ថ្ងៃសម្រាល

ថ្ងៃសម្រាល - ត្រៀម​រួចរាល់ហើយ ​ក្រោយ​ថែទាំ​សុខភាព​ទាំង​កូន​ទាំង​ម្ដាយ​ជាង ៩ខែ​មកនេះ។ តើ​ថ្ងៃ​សម្រាល ឬ​ចូល​បន្ទប់​ត្រៀម​សម្រាល ​ប៉ាម៉ាក់​ទាំង​ឡាយ​ត្រូវការ​អ្វី​បន្ថែម ឬ​ត្រូវ​ដឹង​អ្វី​បន្ថែ​មទៀត ដើម្បី​​​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ថ្ងៃសម្រាល

ពេលឈឺពោះ ម៉ាក់ៗគួរចៀសវាងរឿងទាំងនេះ កុំឲ្យរំខានដល់ការសម្រាល

ពេលឈឺពោះសម្រាលគឺជាពេលដែលម៉ាក់ៗរំភើបផង ឈឺ​ផង​ ព្រោះជិតបានឃើញមុខ​កូន និងជិតឆ្លងផុតដំណាក់​កាលពពោះហើយ តែក៏ជាពេលម៉ាក់ៗមានការឈឺចាប់ និងពិបាកបំផុតដែរ។ តើពេល​ឈឺ​ពោះ​សម្រាល ម៉ាក់ៗគួរចៀសវាងធ្វើអ្វីខ្លះដើម្បីឱ្យដំណើរការនៃការសម្រាលរលូនល្អ? ជាទូទៅ ថ្ងៃគ្រប់ខែសម្រាល គឺនៅសប្តាហ៍ទី ៤០ ក្រោយបាត់រដូវ តែអាចមុន ឬក្រោយ ១០ ថ្ងៃ។ ប្រសិន​បើក្នុងអំឡុងពេលនេះ ម៉ាក់ៗមានអាការៈដូចខាងក្រោម មានន័យថាស្ថិតក្នុងដំណាក់​ឈឺពោះសម្រាលហើយ៖ មានការកន្រ្តាក់ស្បូនខ្លាំង និងទៀងទាត់ ឈឺពោះ និងឈឺចង្កេះផ្នែកខាងក្រោម ធ្លាក់ទឹករម្អិល​មានលាយឈាម ជ្រាប ឬបែកទឹកភ្លោះ ប្រសិនបើម៉ាក់ៗមានអាការៈដូចរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រញាប់ទៅមន្ទីរពេទ្យ និងចៀសវាង​រឿងមួយ​ចំនួន​ដូចជា៖ ១. កុំខ្ជះខ្ជាយកម្លាំង ពេលម៉ាក់ៗមានអាការៈឈឺពោះ ឈឺចង្កេះ ឬឈឺស្បូនតិចៗ ម៉ាក់ៗអាចសម្រាកយកកម្លាំង ញុំា​ឱ្យ​ឆ្អែត ស្តាប់តន្រ្តី ឬចំរៀង ងូតទឹកដើម្បីឱ្យរាងកាយស្រស់ស្រាយ និងមានកម្លាំងនៅពេលសម្រាល ព្រោះរយៈពេលនៃការឈឺពោះសម្រាលវែង មិនមែនឈឺភ្លាម សម្រាលភ្លាមទេ។ ជាទូទៅ​រយៈពេល​​នៃ​ការឈឺពោះសម្រាលសម្រាប់ម៉ាក់ៗកូនដំបូងមាន​រយៈពេល ១២ ទៅ ១៨ម៉ោង និងមាន​រយៈ​ពេល ៨ ទៅ ១០ ម៉ោងសម្រាប់ម៉ាក់សម្រាលកូនបន្ទាប់ៗ។ ២. កុំញុំាអាហារមានជាតិខ្លាញ់ច្រើន ឬញុំាឆ្អែតពេក ការញុំាអាហារដែលមានខ្លាញ់ច្រើន ឬឆ្អែតពេកអាចធ្វើឱ្យម៉ាក់ៗពិបាករំលាយអាហារ ដូច្នេះ​ម៉ាក់ៗ​គួរ​ញុំាអាហារងាយរំលាយដូចជា​ សាច់សុទ្ធ ស៊ុត បន្លែ […]

ស្វែងរក ថ្ងៃសម្រាល

ថ្ងៃសម្រាល

កូនដំបូងវះ លើកទី២កើតធម្មជាតិបាន ទាល់មានកត្តាទាំងនេះ

ស្រីៗ​សម្រាល​កូន​ដំបូង​​ដោយ​វះកាត់ ទោះ​ជា​មាន​ភាគ​រយ​ខ្ពស់ក្នុង​ការ​សម្រាល​កូន​ទី​២ តាម​ធម្មជាតិ​បាន​ក៏​ពិត​មែន តែ​ម៉ាក់​ៗ​ក៏​នៅ​តែ​ត្រូវ​ពឹងផ្អែក​លើ​កត្តា​ទាំង​នេះ​ដែរ។ ក្នុង​នោះ​បើ​តាម​ការ​បង្ហោះ​របស់​ផេក Calmette Hospital បាន​ឲ្យ​ដឹង​ថា កត្តា​រាងកាយ និង​សភាព​ថ្នេរ​ចាស់​ពិតជា​សំខាន់ សម្រាប់​វិនិច្ឆ័យ តែ​ម្តាយ និង​កូន​ក៏​មាន​ហានិភ័យខ្ពស់​​ផងដែរ។ តាម​ការ​សិក្សា​បង្ហាញ​ឲ្យ​ឃើញ​ថា ៥០% នៃ​ស្ត្រី​ដែល​មាន​ស្បូន​ធ្លាប់​ធ្វើការ​វះកាត់ និង​មាន​អាង​ត្រគាកធម្មតា ពោល​អាច​សម្រាល​កូន​តាម​ធម្មជាតិ​ដោយ​គ្មាន​ផល​វិបាក ប៉ុន្តែ​ត្រូវ​ស្ថិតនៅ​ក្រោម​ការ​តាមដាន និង​វាយ​តម្លៃ​ហ្មត់ចត់​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព។ កត្តា​ដែល​កំណត់​ថា​ស្ត្រី​អាច​សម្រាល​កូន​តាម​ផ្លូវ​ធម្មជាតិ​បាន គឺ​ផ្អែក​ទៅ​លើ៖ – ប្រវត្តិ​វះកាត់​ពី​មុន (វះ​ដោយសារ​បញ្ហា​អ្វី? ផ្ទៃពោះ​គ្រប់​ខែ​ឬទេ? ប្រភេទ​វះកាត់, ការ​វិវត្តន៍​ជំងឺ​ក្រោយ​វះកាត់) -ប្រវត្តិ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី (ឧទាហរណ៍ វះ​កាត់​ស្បូន) -ការ​វាយតម្លៃ​ទម្ងន់​ទារក -ការ​វាយ​តម្លៃ​ទៅ​លើ​អាង​ត្រគាក -ការ​វាយតម្លៃ​មាត់ស្បូន (ការ​បើក​នៃ​មាត់ស្បូន កម្ពស់ និង​ទម្ងន់​កូន) -ការ​ចង់​បាន​របស់​អ្នក​សម្រាល។ តើ​ស្ត្រី​វះកាត់​សម្រាល​កូន​លើក​ទី​១ លើក​ទី​២​អាច​ប្រឈម​បញ្ហា​អ្វី​ខ្លះ? ស្ត្រី​អាច​ប្រឈម​មុខ​នឹង​ការ​រហែក​ស្បូន ក្នុង​ពេល​កំពុង​ពពោះ និង​ក្នុង​ពេល​ឈឺពោះ​សម្រាល ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ (អត្រា​ស្លាប់​ទារក​មាន​ប្រហែល ៥.៥% ក្នុង​ករណី​រហែក​ស្បូន)។ ហេតុអ្វី​បាន​ជា​ស្ត្រី​ចាំបាច់​ត្រូវ​តាម​ដាន​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ? – ពេល​ពពោះ: អត្រា​នៃ​ការ​រហែក​ស្បូន​ដោយ​ឯកឯង គឺ​ជួប​ដោយ​កម្រ និង​មាន​កម្រិត​ទាប – ពេល​ឈឺ​ពោះ​សម្រាល អត្រា​នៃ​ការ​រហែក​ស្បូន​មាន​ខ្ពស់ ដែល​តម្រូវ​ឲ្យ​មាន​ការ​តាមដាន​ទៅ​លើ៖ – ការ​តាមដាន​ចង្វាក់​បេះដូង​កូន – ការ​ធ្លាក់​ឈាម – ការ​ឈឺ​ចាប់​ត្រង់​ថ្នេរ​វះ – ការ​កន្ត្រាក់​ស្បូន។ រាល់​ការ​ប្រែប្រួល​ចង្វាក់​បេះដូង​កូន ញាប់​ពេក យឺត​ពេក ចង្វាក់​រាបស្មើ […]


ថ្ងៃសម្រាល

ក្រោយវះកាត់សម្រាល បើវិលមុខ គួរតែទៅជួបពេទ្យ

ជា​ធម្មតា​អ្នក​សម្រាលកូន​ដោយ​វះកាត់ បាត់បង់​ឈាម​ច្រើន​ជាង​ម៉ាក់​ៗ​សម្រាល​តាម​ធម្មជាតិ។ ហេតុ​ដូចនេះ​ហើយ ទើប​ស្ត្រី​ដែល​សម្រាល​ដោយ​វះកាត់​តែងតែ​មាន​អាការៈ​វិល​មុខ ធីងធោង ល្ហិតល្ហែ អស់កម្លាំង ឬ​ឈឺក្បាល​ក្រោយ​ប៉ុន្មាន​ថ្ងៃបន្ទាប់។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់។ វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា អាការៈ​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​អំឡុង ១-២ សប្ដាហ៍​ប៉ុណ្ណោះ តែ​យើង​ត្រូវ​សម្រាក និង​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់។ ក្រៅ​ពី​នោះ​ប្រធាន​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ អាការៈ​ទាំងនោះ​ក៏​អាច​មក​ពី​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​បន្ថែម​ទៀតដែរ។ តែ​សម្រាប់​ម៉ាក់​ៗ​ដែល​សម្រាល​យូរ​ហើយ មិន​ថា​តាម​បែប​ធម្មជាតិ ឬ​វះ​កាត់​ឡើយបែរនៅតែ​មាន​អាការៈ​វិល​មុខ​មិន​ឈប់ គួរតែ​ត្រឡប់​ទៅ​ជួប​គ្រូពេទ្យ​វិញ​ជាបន្ទាន់ ដើម្បី​ឲ្យ​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​ទៅ​តាម​បច្ចេកទេស។ តែ​ត្រូវ​ចាំ​ថា បើ​អាការៈ​វិល​មុខធីងធោង ព្រោះ​អត់​ងងុយ ឬ​ញ៉ាំ​មិន​បាន​គ្រប់គ្រាន់ ធ្វើការងារផ្ទះច្រើន និង​ត្រូវ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ទៀត​នោះ ម៉ាក់​ៗ​ត្រូវ​បំប៉ន​ខ្លួន​ដោយ​អាហារ​សម្បូរ​ជីវជាតិ។ មួយ​វិញ​ទៀត​បើ​យើង​គិត​ថា ខ្លួន​មិន​រឹងមាំ​ឡើង​វិញ កុំ​ទាន់​ហ៊ាន​ធ្វើ​ការ​ងារ​ធ្ងន់​ៗ ឬ​បង្អត់​ខ្លួន​ដើម្បី​ឲ្យ​ឆាប់​ស្រក​ទម្ងន់​ឲ្យ​សោះ ព្រោះ​វា​ប៉ះពាល់​ចំពោះ​សុខភាព​ខ្លាំង​ទៅ​វិញ​ទេ។ ដូចនេះ​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ ពេល​មាន​អាការៈ​វិល​មុខ ត្រូវ​រក​ទឹក​ផ្លែឈើ​ផ្អែម​ៗ​ផឹក និង​សម្រាល​ឲ្យ​ត្រឹមត្រូវ។ ចំណែក​របប​អាហារ​ក្រោយ​សម្រាល​កូន ត្រូវតែ​មាន​ទាំង​បន្លែ ត្រី សាច់ និង​ជាតិ​ទឹកទើប​អាច​ផ្ដល់​ថាមពល​ដល់​រាងកាយ​បាន។ អត្ថបទពាក់ព័ន្ធ៖ ក្រោយសម្រាលកូនចេញពីពេទ្យ ម៉ាក់ៗចង់ចាក់ថ្នាំឲ្យសាច់ស្អាតបានអត់? ឈឺពោះសម្រាលកូនដំបូង និងឈឺពោះកូនទី២ ប្លែកគ្នាម៉េចខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ថ្ងៃសម្រាល

កូនដំបូងវះទើបបាន ១ ឆ្នាំ ចុះបើមានកូនទី២ សម្រាលតាមវិធីណា?

សម្រាប់​ម៉ាក់​ៗ​សម្រាលកូន​ដំបូង​ដោយ​វះកាត់​ ហើយ​ស្រាប់តែ​មាន​កូន​មួយ​ទៀត​ទាំង​កូន​នៅ​វ័យ​ត្រឹម ១ ឆ្នាំ ហើយ​មាន​ចម្ងល់​ថា តើ​កូន​ក្រោយ​គួរ​ជ្រើសរើស​វិធី​សម្រាល​មួយ​ណា? ដើម្បី​បំបាត់​ចម្ងល់​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​សម្រាល​កូន​លើក​ទី​១​ដោយ​វះកាត់ កូន​លើក​ក្រោយ​អាច​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​សម្រាល​តាម​បែប​ធម្មជាតិ។ ទោះ​ជា​មាន​ភាគរយ​រហូត​ដល់ ៧០%​ក៏​ដោយ តែ​វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា បើ​យើង​ទើប​វះ​អំឡុង​ពេល ១ ឆ្នាំ​បែប​នេះ គ្រូពេទ្យ​នឹង​តាមដាន​ពី​ស្ថានភាព​មុខ​របួស​ចាស់​សិន ទើប​ផ្ដល់​ប្រឹក្សា​ដល់​ម៉ាក់​ៗ។ ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត រូប​នេះ​បាន​បន្ថែម​ទៀត​ថា តាម​ស្ថានភាព​របស់​ម៉ាក់​ៗ​ដែល​មាន​បញ្ហា​បែប​នេះ គួរតែ​ជ្រើសរើស​សម្រាល​កូន​លើក​ទី ២ ដោយ​វះ​បន្ត​ទៀត ព្រោះ​ស្នាម​របួស​ចាស់​មិន​ទាន់​សះស្បើយ​ល្អ។ ការ​មិន​សះស្បើយ​ស្នាម​វះ​កូន​ដំបូង អាច​មាន​ផល​វិបាក​មួយ​ចំនួន បើ​សម្រាល​តាម​ធម្មជាតិ​កូន​ក្រោយ ព្រោះ​កៀក​ថ្ងៃពោះកាន់តែ​ធំ​អាច​មាន​ឈឺចាប់​មុខ​របួស​ចាស់ ​ឬ​ពេល​ប្រឹង​កើត​ឈឺចុកចាប់​កន្លែង​នោះ​ខ្លាំង​ជាដើម។ ដូចនេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ត្រូវ​ជ្រើសរើស​វិធី​ពន្យារ​កំណើត ដោយ​ឲ្យ​គម្លាត​កូន​យ៉ាង​ហោច​ណាស់​ក៏ ៣ ឆ្នាំ​ដែរ បូក​រួម​ទាំង​ពពោះ ៩ ខែជាង​ទៀត លើក​ក្រោយ​អាច​សម្រាល​តាម​ធម្មជាតិ​បាន​ធម្មតា។ សម្រាប់​ម៉ាក់​ៗ​ដែល​វះកាត់​សម្រាល​កូន​លើក​ទី​១ ហើយ​កូន​ទី ២ សម្រាល​តាម​ធម្មជាតិ កូន​ទី ៣ ក៏​នៅតែ​អាច​កើត​បាន​ធម្មតា តែ​បើ​កូន​ទី​១​សម្រាល​វះ​កាត់ ទី ២ ក៏​វិធី​នេះ​ទៀត នោះ​កូន​ក្រោយ​ៗ​ក័​ត្រូវតែ​វះ​រហូត។ អត្ថបទពាក់ព័ន្ធ៖ គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ក្នុង​ករណី​មាន​សំណួរ […]


ថ្ងៃសម្រាល

គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ

ម៉ាក់​ៗ​សម្រាល​កូន​ដោយ​វះកាត់​ជាច្រើន​បាន​លើកឡើង​ថា ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​រួច ប្រែ​ជា​ឈឺ​ក្បាល ឬ​អារម្មណ៍​ឆេវឆាវ ព្រោះ​ត្រូវជាតិ​ថ្នាំ​សណ្ដំ​ដែល​ចាក់​ពេល​វះកាត់។ ចំពោះ​បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​លើក​ឡើង​ថា មិនមែន​មកពី​ការ​វះកាត់​ទាំងស្រុង​ទេ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ខ្លះ​មាន​បញ្ហា​ឈឺក្បាល​តាំងពី​មុន​មាន​កូន ហើយ​ក្រោយ​វះកាត់​មាន​បញ្ហា​នេះ ក៏​ចោត​ទាំង​ថា​មកពី​សម្រាល​ដោយ​មុខ​កាំបិត។ ចំណែក​អ្នក​នៅ​លីវ​ខ្លះ មិន​ទាន់​មាន​ឆ្លងកាត់​រឿងរ៉ាវ​អស់​ទាំង​នេះ ក៏​មាន​បញ្ហា​ឈឺ​ក្បាល​ដែរ តើ​នោះ​មកពី​អ្វី? គឺ​វា​បណ្ដាលមក​ពី​ស្ថានភាព​ប្រចាំ​ថ្ងៃ​របស់​យើង​ខ្លួនឯង​ដែល​គិត​ច្រើន ឬ​មាន​ជំងឺ​ឈឺក្បាល​តាំងពី​ដើម​រៀង​មកដូចជាជំងឺប្រឆាំងជាដើម។ ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​បដិសេធ​ទាំងស្រុង​ថា វះកាត់​សម្រាល​កូន មិនមែនជាដើមទាំងស្រុង​ឡើយ វា​អាច​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​ឈឺក្បាល​ផង​ដែរ ដោយសារ​ផល​ប៉ះពាល់​របស់​ថ្នាំ​សណ្ដំ ដោយ​ស្ត្រី​ខ្លះ​ឈឺ​ក្បាល និង​ខ្លះ​ទៀត​ឈឺ​ឆ្អឹងខ្នង តែ​មាន​តិចតួច​ប៉ុណ្ណោះ បូក​រួម​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ការ​ឈឺចុក​ចាប់​កាន់តែ​កាត់​បន្ថយ ហើយ​សូម្បី​តែ​មុខ​របួស​កន្លែង​ថ្នេរ​ក៏​ពេទ្យ​មាន​ថ្នាំ​ចាក់​ទី​នោះ​មិន​ឲ្យ​ឈឺ​ដែរ។ ចំណែក​អារម្មណ៍​ប្រែប្រួល​របស់​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច ក៏​មិនមែន​មកពី​ការ​វះកាត់​សម្រាល​ដែរ តែជា​ធម្មតា​ជាតិ​ជា​ម្ដាយតែងតែ​គិត​ពី​កូន​គ្រប់​ពេល​វេលា ខួរក្បាលគ្មាន​​ពេល​សម្រាល​គ្រប់គ្រាន់ ហើយ​បូក​រួម​យើង​មើល​កូន​តែម្នាក់​ឯង​គ្មាន​ចាស់​ទុំ ឬ​ប្ដី​នៅ​ចាំ​ជួយ កូន​ឈឺ កូន​យំ កូនរករឿងទើប​ធ្វើឲ្យ​អារម្មណ៍​ចាប់ផ្ដើម​មួម៉ៅ។ រឿង​សំខាន់​មួយ​ទៀត គឺ​កូន​រក​រឿង​យំ​យប់​ព្រលប់ មិន​បាន​គេង​គ្រប់គ្រាន់ ហើយ​ថ្ងៃ​ឡើង​ត្រូវ​រ៉ាប់រង​តែឯង​ទៀត សួរ​ថា​ស្ត្រី​ណា​ដែល​​មិន​ខឹង។ ជាចុងក្រោយ​លោក​បាន​បញ្ជាក់​ថា ការ​វះកាត់​សម្រាល​មិន​បាន​ធ្វើឲ្យ​ម៉ាក់​ៗ​ប្រែប្រួល​ចរិត ឬ​ឈឺក្បាល​រ៉ាំរ៉ៃ​ឡើយ ពោល​គឺ​អាច​មក​ពី​យើង​ខ្លួនឯង​គ្មាន​ពេល​សម្រាល​គ្រប់គ្រាន់ និង​ញ៉ាំ​មិន​ទៀងទាត់​ទៅ​វិញ។ អត្ថបទពាក់ព័ន្ធ៖ វះកាត់សម្រាលកូន ប៉ុន្មានម៉ោងក្រោយទើបអាចញ៉ាំអាហារបាន? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ថ្ងៃសម្រាល

ហេតុអីបានជាស្រ្តីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល?

ជា​ធម្មជាតិ​របស់​ស្ត្រី​សម្រាល​កូន ឈឺពោះ​មុន​បែក​ទឹកភ្លោះ តែ​បច្ចុប្បន្ន​សង្កេត​ឃើញ​មាន​ករណី​បែក​ទឹកភ្លោះ​មុន​ពេល​ឈឺ​ពោះ​សម្រាលក៏កើត​មាន​ញឹកញាប់​ខ្លាំង​ដូចគ្នាដែរ។ ការ​បែក​ទឹកភ្លោះ​អាច​កើត​មាន​ទាំង​ពេល​គភ៌​មិន​ទាន់​គ្រប់​ខែ និង​ពេល​គភ៌​គ្រប់​ខែ ហើយ​ក្នុង​ករណី​ម៉ាក់​ៗមិន​បាន​ចាប់​អារម្មណ៍​លើ​ការ​បែក​ ឬ​ជ្រាប​ទឹកភ្លោះ​មុន​ពេល​សម្រាល​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​ទាំង​ម្តាយ​ទាំង​កូន។ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​ហ្វេស​ប៊ុក​ផេក​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត។ តើ​មូលហេតុ​អ្វី​ខ្លះ​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដូច​នេះ? អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីគ្រាន់តែរ៉េស៊ីសឈាមប្តីប្រពន្ធផ្ទុយគ្នា កូនអាចមានគ្រោះថ្នាក់? ១- មូលហេតុ – ការ​បង្ក​រោគ – ការ​រីក​តឹង​នៃ​ស្បូន (កូន​ភ្លោះ ឬ​កូន​ច្រើន) – ទឹកភ្លោះ​ច្រើន (កូន​ថ្លោស) – ការ​ប៉ះ​ទង្គិច​ដូចជា ការ​រួមភេទជាដើម។ ២- អ្វី​ដែល​នឹង​អាច​កើត​មាន​ឡើង​ក្រោយ​បែក​ទឹក​ភ្លោះ​មុន​ឈឺ​ពោះ​សម្រាល – ឈឺ​ពោះ​សម្រាល ៥០% ​នៃ​ស្ត្រី​នឹង​សម្រាល​ក្នុង​រយៈពេល​ប្រមាណ​ជា ៥ ម៉ោង ប្រហែល ៩០% នឹង​សម្រាល​ក្នុង​រយៈពេល​ប្រហែល ២៤ ម៉ោង​ក្រោយ​ពី​បែក​ទឹក​ភ្លោះ – ការ​បង្ក​រោគទៅ​លើ​កូន និង​ម៉ាក់ ៣- តើ​គួរ​ធ្វើ​ដូចម្ដេច​បើ​ស្ត្រី​បែក​ទឹក​ភ្លោះ​មុន​ពេល​ឈឺ​ពោះ​សម្រាល? – ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ – ត្រូវ​តាំង​ស្មារតី​ឲ្យ​នឹងន កុំ​ឆ្លេឆ្លា​ដើរ​ចុះ​ឡើង​ខ្លាច​ដួល – យក​សម្ភារៈ​ទារក និង​របស់​ខ្លួន​យើង​ទៅ​ជាមួយ – អាច​ប្រើ​សម្លីអនាម័យ​ជួយ​ទប់​ការ​ហូរទឹកភ្លោះ។ ៤- ពេល​ទៅ​ដល់​ពេទ្យ – ការថែទាំ និង​ការ​ព្យាបាល​ប្រែប្រួល​ទៅ​តាម​អាយុ​គភ៌ នៅ​ពេល​ដែល​បែក​ទឹកភ្លោះ – ស្ត្រី​ត្រូវ​សម្រាក​ពេទ្យ​ដើម្បី​ទទួល​ការ​តាម​ដាន​ម៉ាក់​ៗ ជាពិសេស (កម្ដៅ ការ​ឈឺ​ពោះ) និង​ទារក (ការ​បម្រះ​របស់​កូន តាម​ដាន​ចង្វាក់​បេះ​ដូង​កូន) – កាត់​បន្ថយ​ការ​លូក​ពិនិត្យ​ទ្វារ​មាស បើ​ស្ត្រី​ពុំ​មាន​សញ្ញា​ឈឺ​ពោះ – ប្រើប្រាស់​ថ្នាំ​ផ្សះ បើ​ការ​បែក​ទឹក​ភ្លោះ​មាន​រយៈពេល​លើស​ពី ១២ ម៉ោង – […]


ថ្ងៃសម្រាល

ការសិក្សាថា ស្បែកប៉ះស្បែករវាងកូន និងម៉ាក់មានប្រយោជន៍ចំពោះខួរក្បាលទារក

ម៉ាក់​ៗ​ជាច្រើន​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ភាព​រាងកាយ និង​បញ្ញា​ស្មារតី​របស់​ទារក ហើយ​ក្រោយ​ពេល ៦ ខែ បាន​បន្ថែម​ចំណី​អាហារ​ដែល​សម្បូរ​ជីវជាតិ ដើម្បី​ឲ្យ​កូន​កាន់តែ​ឈ្លាសវៃ។ ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​ប៉ះ​ស្បែក និង​ស្បែក​រវាង​ម្ដាយ-កូន​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​ខួរ​ក្បាល​កុមារច្រើន​ជាង​អាហារ​បំប៉នផ្សេង​ៗ​។ ១- អ្វី​ជា​ការ​ប៉ះ​ស្បែក និង​ស្បែក បន្ទាប់​ពី​អ្នក​បាន​កើត​កូន​ហើយ គ្រូពេទ្យ​នឹង​យក​កូន​អ្នក​មក​ដាក់​ពោប​ពី​លើ​ទ្រូង​ម៉ាក់។ ការ​ប៉ះពាល់​គ្នា​ផ្ទាល់​បែប​នេះ គឺ​ជា​ពេល​វេលា​សំខាន់​ដែល​យើង និង​កូន​អ្នក​ចាប់​ផ្ដើម​ស្គាល់​គ្នា ហើយ​កូន​ក៏​ចាប់ផ្ដើម​ទទួល​អារម្មណ៍​កក់​ក្ដៅ​ពី​ម៉ាក់​ៗ។ ២- ការសិក្សា និង​លទ្ធផល​គួរឲ្យ​ភ្ញាក់ផ្អើល អ្នក​ស្រាវ​ជ្រាវ​ឈ្មោះ Nathalie Maitre នៅមន្ទីរពេទ្យ Nationwide Children’s Hospital បាន​បកស្រាយ​ការ​វិវត្តន៍​ខួរ​ក្បាល​ទារក ១២៥ នាក់​ដោយ​មាន​ជំនួយ​ពី​មួក​អេឡិចត្រូ​អង់សេហ្វាឡូក្រាម (EEG) ។ ការ​សិក្សា​ត្រូវ​បាន​ធ្វើ​ឡើង​លើ​ទារក​ដែល​កើត​នៅ​ចន្លោះ​សប្ដាហ៍​ទី ២៤-៣៦ និង​ទារក​កើត​នៅ​​សប្ដាហ៍​ទី ៣៨-៤២។ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ការ​ប៉ះ​ស្បែក​របស់​កូន និង​ម៉ាក់​ៗ​ពេលដំបូងបន្ទាប់ពីកើត ​មាន​ឥទ្ធិពល​លើ​ខួរ​ក្បាល​កូន។ ការ​ប៉ះពាល់​ផ្ទាល់​ស្បែក​និង​ស្បែក​អាច​ឲ្យ​មាន​​ផល​ល្អ​លើ​ប្រព័ន្ធ​ប្រសាទ​បាន​ជា​ពិសេស​សម្រាប់​ទារក ១៥ លាន​នាក់​ដែល​កើត​មិន​គ្រប់ខែ​រៀងរាល់​ឆ្នាំ។ ការ​ស្រាវ​ជ្រាវ​មុន​ៗ​របស់​លោក​ស្រី Maitre ពី​អត្ថប្រយោជន៍​នៃ​ការ​ដាក់​កូន​ពោប​លើ​ទ្រូង​បែបនេះ អាច​ជួយ​កុមារ​ពី​ហានិភ័យ​នៃ​ការ​ចុះ​កម្ដៅ​ខ្លាំង​នៅ​ក្នុង​ខ្លួន (Hypothermia) ចំពោះ​ក្មេង​ដែល​កើត​មិន​គ្រប់​ខែ​បាន។ ដូច្នេះ​ការ​ប៉ះស្បែក​គ្នា​នៅ​ពេល​ដំបូង​របស់​ទារក​ពិត​ជា​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​មាន​ការ​អភិវឌ្ឍ និង​មាន​សុខ​ភាព​ល្អ​ក្នុង​រយៈពេល​វែង។ ៣- អត្ថប្រយោជន៍​ការ​ប៉ះពាល់​ស្បែក​និង​ស្បែក​លើ​ផ្លូវចិត្ត – ភ្ជាប់​ចំណង​ជាមួយ​ប៉ា​ម៉ាក់ សាស្ត្រាចារ្យ Gene Cranston Anderson ជា​បណ្ឌិត​សាស្ត្រាចារ្យ​នៃ​ការ​ថែទាំ​កុមារ​នៅ​សាកល​វិទ្យាល័យ Case Western […]


ថ្ងៃសម្រាល

សម្រាលកូនតាមធម្មជាតិ និងសម្រាលដោយវះកាត់ ម៉ាក់គួរជ្រើសរើសមួយណា?

ស្រីៗ​គ្នា​យើង ទើប​ដឹង​ថា​មាន​កូន​ថ្មី​ថ្មោង ច្បាស់​ជា​ពិបាក​សម្រេច​ចិត្ត​បន្តិចពាក់​ព័ន្ធ​រឿង​សម្រាល​កូន គួរ​សម្រាល​ដោយ​ធម្មជាតិ ឬ​វះកាត់​ទើប​ល្អ។ ពាក់​ព័ន្ធការ​សម្រេច​ចិត្ត​នេះ គ្នា​យើង​ធម្មតា​តែង​ពិភាក្សា​ជា​មួយ​ប្តី ក្រុម​គ្រួសារ​មិត្ត​ភក្តិ មុន​ថ្ងៃ​សម្រាល​ចូល​មក​ដល់។ ប៉ុន្តែ​ត្រូវចាំ​ថា ទោះ​យើង​សម្រេច​ចិត្ត​យក​វិធី​សម្រាល​ណា​ក៏​ដោយ គឺ​សុទ្ធ​តែ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ ហេតុនេះ​ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ច្បាស់។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ ទាំង​ការ​សម្រាល​កូនដោយ​ធម្មជាតិ និង​វះកាត់ ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- សម្រាលកូនតាមធម្មជាតិ ការ​សម្រាល​កូន​តាម​ធម្មជាតិ ឬ​ការ​សម្រាល​កូន​តាម​ទ្វារមាស គឺ​ជា​វិធី​ធម្មជាតិ​មួយ ដែល​គ្មាន​ជំនួយ​វេជ្ជសាស្ត្រណា​មួយ​នោះ​ឡើយ លុះ​ត្រា​តែ​យើង​ឈាន​ចូល​ដំណាក់​កាល​ពិបាក​សម្រាល ទើប​គ្រូពេទ្យ​ធ្វើ​អន្តរាគមន៍ដើម្បី​ជួយ​យើង​ឲ្យ​សម្រាល​កូន​បាន។ គុណ​សម្បត្តិ និង​គុណ​វិបត្តិ​​សម្រាល​កូន​តាម​ធម្មជាតិ មាន​ដូច​ជា៖ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! – គុណសម្បត្តិ៖ ម៉ាក់ៗមាន​មោទនភាព​ នៅ​ពេល​សម្រាល​កូន​បាន​ដោយ​ជោគជ័យ។ ចំណាយ​ពេល​ខ្លី​ស្នាក់​នៅ​មន្ទីរពេទ្យ (ជាទូទៅ ៣ ថ្ងៃក្រោយ​សម្រាល)។ មុខ​របួស​ឆាប់​ជា​សះស្បើយ ហើយ​អាការៈ​ឈឺ​ចាប់​ក្រោយ​សម្រាល​ មាន​រយៈពេល​ខ្លី។ កាត់​បន្ថយ​ហានិភ័យ​កើន​ឡើង​សម្ពាធ​ឈាម​ ក្នុង​សរសៃបញ្ជូន​​ទៅ​ឲ្យសួត​ និង​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេងៗ ដូចជា​ ដក​ដង្ហើម​ញាប់ និង​ដង្ហក់​ស្ទះ​ផ្លូវ​ដង្ហើម ចំពោះកូន។ បេប៊ី​មានអត្រា​កើត​ជំងឺ​ហឺតទាប មិន​សូវ​ប្រតិកម្ម​អាហារ មិន​ប្រ​ឈាម​បញ្ហា​​បៅ​ទឹក​ដោះ​មិន​បាន។ សម្រាល​កូន​លើក​ក្រោយ អាច​ឆាប់​រហ័ស […]


ថ្ងៃសម្រាល

ក្រោយសម្រាលកូន ៤២ ថ្ងៃ គ្រូពេទ្យណាត់ឲ្យទៅជួបដើម្បីអ្វី?

សម្រាល​កូន​រួច​បាន ៤២ ថ្ងៃ ម៉ាក់​ៗ​នឹង​ត្រូវ​ត្រឡប់​ទៅ​មន្ទីរពេទ្យ​ម្ដង​ទៀត​តាម​ការ​ណាត់​របស់​គ្រូពេទ្យ។ អ្នក​ខ្លះ​ឆ្ងល់​ថា តើ​ការ​ទៅ​ជួប​គ្រូពេទ្យ​ម្ដង​ទៀត​នោះ ដើម្បី​អ្វី​ទៅ? ​អ្នក​គ្រូពេទ្យ​ឆ្មប សុំ សូរិយា ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល នឹង​បកស្រាយចម្ងល់​ដូច​ខាងក្រោម។ ការ​កំណត់​នេះ គឺ​ត្រូវ​នឹង​ពេលវេលា​ដែល​រាងកាយ​ស្រស់បស់​ឡើង​វិញ និង​រឿង​ចាំបាច់​ត្រូវពិនិត្យ​មើល​ស្បូន ថាត្រឡប់​មក​សភាព​ធម្មតា​វិញ ឬ​នៅ។ បន្ថែម​ពី​នោះ គឺ​ដើម្បី​ចង់​ដឹង​មុខ​របួស​កើត​ឡើង​ក្រោយ​ពេល​សម្រាល សះស្បើយ​ហើយ ឬ​នៅ និង​មាន​ស្លាកស្នាម ឬ​ក​ខ្ទុះ​អ្វី​ទៀត​អត់(សម្រាល​ដោយ​វះកាត់)។ ក្រៅ​ពី​នោះ គ្រូពេទ្យ​ក៏​បាន​ពិភាក្សា​ជាមួយ​ម៉ាក់​ៗ​ពី​របប​អាហារ​ប្រចាំថ្ងៃ​ថា​បាន​ញ៉ាំ​តាម​អ្វី​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​មាន​ទាំង ត្រី សាច់ ផ្លែឈើ ទឹកដោះគោ បន្លែ ផ្លែឈើ ដែល​ល្អ​ចំពោះ​ខ្លួនឯង និង​កូន ដែរ​ឬ​ទេ​។ មួយ​វិញ​ទៀត​សាកសួរ​ពី​ការ​សម្រាក​របស់​ម៉ាក់​ៗ ថា​តើ​គេង​គ្រប់គ្រាន់​អត់។ អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួចសុខភាពនឹងល្អដូចដើម បើម៉ាក់ៗធ្វើរឿងទាំងនេះបាន រឿង​សំខាន់​មួយ​ទៀត​ដែល​ម៉ាក់​ៗ​ទទួល​បាន​ពី​ការ​ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់ គឺ​ពិគ្រោះ​ពី​បញ្ហា​ជ្រើសរើស​វិធី​ពន្យារ​កំណើត​ណា​មួយ​ដែល​ស័ក្ដិសម ព្រោះ​វា​ក៏​ជា​ពេល​ដែល​ប្ដី​ប្រពន្ធ​អាច​រស់នៅជាមួយគ្នាឡើង​វិញ និង​ជា​ពេល​ដែល​មាន​ការ​បង្ក​កំណើត​ជា​ថ្មី ប្រសិនបើ​មិន​បាន​ការពារ​ទុក​ជា​មុន។ ជា​ធម្មតា គ្រូពេទ្យ​មិន​ចង់​ឲ្យ​ស្ត្រី​ទើប​សម្រាល​កូន មាន​ផ្ទៃពោះ​កូន​បន្ទាប់ឆាប់​ពេកទេ ​យ៉ាងហោចណាស់​ក៏​ត្រូវការ​ពេល ៣ ឆ្នាំ​ដែរ​ ទើប​សុខភាព​ស្ត្រី​ល្អ​ឡើង​វិញ​ពេញ​បរិបូរណ៍។ ចំពោះ​ស្ត្រី​បំបៅ​កូន​ដោយ​ទឹកដោះ គ្រូពេទ្យ​នឹង​ពិនិត្យ​រក​មើល តើ​ថា​មាន​បញ្ហា​មិន​ប្រក្រតី​អ្វី​មួយ​ឬ​ទេ​ដូចជា​មាន​ដុំ​រឹង ឬ​មាន​ដំបៅ​ជាដើម។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ថ្ងៃសម្រាល

គ្រប់ខែហើយ កូនមិនបង្វិលក្បាលចុះក្រោម អាចសម្រាលតាមធម្មជាតិបានអត់?

នៅ​ក្នុង​​ត្រីមាស​ទី៣ នៃ​ការ​ពពោះ គភ៌​នឹង​ចាប់​ផ្តើម​បង្វិល​ក្បាល​ចុះ​ក្រោម ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​សម្រាល​តាម​បែប​ធម្មជាតិ តែ​ករណី​ខ្លះ​ដល់​ថ្ងៃ​សម្រាល​ហើយ កូន​នៅ​តែ​មិន​បង្វិល​ក្បាល​ចុះ​ក្រោម។ ស្រីៗដែលមានកូន​មិន​បង្វិល​ក្បាល​ចុះ​ក្រោម ឬ​កូន​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ទេ? ការ​សម្រាល​កូន​ទម្រង់​បញ្ច្រាស ជា​ការ​សម្រាល​កូន​ដោយ​ផ្នែក ដែល​កូន​កើត​ចេញ​មក​មុន​គេ គឺ​ជា​ទម្រង់​គូទ ឬ​ជើង ហើយ​ផ្នែក​ក្បាល​ចេញ​មក​ក្រោយ​ទៅ​វិញ។ ទម្រង់​នេះ​មាន​ពី ៣%-៤% នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​អស់ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ អត្ថបទពាក់ព័ន្ធ៖  អាថ៌កំបាំង ៥ យ៉ាងអំពីការសម្រាលកូនតាមធម្មជាតិ ម៉ាក់ៗគួរស្វែងយល់ ឈឺពោះកន្ត្រាក់ស្បូនត្រៀមសម្រាល និងកន្ត្រាក់បែបបញ្ឆោត ខុសគ្នាម៉េចខ្លះ? កូន​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស ពិបាក​សម្រាល​តាម​ធម្មជាតិ អាច​នឹង​មាន​គ្រោះ​ថ្នាក់។ ចំពោះ​លក្ខខណ្ឌ​​ដែល​ស្រីៗ​អាច​សម្រាល​តាម​ធម្មជាតិ​បាន​លុះ​ត្រា​តែ៖ – ម្តាយ​មាន​អាង​ត្រគាក​ទូលាយ​ល្អ និង​មិន​ធាត់​ខ្លាំង – ម្តាយ​មិន​ធ្លាប់​វះកាត់​សម្រាល​កូន​ពី​មុន – ម្តាយ​គ្មាន​ជំងឺ​ផ្ទាល់​ខ្លួន ដែល​មិន​អាច​ប្រឹង​ក្នុង​សម្រាល​កូន​បាន – គ្មាន​សុក​ពាំង​មាត់​ស្បូន – ម្តាយ​គ្មាន​បញ្ហា​ក្នុង​ការ​សម្រាល​កូន​មុនៗ – កូន​មាន​ទម្ងន់​ចន្លោះ ២,៥-៣,៨ គីឡូក្រាម – ក្បាល​កូន​មិន​ធំ​ខ្លាំង និង​មិន​ងើយ – កូន​នៅ​ក្នុង​ពោះ​មិន​​ខ្សោយ – មិន​មាន​ការ​បែក​ទឹក​ភ្លោះ​មុន​ឈឺ​ពោះ​សម្រាល​រយៈពេល​យូរ – មាន​ការ​យល់​ព្រម​ពី​ម្តាយ និង​ក្រុម​គ្រួសារ​ក្នុង​ការ​សម្រាល​កូន​បញ្ច្រាស​តាម​បែប​ធម្មជាតិ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្ងៃសម្រាល

កូនកើតមកភ្លាមយំភ្លែត ម៉ាក់ប៉ាបារម្ភ តែពេទ្យសប្បាយចិត្តណាស់

បន្ទាប់​ពី​កើត​ភ្លាម​ទារក​ភាគច្រើន​យំ​ខ្លាំង​ៗ ចាស់​ៗ​តែងតែ​ខ្លាច​កូន​យំ​យូរ ក៏​បន្តក់​ទឹក​ឲ្យ​ផឹក ព្រោះ​គិត​ថា​ទារក​ឃ្លាន បូក​រួម​ម៉ាក់​ៗ​មិន​ទាន់​មាន​ទឹក​ដោះ​ច្រើន​ទៀត​នោះ។ តែ​សម្រាប់​ពេទ្យ​បានឲ្យ​ដឹង​ថា នោះ​ជា​ទង្វើ​ខុសឆ្គង។ អ្នកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ប្រាប់​មក​កាន់ Helloគ្រូពេទ្យ ថា​ពេទ្យ​ពេល​ឮ​ទារក​យំ គឺ​សប្បាយ​ចិត្ត​ណាស់ តែ​ចាស់​ៗ​ខ្លះ​គាត់​មិន​ដឹង​គាត់​បែរជា​នាំគ្នា​បន្តក់​ទឹក ព្រោះ​គិត​ថា​កូន​​ឃ្លាន ឬ​ស្រេក​ទឹក ទាំង​ដែល​ធាតុ​ពិត​មិន​មែន​បែប​នោះ។ មួយ​វិញ​ទៀត​ គិត​ថា​ម៉ាក់​ៗ​គ្មាន​ទឹកដោះ​ឲ្យ​បៅ​ទាំង​ដែល​ស្រ្តី​សម្រាល​កូន​រួចភ្លាម​តែង​មាន​ទឹកដោះ​ដំបូង ឬ​យើង​តែង​ហៅ​ថា «ទឹកដោះ​ព្រៃ» ហើយ​អ្នក​ខ្លះ​មិន​ដឹង​ពី​គុណ​សម្បត្តិ​ទឹកដោះនោះ​ បែរជាច្របាច់​ចោល​ក៏​មាន​ព្រោះពណ៌​វា​មិន​ដូ​ចទឹកដោះ​ធម្មតា។ អត្ថបទពាក់ព័ន្ធ៖ កូនតូចឧស្សាហ៍យំ តែកុំទុកឲ្យកូនយំខ្លាំងរហូតគាំង អាចប៉ះពាល់សរីរាង្គខាងក្នុង ទាក់ទិន​នឹង​ចម្ងល់​ថា ហេតុអ្វី​កូន​កើត​ភ្លាម​យំ​ភ្លាម ពេទ្យ​សប្បាយ​ចិត្ត? វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ទៀត​ថា មកពី​ឮ​សំឡេង​យំ​របស់​ទារក​មាន​ន័យ​ថា​សួត​របស់​គាត់​ធ្វើការ​បាន​ល្អ និង​ហេតុផល​សំខាន់​មួយ​ទៀត​មកពី​ទារក​ចេញ​មក​ភ្លាម​ហាក់​បី​ដូចជា​ហេលហាល គ្មាន​ភាព​កក់​ក្ដៅ ឬ​ហាប់​ណែន​ដូច​កាល​នៅ​ក្នុង​ពោះ​ម្ដាយ។ ក្នុង​ករណី​ទារក​មិន​ស្រែក​ ពេទ្យ​នឹង​ទៅ​គោះ​ឲ្យ​យំ​ទៀត​ផង ដើម្បី​ចង់​ដឹង​។ មួយ​វិញ​ទៀត​បរិយាកាស និង​កម្ដៅ​ក៏​ខុស​គ្នា បូក​រួម​នឹង​ក្នុង​បន្ទប់​បើក​ម៉ាស៊ីនត្រជាក់ ឬ​កង្ហារ​ទើប​បណ្ដាល​ឲ្យ​ទារក​ស្រែក​យំ តែ​ម៉ាក់​ៗ និង​សាច់ញាតិបែរជា​គិត​ថា​កូន​ឃ្លាន​ទៅ​វិញ។ បន្ថែម​ពី​លើ​នេះ អ្នកស្រី​វេជ្ជបណ្ឌិត ក៏​សូម​សំណូមពរ​ឲ្យ​ម៉ាក់​ៗ​ទាំងអស់​ពេល​កូន​កើត​ភ្លាម​ត្រូវ​ឲ្យ​កូន​បៅ​ទឹកដោះ​ដំបូង ព្រោះ​វា​មាន​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ទារក។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស