backup og meta

បើម៉ាក់ៗធ្វើបាន៥ចំណុច​នេះ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូនបាន​​ច្រើន

បើម៉ាក់ៗធ្វើបាន៥ចំណុច​នេះ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូនបាន​​ច្រើន

ពេលវេលា​សម្រាល​កូនជា​ពេល​ដ៏​លំបាក​បំផុត​របស់​ស្រីៗ​យើង​ដែល​ត្រូវ​ទ្រាំទ្រ​នឹង​ការ​ឈឺ​ចាប់ដ៏​​ពិបាក​ពណ៌នា​រាប់​ម៉ោង។ ចំពោះ​ស្រីៗ​ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​ជា​ម្តាយ​ប្រហែល​ជា​មិន​សូវ​ចោទ​ជា​បញ្ហាខ្លាំង​​នោះ​ទេ តែ​បើ​ម៉ាក់ៗ​ដែល​ទើប​​មាន​កូន​ដំបូង​ច្បាស់​ជា​ភ័យ​ខ្លាំង មិន​ដឹង​ថាអាច​ទ្រាំ​ ឬ​ក៏​ឆ្លង​កាត់​ការ​ឈឺ​ចាប់​បាន​ដោយ​របៀប​ណា​ទេ។

លោក​ស្រី អួង លីដា នាយសាល នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​ណែនាំ​ឲ្យ​ស្រីៗ​គ្នា​យើង​ដែល​ត្រៀម​សម្រាល​កូន​ធ្វើ​តាម ៤ ចំណុច​ខាង​ក្រោម​នេះ ដើម្បី​កាត់​បន្ថយ​ការ​​ឈឺចាប់។

១- តាំង​អារម្មណ៍​ឲ្យ​ល្អ

ទោះ​ជា​ឈឺ​ពោះ​តិច ឬ​ខ្លាំង ម៉ាក់ៗ​ត្រូវ​តាំង​អារម្មណ៍​ឲ្យ​បានល្អ ដកដង្ហើមវែងៗ កុំ​ស្លន់​ស្លោ ឬ​បាក់​ទឹកចិត្ត​ឲ្យ​សោះ ទើប​អាច​ទប់ទល់​នឹង​ការ​ឈឺចាប់​បាន​យូរ។ ម៉ាក់ៗ​ត្រូវ​ចាំថា ស្រីៗ​ដទៃ​អាច​ឆ្លងកាត់វាបាន យើង​ក៏​អាច​ឆ្លង​កាត់​បាន​ដូចគ្នា។

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្ត្រីអំឡុងពពោះ

២- ដើរឲ្យបានច្រើន

ពេល​កំពុង​តែ​ឈឺ​ពោះ​ល្មមៗ​អាច​ទ្រាំទ្រ​បាន ម៉ាក់ៗ​កុំ​អង្គុយ ឬ​ដេក​នៅ​មួយ​កន្លែង ​ត្រូវ​ព្យាយាម​ដើរ​ចុះ​ដើរ​ឡើង ធ្វើ​បែប​នេះ​អាច​ឲ្យយើង​បន្លប់​ការ​ឈឹពោះ​បាន​មួយ​ចំណែក ឬ​ឯ​ក្បាល​កូន​កាន់តែ​​ចុះ​ក្រោម​ខ្លាំង ឆាប់​កើត។

[embed-health-tool-due-date]

៣- ម៉ាស្សាចង្កេះ ឬបាតជើង

ពេល​ឈឺ​ពោះ​ខ្លាំង ឯ​កូន​ក្នុង​ពោះ​កាន់​តែ​ចំកោង ស្រីៗ​គ្នា​យើង ច្បាស់​ជា​ចុក​រួយចង្កេះ​ដែល​ពេល​ខ្លះ​ចង់​ដាច់​ចង្កេះ​ក៏​មាន។ ការ​ម៉ាស្សា ឬ​ច្របាច់​ចង្កេះ និង​បាតជើង​ថ្នមៗ​ដោយ​ពេទ្យ​ឆ្មប ឬ​ប៉ាៗ​ដែល​ទៅ​កំដរម៉ាក់ៗ អាច​ជួយ​សម្រាល​ការ​ឈឺ​ចុកចាប់​បាន​ខ្លះ។

សម្រាលកូន-ពពោះ

៤- ងូត ឬត្រាំទឹកក្តៅឧណ្ហៗ

ការងូត ឬ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ​ពេល​ឈឺពោះ​ពិត​ជា​អាច​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង និង​ការ​ឈឺចាប់​បាន​ច្រើន ហេតុ​នេះ​ទើប​មា​នការសម្រាលក្នុងទឹក។ បើ​ពុំ​​អាច​​ងូត​​ទឹក​ក្តៅ​ឧណ្ហៗ​បាន យើង​អាច​ត្រាំដៃ-ជើង ឬ​យក​កន្សែង​ពោះគោជ្រលក់​ទឹកក្តៅឧណ្ហៗ​មក​ដាក់​ត្រង់​ចង្កេះ​ដែល​ឈឺ​ខ្លាំង។

៥- ផឹកទឹកផ្លែឈើផ្អែមៗ

ទឹកផ្លែឈើផ្អែមៗ ដូចជាទឹកត្រឡាច ទឹកសណ្តែក ម៉ាក់ៗអាច​ផឹក​ពេល​កំពុង​ឈឺពោះ ដើម្បី​ជា​ជំនួយ​​​ឲ្យមាន​​កម្លាំងក្នុងប្រឹងកើតអាអូន។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Managing pain in labour

https://www.thewomens.org.au/health-information/pregnancy-and-birth/labour-birth/managing-pain-in-labour

Useful tips for managing labor pains

Useful tips for managing labor pains

Managing pain during labor

https://www.mountsinai.org/health-library/selfcare-instructions/managing-pain-during-labor

 

កំណែ​ប្រែបច្ចុប្បន្ន

05/11/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម