មុនមានផ្ទៃពោះ

មុនមានផ្ទៃពោះ – មុន​ឈាន​ដល់​ការ​មាន​កូន ពពោះ រហូត​ថ្ងៃ​សម្រាល​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ច្រើន​ក្នុង​នាម​ជា​ឪពុកជាម្ដាយរបស់​កូន​ក្នុង​ក្ដីស្រមៃ រាប់ចាប់​តាំង​ពី​ចំណុច​នានាគួរ​ធ្វើ​និងមិន​គួរ​ធ្វើ​ក្នុង​ការ​ត្រៀមយកកូណ​ដែល​ណែនាំ​ឲ្យ​គ្រូពេទ្យ បញ្ហា​សុខភាព​នានាដែល​បង្កការ​រាំងស្ទះ​ដល់​ការ​បង្កកំណើត មូលហេតុ​មិន​អាច​មានកូនបាន ការ​ព្យាបាល​និង​ការ​ចែករំលែកបទពិសោធន៍​នានា​ពី​អ្នក​ម៉ាក់ផ្សេងទៀតជាច្រើន

ចំណេះដឹងទូទៅ

មុនមានផ្ទៃពោះ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ពិត​ណាស់​ របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​លើក​កម្ពស់​សុខុមាលភាព​ទូទៅ​របស់​យើង ហើយ​​ការ​ជ្រើសរើស​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​សុខភាព​​ល្អ ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​លទ្ធភាព​មាន​កូន​ដូច​គ្នា។ តើ​របប​អាហារ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ស្រីៗ​យើង​ឆាប់​មាន​កូន​ដូច​បំណង? ១. បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ ការ​ញ៉ាំ​ពពួក​បន្លែ​បៃតង ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខៀវ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ហ្វូឡេត គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ស្រី​ៗ​ដែល​កំពុង​ចង់​បាន​កូន។ ទន្ទឹម​នឹង​នេះ កម្រិត​នៃ​ការ​មាន​ផ្ទៃពោះ​នឹង​កើន​ឡើង​ នៅ​ពេល​ដែល​យើង​បន្ថែម​ខ្ទឹម​ស ​ប៉េងប៉ោះ ​ផ្លែ​ប៊ឺរ និង​ផ្លែ​ទទឹម​ចូល​ទៅ​ក្នុង​របប​អាហារ។ ២. គ្រាប់​ធញ្ញជាតិ កាបូអ៊ីដ្រាត​Complex ដែល​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដូចជា​អង្ករ​សម្រូប និង​ស្រូវ​សាឡី (Oats) អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ប៉ះពាល់​​ដោយ​ផ្ទាល់​ដល់​ការ​មាន​កូន។ ពពួក​អាហារ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ថាមពល​យឺត​ៗ ធានា​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ។ ៣. ខ្លាញ់​សុខភាព​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ផ្លែ​អាល់ម៉ុន​ ​គ្រាប់​ល្ពៅ ​ឬ​ត្រី​សាល់ម៉ុន​ មាន​សារៈសំខាន់​​ណាស់​ ដល់​សុខភាព​បន្ត​ពូជ ពីព្រោះ​អាហារ​ទាំង​នេះ អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​​ជួយ​ការពារ​​គុណភាព​ស៊ុត។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. ទឹក​ដោះ​គោ ជាមួយ​គ្នា​នេះ​ដែរ ពពួក​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ ឬ​ទឹក​សណ្តែក​ សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​គុណប្រយោជន៍​ដល់​ល្អ​​សម្រាប់​សុខភាព​បន្ត​ពូជ។ អ៊ីចឹង​ហើយ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​២​កែវ​​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​សម្រួល​ដល់​ដំណើរការ​ធ្លាក់​មេ​ជីវិត​ញី ក៏​ដូចជា​ផ្តល់​នូវ​ពពួក​ប្រូបាយអូទិក​ដល់​រាងកាយ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ។ [embed-health-tool-due-date] ៥. អាហារ​សម្បូរ​ជាតិ​ដែក ​​​​​​ពពួក​ធញ្ញជាតិ​ និង​សណ្តែក​ ជា​ប្រភព​នៃ​ជាតិ​ដែក ដែល​អាច​ជួយ​ផ្ទេរ​អុកស៊ីហ្សែន​ទៅ​កាន់​សរីរាង្គ​បន្ត​ពូជ។ មួយ​វិញ​ទៀត […]

ស្វែងរក មុនមានផ្ទៃពោះ

ការត្រៀមយកកូន

ស្រីៗចង់ដឹងថាអាចមានកូនបានអត់ អាចតាមដានវដ្តរដូវ

រៀប​ការ​ហើយ ច្បាស់​ជា​ចង់​បាន​កូន ប៉ុន្តែ​ស្រីៗ​វ័យ​ក្មេង​មួយ​ចំនួន តែង​តែ​បារម្ភ​រឿង​នេះ ទាំង​ពេល​មិន​ទាន់​រៀប​ការ ទាំង​ក្រោយ​ពេល​រៀប​ការ ខ្លាច​ខ្លួន​ឯង​គ្មាន​លទ្ធ​ភាព​បង្កើត​កូន​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ឲ្យ​ប្តី​។ ឈប់​សួរខ្លួន​ឯងទៀតទៅ វដ្ត​រដូវ​យើង ក៏​អាចសម្គាល់​សុខភាពបង្ក​កំណើត​យើងបាន​ដែរ។ ១- ពេល​មេជីវិត​ញីទុំ ការ​មក​រដូវ​ទៀងទាត់ ​ជា​សញ្ញា​ច្បាស់លាស់​មួយ​ បញ្ជាក់ថា ​អ័រម៉ូន​​មាន​ដំណើរការ​ល្អ ក៏​ជា​ពេល​ស៊ុត​បង្ក​កំណើត​ទុំ​ជ្រុះ​ជា​រាង​រាល់​ខែ​ដែរ។​ អំឡុង​​ពាក់​កណ្ដាល​វដ្ដ​រដូវ​ ស៊ុត​បង្ក​កំណើត​តែង​ទុំ​ជ្រុះ​ ដែល​ជា​ធម្មតា ​១៤ថ្ងៃ មុន​ពេល​ចាប់​ផ្តើម​មាន​ឈាម​​រដូវ។ ​ពេល​នោះ​ ស្រីៗ​គ្នា​យើង អាច​មាន​អារម្មណ៍​ថា​ មាន​ទឹក​រម្អិលពណ៌ស​ ហូរ​ចេញ​មក​ប្រឡាក់​ខោ​ក្នុងយើង ហើយបើ​យើងរួមភេទ​ជាមួយ​ដៃគូ​ ឬ​ប្តី​នៅ​ពេល​នោះ ឱ​កាស​មាន​កូន​ គឺ​មាន​ខ្ពស់​បំផុត។ ២- មានអារម្មណ៍ទាក់ទាញខ្លាំង ពេល​​អូវែ​បញ្ចេញ​អូវុល​ (ស៊ុត​បង្ក​កំណើត) ម្ដងៗ​ មានសម្គាល់​​​ថា ​បបូរ​មាត់យើង​ឡើង​រលោង​ និង​ពេញ ​ចំណែក​ប្រស្រីភ្នែក​រីក​ធំ​ ស្បែក​ទន់។​ សញ្ញា​ទាំង​នេះ មិន​ត្រឹមតែ​​ធ្វើ​ឲ្យ​​យើង​មាន​អារម្មណ៍​ចង់​រួមភេទប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​ទាក់​ទាញ​អារម្មណ៍​ដៃគូ​យើង​ខ្លាំងទៀត​ផង។ ៣- មានអារម្មណ៍រំភើប ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា ​ក្លិន​ខ្លួន​ស្រីៗ​ កាន់តែ​ទាក់ទាញ​នៅ​ពាក់កណ្ដាល​វដ្ដ​រដូវ។ ស្រី​ស្ថិត​ក្នុង​អំឡុង​ពេលនេះ ​ងាយ​ទាក់ទាញ​ដោយ​ អ័រម៉ូន​ភេទ​ផ្ទុយគ្នា​ (Pheromone Androstenone) ក៏​ជា​ហេតុផល​មួយ​ នាំ​ឲ្យ​​ស្រីៗ​មាន​អារម្មណ៍​ថា​ ក្លិន​ខ្លួន​ប្រុសៗស្អុយ​ខុស​ពី​ធម្មតា។ ៤- ឈឺសុដន់ នៅ​ពេលយើង​មាន​​អារម្មណ៍​ថា​ សុដន់​ធ្ងន់​ ​ឈឺ​ ចំណែក​ក្បាល​សុដន់​វិញ​កាន់តែ​ទន់​ […]


ការត្រៀមយកកូន

ពេលវេលាត្រឹមត្រូវ អាចកំណត់ និងធ្វើតេស្តដឹងថាមានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ គឺ​មាន​បង្ហាញ​ពី​សញ្ញា​ជាក់​លាក់​មួយ​ចំនួន ធ្វើ​ឲ្យ​យើង​ជឿ​ថា មាន​ ឬគ្មាន គ្រាន់​តែ​ថា ស្រីៗ​ត្រូវ​ចេះតិចនិក​សម្គាល់​សញ្ញា និងពេល​វេលា​ជាក់​លាក់​មួយ អាច​ដឹង​ច្បាស់ យើង​មាន​ផ្ទៃ​ពោះ ឬមិន​មែន។ ១- រោគសញ្ញាមានផ្ទៃពោះដំបូង ពេល​​មាន​ផ្ទៃ​ពោះ​ ​ស្រីៗអាច​ធ្វើ​តេស្ត​បន្ទាប់​ពី​បាត់​រដូវ ប៉ុន្តែ​​មុន​ធ្វើ​តេស្ត យើង​អាច​កត់​សម្គាល់​​សញ្ញាមាន​ផ្ទៃ​ពោះ​​ដំបូង​មួយ​ចំនួន​​ដូច​ជា៖ – ហត់​នឿយ៖ គ្នា​យើង​អាច​មាន​អារម្មណ៍​នឿយ​ហត់​ខ្លាំង ហើយ​មាន​អារម្មណ៍​ថា​អស់​ថាម​ពល​ខ្លាំង​។ អ្វីយើង​គួរ​ធ្វើ​នោះ ​ត្រូវ​គេង​ឲ្យ​បាន​ច្រើន។ – ទ្រូង​ឡើងតឹង៖ ​គ្នា​យើង​អាច​មាន​អារម្មណ៍​ថា ​សុដន់​ឡើង​ធំ និង​​ធ្ងន់​ជាង​ធម្មតា ហើយ​តំបន់​នៅ​ជុំវិញ​ក្បាល​ដោះ​ អាច​មាន​រីក​ធំដូច​គ្នា។ ​សញ្ញា​ទាំង​នេះ​ ​កើត​ឡើង​ដោយ​សារ​តែ​កម្រិត​អ័រម៉ូន​ប្រូហ្គេសស្តេរ៉ូន​ក្នុង​ឈាម​យើង ​មាន​ការ​កើន​ឡើង។ – មាន​អាការៈ​ចាញ់​កូន៖ គ្នា​យើង ​នឹងមាន​អាការៈ​ចង្អោរ និង​ក្អួត ខណៈអាហារ​សម្បូរ​ប្រូតេអ៊ីន និងប្រភេទតែ​សម្រាប់​ស្រីៗ​ពពោះ (Pregnancy Tea) អាច​មាន​ប្រយោជន៍​ បន្ធូរ​អាការៈ​ចាញ់​កូន​បាន។ – ចាញ់​ក្លិន​ផ្សេងៗ៖ ក្លិន​ផ្សែង​ឡាន ទឹក​អប់ និង​អាហារ​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​​មិន​ស្រួល​ខ្លួន​បាន។ អត្ថបទ​ពាក់​ព័ន្ធ៖ បើ​មាន​អាការៈ​ច្បាស់ៗ​ទាំង​នេះ ស្រីៗ​ត្រូវ​ពិនិត្យ​ទឹកនោម​មាន​ផ្ទៃពោះ ​អាការៈទាំង​នេះ ​អាច​ធ្វើ​ឲ្យ​ស្រីៗ​​ច្រឡំ​​កំពុង​មាន​ផ្ទៃ​ពោះ ២- ពេលណាគួរធ្វើតេស្តពិនិត្យមើលផ្ទៃពោះ យើង​អាច​តាន​តឹងខ្លាំង ​នៅ​ពេល​សង្ស័យ​ថាកំពុង​មាន​ផ្ទៃ​ពោះ។ ស្រី​គ្នា​យើង អាច​ធ្វើ​តេស្ត​ពិនិត្យ​ពិនិត្យ​ផ្ទៃ​ពោះ​នៅ​តាម​ផ្ទះ​បាន  ដែល​​ជា​តេស្ត​​វាស់​​អ័រ​ម៉ូន Human chorionic gonadotropin (hCG) […]


ការត្រៀមយកកូន

ទើបសម្រាលកូនរួច ចង់ពពោះជាថ្មី ត្រូវរង់ចាំប៉ុន្មានខែទើបល្អ?

ក្រោយ​សម្រាល​កូនតូច​គួរ​ឲ្យ​ស្រាលាញ់​ម្នាក់ ​ផែន​ការ​ចង់​យក​អាអូនម្នាក់​​ទៀត អាច​នឹង​មាន​ក្នុង​អារម្មណ៍​ប៉ាម៉ាក់​ថ្មី​ថ្មោង​មិន​ខាន ប៉ុន្តែទោះ​ចង់​បាន ក៏​មិន​ត្រូវ​ប្រញាប់​ប្រញាល់​ពេក​ដែល ​ដោយ​អ្នកជំនាញ​​ណែ​នាំ​ថា គួរ​ទុក​គម្លាត​យ៉ាង​តិចឲ្យ​បាន​ ​២​ឆ្នាំ មិន​មែន​​ត្រឹម​ ៣​ខែ ដូច​យើងធ្លាប់​ដឹង​នោះ​ទេ។ ហេតុ​ផល​លើក​ឡើងបែប​នេះ ក្រោយ​អ្នក​ជំនាញ​សិក្សា​ផ្នែក​ជីវ​បង្ក​កំណើត មក​ពី​ក្រុង​ Manchester ចក្រភព​អង់គ្លេស លោក​ស្រី Grace Dugdale រកឃើញ​ថា រយៈ​ពេល​​ ៣​ខែ ពុំ​អាច​ឲ្យ​​​រាង​កាយ​ម៉ាក់​ៗ និង​ប៉ា​ៗ អាច​មាន​លទ្ធភាព​​បង្ក​ស៊ុត និង​មេ​ជីវិត​មាន​គុណ​ភាព​ល្អ​នោះ​ទេ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លោកស្រី​​បញ្ជាក់ថា​ មូល​ហេតុ​​​ធ្វើ​ឲ្យ​ស៊ុត និង​មេ​ជីវិត​មាន​គុណ​ភាព​ល្អ​នោះ សំដៅ​លើ​ផែន​ការ​យក​កូន ត្រូវ​មាន​ពេល​​សម្រាប់​រាង​កាយ​​ ពិសេស​ប៉ា​ៗ ដែល​ជា​កត្តា​ចម្បង​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ គឺ​ត្រូវ​មាន​មេជីវិត​មាន​សុខភាព​ល្អ​ជាមុន ពោល​ត្រូវហាត់​ប្រាណ​ (យ៉ាង​តិច ​៣​ដងសប្តាហ៍ ញ៉ាំ​អាហារ​សម្បូរ​​​ជីវជាតិ​ចម្រុះ ដូច​ជា​ ពពួក​អាហារ​បន្លែ​បៃ​តង​ គ្រាប់​ធញ្ញជាតិ ជាដើម។ ដោយ​ឡែក សុខភាព​ម៉ាក់​ៗ​ក៏សំខាន់​​ដូច​គ្នា ពោលត្រូវ​រក្សា​ទម្ងន់មិន​ឲ្យ​ធាត់​ខ្លាំង តាម​រយៈ​​ការ​ហាត់​ប្រាណ និង​ញ៉ាំអាហារ​ល្អ​ៗ ដូច​ជា​សាច់​ត្រី សាច់​ក្រហម គ្រប់​ធញ្ញជាតិ​​ធម្មជាតិ​ ដែល​សុទ្ធ​ជា​កត្តាជួយ​ធ្វើ​ឲ្យ​ស៊ុត​ក្នុង​ខ្លួន ​មាន​លក្ខណៈ​ល្អ​​​ត្រៀម​ទទួល​​ការ​បង្ក​កំណើត​​ដោយ​ពុំ​មាន​បញ្ហា​។ [embed-health-tool-due-date] អត្ថបទ​ពាក់​ព័ន្ធ៖  យ៉ូហ្គា មានប្រយោជន៍ច្រើនមែន សូម្បីរឿងអត់កូនក៏អាចជួយបានដែរ! […]


ការត្រៀមយកកូន

ចម្លើយពាក់ព័ន្ធការប្រើថ្នាំពន្យារកំណើតបន្ទាន់ ស្រីៗតែងសួរ

ឲ្យ​តែ​និយាយ​ពី​រឿងពពោះ ​ពន្យារកំណើត ពិសេសការ​ប្រើ​ថ្នាំបន្ទាន់ មាន​ស្រីៗជាច្រើន សួរ​នាំ​ “Hello គ្រូពេទ្យ” មិន​ចេះ​ចប់​មិន​ចេះហើយទេ ដោយ​សំណួរ​ភាគច្រើន គួរ​ប្រើ​ពេលណា? ប្រើរបៀបម៉េច? មាន​សុវត្ថិភាព​អត់?។ កុំឲ្យ​ស្រីៗ​គ្នា​យើង​ឆ្ងល់​ច្រើន​ទៀត អត្ថបទ​នេះ យើង​នឹង​ប្រាប់​ឲ្យ​អស់​ហ្មង គួរ​ប្រើ​ពេល​ណា? មាន​សុវត្ថិភាព និង​ផល​ប៉ះពាល់​ម៉េចខ្លះ? ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។ ១- អ្វី​ជា​ថ្នាំ​ពន្យារ​កំណើតបន្ទាន់? ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬថ្នាំ ៧២ម៉ោង សំដៅលើ​ថ្នាំ​បង្ការ​កុំ​ឲ្យ​មេជីវិត​ឈ្មោល ​ជួប​ជាមួយ​ពង​មេជីវិត​ញី ឬ​ពន្យារ​កុំឲ្យ​ពង​មេ​ជីវិត​ញី​ធ្លាក់​ចេញ​ពី​ក្រពេញ​អូវែ ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​ នៃការ​រួមភេទ​ដែល​មិន​បានការពារ។ ជាធម្មតា ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ​មាន​ប្រសិទ្ធ​ភាពខ្ពស់ បើ​យើង​ប្រើ​អំឡុង​ពេល​ចន្លោះ ៧២ម៉ោង ចាប់ពី​ពេល​​រួមភេទ​រួច​។ ២- ហេតុអី​ត្រូវ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​នេះ? ហេតុ​ផល​ចម្បង​ស្រីៗ​ប្រើ​ត្រូវ​ថ្នាំ​នេះ ដើម្បី​ការ​ពារ​កុំ​ឲ្យ​​មាន​ផ្ទៃ​ពោះ​ នៅ​ពេល​​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត​បរាជ័យ ដូច​ជា៖ – ស្រោម​អនាម័យ​ដាច់​រហែក ឬ​បែក​ពេល​រួម​ភេទ – របូត​ធ្លាក់​កង​ពាក់​ក្នុង​ស្បូន (IUD) – ដាក់ បន្ទះ ឬ​កង​ដាក់​ក្នុង​ទ្វា​មាស យឺត​ពេក ឬ​ដក​ចេញ​លឿន​ពេក – ភ្លេច​លេប​ថ្នាំ​ពន្យារ​កំណើត ២-៣​ ដង​ជាប់​​គ្នា – រួម​ភេទ​ដោយ​មិន​បាន​ការពារ។ ៣- ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​មាន​សុវត្ថិភាពអត់? មិន​ធ្លាប់​មាន​ភ័ស្ដុតាង​គ្រោះ​ថ្នាក់​រហូត​ដល់​​ស្លាប់ ​បណ្ដាល​មក​ពី​ថ្នាំ​នេះ​ទេ។ អ្នក​ជំនាញ​បញ្ជាក់​ថា […]


ឧបសគ្គការមានកូននិងការព្យាបាល

បើអ្នកមិនអាចមានកូនទី២ អាចមកពីហេតុផលទាំងនេះ!

ប្តី​ប្រពន្ធ​ជា​ច្រើន ក្រោយ​​ចាប់​ដៃ​គ្នា​សាង​គ្រួសារ សម្រេច​ចិត្ត​យក​កូន​ម្នាក់​ពីរនឹងគេ ប៉ុន្តែ​បន្ទាប់​ពី​​មាន​កូន​ម្នាក់ហើយ ​ក្តី​ប្រាថ្នា​ចង់​បាន​កូន​ទី ២ បែរ​ជា​មិន​អាច​សម្រេច​បាន ទាំង​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់ ទោះ​ពិនិត្យ​សុខភាព​ឃើញ​ប្រក្រតី ក៏​នៅតែ​មិន​អាច​មាន​កូន​ទៀត។ បញ្ហា​រឿង​គ្មាន​កូន​លើក​ទី ២ អាច​មាន​ច្រើន ខណៈបញ្ហា​មួយ​ចំនួន​អាច​ទាក់ទង​នឹង​អ្វី “Hello គ្រូពេទ្យ” លើក​ឡើង​ខាង​ក្រោម​នេះ។ ១- មក​ពី​ប្រព័ន្ធ​បន្ត​ពូជ ជា​ទូទៅ​ បញ្ហា​​គ្មាន​កូន​ អាច​បណ្ដាល​មក​ពី​កត្តាអាយុ ​ជា​ពិសេស​ចាប់​ពី​អាយុ ​៣៥​ ឆ្នាំ​ឡើង​ទៅ។ ម៉្យាង​ទៀត អាច​មាន​បញ្ហា​ដទៃ​ទៀត​ទាក់ទង​នឹង​ប្រព័ន្ធ​បន្ត​ពូជ​កើត​ឡើងមុន ​ឬ​ក្រោយ​អំឡុង​ពេល​យើង​ព​ពោះ និង​វិវត្ត​អាក្រក់​ទៅៗ។ អ្វី​ដែល​សំខាន់​ ​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ដឹង​ច្បាស់​ពី​បញ្ហា ​រាំង​ស្ទះ​ដល់​គោល​ដៅ​យក​កូន​ទី ២ របស់​យើង ​រួមមាន​ វិបត្តិ​ការ​បង្កើត​អូវុល​ខូចខាត​ ស្បូន ​ឬ​ដៃ​ស្បូនមាន​បញ្ហា ​ជំងឺ​រលាក​អាង​ត្រគាក (PID)​ ការ​រាំង​ស្ទះ​ដោយ​សារ​ដុំ​កោសិកា​សរសៃ​ជា​ដើម។ លើស​ពី​នេះ​ លទ្ធភាព​​អាច​មាន​ការ​រលូត​កូន​កើន​ឡើង​ ទៅ​តាម​អាយុ​ និងបញ្ហា​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ​មក​ពី​ដៃ​គូ អាយុ​ ៣៥​ឆ្នាំ ​ត្រូវ​ចាត់​ទុក​ជា​អាយុ​ មាន​បញ្ហា​ប្រឈម​ច្រើន​ក្នុង​ការ​បង្ក​កំណើត ​ទាំងប្រុសៗ ទាំង​ស្រីៗ។ ​បើ​ដៃ​គូ​​មាន​អាយុ​ចាប់​ពី​ ៣៥​ឆ្នាំ​ ឬ​ច្រើន​ជាង ​នេះ​កម្រិត​អ័រម៉ូន​ […]


ការត្រៀមយកកូន

ប្ដីប្រពន្ធចង់ឆាប់បានកូន គួរដឹងគន្លឹះទាំងនេះ

សុខភាពយើង​ម្នាក់ៗមិន​ដូច​គ្នា​ទេ ពិសេសសុខភាព​បន្តពូជ គ្នា​យើង​ខ្លះ​ការ​ភ្លាម មិន​ទាន់​នៅ​តែ​ពីរ​នាក់​អស់​ចិត្ត​ផង មាន​ភ្លែត ប៉ុន្តែ​ខ្លះ​វិញ ការ​រាប់​ឆ្នាំ​ ប្រឹង​យ៉ាង​ណា​ក៏​នៅ​តែ​គ្មាន! ទៅ​ពេទ្យ​ពិនិត្យមើល គ្រប់​យ៉ាង​ប្រក្រតីទាំង​អស់ យ៉ាង​ណា​នៅ​តែ​គ្មាន​អូនៗ​គួរ​ឲ្យ​ស្រលាញ់​ដូច​គេ។ សម្រាប់​គ្នា​យើង​ទៅ​ពេទ្យពិនិត្យហើយ ឃើញ​ប្រក្រតី តែ​គ្មាន​កូនដដែល អាច​សាក​តិចនិក​សាមញ្ញ​របស់ “Hello គ្រូពេទ្យ” ប្រហែល​អាច​មាន​ក៏​ថា​បាន។ ១- ​រួម​ភេទ​ឲ្យចំ​​​ពេលវេលា នេះ​ជា​ចំណុច​​សំខាន់​បំផុត​ដើម្បី​ជួយ​ឲ្យ​ឆាប់​មាន​ផ្ទៃ​ពោះ ត្រូវ​រួម​ភេទ​ឲ្យ​បាន​ទៀង​ទាត់​ ដោយ​មិន​បាច់​ការពារ​ ឬ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​អ្វី​ទាំង​អស់។ តែ​មិន​គួរ​រួម​ភេទ​ជារៀង​រាល់​ថ្ងៃ​នោះទេ ហើយ​ត្រូវ​ចាំថា បើ​ចាំ​​ដល់​តែ​ថ្ងៃ​មេ​ជីវិត​ញី​ផ្ទុះ​ ទើប​រួម​ភេទ​ ក៏​​អាច​ធ្វើ​ឲ្យ​ដៃ​គូ​ទាំង​សង​ខាង​អាច​បាត់​បង់​អារម្មណ៍​ត្រេក​ត្រអាលបាន​ដូច​គ្នា។ [embed-health-tool-ovulation] ២- ដឹង​ច្បាស់​ពី​វដ្ត​រដូវ ទោះ​បី​ជាយើង​អាច​រួម​ភេទ​បាន​គ្រប់​ពេល​ក៏​ដោយ ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​វដ្ដ​រដូវ ព្រោះ​ការ​បង្ក​កំណើត ​កើត​មាន​ឡើង​នៅ​ពេល​មេ​ជីវិត​ឈ្មោល ​ទៅ​ជួប​មេ​ជីវិត​ញី ហើយ​មេ​ជីវិត​ញី​ផ្ទុះ​បែក​ចេញ​ពី​ក្រពេញ​អូវែ​ គឺ​នៅ​ថ្ងៃ​ទី ១៤ ​នៃ​វដ្ដ​រដូវ។ ដូច​នេះ​ ​ត្រូវ​ដឹង​វដ្ត​រដូវ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់ ពិសេស​ប្រុសៗ តម​ការ​រួម​ភេទ​ ២-៣ ថ្ងៃ ដើម្បី​ឲ្យ​មេ​ជីវិត​ឈ្មោះលកើន​ឡើង​ក្នុង​ទឹក​កាម​កាន់​តែ​ច្រើន នឹង​កុំ​ឲ្យ​ខក​ខាន​ថ្ងៃ​ពិសេស​នេះ។ តែរឿង​នេះ យើង​ក៏​មិន​គួរ​គិត​ខ្វល់​ខ្វាយ​ច្រើន​​ពេកដែរ ព្រោះ​​អាច​ធ្វើ​ឲ្យមាន​សម្ពាធ​ផ្លូវ​ចិត្ត។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៣- ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខ​ភាព អ្នក​គួរ​ញ៉ាំ​អាហារ​​ល្អ​សម្រាប់​សុខ​ភាព​ឲ្យ​បាន​គ្រប់គ្រាន់ ដោយ​ប្រើ​វិធី​សាស្ត្រ​ខាង​ក្រោម៖ -បន្ថយអាហារ​​មាន​ខ្លាញ់​ច្រើន ដូច​ជា ​អាហារ​សម្រន់​ជា​ដើម បែរ​មក​ញ៉ាំ​អាហារ​មាន​ខ្លាញ់​ធម្មជាតិ និង​ពពួក​ខ្លាញ់ Monounsaturated ។ -ញ៉ាំ​បន្លែ​សម្បូរ​​ប្រូតេអ៊ីន ពិសេស […]


ការត្រៀមយកកូន

ការ​សិក្សា​៖ ​យក​កូន​​​ខែ​ក្តៅ​ ​​ទារក​​កើត​មក​មាន​ភាពវៃឆ្លាត

ការ​សិក្សា​​ថ្មី​មួយ​​នៅ​ប្រទេស​ស្កុត​ឡែន​ ចក្រភព​អង់គ្លេស បាន​​​ឲ្យ​​ដឹង​ថា  ស្រីៗ​​ដែល​សម្រេច​​យក​កូន ឬ​មាន​​ផ្ទៃ​ពោះ​អំឡុង​ខែ​ក្តៅ នឹង​​មាន​គុណ​ប្រយោជន៍​សម្រាប់​ទារក​ដែល​កើត​មក មាន​បញ្ញា​វៃ​ឆ្លាត​។ ការ​អះ​អាង​បែប​នេះ ក៏​ព្រោះ​តែ​​​​លទ្ធផល​នៃ​ការ​សិក្សា​​ដោយ​សាកលវិទ្យាល័យ​ Glasgow របស់​ស្កុតឡែន​​បាន​រក​ឃើញ​ថា​ អ្នក​ម្តាយ​ដែល​​បាន​ពពោះ​ក្នុង​អំឡុង​​រដូវ​ក្តៅ បាន​ត្រូវ​ពន្លឺ​ថ្ងៃ​ ដែល​ជា​ប្រភព​វីតាមីន​ D មាន​​​កូន​កើត​មក មាន​ប្រាជ្ញា​វៃ​ឆ្លាត សមត្ថភាព​រៀន​សូត្រ​ បាន​ល្អ​ជាង អ្នក​ម្តាយ​ដែល​បាន​ពពោះ នា​អំឡុង​រដូវ​ត្រជាក់ នឹង​មិន​សូវ​បាន​ត្រូវ​ពន្លឺ​ថ្ងៃ។ សម្រាប់​ទិន្នន័យ​ដែល​​សិក្សា​ខាង​​លើ​នេះ ខាង​សាកលវិទ្យាល័យ​ Glasgow បាន​ផ្អែក​លើ​ទិន្នន័យ​សិក្សា​លើ​កុមារ​ស្កុតឡែន​ជិត​ទូទាំង​ប្រទេស​ស្កុត​ឡែន​។ លោក​សាស្រ្តាចារ្យ​ Jill Pell អ្នក​ដឹក​នាំ​​ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ​ បាន​និយាយ​ថា៖ «លទ្ធ​ផល​នៃ​ការ​សិក្សា​ខាង​លើ​នេះ ពិត​ជា​ឲ្យ​ដំណឹង​ទៅ​​ម៉ាក់​ប៉ា​ទាំង​អស់​ ឲ្យ​​ដឹង​ថា ការ​ត្រូវ​ពន្លឺ​ថ្ងៃ​អំឡុង​ពេល​ពពោះ​ ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​​ទារក ព្រោះ​វីតាមីន​D ពិត​ជា​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​ការ​វិវត្ត​ខួរ​ក្បាល​របស់​ទារក»។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង ជា​មួយ​គ្នា​លោក​សាស្រ្តាចារ្យ​ បាន​​លើក​បង្ហាញ​​ផង​ដែរ​ថា ២១​% នៃ​​​កូន​ៗ​របស់​អ្នក​ម្តាយ​ដែល​បាន​ពពោះ​អំឡុង​រដូវ​ត្រជាក់ ដែល​ពុំ​សូវ​មាន​ពន្លឺ​ថ្ងៃ លទ្ធ​ផល​នៃ​ការ​សិក្សា​ពួក​គេ​ពិត​ជា​អត្រា​ទាប​ជាង កូន​ៗ​របស់​អ្នក​ម្តាយ​ ដែល​ត្រូវ​គេ​ដឹង​ថា បាន​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ និង​បាន​​ស្រូប​យក​ជីវជាតិ​វីតាមីន​ D គ្រប់​គ្រាន់។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ កូន​ៗ​​ដែល​បាន​ត្រូវ​ពន្លឺ​ថ្ងៃ​ អំឡុង​ពេល​ម៉ាក់​ៗ​របស់​គេ​ពពោះ គឺ​បាន​បង្ការ​ឲ្យ​ចៀស​ពី​ហានិភ័យ​ជំងឺ​ អូទីស្សឹម […]


ការត្រៀមយកកូន

ហេតុមួយចំនួន ស្រីគួរ​យកកូន​នៅ​វ័យ​ខ្ទង់​២០ ឬ៣០​ឆ្នាំជាងតិចតួច

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដំបូន្មាន​ទៅ​ស្រ្តី​ដែល​រៀបការ​ហើយ គួរតែ​រៀប​គម្រោង​យក​កូន​ឲ្យ​បាន​ឆាប់​ទាន់​ខ្លួន​នៅ​ក្មេង ព្រោះ​ថា​ការ​មាន​កូន​នៅ​វ័យ​ច្រើន មិន​សូវ​ល្អ​ឡើយ ដោយ​កូន​មាន​បញ្ហា​សុខភាព​ខ្សោយ​ជាងកូនមាន​ម៉ាក់​វ័យ​ក្មេង​។ លោក​ក៏​បាន​បន្ត​ទៀត​ថា ស្រីៗ​ឆាប់​យក​កូន​​នៅ​វ័យ​ចាប់​ពី ២០-៣០ ឆ្នាំ​ជាង​តិចតួច ​កូន​មាន​សុខភាព​ល្អ ព្រោះ​ការ​បង្ក​កំណើត​រលូន ដោយ​សុខភាព​ផ្លូវកាយ និង​ចិត្ត​ល្អ ដូចនេះ​កូន​ក៏​ទទួល​ឥទ្ធិពល​ល្អ​ដូចគ្នា។ ចំណែក​ស្ត្រី​វ័យ​ពី ៣០ ឆ្នាំ​ជាង​ទៅ ៤០ ជាង រាងកាយ​នឿយហត់ ស្រ្តេស​ច្រើន សុខភាព​ក៏​លែង​រឹងមាំ​ដូច​មុន នោះ​មេ​ជីវិត​ក៏​អន់ថយ​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ   សាស្ត្រាចារ្យ​ខាង​លើ​បាន​បញ្ជាក់​ថា នេះ​ជា​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ ​មនុស្ស​ស្រីអាយុច្រើន​ ពេល​មាន​កូន​នៅ​អំឡុង​ត្រី​មាស​ទី​១ អាច​ជួប​បញ្ហា​ច្រើន ហើយ​ក៏​មាន​អត្រា​រលូត​ច្រើន​ផង​ដែរ ព្រោះ​តែ​សរីរាង្គ​ពួកគាត់​ខ្សោយ។ សម្រាប់​ស្ត្រី​អាយុ​ច្រើន ចង់​មាន​កូន​ត្រូវតែ​ថែ​បំប៉ន​សុខភាព​ឲ្យល្អប្រសើរ​។ ចំពោះ​ស្ត្រី​ដែល​មាន​វ័យ​ច្រើន​ហើយ​ចង់​បាន​កូន តែ​ធ្លាប់​​យក​កូន​ចេញ​ច្រើន​ដង​កាលពី​មុន ក៏​ពិបាក​មានកូន​ដែរ ព្រោះ​​ស្បូន​ត្រូវ​កោស​ច្រើន​ដង ដូចនេះ​ពេល​ស៊ុត​មក​ទុំ​​ក្រោយ​ៗ​អាច​មិន​ជាប់ ឬ​ក៏​ពេល​មាន​កូន​ហើយ​អាច​រលូត​ទៅ​វិញ​។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?


ការត្រៀមយកកូន

ចង់បានកូនប្រុសកូនស្រីដូចចិត្ត មានវិធី តែមិនមែនជារឿងងាយទេ

បើ​ទោះ​ជា​បច្ចេកវិទ្យា​បច្ចុប្បន្ន​ទំនើប​អាច​យក​កូន​ភ្លោះ​ក៏​បាន កូន​ប្រុស​ស្រី​ក៏​បាន​ពិតមែន តែ​សម្រាប់​ប្រទេស​យើង​សេវាកម្ម​បែប​នេះ​មាន​តម្លៃ​ថ្លៃ​ណាស់ ព្រោះ​ត្រូវ​ផ្ញើ​ទឹកកាម​ទៅ​បរទេស ដើម្បី​វាយតម្លៃ​សិន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។ គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​ការ​កំណត់​យក​ភេទ​កូន គឺ​ធ្វើ​ឡើង​នៅ​ដែល​មេ​ជីវិត​ញី​ធ្លាក់​មក ប៉ុន្តែ​ភាគរយ​ជោគជ័យ​មិន​ប្រាកដ​ឡើយ៖ “បើ​យើង​ចង់​បាន​កូន​ប្រុស​ស្រី​ពិត​ប្រាកដ គេ​ធ្វើ DNA តែ​វា​ចំណាយ​ថវិកា​ច្រើន​ណាស់ ព្រោះ​ត្រូវ​ផ្ញើ sample ទៅ​សិង្ហបុរី ដោយ​អស់​ខ្ទង់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ ហ្នឹង​គេ​មាន​លទ្ធភាព​គេ​អាច​ធ្វើ​បែប​នេះ​បាន។ ការ​ធ្វើ DNA ​យក​មេ​ជីវិត​មក​ពិនិត្យ ដើម្បី​ឲ្យ​ដឹង​ថា​នោះ​ជា​ស្រី ឬ​ជា​ប្រុស នៅ​ពេល​ច្បាស់​ហើយ  ទើប​គេ​អនុវត្ត​”។ ពេទ្យ​ជំនាញ​ផ្នែក​រោគស្រី​ខាង​លើ​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា ការ​ប្រើ​វិធី​ធម្មជាតិ​មិន​អាច​កំណត់​បាន​ច្បាស់លាស់​ទេ ហើយ​សម្រាប់​នៅ​ប្រទេស​យើង​ក៏​មិន​ទាន់​មាន​បច្ចេកទេស​ទំនើប​វិភាគ DNA ដឹង​ថា​ជា​កូន​ប្រុស​ស្រី​បាន​ឡើយ។ ចំណែក​ទាក់ទង​នឹង​របប​អាហារ​វិញ លោក​ថា​នោះ​គ្រាន់​ជា​ការ​កត់​ចំណាំ​ត​ៗ​គ្នា​ពី​មនុស្ស​ចាស់​ៗ​ប៉ុណ្ណោះ គ្មាន​ការ​សិក្សា​ណា​ច្បាស់លាស់​ដែល​អាច​បញ្ជាក់បាន​ថា ការ​ញ៉ាំ​អាហារ​បែប​នេះ​បាន​កូន​ប្រុស ឬ​បែប​នោះ​កូន​ស្រី​ឡើយ ហើយ​ការ​ប្រែប្រួល​រូបរាង​ទៀតសោត​ក៏​មិន​អាច​បញ្ជាក់​ដែរ ព្រោះ​ជារឿង​ធម្មតានៃការ​ប្រែប្រួល​អ័រម៉ូន​អំឡុង​ពេល​ពពោះ​ប៉ុណ្ណោះ។


ការត្រៀមយកកូន

ប្រឹងយកកូនជិត ២ ឆ្នាំហើយនៅតែគ្មាន នេះជាថ្នាំអ័រម៉ូនគេឧស្សាហ៍ប្រើ

ប្តី​ប្រពន្ធ​ទើប​រៀបការ​ មាន​ត្រឹម ២៥ ភាគរយ​ប៉ុណ្ណោះ ជោគ​ជ័យ​បង្ក​កំណើត​នៅ​អំឡុង​ខែ​ដំបូង ពេល​សម្រេច​ចិត្ត​យក​កូន ខណៈ ៩០ ភាគ​រយទៀត​ ជោគជ័យ​ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​កន្លះ ក្រោយ​រៀបការ។ មានន័យថា បើ​យើង​ចង់បាន​កូន ហើយ ប្រើពេល​អស់ ១ ឆ្នាំ​កន្លះ នៅ​តែ​មិន​ទាន់​មានកូន​ទៀត គឺអាច​ប្ដី ឬប្រពន្ធ មាន​បញ្ហា​បង្ក​កំណើត​ ពិបាក​យក​កូន។ ករណី​នេះ ទាមទារ​ឲ្យមាន​ការ​ពិនិត្យ​សុខភាព​ជា​បន្ទាន់ ដោយ​ក្រោយ​ការ​វាយ​តម្លៃ​រួច ពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​បង្ក​កំណើត​ខ្លះ​ជួយ​ភ្ញោច​ការ​បញ្ចេញ​អ័រម៉ូន ឬធ្វើ​ឲ្យ​អ័រម៉ូន​យើង​មាន​តុល្យភាព និង​បញ្ចេញ​អូវុល​បាន​ទៀង​ទាត់ ដើម្បី​បង្កើន​ឱកាសមានកូន។ ប្រភេទ​ថ្នាំ​ជួយ​បង្ក​កំណើត – ថ្នាំ​ភ្ញោច​អូវែ Clomifene citrate (CC)៖ ថ្នាំ​នេះ​ប្រើ​ចំពោះ​ស្រីៗ​មាន​វដ្ដ​រដូវ​មិន​ទៀង​ទាត់ និង​មិន​ប្រក្រតី។ Clomifene citrate ជា​ថ្នាំ​គេ​និយម​ប្រើ​ជាង​គេ​ដើម្បី​ព្យាបាល​វិបត្តិ​អត់​កូន ហើយ​ស្រីៗ​ភាគ​ច្រើន​តែង​ប្រើ​ថ្នាំនេះសិន មុននឹងគ្រូពេទ្យ​ចេញវេជ្ជបញ្ជា​ថ្នាំ​ផ្សេង​ទៀត ក្នុង​ករណី​ថ្នាំ​នេះ​គ្មាន​លទ្ធផល។ កម្រិត​ប្រើ​ជាទូទៅ ៥០ មិល្លីក្រាម/ថ្ងៃ នៅ​ចន្លោះ​ថ្ងៃ​ទី ២ និង​ទី ៦ នៃ​វដ្ត​រដូវ។ គេ​អាច​បង្កើន​កម្រិត​ ប្រសិនបើ​ពុំ​មាន​ការ​បញ្ចេញ​មេ​ជីវិត​ញី ៧ ថ្ងៃ​បន្ទាប់ពី​ការ​លេប​ថ្នាំ​ចុង​ក្រោយ។ យោង​តាម​សមាគម​វេជ្ជសាស្ត្រ​បង្ក​កំណើតនៅ​អាមេរិក (ASRM) វិធី​នេះ​គួរ​ប្រើ​ក្នុង ៣-៦ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស