មុនមានផ្ទៃពោះ

មុនមានផ្ទៃពោះ – មុន​ឈាន​ដល់​ការ​មាន​កូន ពពោះ រហូត​ថ្ងៃ​សម្រាល​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ច្រើន​ក្នុង​នាម​ជា​ឪពុកជាម្ដាយរបស់​កូន​ក្នុង​ក្ដីស្រមៃ រាប់ចាប់​តាំង​ពី​ចំណុច​នានាគួរ​ធ្វើ​និងមិន​គួរ​ធ្វើ​ក្នុង​ការ​ត្រៀមយកកូណ​ដែល​ណែនាំ​ឲ្យ​គ្រូពេទ្យ បញ្ហា​សុខភាព​នានាដែល​បង្កការ​រាំងស្ទះ​ដល់​ការ​បង្កកំណើត មូលហេតុ​មិន​អាច​មានកូនបាន ការ​ព្យាបាល​និង​ការ​ចែករំលែកបទពិសោធន៍​នានា​ពី​អ្នក​ម៉ាក់ផ្សេងទៀតជាច្រើន

ចំណេះដឹងទូទៅ

មុនមានផ្ទៃពោះ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ពិត​ណាស់​ របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​លើក​កម្ពស់​សុខុមាលភាព​ទូទៅ​របស់​យើង ហើយ​​ការ​ជ្រើសរើស​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​សុខភាព​​ល្អ ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​លទ្ធភាព​មាន​កូន​ដូច​គ្នា។ តើ​របប​អាហារ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ស្រីៗ​យើង​ឆាប់​មាន​កូន​ដូច​បំណង? ១. បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ ការ​ញ៉ាំ​ពពួក​បន្លែ​បៃតង ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខៀវ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ហ្វូឡេត គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ស្រី​ៗ​ដែល​កំពុង​ចង់​បាន​កូន។ ទន្ទឹម​នឹង​នេះ កម្រិត​នៃ​ការ​មាន​ផ្ទៃពោះ​នឹង​កើន​ឡើង​ នៅ​ពេល​ដែល​យើង​បន្ថែម​ខ្ទឹម​ស ​ប៉េងប៉ោះ ​ផ្លែ​ប៊ឺរ និង​ផ្លែ​ទទឹម​ចូល​ទៅ​ក្នុង​របប​អាហារ។ ២. គ្រាប់​ធញ្ញជាតិ កាបូអ៊ីដ្រាត​Complex ដែល​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដូចជា​អង្ករ​សម្រូប និង​ស្រូវ​សាឡី (Oats) អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ប៉ះពាល់​​ដោយ​ផ្ទាល់​ដល់​ការ​មាន​កូន។ ពពួក​អាហារ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ថាមពល​យឺត​ៗ ធានា​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ។ ៣. ខ្លាញ់​សុខភាព​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ផ្លែ​អាល់ម៉ុន​ ​គ្រាប់​ល្ពៅ ​ឬ​ត្រី​សាល់ម៉ុន​ មាន​សារៈសំខាន់​​ណាស់​ ដល់​សុខភាព​បន្ត​ពូជ ពីព្រោះ​អាហារ​ទាំង​នេះ អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​​ជួយ​ការពារ​​គុណភាព​ស៊ុត។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. ទឹក​ដោះ​គោ ជាមួយ​គ្នា​នេះ​ដែរ ពពួក​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ ឬ​ទឹក​សណ្តែក​ សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​គុណប្រយោជន៍​ដល់​ល្អ​​សម្រាប់​សុខភាព​បន្ត​ពូជ។ អ៊ីចឹង​ហើយ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​២​កែវ​​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​សម្រួល​ដល់​ដំណើរការ​ធ្លាក់​មេ​ជីវិត​ញី ក៏​ដូចជា​ផ្តល់​នូវ​ពពួក​ប្រូបាយអូទិក​ដល់​រាងកាយ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ។ [embed-health-tool-due-date] ៥. អាហារ​សម្បូរ​ជាតិ​ដែក ​​​​​​ពពួក​ធញ្ញជាតិ​ និង​សណ្តែក​ ជា​ប្រភព​នៃ​ជាតិ​ដែក ដែល​អាច​ជួយ​ផ្ទេរ​អុកស៊ីហ្សែន​ទៅ​កាន់​សរីរាង្គ​បន្ត​ពូជ។ មួយ​វិញ​ទៀត […]

ស្វែងរក មុនមានផ្ទៃពោះ

ការត្រៀមយកកូន

ដំណឹង​ល្អ! វិទ្យាសាស្រ្ត​រក​ឃើញ​វិធី​បង្ក​កំណើតថ្មី ខ្សោយ​មេជីវិតក៏អាច​មាន​កូនបាន

ដំណឹង​ល្អសម្រាប់​គ្នា​យើង​កំពុង​ចង់​បាន​កូន តែ​ប្រឹង​យ៉ាង​ណា​ក៏​គ្មាន ព្រោះ​អ្នក​វិទ្សាសាស្ត្រ​រក​ឃើញ​វិធី​បង្ក​កំណើត​ថ្មី មិនមែន​​បង្ក​កំណើត​តាម​ធម្មជាតិ​ ឬ​​បង្ក​កំណើត​​ខាង​ក្រៅ​ដោយ​ការ​ចាក់​បញ្ចូល​មេ​ជីវិត​​​ញី​ឈ្មោល​សនៅ​ទេ គ្មាន​មេជីវិត ក៏អាច​មាន​កូន​នឹង​គេ ដោយ​ការ​ស្រាវ​ជ្រាវ​ថ្មី ​រក​ឃើញ​ពី​វិធី​បង្ក​កំណើត​​ដោយ​មិន​បាច់​ពឹង​លើ​មេ​ជីវិត។ ក្រុម​អ្នក​​​ស្រាវជ្រាវ​​មក​ពី​​សាកលវិទ្យាល័យ​ Hebrew ប្រទេស​អ៊ីស្រាអ៊ែល ​រក​ឃើញ​វិធី​បម្លែង​កោសិកា​​ស្បែក​​ ទៅ​ជា​កោសិកា​​អំប្រ៊ីយ៉ុង​​ (ទារក​​​ក្នុង​ស្បូន​ចាប់​ពី​ការ​ក​ជា​ស៊ុត ​​រហូត​ដល់​បី​ខែ​) ដែល​អាច​​លូត​លាស់​ក​កើត​ក្លាយ​​ជា​អំប្រ៊ីយ៉ុង​ពេញ​លេញ​។ ការ​សិក្សា​​ខាង​លើ​​នេះ​បាន​ពិសោធន៍​​ទៅ​លើ​​ហ្សែន​​​កណ្តុរ​ ៥​ប្រភេទ​​ ដែល​បម្លែង​ពី​កោសិកា​​ស្បែក​​សត្វ​កណ្តុរ​​ រហូត​បង្កើត​បាន​ជា​អំប្រ៊ីយ៉ុង​​​ក្នុង​រយៈ​ពេល​មួយ​ខែ​។ នៅ​ដំណាក់​កាល​ដំបូង​ ក្រុម​អ្នក​វេជ្ជសាស្រ្ ត​បាន​ធ្វើ​ការ​ជម្រុះ​កោសិកា​ភ្ជាប់​​ បន្ទាប់​មក​​ប្រើ​បច្ចេក​ទេស​ជួយ​​វិវត្តកោសិកា​ទាំង​នោះ​ឲ្យ​ទទួល​បាន​អត្តសញ្ញាណ​ថ្មី​មួយ​​ពី​កោសិកា​ដើម​​ និង​​កកើត​​ក្លាយ​ជា​អំប្រ៊ីយ៉ុង​។ ក្រោយ​ការ​រក​ឃើញវិធីសាស្ត្រ​ថ្មី​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​អ៊ីស្រាអ៊ែល​ ក៏​និយាយ​ក្នុង​ន័យ​កំប្លែង​ដែរ​ថា នៅថ្ងៃអនាគត​ទៅ​ វេជ្ជសាស្រ្ត​អាច​បង្កើត​កូន​មនុស្ ស​បាន​ដោយ​មិន​ចាំ​បាច់​​ប៉ា​ម៉ាក់​ៗ​ហត់​​នោះ​ទេ។ អត្ថបទ​ពាក់​ព័ន្ធ៖ ចង់បាន​កូន​ប្រុស ឬ​កូន​ស្រី? អាច​សាក​ល្បង​វិធី​នេះ​បាន ​អាការៈទាំង​នេះ ​អាច​ធ្វើ​ឲ្យ​ស្រីៗ​​ច្រឡំ​​កំពុង​មាន​ផ្ទៃ​ពោះ សម្រាប់​របក​គំហើញ​​ថ្មី​នេះ បាន​ទទួល​​ការ​អបអរ​សាទរ​​ខ្លាំង ដោយ​រំពឹង​ថា​ នៅថ្ងៃ​អនាគត វិស័យ​វេជ្ជសាស្ត្រទំនើប និងជួយ​ដោះ​ស្រាយ​វិបត្តិ​គ្មានកូន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ជុំវិញ​ពិភពលោក។ ​​​​​​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការត្រៀមយកកូន

ចង់បាន​កូន​ប្រុស ឬ​កូន​ស្រី? អាច​សាក​ល្បង​វិធី​នេះ​បាន

សំណួរ​តែង​លេច​ចេញ​​ពី​មាត់​គ្នា​យើង ទាំង​ប្តី​ប្រពន្ធ​ថ្មី​ថ្មោង ឬ​ការ​យូរ​ឆ្នាំ គ្មាន​អ្វី​ក្រៅ​ពី​ធ្វើ​ម៉េច​ទើប​អាច​មាន​កូន​ប្រុស ឬ​មាន​កូន​ស្រី​នោះ​ទេ? យ៉ាង​ណា សម្រាប់ចម្លើយ​​ មក​ទល់​នឹង​ពេល​នេះ នៅ​តែ​មិន​មាន​ភាព​ច្បាស់​លាស់ បើ​ទោះ​វិទ្យា​សាស្ត្រ​រក​ឃើញ​បច្ចេក​ទេស​វេជ្ជសាស្ត្រ​ថ្មីៗ​ជាច្រើន ប៉ុន្តែ​រឿង​នេះ ប្រៀប​ដូច​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ដដែល។ កុំ​ទាន់​អស់​សង្ឃឹម មាន​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល “Hello គ្រូពេទ្យ” ចង់​ប្រាប់​គ្នា​យើង គឺ​ថា ​របប​អាហារ​មាន​ទំនាក់​ទំនង​រវាង​ការ​ពពោះ​កូន​ប្រុស ឬ​កូន​ស្រី។ ១- អាហារ​មាន​កាឡូរី​ខ្ពស់​អាច​មាន​កូន​ប្រុស ការ​សិក្សា​របស់​ចក្រភព​អង់គ្លេស ក្រោម​ជំនួយ​ពី​មូលនិធិ Sir Jules Thorn Charitable Trust ស្រីៗ​មាន​ផ្ទៃពោះ​ដំបូង​ចំនួន ៧២១នាក់ ត្រូវ​បាន​សាកសួរ​លម្អិត​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ ដែល​បាន​ញ៉ាំ​មុន​ពេល​មាន​ផ្ទៃពោះ និង​ក្នុង​អំឡុង​ពេល​ត្រីមាស​ទី ១ នៃ​ការ​ពពោះ។ បន្ទាប់​ពី​បែងចែក​ចម្លើយ​ជា ៣ក្រុម អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​សន្និដ្ឋាន ស្រីៗ​ញ៉ាំ​អាហារ​ចាប់​ពី ២២០០ កាឡូរី/ថ្ងៃ ឬ​ខ្ពស់​ជាង​នេះ មាន​ឱកាស​ពពោះ​កូន​ប្រុស ខ្ពស់​ជាង​ស្រីៗ​ញ៉ាំ​អាហារ​តិច​ជា ១៨៥០ កាឡូរី/ថ្ងៃ ដល់​ទៅ ១១ ភាគរយ។ លទ្ធផល​នេះ​បាន​បង្ហាញ​ថា ស្រីៗ​ញ៉ាំ​កាន់​តែ​ច្រើន មាន​ឱកាស​ពពោះ​កូន​ប្រុស​កាន់​តែ​ខ្ពស់ ពិសេស​ត្រូវ​ញ៉ាំ​អាហារ​មាន​កាឡូរី​ឲ្យ​បាន​ច្រើន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លទ្ធផល​ការ​សិក្សា​នេះ​ដែរ ក៏​អាច​បញ្ជាក់​ពី​ហេតុ​ផល​ពីក្រោយ​ការ​ធ្លាក់​ចុះ អត្រា​ផ្តល់​កំណើត​កូនប្រុស​នៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ព្រោះ​ស្រីៗ​វ័យ​ក្មេង​ភាគ​ច្រើន ជ្រើស​រើស​របប​​អាហារ​ប្រចាំ​ដែល​មាន​កាឡូរី​ទាប។ […]


ឧបសគ្គការមានកូននិងការព្យាបាល

ប្តីប្រពន្ធ​មានបញ្ហា​អត់​កូន តែចង់​បាន​កូន ​ត្រូវ​ធ្វើ​ម៉េច?

ប្ដីប្រពន្ធខ្លះ ការយូរហើយ នៅតែអត់កូន។ បើអត់កូន ក្រោយព្យាយាមពី ៦ ខែទៅ ១ ឆ្នាំរួចហើយ មានន័យថា យើងអាច​មាន​បញ្ហាសុខភាព​មិន​អាច​មានកូនបាន។ បញ្ហានេះ អាចមកពីខាងប្ដី ឬប្រពន្ធ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូល​ហេតុ​ចម្បង​ឲ្យ​​យើង​បាន​ដឹង។ ១- បញ្ហាសុខភាពប្រពន្ធ (អារលើស្ត្រី) មូល​ហេតុ​បណ្ដាល​ឲ្យ​ស្ត្រី​គ្មាន​កូន​ គឺ​ទាក់ទង​ចលនាបញ្ចេញ​មេ​ជីវិត ព្រោះ​​ជាធម្មតា ​រៀង​រាល់​ខែ​ ស្រីៗ​តែង​មាន​ការ​ខ្ជាក់​មេ​ជីវិត​ពីក្រពេញ​អូវែ ពុំ​នោះ​ទេ​ការ​បង្ក​កំណើត​ក៏​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដែរ។ កត្តា​ផ្សេងៗ​ទៀត​អាច​បណ្ដាល​មក​ពី​ការ​ខូច​ខាត​ដៃស្បូន ឬ​មាត់​ស្បូន ក៏​អាច​ប៉ះ​ពាល់​ការ​បង្ក​កំណើត​ដូច​គ្នា ខណៈ​មូល​ហេតុ​ដទៃ​ទៀត​​ឧស្សាហ៍​កើត​មាន ​ដូចជា៖ – ស្ត្រេស – ជំងឺដុំស្បូន – មានជំងឺក្រពេញទីរ៉ូអ៊ីត – ធាត់ ឬ​លើសទម្ងន់ – ជំងឺរលាកអាងត្រគាក – ផឹកស្រា ឬ​ប្រើថ្នាំញៀន – ជំងឺដុះសាច់លៀនចេញក្នុងស្បូន – មានដុំសាច់ ឬ​ដុំគីសក្រពេញអូវែ – ជំងឺកោសិកាភ្នាសស្បូនដុះខុសកន្លែង វិបត្តិក្រពេញអូវែ ច្រើន​ប្រទះ​ឃើញ​លើស្រីៗអាយុក្រោយ ៤០ ឆ្នាំ – ជំងឺដុំគីសទឹកច្រើនកន្លែងនៅលើក្រពេញអូវែ បណ្ដាល​មក​ពី​អ័រម៉ូន​គ្មាន​តុល្យភាព។ ស្រីៗ​អត់​កូន ក៏​អាច​ដោយ​សារ​មាន​ជំងឺ​ខ្លះ​ពី​កំណើត ខ្លះ​ទៀត​បណ្ដាល​មក​ពី​ការ​បង្ករោគ​ផ្សេងៗ ហើយ​វិបត្តិ​ក្រៅ​ពី​រោគស្ត្រី មាន​ ដូចជា ការ​ប្រើ​ថ្នាំ ការព្យាបាល​ដោយ​គីមី កត្តាអាយុ និង​ជំងឺ​ទឹកនោមផ្អែម សុទ្ធសឹង​ជាកត្តា​នាំ​ឲ្យ​ស្រីៗ​មិន​អាច​បង្ក​កំណើត​បាន។ ២- បញ្ហាសុខភាពប្តី (អារលើបុរស) ដឹង​ស្រាប់​ហើយ ករណី​ប្ដីប្រពន្ធអត់​កូន […]


មុនមានផ្ទៃពោះ

បើ​មាន​អាការៈ​ទាំង​នេះ ស្រីៗ​គួរធ្វើតេស្ត​ផ្ទៃពោះភ្លាមៗ

ស្រីៗ​យើង ពិសេស​អ្នក​មាន​ប្តី ឲ្យ​តែ​បាត់​រដូវ​តែ​ប៉ុន្មាន​ថ្ងៃ អន្ទះ​អន្ទែង​ខ្លាំង ខ្លះ​​ខ្លាចភ្លាត់​មាន​កូន ព្រោះ​​កំពុង​រវល់​ខ្លាំង ឯ​ខ្លះ​ទៀត​កំពុង​ចង់​បាន​កូន​ស្រាប់ ច្បាស់​ជា​រំភើប​ខ្លាំង​មិន​ខាន គ្រាន់​តែ​មិន​ដឹង​ថា គួរ​ពិនិត្យ​បែប​ណា ពេល​ណា​ ទើប​ទទួល​បាន​លទ្ធផល​ច្បាស់​ការ អាច​ទុក​ចិត្ត​បាន។ “Hello គ្រូពេទ្យ” នឹងស្រាយចម្ងល់នេះ។ ១- ឱកាស​មាន​ផ្ទៃពោះ​ច្រើន​ប៉ុនណា? ការ​ធ្វើ​ តេស្ត​ពិនិត្យ​ផ្ទៃ​ពោះ អាច​ធ្វើ​ឡើង​ដោយ​ខ្លួន​ឯង និង​ទទួល​បាន​លទ្ធផល​ច្បាស់​ការ ដល់ទៅ ៩៩% ​ឯណោះ ដោយ​គ្រាន់​តែ​ទិញ​ឧបករណ៍​ពិនិត្យ​ពី​ឱសថស្ថាន មក​ពិនិត្យ​ទឹក​នោម អាចដឹង​ភ្លាម គ្រាន់​តែ​ថា អ្វី​យើង​ត្រូវ​ដឹង គឺគួរ​ពិនិត្យ​នៅ​ពេល​ណា​មួយ​ឲ្យ​ប្រាកដ ដើម្បី​អាច​ទុក​ចិត្ត​បានថា មាន ឬគ្មានកូន។ ហេតុ​នេះ ស្រីៗនា​យើង​ត្រូវ​តាម​ដាន​អាការៈរោគ​សញ្ញា​មានផ្ទៃ​ពោះ​មួយ​ចំនួន​ជាមុន។ ២- ធ្វើ​តេស្ត ​បើ​មានអាការៈ​មាន​ផ្ទៃ​ពោះ​ទាំង​នេះ – បាត់​រដូវ៖ ​​​បាត់​​​រដូវ​​​ជា​​​សញ្ញា​​​ចម្បង​​​នៃ​​​ការ​​​មាន​​​ផ្ទៃ​​​ពោះ ប៉ុន្តែ​បើ​​យើងមិន​បាន​កត់​សម្គាល់​វដ្ត​រដូវ​ទេ ច្បាស់​ជា​មិន​អាច​ដឹង​ថា បាត់​រដូវ​ពី​ថ្ងៃ​​​ណា​ទេ នាំ​ឲ្យ​លទ្ធ​ផល​តេស្ត​ទឹក​នោម មិន​គួរ​ឲ្យ​ទុក​ចិត្ត​ដូច​គ្នា។ ជា​ទូទៅ វដ្ត​រដូវ​ស្រីៗ មាន​រយៈពេល ​​​២៨ ​​​ថ្ងៃ ហេតុ​នេះ​យើងអាច​​​ធ្វើ​តេស្ត​ បន្ទាប់​ពី​បាត់​រដូវ ១ ​ខែ ឬ​​យូរ​​​ជាង​នេះ។ ប៉ុន្តែ​ត្រូវចាំ​ថា កត្តា​របប​​​អាហារ ស្ត្រេស និង​ជំងឺ​​​មួយ​ចំនួន […]


មុនមានផ្ទៃពោះ

ចំណាំទុកផងស្រីៗ បើមានសញ្ញាទាំងនេះ ដឹងតែមានផ្ទៃពោះហើយ

ក្រោយពីបាត់រដូវ ស្រីៗគ្នាយើងច្បាស់ជាសង្ស័យនេះសង្ស័យនោះ បើសង្ស័យ ត្រូវពិនិត្យផ្ទៃពោះទើបច្បាស់។ ប៉ុន្តែត្រូវដឹង បើយើងពិតជាមានផ្ទៃពោះ មិនត្រឹមតែបាត់រដូវទេ ក៏មានសញ្ញាប្លែកៗមួយចំនួនទៀតកើតឡើងផងដែរ។ “Hello គ្រូពេទ្យ” មាន​បក​ស្រាយ​ខាង​ក្រោម។ អាការៈសញ្ញាចម្បងអាចឲ្យយើងសង្ស័យមានផ្ទៃពោះដូចជា៖ ១- ឈឺពោះមានឈាមធ្លាក់ ដំណាក់កាលដំបូងពេលមានផ្ទៃពោះ ជាដំណាក់កាលភ្ជាប់ខ្លួនរបស់អំប្រ៊ីយ៉ុងទៅនឹងជញ្ជាំងស្បូន ធ្វើឲ្យគ្នាយើងមានអារម្មណ៍​ឈឺពោះ មានឈាមធ្លាក់តាមទ្វារមាសតិចតួច។ ករណីឡើងក្រាស់នៃជញ្ជាំងទ្វារមាស អាចឲ្យមានការធ្លាក់ទឹករំអិលខុសពីធម្មតា ហើយទឹករំអិលធ្លាក់មកមិនបង្កជាគ្រោះថ្នាក់អ្វីធំដុំទេ គ្រាន់មានក្លិនមិនល្អ បង្កការរំខានផ្សេងៗ ហេតុនេះយើងគួរធ្វើតេស្តដើម្បីដឹងថាមានមេរោគឆ្លង ឬអត់។ ២- ឈឺសុដន់ ដោយសារអតុល្យភាពកម្រិតអ័រម៉ូនក្នុងត្រីមាសទី១ នៃគភ៌ សុដន់អាចឡើងហើម ប៉ោងធំ ស្រៀវ និងជ្រាយជាងធម្មតា។ ចុង​សុដន់អាចឡើងក្រមៅជាងមុន ប៉ុន្តែអាការៈទាំងនេះនឹងបាត់ទៅវិញ ពេលចូលដល់ត្រីមាសទី២។ ៣- អស់កម្លាំង កំណើនអ័រម៉ូន ប្រូហ្គេស្តេរ៉ូន (Progesterone) ក្នុងឈាម អាចធ្វើឲ្យគ្នាយើងមានអារម្មណ៍នឿយហត់ អស់កម្លាំង។ កំណើនគ្រាប់ឈាម ការធ្លាក់ចុះសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម ក៏អាចជាកត្តាមួយរួមផ្សំ។ អាការៈទាំងនេះនឹងបាត់ទៅ​វិញ ពេលចូលដល់ត្រីមាសទី២ ក៏ប៉ុន្តែនឹងអាចត្រលប់មកវិញនៅត្រីមាសទី៣។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ការវាយតម្លៃវដ្ត​រដូវស្ត្រី គណនា​ហានិភ័យជំងឺ​មហារីកមាត់ស្បូន ៤- ក្អួតចង្អោរ គ្នាយើងមួយចំនួនចាប់ផ្តើមមានអាការៈចាញ់នៅខែទី ២-៣ នៃគភ៌ ប៉ុន្តែខ្លះអាចចាប់ផ្តើមតាំងពីទើបពពោះដំបូង។ អាការៈនេះកើតឡើងគ្រប់ពេល មិនថាព្រឹក ថ្ងៃ ឬយប់នោះទេ។ ៥- ចំណង់អាហារប្រែប្រួល ចំណង់អាហារស្រីៗមានផ្ទៃពោះ អាចផ្លាស់ប្តូរខ្លាំង ជួនកាលអាចឃ្លានប្រភេទអាហារប្លែកៗ […]


ឧបសគ្គការមានកូននិងការព្យាបាល

អាយុច្រើនមានបេប៊ី មិនល្អទេ ឯក្មេង​ពេក​រឹតតែជួបបញ្ហា

ថ្ងៃមុន “Hello គ្រូពេទ្យ” ចេញ​ផ្សាយ​អត្ថបទ​មួយ​ប្រាប់​ស្រីៗ​គ្នា​យើង​ថា មាន​បេប៊ី​នៅ​ចន្លោះ​អាយុ​ជាង ២០ឆ្នាំ គឺ​ល្អ​បំផុត ព្រោះ​ជា​អំឡុង​ពេល​រាងកាយ​ពោរពេញ​ដោយ​ថាមពល។ ប៉ុន្តែ គ្មាន​អ្វី​មាន​គុណ​សម្បត្តិ គ្មាន​គុណ​វិបត្តិ​នោះ​ទេ បើ​ទោះ​ជា​វ័យ ២០ឆ្នាំ​ជាង គឺ​ជា​ពេល​ល្អ​បំផុត​សម្រាប់​ពពោះ តែ​អាយុ​ចាស់​ជាងនេះ​បន្តិច​ក៏​នៅ​តែ​អាច​យក​បេប៊ី​បាន​ដែរ គ្រាន់​តែ​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ​ផ្សេង​គ្នា។ ខាងក្រោម​នេះ ជា​គុណវិបត្តិ​ខ្លះៗ​សម្រាប់​គ្នា​យើង​មាន​បេប៊ី​នៅ​វ័យ​ក្មេង។ ១- បាត់បង់ឱកាសការងារ ជោគជ័យ​ក្នុង​ការងារ ជា​ក្ដី​សុបិន​ធំ​បំផុត​មួយ​ក្នុង​ជីវិត​យុវវ័យ។ ស្រប​ពេល​គ្នា​យើង​កំពុង​ព្យាយាមប្រឹង​ប្រែង​សម្រេច​ក្តី​សុបិន​មួយ​នេះ ស្រាប់​តែ​មាន​អូនៗ​ជា​ហេតុនាំ​ឲ្យ​ត្រូវ​ផ្អាក​ការងារ​មួយរយៈ ហើយ​ទម្រាំ​តែ​មាតុភាព​កន្លង​ផុត ត្រលប់​ចូល​ធ្វើ​ការងារ​វិញ អ្វីៗ​អាច​ហួស​ពេល​បាត់​ទៅ​ហើយ។ ២- លុយកាក់មិនសូវមាន មានអូនៗ​ដូច​ត្រូវ​បង់​ពន្ធ​មួយ​ជីវិត ម៉ាក់ៗ​ត្រូវ​​លះបង់​គ្រប់​បែប​យ៉ាង ហើយ​ការ​ត្រលប់​ទៅ​ធ្វើ​​ការងារ​វិញ ក៏​មិនងាយ​បាន​ផ្លែ​ផ្កា​ជា​ដុំកំភួន​អ្វី​ដែរ បើ​ប្រៀប​ធៀប​ទៅ​អ្នក​មិន​ទាន់​មាន​អូនៗ។ មានអូនៗ​ពេល​ចាស់​បន្តិច មិន​ត្រឹម​តែ​មាន​ពេល​ត្រៀម​ខ្លួន​បាន​ល្អ​ប៉ុណ្ណោះ​ទេ ការងារ​ក៏​មាន​ភាព​នឹងន ហើយ​មាន​លុយ​គ្រប់គ្រាន់​រៀបចំ​ផែនការ​គ្រួសារ​ទៀត​ផង។ ៣- ចំណងអាពាហ៍ពិពាហ៍អាចប្រេះស្រាំ ប្ដីប្រពន្ធ​ថ្មីថ្មោង មិនសូវ​មាន​បទ​ពិសោធ​មើល​ថែទាំ​ចិញ្ចឹម​បីបាច់​បេប៊ី​នោះ​​ឡើយ អាច​គិតថា​វាជា​រឿង​ពិបាក។ ម៉ាក់ៗ​មួយ​ចំនួន​អាច​នឹង​មានអារម្មណ៍​ស្ត្រេស បាក់​ទឹកចិត្ត​ក៏​មាន ចំណែក ប៉ាៗ​វិញ​ក៏​អាច​មាន​អារម្មណ៍​ដូច​មិនត្រូវ​បាន​យកចិត្ត​ទុក​ដាក់ ដូចពេល​ទើប​រៀបការថ្មីៗ​ផង​ដែរ។ មួយ​វិញ​ទៀត ពេលខ្លះ​ដោយ​ហេតុថា​វ័យ​នៅ​ក្មេង​ពេក ភាព​អំណត់​អត់ធន់​នៅ​មាន​កម្រិត ហើយ​ចំណូលចិត្ដ​ដូចជា​ការ​ដើរលេង​កម្សាន្ត មើលកុន ដើរផ្សារ​ជាមួយ​ដៃគូ មិន​ទាន់​លះបង់​បាននៅ​ឡើយ។ ហេតុនេះ​អាច​បណ្ដាល​ឲ្យមាន​ការ​អាក់អន់​ស្រពន់​ចិត្ត​នឹង​គ្នា តែ​យ៉ាងណា​នៅតែ​មាន​គូស្វាមី​ភរិយាខ្លះ​អាច​ជម្នះ​ឧបសគ្គ​ទាំងនេះ​បាន​យ៉ាង​ល្អ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ការត្រៀមយកកូន

ចង់​ដឹង​មាន​ផ្ទៃពោះ ឬ​អត់ ស្រីៗតេស្ត ២​របៀប​នេះ​ដឹង​ច្បាស់​ហ្មង

ស្រីៗ​គ្នា​យើង​មួយ​ចំនួន​តែង​មាន​ការ​បារម្ភ​រឿង​មាន​ផ្ទៃពោះ។ ពេល​ខ្លះ​ភ័យមាន​ផ្ទៃពោះ​មុន​ផែនការ ខ្លះ​ទៀត​បារម្ភ​ខ្លាច​មិន​មាន​ផ្ទៃ​ពោះ ព្រោះ​ខំ​ប្រឹង​ប្រែង​រាល់ថ្ងៃ មិនដឹង​ធ្វើ​យ៉ាង​ណា​ទើប​ដឹង​មាន ឬ​មិន​មាន​ក្រោយ​បាត់​រដូវ​ប៉ុន្មាន​ថ្ងៃ។ ឈប់​សង្ស័យ​ច្រើន​ទៀត យើង​អាច​ពិនិត្យ​ដឹង​ខ្លួន​ឯង ថា​មាន​ឬ​អត់​បាន មិន​ចាំ​បាច់​រត់​ទៅ​រក​ពេទ្យ​ទៀត​ទេ។ ការ​ធ្វើ​តេស្ដ​ដើម្បី​ដឹងថា​មាន​ផ្ទៃពោះ មាន​វិធីសាមញ្ញ​២យ៉ាង។ មួយ​តេស្ត ​ទឹកនោម និង​មួយ​ទៀត​​តេស្ត​ឈាម។ ការ​ធ្វើតេស្ត​តាម​វិធីសាស្ត្រ​ទាំងពីរ ក្នុង​ចេតនា​តែ​មួយ​គត់​ដើម្បី​រក​វត្តមាន​របស់​អ័រម៉ូន​មួយ​ប្រភេទ​ហៅថា hCG។ hCGជា​អ័រម៉ូន​បញ្ចេញ​ដោយ​សុក​នៅ​ពេល​អំប្រ៊ីយ៉ុង​តោង​ភ្ជាប់​ផ្ទៃ​ស្បូន​ កើត​មាន​ប៉ុន្មាន ថ្ងៃ​ក្រោយ​ការ​បង្ក​កំណើត។ ១- តេស្តទឹកនោម មធ្យោបាយ​នេះ អាច​ធ្វើ​ទៅ​បាន​២របៀប​ផ្សេង​ពី​គ្នា ដោយ​ទី១ យក​ក្រដាស រេដុករ ទៅ​ជ្រលក់​ក្នុង​ទឹក​នោម និង​មួយទៀត អាច​បន្តក់​ទឹកនោម​លើ​ឧបករណ៍​ពិនិត្យ​តែ​ម្តង។ បច្ចុប្បន្ន​គឺ​កាន់​តែ​ទំនើប​ទៀត ព្រោះ​ឧបករណ៍​នឹង​បង្ហាញ​ឡើង​ជា​អក្សរ​ច្បាស់ៗ​បញ្ជាក់​មាន​ផ្ទៃពោះ​ ឬ​មិន​មាន​ថែម​ទៀត​ផង។ ជា​ទូទៅ​លទ្ធផល​អាច​ទទួល​យក​ជា​ការ​បាន មាន​តែ​ធ្វើ​តេស្ត​អំឡុង​ពេល​បាត់​រដូវ​ភ្លាមៗ​ប៉ុណ្ណោះ​ទើប​អាច​មិន​ច្បាស់​ការ បើ​ធ្វើ​តេស្ត​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ លទ្ធផល​គួរ​ឲ្យ​ទុកចិត្ត​ដល់​ទៅ​ ៩៧%។ ក្រៅ​ពី​នេះ នៅ​មាន​វិធី​ធ្វើ​ផ្សេង​ទៀត អាច​កំណត់​ការ​មាន​ផ្ទៃពោះ​ឬ​មិន​មាន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ គណនាថ្ងៃសម្រាលកូន ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ អត្ថប្រយោជន៍ពីការធ្វើតេស្តទឹកនោម - ងាយស្រួល - ចំណេញថវិកា - រក្សាការសម្ងាត់ - លទ្ធផលបានភ្លាមៗ - ធ្វើបានខ្លួនឯងនៅផ្ទះ។ គុណវិបិត្តពីការតេស្តទឹកនោម លទ្ធផល​ខុស អាច​កើត​មាន​បើ​សិន​ជា​ធ្វើ​តេស្ត​មិន​ត្រឹមត្រូវ ព្រោះ​ពេល​ខ្លះ​លទ្ធផល​អវិជ្ជមាន​ក៏​មិន​ប្រាកដ​ថា​គ្មាន​កូន ១០០% ទេ។ ស្ថិត​ក្នុង​ដំណាក់កាល​កំពុង​បង្ក​កំណើត​សប្ដាហ៍​ដំបូង​ធ្វើតេស្ត​បែបនេះ​មិន​ទាន់​រក​ឃើញ​អ័រម៉ូន hCG ច្បាស់​នៅ​ឡើយ។ បើ​ទោះ​ជា​លទ្ធផល​តេស្ត​អវិជ្ជមាន​ក៏​ពិត​មែន ប៉ុន្តែ​មាន​សញ្ញា​មួយ​ចំនួន​កើត​ឡើង​ដូចជា៖ បាត់រដូវ ល្ហិតល្ហៃ ចង្អោរ ឬ​ឡើងដោះ […]


ការត្រៀមយកកូន

មានហេតុ​ផល​ចាំបាច់​អីខ្លះបាន​ត្រូវ​ពិនិត្យ​ផ្ទៃ​ពោះ​ភ្លាមៗ ពេល​ដឹង​ថា​មាន​កូន

ស្រីៗ​គ្នា​យើង​ដឹង​ច្បាស់​ថា ឲ្យ​តែ​មាន​កូន ដឹង​តែ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ។ សួរ​ថា ពិនិត្យ​ដើម្បី​អី។ អ្នក​ឆ្លង​កាត់​មាន​កូន​លើក​ទី​១ រួច​ហើយ អាច​ថា​ដឹង តែ​ស្រីៗ​ត្រៀម​យក​កូន​ដំបូង ឬ​ទើប​មាន​កូន​ដំបូង ប្រហែល​នៅ​ម៉ង់ៗ​នៅ​ឡើយ។ មុន​សម្រេច​ចិត្ត​មាន​អា​អូន​នឹង​គេ អ្វី​ចាំ​បាច់​បំផុត គឺ​ត្រូវ​ដឹង​ច្បាស់​ពី​សុខភាព​ពេល​ដឹង​ថា​មាន​ផ្ទៃ​ពោះ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​កត្តា​សំខាន់​បំផុត​ម៉េច​ត្រូវ​ពិនិត្យ​ផ្ទៃ​ពោះ ពេល​មាន​កូន​ភ្លាមៗ៖ ១- ប្រវត្តិជំងឺពីមុន គ្រប់​ស្រីៗ​ដែល​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​ដំបូង ពេទ្យ​មាន​សំណួរ​ជា​ច្រើន​ទាក់​ទង​សុខភាព ឬ​ប្រវត្តិ​ជំងឺ​ជាដើម តម្រូវ​ឲ្យ​ឆ្លើយ​គ្មាន​លាក់​លៀម ព្រោះ​វា​ជួយ​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ ហើយ​ព័ត៌មាន​ទាំង​នេះ​សំខាន់​សម្រាប់​សុខភាព​ទាំង​ម្ដាយ និង​កូន។ សំណួរ​ទាំង​នោះ​អាច​មាន៖ - បញ្ហា​រោគ​ស្ត្រី​ធ្លាប់​មាន​ពី​មុន​មក - វដ្ដរដូវ ឬ​ថ្ងៃ​បាត់​រដូវ​ដំបូង អាការៈ​ផ្សេងៗ - ទម្លាប់ និង​សកម្មភាព​ប្រចាំ​ថ្ងៃ ដូចជា ជក់​បារី ផឹក​ស្រា ឬ​វិបត្តិ​ផ្លូវ​ចិត្ត - ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ - ប្រតិកម្ម​ផ្សេងៗ ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ និង​ជំងឺ​រ៉ាំរ៉ៃ។ ២- ការពិនិត្យរាងកាយ និងការធ្វើតេស្ត ធ្វើ​តេស្ត​ពេល​ពិនិត្យ​ផ្ទៃពោះ​ដំបូង ជា​រឿង​ចាំបាច់​បំផុត ព្រោះ​អាច​ឲ្យ​យើង​ដឹង​ច្បាស់​ពី​សុខភាព​ខ្លួន​ឯង គួរ​ធ្វើ​យ៉ាង​ណា​បន្ត​ទៀត ក្រោយ​ពេល​ពពោះ ហើយ​តេស្ត​ទាំង​នោះ​មាន៖ - តេស្ត​ឈាម​រក​មើល​ជំងឺ​ខ្វះ​គ្រាប់​ឈាម ជំងឺ​ស្វាយ ប្រភេទ​ក្រុម​ឈាម (វិជ្ជ​មាន ឬ អវិជ្ជមាន) ស្អូច និង​រលាក​ថ្លើម​ប្រភេទ B - […]


ការត្រៀមយកកូន

ស្រីៗ​គួរយកកូនក្នុងវ័យណាល្អ និងសុវត្ថិភាពពេលពពោះ?

ប្តី​ប្រពន្ធ​ថ្មី​ថ្មោង​ភាគ​ច្រើន បន្ទាប់​ពី​ចាប់ដៃ​សាង​ជីវិត​រួមគ្នា អ្វី​សំខាន់​តែង​គិត​បង្កើត​មុខ​របរ​ប្រសើរ​មួយ​សម្រាប់​អនាគត។ ទន្ទឹម​នឹង​អាជីវកម្ម​ជោគជ័យ កត្តា​សំខាន់​បំផុត​សម្រាប់​សុភមង្គល​ក្រុម​គ្រួសារ គឺ​មាន​អាអូន​ម្នាក់ ពីរនាក់​នឹង​គេ។ តែ​គ្នា​យើងខ្លះ​នៅ​តែ​មិន​ប្រាកដ​ថា មាន​កូន​នៅ​វ័យ​ក្មេង​ពេក​ល្អ ឬ​មិន​ល្អ​នៅ​ឡើយ។ អ៊ីចឹង នាំគ្នា​អាន​អត្ថបទ​នេះ​សិន​មើល៍។ វ័យ ២០ ឆ្នាំ​ឡើង ជា​ពេល​ល្អ​បំផុត​សម្រាប់​ពពោះ ព្រោះ​អំឡុង​ពេលនេះ​រាងកាយ​ពោរពេញ​ដោយ​ថាមពល និង​មាន​ពេល​វេលា​ច្រើន​សម្រាប់​ថែរក្សា​កូន តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចាស់​ជាង​នេះ​បន្តិច​ក៏​នូវ​តែអាច​យក​កូន​បាន គ្រាន់​តែ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ផ្សេង​គ្នា។ ខាងក្រោម​នេះ​ជា​គុណ​សម្បត្តិ​ពពោះ​អាយុ ២០ ជាង​ដែល​គ្នា​យើង​គួរ​យល់​ដឹង៖ ១- ប្រព័ន្ធបន្តពូជល្អ ស្រីៗ​កើត​មក មាន​មេជីវិត​ញី​ចាប់ពី ១-២ លាន​ក្នុង​ក្រពេញអូវែ ហៅ​តាម​វេជ្ជសាស្ត្រ​ថា អូវុល។ ពេល​ឈាន​ចូល​វ័យ​ជំទង់ ចំនួន​អូវុល​ទាំង​នេះ​នឹង​ត្រូវ​ចុះ​ថយ​មក​ត្រឹម ៣-៥ សែន ហើយ​នៅ​ពេល​ឈាន ចូល​ដល់​វ័យ​បង្ក​កំណើត ក្រពេញ​អូវែ​បញ្ចេញ​បាន​ប្រហែល​ត្រឹម ៣០០ ប៉ុណ្ណោះ ដូចនេះ កុំ​អែអង់​យូរ​វ័យ ២០ ឆ្នាំជាង វ័យ​ល្អ​បំផុត​សម្រាប់​ពពោះ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- សុខភាពអាអូន បើ​ពន្យារ​ពេល​កាន់​តែ​យូរ រាងកាយ​នឹង​ចុះ​ទ្រុឌទ្រោម ប្រដាប់​បន្តពូជ​ក៏​ដូចគ្នា​ដែរ។ សម្រេច​ចិត្ត​យក​កូន​ក្នុង​វ័យ​ចំណាស់ អាអូន​អាច​ជួប​នឹង​ជួប​បញ្ហា​សុខភាព បម្រែ​បម្រួល​ហ្សែន បង្ក​ឲ្យ​​មាន​ជំងឺ​តំណពូជ […]


ការត្រៀមយកកូន

ចង់​បាន​កូន​ឆាប់​ ងាយ​ស្រួល លឿន ត្រូវដឹងរឿងនេះ

ប្ដីប្រពន្ធខ្លះប្រឹងប្រែងរាប់ឆ្នាំ នៅតែគ្មានបេប៊ីគួរឲ្យស្រលាញ់ទៀត។ គ្នាយើងខ្លះព្យាយាមគ្រប់វិធី តាមបែបវិទ្យាសាស្ត្រ និងអប្បិយជំនឿ សុំឲ្យមានបេប៊ីម្នាក់ពីរ នៅតែអត់ទៀត។ បើអ៊ីចឹង “Hello គ្រូពេទ្យ” មានវិធីសាស្ត្រងាយៗ អាចមានកូនលឿន ប្រហែលជួយគ្នាយើងបាន។ ១- សុខភាពនិងផែនការយកបេប៊ី  ដើម្បីមានបេប៊ីម្នាក់គួរឲ្យស្រលាញ់សុខភាពល្អ អាចថាមិនមែនជារឿងងាយទេ ហើយត្រូវមានផែនការ និងថែរក្សាសុខភាពជាមួយគ្រួពេទ្យ ដើម្បីទទួលបានដំបូន្មានល្អៗទាក់ទងនឹងអាហារ ការរក្សាទម្ងន់ (កុំបណ្ដោយឲ្យស្រក ឬឡើងគីឡូច្រើន) គេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណ និងត្រូវដឹងអ្វីគួរធ្វើ អ្វីមិនគួរធ្វើ។ គណនា BMI គណនា BMR គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនាថ្ងៃសម្រាលកូន   ២- ហាត់ប្រាណលក្ខណៈដៃគូ ប្តីប្រពន្ធនៅជាមួយគ្នា ប៉ុន្តែចំណូលចិត្តអាចនឹងខុសគ្នា គ្នាយើងខ្លះមិនចូលចិត្តហាត់ប្រាណ ឬបញ្ចេញកម្លាំង និយាយរួមទៅ គឺខ្ជិលតែម្ដង។ តែបើអាច ត្រូវប្ដូរចរិតទាំងនេះ ងាកមកហាត់ប្រាណដើម្បីសុខភាព ឬក៏ធ្វើការងារប្រចាំថ្ងៃជាមួយគ្នា ទៅរៀនរាំ ឬហាត់យូហ្គា ជាមួយគ្នា។ ធ្វើបែបនេះ មិនត្រឹមតែអាចជួយឲ្យសុខភាពម៉ាក់ៗ និងបេប៊ីល្អប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនមនោសញ្ចេតនាប្តីប្រពន្ធឲ្យផ្អែមល្ហែមទៀតផង។ ៣- ពេលវេលាល្អសម្រាប់រួមភេទ ស្រីៗគ្នាយើងត្រូវដឹង តើរាងកាយយើងត្រៀមរួចជាស្រេចដើម្បីពពោះហើយ ឬនៅ? ត្រូវដឹងថា មេជីវិតញីចេញមករង់ចាំមេជីវិតឈ្មោលដើម្បីបង្កកំណើតពេលណា? ព្រោះថាមេជីវិតឈ្មោលអាចរស់នៅក្នុងរាងកាយមនុស្សស្រីបានដល់ ៦ ថ្ងៃប៉ុណ្ណោះ (អាស្រ័យលើគុណភាពមេជីវិតរបស់ប្រុស និងសុខភាពស្រីៗ)។ អ៊ីចឹងហើយ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស