២- សុខភាពអាអូន
បើពន្យារពេលកាន់តែយូរ រាងកាយនឹងចុះទ្រុឌទ្រោម ប្រដាប់បន្តពូជក៏ដូចគ្នាដែរ។ សម្រេចចិត្តយកកូនក្នុងវ័យចំណាស់ អាអូនអាចជួបនឹងជួបបញ្ហាសុខភាព បម្រែបម្រួលហ្សែន បង្កឲ្យមានជំងឺតំណពូជ ដូចជា កើតមក “មិនគ្រប់ទឹក” ជាដើម។ អ៊ីចឹង គួរប្រញាប់យកកូនពេលនៅក្មេង ដើម្បីចៀសវាងផលអាក្រក់ទាំងនេះ។

៣- ករណីរលូតកូនកម្រកើតមាន
មានតួលេខជាច្រើនបញ្ជាក់ថា ក្នុងវ័យជាង ២០ ឆ្នាំ អត្រារលូតកូនមានតែ ១០% ប៉ុណ្ណោះ គឺទាបជាងគេ បើធៀបនឹងអាយុជាង ៣០ ឆ្នាំ ដែលមាន ១២% អាយុ ៣០ ឆ្នាំប្លាយ មាន ១៨% អាយុ ៤០ ឆ្នាំជាង មាន ៣៤% ហើយអាយុ ៤៥ ឆ្នាំវិញគឺមានរហូតដល់ ៥៣% ជាហេតុនាំឲ្យស្រីៗគ្នាយើងគួរសម្រេចចិត្តយកកូនឲ្យបានលឿន។
៤- សុខភាពរឹងមាំមិនប្រឈមបញ្ហារោគស្ត្រី
សម្ពាធឈាមឡើងខ្ពស់ ទឹកនោមផ្អែម និងរោគស្ត្រីផ្សេងទៀត កម្រជួបប្រទះណាស់សម្រាប់ស្រីៗមានកូនក្នុងវ័យខ្ទង់ ២០ ឆ្នាំ។ ផ្ទុយទៅវិញ ពន្យារពេលកាន់តែយូរ ហានិភ័យកាន់តែខ្ពស់ ដូចជា ទម្ងន់កូនក្នុងផ្ទៃស្រាលខុសប្រក្រតី អាចកើតមិនគ្រប់ខែ។
អត្ថបទគួរអាន៖
៥- មានពេលវេលាគ្រប់គ្រាន់បីបាច់ថែរក្សាកូន
មានកូនត្រឹមវ័យ ២០ ឆ្នាំ ឬលើសតិចតួច ជាពេលវេលាល្អ។ យើងមានពេលគ្រប់គ្រាន់ និងសុខភាពបរិបូរមើលថែទាំអាអូន រួមទាំងទទួលបានបទពិសោធន៍ថ្មីច្រើនសម្រាប់ចិញ្ចឹមកូន។ លើសពីនេះ មានឱកាសអាចក្លាយជាយាយតាគេទាំងវ័យក្មេង មានកម្លាំងសុខភាពល្អអាចជួយសម្រាលបន្ទុកកូនថែមទៀតផង។
ក្រៅពីនេះ នៅមានកត្តាល្អមួយចំនួនទៀត ដែលគ្នាយើងច្រើនគិត ឬបង្អាប់គ្នាលេង ឬឮពីចាស់ៗវិញថា បើការអាយុក្មេងបន្តិច អាចមានពេលនៅមើលថែកូនបានយូរ ឬបើមានបញ្ហាប្ដីប្រពន្ធបែកបាក់អី អាចចាប់ដៃសាងគ្រួសារថ្មីបាន។
ថ្វីត្បិតតែរៀបរាប់ពីគុណប្រយោជន៍ច្រើន ប៉ុន្តែក៏នៅមានចំណុចអវិជ្ជមានខ្លះដែរ ក្រៅពីចំណុចល្អដូចបានរៀបរាប់ខាងលើ ដូចជា បញ្ហាអត្តចរិត (នៅក្មេង) ឆេវឆាវជាដើម។