មុនមានផ្ទៃពោះ

មុនមានផ្ទៃពោះ – មុន​ឈាន​ដល់​ការ​មាន​កូន ពពោះ រហូត​ថ្ងៃ​សម្រាល​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ច្រើន​ក្នុង​នាម​ជា​ឪពុកជាម្ដាយរបស់​កូន​ក្នុង​ក្ដីស្រមៃ រាប់ចាប់​តាំង​ពី​ចំណុច​នានាគួរ​ធ្វើ​និងមិន​គួរ​ធ្វើ​ក្នុង​ការ​ត្រៀមយកកូណ​ដែល​ណែនាំ​ឲ្យ​គ្រូពេទ្យ បញ្ហា​សុខភាព​នានាដែល​បង្កការ​រាំងស្ទះ​ដល់​ការ​បង្កកំណើត មូលហេតុ​មិន​អាច​មានកូនបាន ការ​ព្យាបាល​និង​ការ​ចែករំលែកបទពិសោធន៍​នានា​ពី​អ្នក​ម៉ាក់ផ្សេងទៀតជាច្រើន

ចំណេះដឹងទូទៅ

មុនមានផ្ទៃពោះ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ពិត​ណាស់​ របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​លើក​កម្ពស់​សុខុមាលភាព​ទូទៅ​របស់​យើង ហើយ​​ការ​ជ្រើសរើស​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​សុខភាព​​ល្អ ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​លទ្ធភាព​មាន​កូន​ដូច​គ្នា។ តើ​របប​អាហារ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ស្រីៗ​យើង​ឆាប់​មាន​កូន​ដូច​បំណង? ១. បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ ការ​ញ៉ាំ​ពពួក​បន្លែ​បៃតង ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខៀវ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ហ្វូឡេត គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ស្រី​ៗ​ដែល​កំពុង​ចង់​បាន​កូន។ ទន្ទឹម​នឹង​នេះ កម្រិត​នៃ​ការ​មាន​ផ្ទៃពោះ​នឹង​កើន​ឡើង​ នៅ​ពេល​ដែល​យើង​បន្ថែម​ខ្ទឹម​ស ​ប៉េងប៉ោះ ​ផ្លែ​ប៊ឺរ និង​ផ្លែ​ទទឹម​ចូល​ទៅ​ក្នុង​របប​អាហារ។ ២. គ្រាប់​ធញ្ញជាតិ កាបូអ៊ីដ្រាត​Complex ដែល​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដូចជា​អង្ករ​សម្រូប និង​ស្រូវ​សាឡី (Oats) អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ប៉ះពាល់​​ដោយ​ផ្ទាល់​ដល់​ការ​មាន​កូន។ ពពួក​អាហារ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ថាមពល​យឺត​ៗ ធានា​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ។ ៣. ខ្លាញ់​សុខភាព​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ផ្លែ​អាល់ម៉ុន​ ​គ្រាប់​ល្ពៅ ​ឬ​ត្រី​សាល់ម៉ុន​ មាន​សារៈសំខាន់​​ណាស់​ ដល់​សុខភាព​បន្ត​ពូជ ពីព្រោះ​អាហារ​ទាំង​នេះ អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​​ជួយ​ការពារ​​គុណភាព​ស៊ុត។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. ទឹក​ដោះ​គោ ជាមួយ​គ្នា​នេះ​ដែរ ពពួក​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ ឬ​ទឹក​សណ្តែក​ សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​គុណប្រយោជន៍​ដល់​ល្អ​​សម្រាប់​សុខភាព​បន្ត​ពូជ។ អ៊ីចឹង​ហើយ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​២​កែវ​​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​សម្រួល​ដល់​ដំណើរការ​ធ្លាក់​មេ​ជីវិត​ញី ក៏​ដូចជា​ផ្តល់​នូវ​ពពួក​ប្រូបាយអូទិក​ដល់​រាងកាយ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ។ [embed-health-tool-due-date] ៥. អាហារ​សម្បូរ​ជាតិ​ដែក ​​​​​​ពពួក​ធញ្ញជាតិ​ និង​សណ្តែក​ ជា​ប្រភព​នៃ​ជាតិ​ដែក ដែល​អាច​ជួយ​ផ្ទេរ​អុកស៊ីហ្សែន​ទៅ​កាន់​សរីរាង្គ​បន្ត​ពូជ។ មួយ​វិញ​ទៀត […]

ស្វែងរក មុនមានផ្ទៃពោះ

ការត្រៀមយកកូន

គភ៌ក្នុងផ្ទៃអាយុប៉ុណ្ណេះអាចស្ដាប់ឮ ម៉ាក់ប៉ាត្រូវនិយាយជាមួយឲ្យបានច្រើន

ម៉ាក់​ប៉ា​ច្បាស់​ជា​មិន​ដឹង​ទេ​ថា ត្បិត​កូន​នៅ​ក្នុង​ផ្ទៃ​ក៏​ពិត​មែន តែ​គេ​អាច​ស្ដាប់​ឮ​សំឡេង​ពី​ក្រៅ​បាន។ ដូចនេះ​ហើយ​បាន​ជា​ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​និយាយ​លេង​ជាមួយ​កូន​ក្នុង​ផ្ទៃ ហើយ​ម៉ាក់​ៗ​ត្រូវតែ​សប្បាយ​ចិត្ត​ជានិច្ច​ទើប​កូន​កើត​មក​មាន​ភាព​រីករាយ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា​អំឡុង​ពេល​ពពោះ ៤-៦ ខែ​ពួកគេ​អាច​ចាប់ផ្ដើម​ឮ​សំឡេង​ផ្សេង​ៗ​ប្រសិនបើ​ប៉ា​និយាយ​នៅ​ក្បែរ​ ឬ​សំឡេង​ឮៗ ដូចនេះ​ហើយ​យើង​អាច​និទាន​រឿង និយាយ​ពាក្យ​ក្នុង​ចិត្ត ហៅ​ឈ្មោះ និង​ជជែក​គ្នា​លេង​ជាមួយ​កូន​បាន ដើម្បី​កុំឲ្យ​ពួកគេ​អផ្សុក បង្កើន​បញ្ញា និង​បង្កើន​ភាព​ស្និទ្ធស្នាល។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ កត្តា​នេះ​ហើយ ទើប​ពេល​ម៉ាក់​ៗ​ពពោះ​មិន​គួរ​ទទួល​បាន​ពាក្យ​គំរាមកំហែង និង​សម្លុត ព្រោះ​វា​ប៉ះពាល់​ដល់​កូន​ដូច​គ្នា។ មួយ​វិញ​ទៀត​ការ​ដែល​ទុក​ម៉ាក់​ៗ​ចោល​ឲ្យ​នៅ​ម្នាក់ឯង​ទទួល​រង​ភាព​ឯកា និង​បាក់​ទឹកចិត្ត​ពិតជា​មិន​ល្អ​ឡើយ។ [embed-health-tool-due-date] វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​លើក​ឧទាហរណ៍​ជាក់ស្ដែងថា ​ដូច​ព័ត៌មាន​ថ្មីៗនេះ គឺមានទារិកា​ប្រេស៊ីលម្នាក់​ទើប​នឹង​កើត អាច​សើច​ដាក់​ប៉ា​ៗ​ភ្លាម​ពេល​ឮ​សំឡេង។ ក្នុង​នោះ​ជា​រៀងរាល់​ថ្ងៃ លោកឪពុក​តែង​ជជែក​លេង​ជា​មួយ​កូនស្រី​តាំងពី​នាង​នៅ​ក្នុង​ពោះ ហើយ​លោក​តែងតែ​ប្រាប់​នាង​ថា “ប៉ា​ស្រលាញ់​កូន ប៉ាប៉ា​នៅ​ក្បែរ​កូន​ជានិច្ច ហើយ​ប៉ាប៉ា​នឹង​ធ្វើជា​ប៉ា​ដ៏​ល្អ​សម្រាប់​កូន”។ នៅ​ពេល​កូន​កើតមក គឺ​កូន​ផ្ដល់​ស្នាម​ញញឹម​ដ៏​ផ្អែម​ត្រជាក់​ដល់​ក្រអៅ​បេះដូង ពេល​ឮ​សំឡេង​លោក។ មួយ​វិញ​ទៀត​កូនក្នុងវ័យនេះ​ចង់​ដឹង​ចង់​ឮ​ពី​បរិស្ថាន​ខាង​ក្រៅ ដូច្នេះ​យើង​ត្រូវ​ថ្នម​សំឡេង និង​មិន​គួរ​បញ្ចេញ​សំឡេង​ទ្រគោះ​បោះបោក។ ដើម្បី​ឲ្យ​កូន​កាន់តែ​កូន​ឆ្លាស​វៃ ពេល​នៅ​ក្នុង​ពោះ​យើង​អាច​បើក​តន្ត្រី​ផ្សេង​ៗ ដើម្បី​ឲ្យ​កូន​បាន​ស្ដាប់​ឮ។ អត្ថបទពាក់ព័ន្ធ៖ ជំនឿបុរាណមិនមែនខុសទាំងអស់ទេ ៤យ៉ាងនេះពេទ្យថាមានន័យចំពោះស្ត្រីមានផ្ទៃពោះ ពេលម៉ាក់ៗពពោះ ហើយទទួលរងសម្ពាធទាំងនេះមិនល្អចំពោះកូន និងខ្លួនឯង ជាស្វាមី និងប៉ាៗល្អគួរតែធ្វើរឿងទាំងនេះពេលម៉ាក់ៗពពោះ និងសម្រាល ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់? ទារកក្នុងផ្ទៃលូតលាស់បានល្អ អាស្រ័យលើកត្តាសំខាន់២នេះ […]


ការត្រៀមយកកូន

ម៉ាក់ៗជិតគ្រប់ខែសម្រាលកូន គួរប្រយ័ត្នប្រយែងរឿងទាំងនេះ

កាន់តែ​កៀក​ថ្ងៃ​សម្រាល​កូនម៉ាក់​ៗ​រឹតតែ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ខ្លួន ចៀសវាង​ធ្វើ​រឿង​មួយ​ចំនួន​នាំឲ្យ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព​ នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ណែនាំ​រឿង​គ្រោះថ្នាក់​មួយ​ចំនួន ដែលម៉ាក់​ៗ​គ្រប់​ខែ​គួរតែ​ប្រុងប្រយ័ត្ន។ – កុំ​ឈរ​យូរ​ពេក ព្រោះ​អាច​នាំឲ្យ​វិល​មុខដួល – កុំ​ធ្វើការ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ នាំឲ្យ​ងងឹត​មុខ​ – ប្រយ័ត្ន​ប្រយែង​ចំណី​អាហារផ្អាប់ ព្រោះ​នាំឲ្យ​ឈឺពោះ​ ឬរាករូស – កុំ​អង្គុយ​លើ​កៅអី អង្រឹង ឬ​គ្រែ​ចាស់​ៗ ខ្លាច​បែកបាក់ ដាច់​រហែក​នាំឲ្យ​គ្រោះ​ថ្នាក់ – កុំ​ឡើង​ចុះ​កន្លែង​ខ្ពស់​តែម្នាក់​ឯង – កុំ​ធ្វើ​ការងារ​លីសែង​ធ្ងន់ធ្ងរ លើសកម្លាំង – កុំ​អង្គុយធ្វើការតែ​មួយ​កន្លែងរយៈពេលច្រើនម៉ោង – កុំដើរហើរផ្លូវឆ្ងាយ – កុំស្លៀកពាក់រឹបតឹងពេក ព្រោះពិបាកក្នុងការដង្ហើម – ប្រយ័ត្នប្រយែង​កន្លែង​មាន​ទឹក ព្រោះ​អាច​រអិល​ដួល លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា ​ម៉ាក់​ៗ​ត្រូវ​ញ៉ាំ​អាហារ​ល្អ​ៗ​ដែល​មាន​តុល្យភាព​ចំពោះ​សុខភាព ដើម្បី​ចៀសវាង​ការ​ខ្វះ ឬ​លើស​ឈាម និង​ជំងឺ​ទឹកនោមផ្អែម។ មួយ​វិញ​ទៀត​ត្រូវ​ឧស្សាហ៍​ដើរ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​សំយុង​ក្បាល​ចូល​អាង​ត្រគាក និង​ងាយស្រួល​ពេល​សម្រាល​។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះចង់ឲ្យខួរក្បាលកូនឆ្លាត ភ្នែកភ្លឺ កុំភ្លេចញ៉ាំសារធាតុបំប៉នដ៏សំខាន់នេះ គ្រូពេទ្យបកស្រាយលម្អិតពីពេលវេលា កូនត្រូវបង្វិលក្បាលចុះក្រោម និងវិធីបង្វិល សញ្ញាព្រមានគភ៌មានបញ្ហា ម៉ាក់ៗត្រូវដឹង ហើយប្រញាប់ទៅជួបពេទ្យ ហានិភ័យឆ្លងកាមរោគពេលពពោះ និងវិធីបង្ការ ស្រីៗគួរស្វែងយល់


ការត្រៀមយកកូន

ស្វាមីភរិយា​ចង់​បាន​កូន គួរ​ដឹង និង​ត្រូវ​ត្រៀម​អ្វី​ខ្លះ?

និយាយ​ដល់​រឿង​មាន​កូន ប្តី​ប្រពន្ធ​ខ្លះ ស្តាប់​ទៅ​ច្បាស់​ជា​មាន​អារម្មណ៍​កំសត់​បន្តិច​ហើយ ព្រោះរៀប​ការ​ច្រើន​ឆ្នាំ​ហើយ​នៅ​តែ​មិន​ទាន់​មាន​កូន​នឹង​គេ​ទៀត។ អារម្មណ៍​នេះ ” Hello គ្រូពេទ្យ” យល់​ហើយ អ៊ីចឹង​បាន​ខំ​រើស​យក​អត្ថបទ​នេះ មក​ណែនាំ​គ្នា​យើង​ឲ្យ​បាន​ដឹង​ខ្លះ បើ​ចង់​បាន​កូន ត្រូវ​រៀប​ចំខ្លួន និង​ត្រៀម​អ្វី​ខ្លះ តម​អី​ខ្លះ? ១- ត្រៀម​ឲ្យ​បាន​រួច​រាល់​ដើម្បី​មាន​ផ្ទៃ​ពោះ ជា​រៀង​រាល់​ខែ យ៉ាង​ហោច​ណាស់ មាន​ម្នាក់​ក្នុង​ចំណោម​ស្រីៗ ៣​នាក់ មាន​ផ្ទៃ​ពោះ ដូច្នេះ​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់។ សុខ​ភាព​យើង​មុន​ពេល​ពពោះ ជា​គ្រឹះ​ក្នុង​ការ​រៀប​ចំ​សុខភាព​កូន​យើង​ល្អ​យូរ​អង្វែង ហើយ​ដើម្បី​ទទួល​បាន​សុខភាព​ល្អ ស្រីៗ​គ្នា​យើង​គួរ​អនុវត្ត​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ តាម​តែ​អាច​ធ្វើ​បាន។ ថែទាំ និង​ការពារ ការ​លូតលាស់ និង​សុខភាព​កូន​យើង​សម្រាប់​ថ្ងៃ​អនាគត ពង្រឹង​សុខភាព​បង្ក​កំណើត​យើង​ឲ្យ​បាន​ល្អ កាត់​បន្ថយ​ហានិភ័យ​ផល​វិបាក​ក្នុង​ការ​ពពោះ។ នៅ​ពេល​ណា​មួយ យើង​ចាប់ផ្ដើម​ព្យាយាម​យក​កូន (ឈប់​ពន្យា​រកំណើត) នៅ​អំឡុង​ពេល ២-៣ សប្តាហ៍​ដំបូង គ្នា​យើង​មិន​អាច​ដឹង​ថា យើង​មាន​ផ្ទៃ​ពោះ ឬ​គ្មាន​នោះ​ទេ។ ហេតុ​នេះ រៀប​ចំ​សុខភាព​យើង​ឲ្យ​បាន​ល្អ​ជា​មុន អាច​ធ្វើ​ឲ្យ​អារម្មណ៍​យើង​កាន់​តែ​មាន​ទំនុក​ចិត្ត និង​វិជ្ជមាន ពេល​ធ្វើ​តេស្ត​ដឹង​ថា​មាន​ផ្ទៃ​ពោះ។ ចុះ​គ្នា​យើង​ត្រៀម​ខ្លួន​យក​កូន​ឬនៅ? បើ​ត្រៀម​រួច​រាល់​ហើយ អាច​ព្យាយាម​តាម​ការ​ណែនាំ​ខាង​ក្រោម៖ – រឿង​មិន​គួរ​ធ្វើ៖ ទម្លាប់​មិន​ល្អ​ជា​ច្រើន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យើង សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត និង​សុខភាព​គភ៌​ក្នុង​ផ្ទៃ ដូចជា​ ជក់​បារី ផឹក​គ្រឿង​ស្រវឹង  និង​ថ្នាំ​ញៀន​ផ្សេងៗ។ – រឿង​ត្រូវ​ធ្វើ៖ ទម្លាប់​រស់​នៅ​ល្អៗ​មួយ​ចំនួន […]


ការត្រៀមយកកូន

ធ្វើយ៉ាងម៉េច ទើបដឹងថាមានកូនក្រៅស្បូន?

កូន​ក្រៅ​ស្បូន គឺជា​ការ​បង្ក​កំណើត​របស់​កូន ដែល​ស្ថិត​នៅ​ខាង​ក្រៅ​ប្រហោង​ស្បូន ហើយ​កូន​ក្រៅ​ស្បូន​នេះ​ដែរ ភាគច្រើន​នៅ​ក្នុង​បំពង់​ដៃ​ស្បូន ដែល​បង្ក​លក្ខណៈ​មិន​អាច​មាន​ផ្ទៃពោះ​ដូច​មនុស្ស​ធម្មតា។ នេះ​បើ​តាម​ការឲ្យដឹងពីលោក​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ ​បម្រើ​ការងារនៅគ្លីនិក មង្គល​ទួល​សង្កែ។ លោក​បន្ត​ថា វា​មិន​ត្រឹមតែ​នៅ​ក្នុង​បំពង់​ដៃ​ស្បូន​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ​ក៏​អាច​កើត​នៅ​ក្នុង​ក្រពេញ​អូវែ មាត់ស្បូន ឬ​ក្នុង​ពោះ​ជាដើម ហើយ​មាន​កត្តា​ជាច្រើន​ដែល​នាំ​ឲ្យ​ស្ត្រី​ជួប​បញ្ហា​កូន​ក្រៅ​ស្បូន​នេះ ហើយ​ក្នុង​នោះ​មាន​ដូចជា៖ – ជក់​បារី – រលាក​ដៃស្បូន – មាន​ប្រវត្តិ​កូន​ក្រៅ​ស្បូន – ធ្លាប់​ឆ្លង​មេរោគ​នៅ​អាង​ត្រគៀក​ពី​មុន – មាន​ជំងឺ Endometriosis – ធ្លាប់​វះកាត់​ដៃ​ស្បូន​ពី​មុន – ធ្លាប់​វះកាត់​ពោះ​ពី​មុន – ការប្រើប្រាស់​ឧបករណ៍​ពន្យារ​កំណើត ធ្វើ​នៅ​ក្នុង​ស្បូន (IUCD ឬ IUD) ចំពោះ​រោគសញ្ញា​ទូទៅ​វិញ​វេជ្ជបណ្ឌិត​រូប​នោះ បាន​ឲ្យ​ដឹង​ថា​មិន​មាន​អ្វី​ច្រើន​ឡើយ គឺ​បាត់​រដូវ ឈឺ​ពោះ និង​មាន​ហូរ​ឈាម​តាម​ទ្វារ​មាស​ពណ៌ក្រម៉ៅ ដែល​នេះ​ជា​រោគសញ្ញា​ទូទៅ​ពេល​កូន​ក្រៅ​ស្បូន​មិន​ទាន់​ធ្លាយ។ ប៉ុន្តែ​ពេល​ខ្លះ​រោគ​សញ្ញា​ទាំង​នោះ មិន​ទាន់​ប្រាកដ ១០០% ដែរ ទាល់តែ​តាមដាន​ជា​មួយ​គ្រូពេទ្យ​ជំនាញ​សិន ទើប​អាច​វិនិច្ឆ័យ​តាម​បាន​ច្បាស់។ ដើម្បី​ឲ្យដឹងច្បាស់​ថាមានកូនក្រៅស្បូនឬអត់ គ្រូពេទ្យ​នឹង​ពិនិត្យ​ទៅ​លើ៖ – ឧបករណ៍មើលក្នុងស្បូន (Coeliosopie) – ពិនិត្យអត្រាអ័រម៉ូន -ពិនិត្យអេកូពោះ និងអេកូក្នុងទ្វារមាស -ពិនិត្យ​ឈាម-ទឹក​នោម។ រីឯ​វិធី​ព្យាបាល​វិញ គឺ​មើល​តាម​ស្ថានភាព​កូន​នោះ បើ​មិន​ទាន់​ធ្លាយ​អាច​ចោះ​យក​តាម​ដៃ​ស្បូន ហើយ​បើ​ធ្លាយ​គឺ​ប្រើ​វិធី​វះកាត់។ អត្ថបទពាក់ព័ន្ធ៖ កូនក្រៅស្បូន បើទុកយូរអាចនាំទុក្ខដល់ម៉ាក់ៗកាត់ដៃស្បូនម្ខាងចោល កូន​ក្រៅ​ស្បូន​​មក​ពី​បញ្ហា​ច្រើន ម៉ាក់ៗ​ប្រហែស​​តែ​បន្តិច​គ្រោះថ្នាក់​ដល់​ជីវិត


ការត្រៀមយកកូន

Home Pregnancy Tests (ការធ្វើតេស្តផ្ទៃពោះតាមផ្ទះ)

ចំណេះដឹងមូលដ្ឋាន​១- អ្វីទៅជាការធ្វើតេស្តផ្ទៃពោះតាមផ្ទះ? ការ​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​នៅ​តាម​ផ្ទះ​អាច​រក​ឃើញ​ពី​វត្ត​មាន​របស់​អ័រ​ម៉ូន​ដែល​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ (ហៅ​ថា chorionic gonadotropin ឬ hCG) នៅ​ក្នុង​ទឹក​នោម។ កម្រិត​ខ្ពស់​នៃ hCG កើត​ឡើង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ការ​ធ្វើ​តេស្ត​តាម​ផ្ទះ​នេះ​​អាច​មាន​លទ្ធ​ផល​ស្រដៀង​គ្នា​​ទៅ​នឹង​ការ​ធ្វើ​តេស្ត​ទឹក​នោម​នៅ​តាម​មន្ទីរ​ពេទ្យ​​ដែរ។ នៅ​ពេល​ស្ត្រី​មាន​ផ្ទៃ​ពោះ ស៊ុត ឬ​មេ​ជី​វិត​ញី​ត្រូវ​បាន​បង្ក​កំណើត​ដោយ​មាន​មេ​ជី​វិត​ឈ្មោល​ចូល​រួម​នៅ​ដៃ​ស្បូន។ ប្រាំបួនថ្ងៃ​បន្ទាប់​ពី​ការ​បង្ករ​កំណើត​ ស៊ុត​បាន​ទម្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​ស្បូន​ហើយ​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​នៃ​ស្បូន។ សុក​បាន​ចាប់​ផ្តើម​កើត​ឡើង​ពេល​ស៊ុត​ចាក់​ចូល​ទៅ​ក្នុង​ស្បូន​ហើយ​បញ្ចេញ ​hCG ទៅ​ក្នុង​ឈាម។ hCG មួយ​ចំនួន​ក៏​ហូរ​នៅ​ក្នុង​ទឹក​នោម។ រយៈ​ពេល​ពីរ​បី​សប្តាហ៍​ដំ​បូង​នៃ​ការ​មាន​ផ្ទៃ​ពោះ​ hCG ក្នុង​ទឹក​នោម​នឹង​កើន​ឡើង​យ៉ាង​រហ័ស វា​កើន​ឡើង​ទ្វេ​ដង​រៀង​រាល់ពីរ ទៅបីថ្ងៃ។ ប្រភេទ​មូល​ដ្ឋាន​នៃ​ការ​ធ្វើ​តេស្ត​មាន​ផ្ទៃ​ពោះ​តាម​ផ្ទះ​មាន​ពីរ​ប្រភេទ៖ – តេស្ត​មាន​ផ្ទៃ​ពោះ​នៅ​តាម​ផ្ទះ​ភាគ​ច្រើន​ប្រើ​បន្ទះ​ដែល​ដាក់​ទៅ​ក្នុង​ទឹក​នោម។ នៅ​ចុង​បន្ទះ​ផ្លាស់​ប្តូរ​ពណ៌​ប្រសិន​បើ hCG មាន​វត្ត​មាន​មាន​ន័យ​ថា​អ្នក​មាន​ផ្ទៃ​ពោះ។ – ប្រភេទ​ទីពីរ គឺ​ប្រើ​កែវ​ទឹក​នោម​ដើម្បី​ធ្វើ​តេស្ត។ ដើម្បី​​ប្រើ​តេស្ត​នេះ​យើង​​ត្រូវ​បន្តក់​ទឹក​នោម​នៅ​នឹង​គែម​ឧបករណ៍​ធ្វើ​តេស្ត ឬ​ដាក់​ឧបករណ៍​ធ្វើ​តេស្ត​ចូល​ទៅ​ក្នុង​ទឹក​នោម​ដែល​នៅ​ក្នុង​កែវ។ បើ​ប្តូរ​ពណ៌​គឺ​មាន​វត្ត​មាន ​​hCG មាន​ន័យ​ថា​យើង​មាន​ផ្ទៃ​ពោះ។ ទឹក​នោម​ដំ​បូង​នៅ​ពេល​ព្រឹក (ដែល​បាន​ប្រមូល​ផ្តុំ​ពេញ​មួយ​យប់) គឺ​ល្អ និង​​ត្រឹម​ត្រូវ​បំផុត​សំរាប់​លទ្ធ​ផល​តេស្ត។ ការ​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​នៅ​តាម​ផ្ទះ​គឺ​ខុស​ៗ​គ្នា​ទៅ​តាម​ស្ត្រី​ខុស​គ្នា​ដោយ​សារ៖ – ថ្ងៃ​មក​រដូវ​របស់​ស្ត្រី​ផ្លាស់​ប្តូរ​ជា​រៀង​រាល់​ខែ។ – មិន​ច្បាស់​ពី​ថ្ងៃ​បង្កកំណើត។  – រាល់​ឧបករណ៍​ធ្វើ​តេស្ត​មាន​ភាព​ប្រែ​ប្រួល​ខុស​ៗ​គ្នា​ក្នុង​ការ​រក hCG ។ ទឹក​នោម​ដំបូង​នៅ​ពេល​ព្រឹក​ច្រើន​បង្ហាញ​លទ្ធ​ផល​វិជ្ជ​មាន។ ឧបករណ៍​ធ្វើ​តេស្ត​ខ្លះ​អាច​បង្ហាញ​ថា​មាន​ផ្ទៃ​ពោះ​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ខក​ខាន​ការ​មក​រដូវ​របស់​ស្ត្រី ឧបករណ៍​ភាគ​ច្រើន​ឃើញ​បន្ទាប់​ពី​មួយ​សប្តាហ៍​នៃ​ការ​ខក​ខាន​មក​រដូវ។ ២- ហេតុអ្វីធ្វើការធ្វើតេស្តផ្ទៃពោះតាមផ្ទះ? បើ​យើង​​គិត​ថា​​មាន​ផ្ទៃ​ពោះ​យើង​គួរ​តែ​ធ្វើ​តេស្ត​មាន​ផ្ទៃ​ពោះ​នៅ​ផ្ទះ​ជា​មុន​សិន​មុន​ពេល​យើង​ទៅ​មន្ទីរពេទ្យ ឬ​ទៅ​ជួប​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកជួយទឹកកាមមានសុខភាពល្អ អត្រាមានកូនកាន់តែខ្ពស់ រឿងដែល​ត្រូវ​ដឹងជា​​មុន ១- តើយើង​ត្រូវដឹងពីអ្វីខ្លះមុនពេលធ្វើតេស្តផ្ទៃពោះតាមផ្ទះ? ឧបករណ៍​ធ្វើ​តេស្ត​រក​ផ្ទៃ​ពោះ​នៅ​តាម​ផ្ទះ​អាច​ប្រើ​នៅ​ថ្ងៃ​ដំ​បូង​នៃ​ការ​​ខក​​ខាន​​ការ​​មក​រដូវ​​ ប៉ុន្តែ​លទ្ធ​ផល​ភាគ​ច្រើន​ត្រឹម​ត្រូវ​គឺ​ក្រោយ​ពីរ​បី​ថ្ងៃ។ បើ​យើង​ធ្វើ​តេស្ត​ភ្លាម​ៗ​នៅ​ពេល​បាត់​រដូវ​ […]


ការត្រៀមយកកូន

រឿងសំខាន់ៗប្តីប្រពន្ធត្រូវធ្វើ ដើម្បីត្រៀមលក្ខណៈយកកូន

ប្តី​ប្រពន្ធ​ភាគ​ច្រើន​មិន​បាន​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​មុន​ពេល​មាន​កូន​នោះ​ទេ ច្រើន​តែ​​ត្រៀម​នៅ​ពេល​កំពុង​ពពោះ​ទៅ​វិញ ជា​ហេតុ​ធ្វើ​ឲ្យ​ទាំង​ម្តាយ និង​កូន​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​។ មិន​រាប់​បញ្ចូល​ការ​ត្រៀម​លុយ​កាក់​នោះ​ទេ តែ​ប៉ុន្មាន​ចំណុច​ខាង​ក្រោមម​នេះ គឺ​ជាការ​ត្រៀម​លក្ខណៈ​ផ្សេងៗ​ទាក់ទង​នឹង​របប​អាហារ ទម្លាប់​រស់នៅ ការ​ថែទាំ​សុខភាព សម្រាប់​ប្តី​ប្រពន្ធ​ដែល​ត្រៀម​លក្ខណៈ​យក​កូន ណែនាំ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​ពី​ប្រទេស​បារាំង។ ១. ជួប​ជាមួយ​គ្រូពេទ្យ ការ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ពេល​សម្រេច​ចិត្ត​យក​កូន ពិត​ជា​សំខាន់​ខ្លាំង​​ណាស់ តែ​ភាគ​ច្រើន​ប្តី​ប្រពន្ធ​តែង​រំលង​រឿង​នេះ។ គ្រូពេទ្យ​អាច​សាកសួរ​ពី​បញ្ហា​សុខភាព​នា​ពេល​បច្ចុប្បន្ន​ទាំង​បុរស​ទាំង​ស្ត្រី សួរ​ពី​ប្រវត្តិ​ជំងឺ​ពី​មុនៗ ឬ​ប្រវត្តិ​របស់​ក្រុម​គ្រួសារ​ជា​ដើម ដើម្បី​បង្ការ​ហានិភ័យ​ផ្សេងៗ​ពេល​មាន​ផ្ទៃពោះ។បើ​ក្នុង​ករណី​មាន​ភាគី​ណាមួយ​កំពុង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ គ្រូពេទ្យ​អាច​នឹង​ឲ្យ​បញ្ឈប់​ការ​ប្រើ​ថ្នាំ ឬ​ឲ្យ​ផ្លាស់​ប្តូរ​ការ​ព្យាបាល បើ​សិន​ថ្នាំ​ទាំង​នោះ​អាច​ប៉ះពាល់​កូន។ ២. ធ្វើតេស្តឈាម ត្រូវ​តេស្ត​ឈាម​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ មើល​មេរោគ​មួយ​ចំនួន​ដែល​អាច​ឆ្លង​ពី​ប្តី​មក​ប្រពន្ធ និង​ពី​ម្តាយ​ទៅ​កូន​នៅ​ពេល​មាន​ផ្ទៃពោះ ឬ​ពេល​សម្រាល​កូន។ អ៊ីចឹង​ពេល​យើង​ដឹង​មុន យើង​អាច​មាន​វិធានការ ធ្វើ​ម៉េច​ព្យាបាល​ពពួក​មេរោគ​ទាំងនោះ​ឲ្យ​នៅ​ក្នុង​កម្រិត​មួយ​ទាប ដែល​មិន​មាន​ផល​ប៉ះពាល់​កូន។ ៣. ចាក់វ៉ាក់សាំង ស្ត្រី​ត្រូវ​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​មុន​ពេល​ត្រៀម​យក​កូន ដូចជា​ វ៉ាក់សាំង​ការពារ​ជំងឺ​ស្អូច (៣ខែ​មុន​ពេល​យក​កូន) និង​វ៉ាក់សាំង​ការពារ​ជំងឺ​ថ្លើម​ប្រភេទ B ក្នុង​ករណី​មិន​ទាន់​មាន​អង់ទីករ​ការពារ។ អត្ថបទពាក់ព័ន្ធ៖ បង្ការគ្រោះថ្នាក់ ស្រីៗត្រូវចាក់វ៉ាក់សាំងប្រភេទនេះឲ្យបាន៣ខែ មុននឹងយកកូន ៤. កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន ជាតិ​កាហ្វេអ៊ីន មិន​មែន​មាន​តែ​នៅ​ក្នុង​កាហ្វេ​នោះ​ទេ គ្រាន់​តែ​ក្នុង​ចំណោម​ភេសជ្ជៈ​ផ្សេង កាហ្វេ​មាន​កម្រិត​ជាតិ​កាហ្វេអ៊ីន​ខ្ពស់​ជាង​គេ។ មិនថា កាហ្វេ តែ ភេសជ្ជៈ​ផ្អែមៗ ទឹក​ក្រូច​កំប៉ុង ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង យើង​ត្រូវ​កាត់​បន្ថយ​ទាំង​អស់​គ្នា មិន​ឲ្យ​លើស​ពី២ពែង/ថ្ងៃ​ឡើយ ហើយ​បើ​មិន​ញ៉ាំ​សោះ […]


ការត្រៀមយកកូន

ហេតុផលសំខាន់ៗ ស្រីៗគួរញ៉ាំថ្នាំវីតាមីន មុនពេលមានផ្ទៃពោះ

ជា​ទូទៅ ​ស្រីៗ​ភាគ​ច្រើន​ញ៉ាំ​ពពួក​វីតាមីន រ៉ែ បំប៉ន​សុខភាព​ខ្លួន និង​គភ៌ នៅ​ពេល​​ដឹង​ថាមាន​ផ្ទៃពោះ។ តាម​ពិត​ទៅ​ នេះ​ជា​ទម្លាប់​ខុស​ឆ្គង តាម​ក្បួន​ពេទ្យ ស្រីៗ​ត្រូវ​ញ៉ាំ​​វីតាមីន ចាប់​តាំង​ពី​ខ្លួន​មាន​គម្រោង​យក​កូន​ម្ល៉េះ មិន​មែន​ទល់​តែ​មាន​ផ្ទៃពោះ​ទើប​ញ៉ាំ​នោះ​ទេ។ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មាតា បាន​ពន្យល់​លម្អិត​ពី​ហេតុផល​សំខាន់ៗ ដែល​ស្រីៗ​ត្រូវ​ញ៉ាំ​វីតាមីន​មុន​ពេល​មាន​កូន ​ថា ការ​ញ៉ាំ​ពពួក​វីតាមីន​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​នៃ​ពពួក​វីតាមីន​ទទួល​បាន​តាម​រយៈ​ចំណី​អាហារ។ លោកស្រី​វេជ្ជបណ្ឌិត​ថា ការ​ញ៉ាំ​វីតាមីន​គ្រប់​គ្រាន់​នៅ​មុន​ពេល​​មាន​ផ្ទៃពោះ​ ជួយ​ឲ្យ​ការ​បង្ក​កំណើត​បាន​ល្អ គភ៌​លូត​លាស់​ក៏​ល្អ ឯ​ការ​សម្រាល​ប្រកប​ដោយ​សុវត្ថិភាព។ អ្វី​ដែល​សំខាន់​បំផុត​នោះ ស្រីៗ​ដែល​ញ៉ាំ​វីតាមីន​មុន​ពេល​មាន​ផ្ទៃពោះ​ បាន​គ្រប់​គ្រាន់ អាច​បង្ការ​ហានិភ័យ​ធ្ងន់ធ្ងរ​ពី​ការ​ស្លេក​ស្លាំង​ចំពោះ​ម្តាយ បង្ការ​ករណី​ទារក​កើត​មក​មិន​គ្រប់​លក្ខណៈ ទារក​ក្នុង​ផ្ទៃ​លូត​លាស់​ខុស​ប្រក្រតី ទារក​កើត​មុន​ខែ​ ជា​ដើម។ វីតាមីន​ និង​រ៉ែ​សំខាន់ៗ​ដែល​ស្រីៗ​ត្រូវ​ញ៉ាំ​មុន​ពេល​មាន​ផ្ទៃពោះ​ មាន៖ ១- អាស៊ីដ​ហ្វូលិក ជួយ​បង្ការ​កូន​ក្នុង​ពោះ​ពី​ការ​ឆែបមាត់ ពក​ឆ្អឹង​ខ្នង បេះដូង​ប្រហោង ខួរក្បាល​វិវត្ត​ខុស​ប្រក្រតី ទឹក​ដក់​ក្នុង​ខួរ​ក្បាល។ ស្រីៗ​អាច​ញ៉ាំ​ថ្នាំ​នេះ​ពេល​ត្រៀម​មាន​ផ្ទៃពោះ និង​អំឡុង​ពេល​មាន​ផ្ទៃពោះ ដោយ​ញ៉ាំ ៤០០ មីក្រូក្រាម/ថ្ងៃ ៣ខែ ​​មុន​ពេល​មាន​ផ្ទៃ​ពោះ ​រហូត​ដល់​ពេល​ពពោះ​បាន ១២ សប្តាហ៍។ ក្រៅ​​ពី​គ្រាប់ថ្នាំវីតាមីន អាស៊ីដ​​​ហ្វូ​លិក […]


ការត្រៀមយកកូន

អ្នកជំងឺមហារីកក្រពេញអូវែ គួរដឹងពីជម្រើសបង្កកំណើតទាំងនេះ

ស្ត្រី​ដែល​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ ហើយ​ទទួល​ការ​ព្យាបាល សុទ្ធ​តែ​ប៉ះ​ពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​កូន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកជំងឺ​នេះ​ខ្លះ​នៅ​តែ​អាច​មាន​លទ្ធភាព​មាន​កូន ខណៈ​​ខ្លះ​ទៀត​ពិបាក​នឹង​មាន។ វា​មាន​ភាព​ស្មុគស្មាញ​ខ្លាំង ដើម្បី​ឲ្យ​ស្ត្រី​ជ្រើស​រើស​វិធី​ផ្សេង​ៗក្នុង​ការ​បង្ក​កំណើត ហើយ​ត្រូវ​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​អូវែ​ក្នុង​ពេល​តែ​មួយ។ ប៉ុន្តែ​អ្នក​ជំងឺ​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ឯកទេស​ជាមុន​សិន ចាំ​សម្រេច​ចិត្ត​ជ្រើស​យក​វិធី​ណា​មួយ​ដូច​ខាងក្រោម៖ ១- តើ​ការ​ព្យាបាល​មហារីក​ក្រពេញ​អូវែ ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​ដូច​ម្ដេច? បើ​សិន​អ្នក​ជំងឺ​ត្រូវ​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​អូវែ​តាម​វិធី​ខាង​ក្រោម​នេះ នោះ​អ្នក​ជំងឺ​នឹង​ក្លាយ​ជា​អារ​អត់​មាន​កូន ដែល​មាន​ន័យ​ថា អ្នក​ជំងឺ​នឹង​មិន​អាច​មាន​ផ្ទៃ​ពោះ​បាន​ទេ បើ​សិន​ជា​មិន​មាន​ជំនួយ​វេជ្ជសាស្ត្រ​នោះ៖ – វះកាត់​ក្រពេញ​អូវែ​ទាំង​ពីរ​ចេញ – ព្យាបាល​ដោយ​គីមី (Chemotherapy) ដែល​បង្ក​ឲ្យ​លែង​មាន​វដ្ត​រដូវ និង​បញ្ឈប់​មុខងារ​របស់​ក្រពេញ​អូវែ – វិទ្យុ​សកម្ម​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ក្រពេញ​អូវែ ផលិត​មេ​ជីវិត​ញី​ទុំ ស្ត្រី​ដែល​នៅ​សល់​ក្រពេញ​អូវែ​ម្ខាង អាច​នៅ​មាន​លទ្ធភាព​ពពោះ​បាន ប៉ុន្តែ​ស្ត្រី​អស់​ក្រពេញ​អូវែ​ទាំង​ពីរ​ហើយ អាច​ប្រឈម​នឹង​ការ​អារ​គ្មាន​កូន ប៉ុន្តែ​អាច​ជ្រើស​រើស​វិធី​ខាង​ក្រោម​ដើម្បី​មាន​ផ្ទៃ​ពោះ​បាន។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​អាច​មាន​ផ្ទៃពោះ​ទេ បើ​មិន​បាន​រួមភេទ​ផង? ២- ការ​ស្វែង​យល់​ពី​ជម្រើស​ក្នុង​ការ​ព្យាបាល​បញ្ហា​អារ​អត់​កូន – វិធី​បង្ក​កំណើត​ក្នុង​មន្ទីរ​ពិសោធន៍ (IVF – In Vitro Fertilization)៖ ដោយ​យក​មេ​ជីវិត​ញី​របស់​អ្នក​ដទៃ​ឧបត្ថម្ភ​ឲ្យ។ វិធី​នេះ គឺ​ត្រូវ​យក​មេ​ជីវិត​ញី​ពី​មនុស្ស​ស្រី​ម្នាក់​ផ្សេង​ទៀត បង្ក​កំណើត​ជាមួយ​នឹង​មេ​ជីវិត​ឈ្មោល​ជា​ដៃ​គូរ​របស់​អ្នក​ជំងឺ។ បន្ទាប់​មក មេ​ជីវិត​ដែល​បាន​បង្ក​កំណើត​ហើយ​នោះ​នឹង​ត្រូវ​បញ្ចូល​ក្នុង​ស្បូន​របស់​អ្នក​ជំងឺ ហើយ​អ្នក​ជំងឺ​នឹង​អាច​ពពោះ​ធម្មតា។ វិធី​ដូច​រៀប​រាប់​នេះ អាច​ផ្ដល់​ឱកាស​មាន​កូន​រហូត​ដល់​ច្រើន​ជាង ៤០% ឯណោះ ដោយ​យោង​លើ​គុណ​ភាព​របស់​មេ​ជីវិត​ញី​ដែល​គេ​ផ្ដល់​ឲ្យ គុណភាព​មេ​ជីវិត​ឈ្មោល និង​សុខភាព ស្បូន​របស់​អ្នក​ជំងឺ។ វិធី​នេះ​គឺ​មាន​តម្លៃ​ថ្លៃ​ណាស់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ – ​ឲ្យ​ស្ត្រី​ផ្សេង​ពពោះ​ជំនួស៖ […]


ការត្រៀមយកកូន

កំពុងត្រៀមខ្លួនជិតក្លាយជាម៉ាក់ៗគេ ត្រូវដឹងរឿងទាំងនេះ

ក្រោយ​រៀប​ការ ទោះ​ជា​រវល់​ការ​ងារ​យ៉ាង​ណា ស្រីៗ​គ្នា​យើងនៅ​តែចង់​​បង្កើត​កូន​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ ពីរ ដើម្បី​ធ្វើ​ឲ្យ​គ្រួសារ​កាន់​តែ​មាន​ក្តី​សុខ សប្បាយ​រីក​រាយ។ យ៉ាង​ណា មុន​ចង់​ក្លាយ​ជា​ម៉ាក់ៗ​គេ ​យើង​ត្រូវ​ដឹង​ថា មាន​ផ្ទៃ​ពោះមិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ពិសេស​គ្នា​យើង​កំពុង​ធ្វើ​ការ ហេតុនេះត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ។ អត្ថបទ​ “Hello គ្រូពេទ្យ” មួយនេះ នឹង​ប្រាប់​គ្នា​យើង​ឲ្យ​ចេះត្រៀម​ខ្លួន​បាន​ល្អ​មុនក្លាយ​ជា​ម៉ាក់ៗ។ ១- ដឹង​ពី​វិធី​បំបាត់អាការៈចាញ់កូន ការ​ចង្អោរ និង​ក្អួត​ យើង​និយម​ហៅ​ថា “​ចាញ់​កូន” នោះ ​អាច​កើត​មាន​គ្រប់​ពេល ពិសេស​ពេល​ព្រឹក និង​ពេល​ថ្ងៃ។ ដើម្បីសម្រួល​​ដល់​អាការៈ​ចាញ់​កូន​​នៅ​កន្លែង​ធ្វើ​ការ គ្នា​យើង​​គួរ​តែ​ចៀ​ស​វាង​របស់ ឬ​ក្លិន​អ្វី​មួយ ងាយ​ធ្វើ​ឲ្យ​យើង​ចង់​ចាញ់​កូន ក្អួត ចង្អោរ និង​ត្រូវ​ទុក​អាហារ​សម្រន់យើង​​ចូល​ចិត្ត​នៅ​កន្លែង​ធ្វើ​ការជាស្រេច។ កាន់​តែ​ល្អ តែ​ខ្ញី​ក៏​អាច​ជួយ​​សម្រួល​អាការៈ​ចាញ់​បាន​ដែរ ដូច​នេះ គួរមាន​នៅ​ជាប់​ខ្លួន​ផង។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ២- ចេះ​គ្រប់គ្រងភាពអស់កម្លាំង ​អស់​កម្លាំង​ អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​ស្លេក​សាំង ​បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក ឯ​ការ​ផ្លាស់​ប្តូរ​របប​អាហារ​ ​អាច​ជួយ​ដល់​បញ្ហា​នេះ​បាន​ច្រើន។ អាហារសម្បូរ​​ជាតិ​ដែក គឺ​​មាន​នៅ​ក្នុង​សាច់​ក្រហម សាច់​សត្វ​ស្លាប អាហារ​សមុទ្រ បន្លែ​បៃតង ធញ្ញ​ជាតិ​​មាន​ជាតិ​ដែក និង​សណ្តែក។ យើង​ប្រហែល​ជា​​ពិបាក​គេងបន្តិច​អំឡុងម៉ោង​ធ្វើ​ការ ទោះ​ជា​​អស់​កម្លាំងក៏​ដោយ ប៉ុន្តែ​គ្នា​យើង​អាច​ក្រោក​ឡើង ​ធ្វើ​ចលនា​តិច​តួច​បាន ព្រោះ​អាច​ជួយ​ឲ្យ​យើង​​មាន​ថាម​ពល​វិញ។ […]


ការត្រៀមយកកូន

«មាន​កូន​តាម​ប្រាថ្នា» ពាក្យស្លោកអប់រំអ្នកចង់បានកូន

«មាន​កូន​តាម​ប្រាថ្នា មិនមែន​តាម​ការ​ចៃដន្យ» គឺជា​ពាក្យស្លោក​ដែល​លើក​ទឹកចិត្ត​ដល់​គ្រួសារ​ចង់​បាន​កូន ឲ្យ​គិតគូរ​តាំងពី​មុន​ពពោះ។ នេះ​ជា​ការ​លើកឡើង​របស់ សាស្ត្រាចារ្យ គុំ កាណាល់ ប្រធាន​សមាគម​សម្ភព និង​រោគ​ស្ត្រី​វិទ្យា​កម្ពុជា។ ថ្លែង​ក្នុង​កម្មវិធី Vitabiotics-Education Meet 2019 កាលពី​ពេល​កន្លង​ទៅ លោក​បាន​ពន្យល់​ពី​ហេតុផល​ដែល​គ្រួសារ​នីមួយ​ៗ​ត្រូវ​យល់​ដឹង​ពី​ការ​ធ្វើ​ផែនការ​គ្រួសារ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​ចំពោះ​សមាជិក​ថ្មី មាន​ទាំង​ការ​គិតគូរ​សុខភាព​ម៉ាក់​ៗ និង​កូន នោះ​ទើប​គ្រួសារ​មាន​សុភមង្គល និង​ជីវភាព​រស់នៅ​ដោយ​សមរម្យ។ លោក​ក៏​ជំរុញ​ឲ្យ​បុគ្គលិក​សុខាភិបាល គួរតែ​ផ្ដល់​ព័ត៌មាន​នេះ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ ព្រោះ​វា​នឹង​ជួយ​ទាំង​ម្ដាយ និង​កូន​មាន​សុខភាព​ល្អ។ អត្ថបទពាក់ព័ន្ធ៖ ផល​វិបាក​​​ប្ដី​ប្រពន្ធ​ប្រញាប់​យក​កូន ទាំង​គ្មាន​ផែនការច្បាស់លាស់ សាស្ត្រាចារ្យ​រូប​នេះ ក៏​បន្ថែម​ទៀត​ថា “នៅ​ពេល​យើង​ទទួល​បាន​សមាជិក​គ្រួសារ ដោយ​មាន​ផែនការ​ច្បាស់លាស់ នោះ​យើង​អាច​គិត​ចេញ​ពី​អនាគត​ដ៏​ល្អ​របស់​គេ។ ព្រោះ​យើង​បាន​ត្រៀម​ខ្លួន​ជា​ម្ដាយ​ដែល​មាន​សុខភាព​ល្អ​ម្នាក់ កូន​ក្នុង​ផ្ទៃ​ក៏​ល្អ​ដូច​គ្នា​ដែរ ហើយ​ពេល​កូន​មាន​សុខភាព​ល្អ ការ​សិក្សា​រៀន​សូត្រ​ក៏​ទទួល​លទ្ធផល​ល្អ​ដែរ”។ ថ្លែង​ពី​គម្រោង​មាន​កូន​ដោយ​មាន​គម្រោង ប្រធាន​សមាគម​សម្ភព និង​រោគ​ស្ត្រី​វិទ្យា​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​បាន​ត្រៀម​ខ្លួន​ធ្វើ​ជា​អាណាព្យាបាល​គេ ប្រាកដជា​បាន​គិតគូរ​វែងឆ្ងាយ ទាំង​ផ្នែក​សុខភាព និង​ជីវភាព​រស់នៅ។ កាលណា​មាន​ការ​គិតគូរ​ដិតដល់ នោះ​មាន​ការ​ត្រៀម​ទុក​ប្រាក់កាស​ទុក​ផ្គត់ផ្គង់​ពេល​មាន​បញ្ហា​សុខភាពក៏គ្រប់គ្រាន់។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស