗ និង​ទឹកដោះ​ម្សៅ​សម្រាប់​ម្តាយ។ ម៉ាក់ៗ​ត្រូវ​ចាំ​ថា កូនក្នុងផ្ទៃ​ស្រូប​ទាញ​យក DHA តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ គឺ​ចាប់​ពី​ត្រីមាស​ទី៣ ពេល​កើត និង​រហូត​ដល់​អាយុ ២ឆ្នាំ ដែល​​ចាំបាច់​ត្រូវ​តែ​បំពេញ​ឲ្យ​បាន​គ្រប់​គ្រាន់ ទើប​ខួរ​ក្បាល​កូន​លូតលាស់​បាន​ល្អ កើត​មក​ឆ្លាត។   ៣. អាស៊ីដហ្វូលិក អាស៊ីដ​ហ្វូលិក​ជួយបង្កើត​កោសិកា​ឈាម​ក្រហម ការពារ​ភាព​ស្លេកស្លាំង អភិវឌ្ឍ​ខួរក្បាល-ខួរឆ្អឹង​ខ្នង​ទារក ជួយ​បង្ការ​ជំងឺ​បេះដូង​ពី​កំណើត​ជា​ដើម។ បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ​មាតា […]


ការត្រៀមយកកូន

ពពោះ​ចំខែ​ក្តៅ ស្រីៗ​គួរ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ

សម្រាប់​គ្នា​យើង​ទូទៅ ខែ​ក្តៅគឺ​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់ កុំ​ថា​ឡើង​ស្រីៗ​កំពុង​ពពោះ មិន​ដឹង​ពិបាក​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ។ ជា​ប្តី​ល្អ អំឡុង​ពេល​នេះ ត្រូវ​មើល​ថែ​ប្រពន្ធ​ឲ្យ​ដិត​ដល់​ផង ហើយ​ស្រីៗ​គ្នា​យើង​ក៏​ដូច​គ្នា ថែ​ខ្លួនបាន​ល្អ ទើប​ម៉ាក់ៗ និង​បេប៊ី សុខភាព​ល្អ​ទៅ​តាម​នឹង​ដែរ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” ចង់​ណែនាំ​គ្នា​យើង​ខ្លះៗ​អំឡុង​ពេល​រដូវ​ក្តៅ​បែប​នេះ។ ១- ទំនាក់​ទំនង​រដូវ​ក្តៅ និង​ការ​ពពោះ ស្រីៗ​ភាគ​ច្រើន តែង​មាន​ការ​ឡើង​កម្តៅ​រាង​កាយ​អំឡុង​ពេល​ពពោះ នាំ​ឲ្យ​អំឡុង​ខែ​ក្តៅ​ចូល​មក​ដល់ នឹង​ធ្វើ​ឲ្យ​អារម្មណ៍​យើង​កាន់​តែ​មិន​ល្អ​ខ្លាំង​ឡើង​អំឡុង​ពេល​នេះ។ កត្តា​នេះ​ គ្នា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន ពិសេស​ចៀស​វាង​ទៅ​កន្លែង​ណា​មាន​អាកាស​ធាតុ​ក្តៅ​ខ្លាំង អាច​ធ្វើ​ឲ្យ​អារម្មណ៍​យើង​មិន​ល្អ ប៉ះពាល់​សុខភាព​ច្រើន​ជា​មនុស្ស​ធម្មតា។ ការ​សិក្សា​ជាច្រើន​រក​ឃើញ​ថា នៅ​សប្តាហ៍ ១២ នៃ​ការ​ពពោះ ការ​អភិវឌ្ឍន៍​របស់​បេប៊ី អាច​នឹង​ទទួល​ផល​អវិជ្ជមាន​នៅ​ពេល​ម៉ាក់ៗ​រង​រលក​កម្តៅ​ខ្លាំង ព្រោះ​នៅ​ពេល​រាង​កាយ​យើង​ប៉ះពាល់​កម្តៅ​ខ្លាំង សរសៃ​ឈាម​នឹង​រួម​តូច ដើម្បី​ជួយ​រាងកាយ​ចុះ​ត្រជាក់ ប្រតិកម្ម​នេះ នឹង​ប៉ះពាល់​ដល់​ការ​បញ្ជូន​ឈាម និង​សារធាតុ​ចិញ្ចឹម​ទៅ​ដល់​គភ៌​ក្នុង​ផ្ទៃ​បាន។ អ្វី​សំខាន់​បំផុត​ស្រីៗ​គ្នាយើង​ត្រូវ​ធ្វើ គឺ​រក្សា​កម្តៅ​ក្នុង​រាងកាយ​អំឡុង​ពេល​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ។ អត្ថបទពាក់ព័ន្ធ៖  ដឹងអត់ ដំឡូងជ្វា ល្អចំពោះទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ? ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន? ហេតុអីស្ត្រីពពោះប្រឈមខ្លាំងនឹងការខ្វះជាតិដែក? ជាតិដែកជួយអីខ្លះ? ២- តិចនិក​រក្សា​កម្តៅ​ក្នុង​រាង​កាយ​សម្រាប់​ស្រីៗ​ពពោះ ស្រីៗ​ពពោះ​ទាំង​អស់​ត្រូវ​ចាំ​ថា បើ​រាង​កាយ​យើង​ឡើង​កម្តៅ​ខ្លាំង គភ៌​ក្នុង​ផ្ទៃ​ក៏​កើន​កម្តៅ​ដូច​គ្នា និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​លូតលាស់​របស់​បេប៊ី​បាន ហេតុ​នេះ​គួរ​អនុវត្ត​តាម​តិចនិក​ខាងក្រោម៖ – សម្រាក ឬ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ក្នុង​បន្ទប់​មិន​មាន​ពន្លឺរំខាន និង​សីតុណ្ហភាព​ត្រជាក់​ល្មម។ – អាច​ទិញ​ផលិត​ផលមានភាព​ត្រជាក់​មក​លាប​ជើង ឬ​អាច​ព្យាយាម​អង្គុយ​មុខ​កង្ហារ​ […]


ការត្រៀមយកកូន

​គ្រាប់ស្វាយ​ចន្ទី មាន​ប្រ​យោជន៍​ដល់​សុខភាព​ម៉ាក់ៗ និង​កូនក្នុង​ផ្ទៃ

គ្រាប់​ស្វាយ​ចន្ទី ​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​សម្រាប់​ស្រ្តីមាន​ផ្ទៃ​ពោះ ប៉ុន្តែ​អ្នក​ខ្លះ​​មិន​អាច​ញ៉ាំ​គ្រាប់​ស្វាយ​ចន្ទី​នេះបាន​ទេដោយសារតែ​​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ជា​មួយ​នឹង​គ្រាប់​ស្វាយ​ចន្ទី។ តាម​រយៈអត្ថបទ​នេះ​ស្រីៗ​យើង​ដែល​មាន​ផ្ទៃ​ពោះ​នឹង​ដឹង​ថា​តើ​ត្រូវ​បន្ថែម​គ្រាប់​ស្វាយ​ចន្ទី​​ក្នុង​របប​អាហារ​របៀប​ម៉េច និង​មាន​គុណ​ប្រយោជន៍​អ្វី​ខ្លះ? ១- គ្រាប់​ស្វាយ​ចន្ទី និងអត្ថ​ប្រយោជន៍​ សម្បូរសារធាតុ​ចិញ្ចឹម​ បើ​ប្រៀបធៀប​ជាមួយ​គ្រាប់​រុក្ខជាតិ​ផ្សេងៗ គ្រាប់​ស្វាយ​ចន្ទី​ស្ថិត​នៅ​លំដាប់​កំពូល​ដែល​នឹង​ផ្ដល់​ប្រូតេអីន និងខ្លាញ់​ល្អ​សម្រាប់​សុខភាព។ គ្រាប់​ស្វាយ​ចន្ទី​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​កាបូនអ៊ីដ្រាត និងជាតិ​សរសៃ​ផង​ដែរ។ ការ​ញ៉ាំ​គ្រាប់​ស្វាយ​ចន្ទី​នឹង​ជួយស្រ្តីមាន​ផ្ទៃពោះ​​ក្នុង​ការ​កាត់​បន្ថយ​ខ្លាញ់អាក្រក់​ក្នុងខ្លួន​ និងជួយ​កាត់បន្ថយ​​បញ្ហា​បេះដូង​បាន។ ​ប្រភព​នៃ​ជាតិ​ដែក ស្រីៗ​គ្នា​យើង​​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​គ្រាប់​ស្វាយ​ចន្ទី​លីង​រួច ប្រមាណជា ២៨,៣ក្រាម មាន​ផ្ទុក​នូវ​ជាតិ​ដែក ១,៧ មិល្លីក្រាម ដែល​នេះជា​ចំនួន​ជាក់​លាក់​មួយ​ដ៏​ច្រើន។ ជាតិ​ដែក​ជួយ​យើង​ទប់​ស្កាត់​ភាព​ស្លេក​ស្លាំង​ហើយ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជាតិ​ដែក ២៧ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​ហើយ​គ្រាប់​ស្វាយ​ចន្ទី​ត្រូវ​ស្ថិត​នៅ​ក្នុង​បញ្ជី​អាហារ​ដែល​ត្រូវ​តែ​មាន។ សម្បូទៅ​ដោយ​វីតាមីន K វិតាមីនK ​ជួយ​លំហូរ​​ឈាមឲ្យ​មាន​ភាព​ប្រក្រតី​។ កម្រិត​វិតាមីនK ដែល​ម៉ាក់ៗ​គ្រប់​រូប​គួរ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​គឺ ៩០មីក្រូក្រាម ក្នុង​មួយ​ថ្ងៃ។ ពេល​ដែល​ម៉ាក់ ញ៉ាំ​គ្រប់​តាម​តម្រូវ​ការ​ណែនាំ​នេះ ទារក​​នៅ​ក្នុង​ផ្ទៃ​ក៏​នឹង​មាន​សុវត្ថិភាព​ពី​បញ្ហា​ហូរ​ឈាម​ (Fetal bleeding) នៅ​ពេល​សម្រាល ដូចជាក្រោយកាត់ទង​ផ្ចិត​ជាដើម។ ​ប្រភព​នៃ​ជាតិ​ទង់ដែង ទារក​ក្នុង​ផ្ទៃ​ត្រូវ​ការ​សារជាតិ​ទង់ដែង​សម្រាប់​ជួយឲ្យ​​សរសៃ​ឈាម ប្រព័ន្ធ​ប្រសាទ និងដំណើរ​វិវឌ្ឍន៍​នៃ​បេះដូង អាចធ្វើ​ចលនា​ត្រឹមត្រូវ។ គ្រាប់​ស្វាយ​ចន្ទីប្រហែល​២៨​ក្រាម មាន​ផ្ទុក​ជាតិ​ទង់​ដែង ០,៦មិល្លីក្រាម ហើយ​កម្រិត​ណែនាំ​ឲ្យ​ញ៉ាំ​ជាតិ​ទង់​ដែង​គឺ ១មិល្លីក្រាម​​រៀង​រាល់​ថ្ងៃ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ម៉ាក់ៗ​​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ពី​កម្រិត​ដែល​ញ៉ាំ ព្រោះ​ការញ៉ាំ​​ច្រើន​ពេកអាច​បណ្ដាល​ឲ្យ​រាក បញ្ហា​បេះដូង និង​ឈឺ​ក្បាល។ គ្រាប់​ស្វាយ​ចន្ទី​ក៏​មាន​ផ្ទុក​មាញ៉េស្យូម ម៉ាញ៉េស្យូម និង​កាល់ស្យូម នឹង​ជួយ​ដល់​សុខភាព​ឆ្អឹង​និង​សាច់ដុំ​របស់​ម្តាយ។ សារធាតុនេះ​​អាច​ការពារ​ស្ត្រី​ជា​ម្ដាយ​ពី​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ភាព​តាន​តឹង ភាព​អស់​កម្លាំង […]


ការត្រៀមយកកូន

ការត្រៀមលក្ខណៈសម្បត្តិ ក្លាយជាម៉ាក់ប៉ាថ្មីថ្មោងត្រឹមត្រូវ (វីដេអូ)

ការ​មាន​កូន មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ តែ​ត្រូវ​មាន​តាម​គម្រោង ហើយ​អំឡុង​ពេល​ពពោះ​ទៀតសោត​ក៏​ត្រូវ​តែ​តាមដាន​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ល្អ នេះបើតាមការឲ្យដឹងពីលោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​ចិន-សែនសុខ។ ចង់បានកូន ប្ដីប្រពន្ធត្រូវត្រៀមអីខ្លះ ទាំងមុនពេលមានផ្ទៃពោះ និងអំឡុងពេលពពោះ ដើម្បីឱ្យកូនសុខភាពល្អ? អត្ថបទពាក់ព័ន្ធ៖  ម៉ាក់ប៉ា​ប្រយ័ត្នឲ្យ​មែនទែន! អូនតូចកើតហឺត អាចគ្រោះថ្នាក់ដល់ជីវិត បើ​អាអូន​ទើប​កើ​ត ស្រាប់​តែ​មានជំងឺ​ទឹកនោមផ្អែម​ ម៉ាក់ប៉ាគួរធ្វើ​ម៉េច? កូនឈឺល្មមៗ បើម៉ាក់ប៉ាទម្លាប់ធ្វើបែបនេះ ជំងឺកាន់តែធ្ងន់ធ្ងរ កូនទើបកើត ម៉ាក់ប៉ាគួរសង្កេតមើលប៉ុន្មានចំណុចនេះ ក្មេងៗចូលចិត្តញ៉ាំការ៉េម នាំឲ្យផ្ដាសាយមែនអត់?


ការត្រៀមយកកូន

ត្រៀមប៉ុន្មានរឿងនេះបានមុន ទើបផែនការយកកូនមិនជួបបញ្ហា

ការ​ត្រៀម​​លក្ខណៈ​បាន​ល្អ​មុន​ពេល​យក​កូន ធ្វើ​ឲ្យ​ផែនការ​គ្រួសារ​ដើរ​​ទៅ​ដោយ​រលូន ឯ​សុខភាព​ម្តាយ និង​កូន​ក៏​ល្អ​ដែរ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ នឹង​លម្អិត​ពី​ការ​ត្រៀម​លក្ខណៈ​មួយ​ចំនួន​របស់​ប្តី​ប្រពន្ធ​ថ្មីថ្មោងដែល​បម្រុង​យក​កូន។ ១. ជួប​គ្រូពេទ្យ ការ​ជួប​គ្រូពេទ្យ​ដើម្បី​សាក​សួរ​ព័ត៌មាន​ផ្សេងៗ​ជុំវិញ​ការ​ត្រៀម​លក្ខណៈ​យក​កូន​​ឲ្យ​បាន​ល្អ និង​ពិនិត្យ​សុខភាព​ទាំង​​ប្តី​ទាំង​ប្រពន្ធ គឺ​រឿង​ចាំបាច់ ដែល​ប្តី​ប្រពន្ធ​មួយ​ចំនួន​មិន​សូវ​បាន​គិត​គូរ​អំពី​បញ្ហា​មួយ​នេះ​ទេ។ ការ​ត្រៀម​លក្ខណៈ​បាន​មុន និង​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ប្តី​ប្រពន្ធ អាច​កាត់​បន្ថយ​បញ្ហា​ប្រឈម​នានា​ទាំង​ពេល​មាន​ផ្ទៃ​ពោះ និង​ពេល​សម្រាលកូន។ ២. ឈប់​ប្រើ​ថ្នាំ បើ​មាន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ឬ​មធ្យោបាយ​ពន្យារ​កំណើត​​ផ្សេង​ទៀត ចាំបាច់​ត្រូវ​បញ្ឈប់​ភ្លាម បើ​យើង​មាន​គម្រោង​យក​កូន។ ក្រៅ​ពី​បញ្ឈប់​មធ្យោបាយ​ពន្យារ​កំណើត ការ​ប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងៗ​ក៏​ត្រូវ​តែ​បញ្ឈប់​ដែរ ទើប​​មិន​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត ដែល​បញ្ហា​នេះ តម្រូវ​ឲ្យ​ប្តី​ប្រពន្ធ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៣. បំប៉ន​អាហារ របប​អាហារ​ពិត​ជា​ចាំបាច់​ណាស់​ខ្លាំង​ចំពោះ​ប្តី​​ប្រពន្ធ​ដែល​ត្រៀម​លក្ខណៈ​យក​កូន របប​អាហារ​ត្រឹម​ត្រូវ ជួយ​ដល់​ឲ្យ​មេ​ជីវិត​ដែល​ត្រៀម​បង្ក​កំណើត​មាន​សុខភាព​ល្អ។ ទាំង​បុរស​ទាំង​ស្រ្តី​ត្រូវ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​ជីវជាតិ ជំនួយ​ដល់​សុខភាព មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេស​ទឹកដោះគោ និង​ត្រូវ​ចៀស​វាង រួមមាន បារី គ្រឿងស្រវឹង គ្រឿងញៀន។ ចំពោះ​អត្ថ​ប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹកដោះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ជួយ​ឲ្យ​ប្រព័ន្ធ​រាងកាយ​រឹងមាំ ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ ហើយ​សម្បូរ​នូវ​វីតាមីន និង​សារធាតុ​រ៉ែ​ជា​ច្រើន​មុខ ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ភ្នែក​ទារក​ក្នុង​ផ្ទៃ​ភ្លឺថ្លា ខួរក្បាល​ឆ្លាតវៃ ឯ​ឆ្អឹង​ក៏​រឹងមាំ។ ៤. ត្រៀម​ថវិកា ថវិកា​ជា​រឿង​មិន​អាច​ខ្វះ​ខាត​បាន ឧបមា​ថា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស