ថ្ងៃសម្រាល

ថ្ងៃសម្រាល - ត្រៀម​រួចរាល់ហើយ ​ក្រោយ​ថែទាំ​សុខភាព​ទាំង​កូន​ទាំង​ម្ដាយ​ជាង ៩ខែ​មកនេះ។ តើ​ថ្ងៃ​សម្រាល ឬ​ចូល​បន្ទប់​ត្រៀម​សម្រាល ​ប៉ាម៉ាក់​ទាំង​ឡាយ​ត្រូវការ​អ្វី​បន្ថែម ឬ​ត្រូវ​ដឹង​អ្វី​បន្ថែ​មទៀត ដើម្បី​​​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ថ្ងៃសម្រាល

ពេលឈឺពោះ ម៉ាក់ៗគួរចៀសវាងរឿងទាំងនេះ កុំឲ្យរំខានដល់ការសម្រាល

ពេលឈឺពោះសម្រាលគឺជាពេលដែលម៉ាក់ៗរំភើបផង ឈឺ​ផង​ ព្រោះជិតបានឃើញមុខ​កូន និងជិតឆ្លងផុតដំណាក់​កាលពពោះហើយ តែក៏ជាពេលម៉ាក់ៗមានការឈឺចាប់ និងពិបាកបំផុតដែរ។ តើពេល​ឈឺ​ពោះ​សម្រាល ម៉ាក់ៗគួរចៀសវាងធ្វើអ្វីខ្លះដើម្បីឱ្យដំណើរការនៃការសម្រាលរលូនល្អ? ជាទូទៅ ថ្ងៃគ្រប់ខែសម្រាល គឺនៅសប្តាហ៍ទី ៤០ ក្រោយបាត់រដូវ តែអាចមុន ឬក្រោយ ១០ ថ្ងៃ។ ប្រសិន​បើក្នុងអំឡុងពេលនេះ ម៉ាក់ៗមានអាការៈដូចខាងក្រោម មានន័យថាស្ថិតក្នុងដំណាក់​ឈឺពោះសម្រាលហើយ៖ មានការកន្រ្តាក់ស្បូនខ្លាំង និងទៀងទាត់ ឈឺពោះ និងឈឺចង្កេះផ្នែកខាងក្រោម ធ្លាក់ទឹករម្អិល​មានលាយឈាម ជ្រាប ឬបែកទឹកភ្លោះ ប្រសិនបើម៉ាក់ៗមានអាការៈដូចរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រញាប់ទៅមន្ទីរពេទ្យ និងចៀសវាង​រឿងមួយ​ចំនួន​ដូចជា៖ ១. កុំខ្ជះខ្ជាយកម្លាំង ពេលម៉ាក់ៗមានអាការៈឈឺពោះ ឈឺចង្កេះ ឬឈឺស្បូនតិចៗ ម៉ាក់ៗអាចសម្រាកយកកម្លាំង ញុំា​ឱ្យ​ឆ្អែត ស្តាប់តន្រ្តី ឬចំរៀង ងូតទឹកដើម្បីឱ្យរាងកាយស្រស់ស្រាយ និងមានកម្លាំងនៅពេលសម្រាល ព្រោះរយៈពេលនៃការឈឺពោះសម្រាលវែង មិនមែនឈឺភ្លាម សម្រាលភ្លាមទេ។ ជាទូទៅ​រយៈពេល​​នៃ​ការឈឺពោះសម្រាលសម្រាប់ម៉ាក់ៗកូនដំបូងមាន​រយៈពេល ១២ ទៅ ១៨ម៉ោង និងមាន​រយៈ​ពេល ៨ ទៅ ១០ ម៉ោងសម្រាប់ម៉ាក់សម្រាលកូនបន្ទាប់ៗ។ ២. កុំញុំាអាហារមានជាតិខ្លាញ់ច្រើន ឬញុំាឆ្អែតពេក ការញុំាអាហារដែលមានខ្លាញ់ច្រើន ឬឆ្អែតពេកអាចធ្វើឱ្យម៉ាក់ៗពិបាករំលាយអាហារ ដូច្នេះ​ម៉ាក់ៗ​គួរ​ញុំាអាហារងាយរំលាយដូចជា​ សាច់សុទ្ធ ស៊ុត បន្លែ […]

ស្វែងរក ថ្ងៃសម្រាល

ថ្ងៃសម្រាល

សម្រាលកូនដោយវះកាត់ គួរទុកគម្លាតប៉ុណ្ណេះ ចាំយកមួយអាអូនមួយទៀត

ប្រសិនបើម៉ាក់ៗមិនអាចសម្រាលកូនតាមធម្មជាតិបាន ពេទ្យនឹងតម្រូវឲ្យម៉ាក់ៗសម្រាលដោយវិធីវះកាត់វិញ ព្រោះសុវត្ថិភាពទាំងយើង និងកូន។ ប៉ុន្តែក្រោយវះកាត់កូនទីមួយរួច ម៉ាក់ៗតែងលើកសំណួរបន្តថា តើកូនក្រោយគួររំលងប៉ុន្មានឆ្នាំ ហើយបើញឹកអាចបានដែរឬទេ? ចុះកូនរង្វើលវិញ គួរមានគម្លាតប៉ុន្មានឆ្នាំទើបល្អ? ចម្ងល់នេះវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា សម្រាប់ម៉ាក់ៗសម្រាលកូនដោយវះកាត់ បើចង់យកកូនមួយទៀត ត្រូវរង់ចាំយ៉ាងហោចណាស់ក៏ ២-៣ ឆ្នាំដែរ ដើម្បីឲ្យស្ថានភាពសុខភាព និងរាងកាយម៉ាក់រឹងប៉ឹងឡើងវិញ។ រយៈពេល ២-៣ ឆ្នាំនេះ គិតរាប់ចាប់ពីកូនកើតភ្លាម រហូតដល់កូនក្រោយចាប់កំណើតក្នុងផ្ទៃ។ ទោះជាយ៉ាងនេះម៉ាក់ៗក៏លើកឡើងបន្តទៀតថា ចុះបើចៃដន្យមានផ្ទៃពោះកូនក្រោយ មុនរយៈពេល ២-៣ ឆ្នាំនោះត្រូវធ្វើយ៉ាងណា? ចម្លើយរបស់លោកវេជ្ជបណ្ឌិត គឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យមើលស្នាមវះពីមុន ឲ្យដឹងថា តើកូនក្រោយពេលពោះកាន់តែធំ ស្នាមដេរចាស់អាចដាច់រហែកដែរ ឬទេ? ការទុកគម្លាតពីកូនទៅកូនមួយទៀតនេះ ផ្តល់អត្ថប្រយោជន៍ទាំងម្តាយទាំងកូន បែបនេះហើយទើបក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបានបង្កើតនូវទ្រឹស្តី ១០០០ ថ្ងៃដំបូង នៃជីវិតកុមារ។ លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International បានពន្យល់ថា ស្ត្រីចង់បានកូន ត្រូវយល់ពីនិយមន័យ «១ […]


ថ្ងៃសម្រាល

ទោះសម្រាលតាមវិធីវះកាត់ក៏ដោយ ម៉ាក់ៗមិនគួរបណ្ដាយខ្លួនបែបនេះដែរ

ការ​សម្រាល​តាម​បែប​ធម្មជាតិ​ គឺជា​ជម្រើស​ល្អ​បំផុតក្នុង​ការ​ផ្ដល់​កំណើតដល់​កូន។ ប៉ុន្តែ​មាន​ហេតុផល​ជាច្រើន​ធ្វើឲ្យ​ម៉ាក់​ៗ​មិន​អាច​សម្រាល​កូន​តាម​វិធី​ធម្មជាតិ​បាន និង​ជ្រើសរើស​ការ​វះកាត់ ហើយ​អ្នក​ខ្លះ​គិត​ថា វះ​កូន​លើក​ទី​មួយ​ហើយ កូន​ក្រោយ​គង់តែ​វះ អាច​ញ៉ាំ​ច្រើន​បាន​តាម​ចិត្ត។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ពេល​មាន​ផ្ទៃពោះ​មិន​ថា​កូន​ទី​ប៉ុន្មាន​ឡើយ ការ​ញ៉ាំ​ត្រូវតែ​មាន​តុល្យភាព ដោយ​មិន​ឲ្យ​ឡើង​ទម្ងន់​លើស ១៤ គីឡូ​ឡើយ ព្រោះ​ពិបាក​ក្នុង​ការ​សម្រាល​មិន​ថា​ទាំង​ធម្មជាតិ ឬ​វះកាត់ សុទ្ធតែ​ប្រឈម​គ្រោះ​ថ្នាក់​ដូច​គ្នា។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ រូប​នោះ​បន្ថែម​ទៀត​ថា បើ​កូន​ថ្លោស បញ្ច្រាស ស្រប​ពេល​ម្ដាយ​មាន​ស្នាម​វះ​លើ​ស្បូន​កូន​មុន​ក្នុង​គម្លាតឆាប់ និង​ទឹកភ្លោះ​ច្រើន​លើស​លុប ពិតជា​ផ្ដល់​ផល​វិបាក​ពេល​ដំណើរ​ការ​វះកាត់។ វេជ្ជបណ្ឌិត​រូប​នោះ​ក៏​បាន​បន្ត​ទៀត​ថា ការ​ដែល​កូន​ថ្លោស​រហូត​ដល់ ៤ គីឡូ​ហើយ គឺ​បណ្ដាល​មក​ពី​ម៉ាក់​ៗ​ញ៉ាំ​ច្រើន ដែល​នាំ​គ្រោះថ្នាក់ចំពោះខ្លួនឯង និងកូន។ លោក​បាន​រៀបរាប់​ទៀត​ថា បើ​គីឡូ​ឡើង​ខ្លាំង បូក​រួម​ទំហំ​ពោះ​ធំ ស្បែក​ក៏​ក្រាស់ ការ​វះ​បើក​ពោះ​ឡើង​វិញ​អាច​ស្អិត ហើយ​កូន​ថ្លោស​ទៀត ពិតជា​មិន​ស្រួល​ទេ និង​ក្រោយ​ពេល​ទម្លាក់​សុក ស្បូន​មិន​កន្ត្រាក់​ល្អ មាន​ធ្លាក់ឈាម ពិតជា​គ្រោះថ្នាក់​ដល់​ប្រឈម​នឹង​កាត់​ស្បូន ប្រសិនបើ​ប្រើ​មធ្យោបាយ​ដាក់​ថ្នាំ ឬ​ចង​ក្អោប​ស្បូន ចង​សរសៃ​ឈាម​ស្បូន​គ្មាន​ប្រសិទ្ធិភាព។ ដូចនេះ​ហើយ​វេជ្ជបណ្ឌិត ណែនាំ​ឲ្យ​ស្រ្តី​ពពោះ​ទាំងអស់​កំណត់​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ញ៉ាំ​សាច់​តិច បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ញ៉ាំ​អាហារ​តិច​ៗ​ឲ្យ​បាន​ច្រើន​ដង ទំពា​ឲ្យ​យូរ តែ​បើ​នៅ​ឃ្លាន​អាច​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ជា​អាហារ​សម្រន់​បាន។ ចំពោះ​រឿង​មិន​គួរ​វិញ មាន​ម៉ាក់​ខ្លះ​យល់​ថា កូន​គង់​តែ​វះកាត់​សម្រាល​ដដែល ដូចនេះ​ហើយ​ចង់​ឡើង​ទម្ងន់​លើស​ខ្លាំង […]


ថ្ងៃសម្រាល

ឈឺពោះសម្រាលកូន ស្ត្រីត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗនេះ

ដល់​ពេល​ឈឺ​ពោះ​សម្រាល​កូន អារម្មណ៍​ម៉ាក់ៗ​ព្រឺព្រួច ភ័យ​ព្រួយ ខ្លាចក្រែងមិនអាចទ្រាំនឹងការ​ឈឺចាប់​រយៈពេល​យូរ​បាន។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ការ​ឈឺ​ពោះ​​សម្រាល​កូន​ត្រូវ​ឆ្លង​កាត់ ៣​ ដំណាក់កាល​សំខាន់ៗ។ ដំណាក់​កាលទី១ ដំណាក់​កាល​ទី១ នៃ​ការ​ឈឺពោះ​សម្រាល គឺ​ការ​កន្រ្តាក់​ស្បូន​ដែល​ធ្វើឲ្យ​មាត់​ស្បូន​បើក និង​ស្តើង​ក្នុង​ចន្លោះ​ពេល​ទៀង​ទាត់។ ដំណាក់​កាល​ទី២ ចំពោះ​ដំណាក់​កាលទី២ នៃ​ការ​ឈឺ​ពោះ​សម្រាល គឺ​ការ​ប្រឹង​បង្កើត​កូន​រហូត​ដល់​ក្បាល​អាអូន​ចេញ​មក​ក្រៅ ។ ដំណាក់​កាល​ទី៣ ដំណាក់​កាល​នេះ ហៅ​ថា​ការ​យក​សុក​ ឬ​ទម្លាក់​សុក​ចេញ។ ​បើ​ការ​ឈឺ​ពោះ​សម្រាល​មិន​ប្រព្រឹត្តិ​តាម​ដំណាក់​កាល​នោះ​ទេ គ្រូពេទ្យ​នឹង​មាន​វិធី​ផ្សេង​សម្រាប់​ជួយ​ឲ្យ​យើង​ដើរ​តាម​ដំណាក់​កាល ឬឲ្យ​យើង​ឈឺ​ពោះ​សម្រាល​ដោយ​ប្រើប្រាស់​ថ្នាំ​បើក និង​ធ្វើ​ឲ្យ​មាត់​ស្បូន​ទន់។ គ្រូពេទ្យ​នឹង​ចោះ​បំបែក​ថង់​ទឹកភ្លោះ​ដោយ​ប្រើ​ឧបករណ៍​ពេទ្យ​ដូច​ទំពក់​ជ័រ​សម្រាប់​ចោះ​បង្ហូរ​ថង់​ទឹក​ភ្លោះ។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ត្បិត​តែ​បាន​ឆ្លង​កាត់​ទាំង​៣​ដំណាក់​កាល​នេះ​ដោយ​សុវត្ថិភាព​ក៏​ពិត​មែន ប៉ុន្តែស្ត្រី​ភាគ​ច្រើន​អាច​មាន​គ្រោះថ្នាក់​នៅ​ដំណាក់កាល​ទី៤ គឺ​រយៈពេល​២ម៉ោង​ក្រោយ​​សម្រាល ដោយសារ​ការ​ធ្លាក់​ច្រើន អូស​បន្លាយ​យូរ។ “ដោយ​សារ​តែ​បងប្អូន ឬ​ពេទ្យ​មួយ​ចំនួន​គិត​ថា សម្រាល​កូន​ហើយ ទម្លាក់​សុក​ហើយ​ចប់​រឿង អស់​រឿង​របស់​គាត់​ហើយ ប្រលែង​ចោល អត់​គិត ដល់​អត់​សូវ​​គិត ចន្លោះ​ពេល​ហ្នឹង​ធ្លាក់​ឈាម​ម៉ា​ឈូរ​ម៉ោ យើង​អត់​បាន​ទប់​ស្កាត់​ភ្លាម យើង​អត់​បាន​ជួយ​ភ្លាមៗ ការ​ធ្លាក់​ច្រើន អូស​បន្លាយ​ទៅ​អាច​ឲ្យ​គ្រោះ​ថ្នាក់”។


ថ្ងៃសម្រាល

ម៉ាក់ៗពពោះឆ្ងល់អត់ ហេតុអីពេទ្យត្រូវលូកមើលមាត់ស្បូនពេលជិតសម្រាល?

ចំពោះ ម៉ាក់​ៗ​ដែល​ធ្លាប់​សម្រាល​កូន ច្បាស់​ជា​ធ្លាប់​ឆ្លង​កាត់​ការ​ដែល​ត្រូវ​ពេទ្យ​លូក​មើល​មាត់ស្បូន​ហើយ តែ​មាន​ឆ្ងល់​អត់​ថា ហេតុ​អី​ចាំ​បាច់​ត្រូវ​លូកមើលមាត់​ស្បូន? ដើម្បី​ស្រាយ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​បាន​ពន្យល់​ឲ្យ​ដឹង​ថា កាល​ដែល​ពេទ្យ​លូក​មើល​មាត់ស្បូន​ស្ត្រី ដើម្បី​ចង់​ដឹង​ពី​ទំហំ​នៃ​ការ​បើក​មាត់​ស្បូន​របស់​ស្ត្រី ថាតើបើកបានប៉ុន្មានលេខហើយ ហើយ​ភាគ​ច្រើន​ពេទ្យ​ធ្វើ​តែ​ពេល​ស្ត្រី​នោះ​ត្រៀម​សម្រាល​កូន​ប៉ុណ្ណោះ។ ការ​លូក​​មើល​មាត់​ស្បូន​នេះ មិន​​តម្រូវ​ឲ្យ​ធ្វើ​ច្រើន​ដង​ទេ តែ​ក្នុង​ករណី​ខ្លះ​ពេទ្យ​អាច​លូក​មើលមាត់​ស្បូន​ស្ត្រី​លើស​ពី​មួយ​ដង។ ​ លោក​វេជ្ជបណ្ឌិត​ថា ជាទូទៅការ​លូក​មើល​មាត់​ស្បូន អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​បន្តិច​បន្តួច​ តែមិន​មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ទេ។ ប៉ុន្តែ ប្រសិន​បើ​ការ​លូក​មើល​ស្បូន​ធ្វើ​ឡើង​ច្រើន​ដង​ពេក​អាច​បណ្ដាល​ឲ្យ៖ - ហើម​ទ្វារមាស - ធ្លាក់​ឈាម - អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ទ្វារមាស។ ដូច​នេះ​ហើយ ប្រធានផ្នែកសម្ភព និងរោគស្ត្រីរូបនេះបាន​ណែនាំ​ថា ក្នុង​ករណី​ដែល​ពេទ្យ​លូក​ពិនិត្យមាត់​ស្បូន​ សូមកំុមានការព្រួយបារម្ភ នេះគ្រាន់តែជាការពិនិត្យទូទៅ​សម្រាប់​​ស្រ្តីគ្រប់​រូប​នៅ​ពេលសម្រាល​កូន ដើម្បីចង់ដឹងពីការវិវត្តន៍នៃការសម្រាលកូន។


ថ្ងៃសម្រាល

តិចនិក និងលក្ខខណ្ឌជួយឲ្យឈឺពោះសម្រាលកូនបានលឿន ម៉ាក់ៗត្រូវដឹង

អំឡុងពេលពពោះទម្រាំគ្រប់ខែ ពេលវេលាសម្រាលកូន ជារឿងដែលម៉ាក់ភាគច្រើនគិតថា លំបាកជាងគេ ពិសេសអ្នកទើបមានកូនដំបូងប្រាកដជាមានអារម្មណ៍ភ័យខ្លាចជាក់ជាមិនខាន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា បើចង់សម្រាលកូនតាមធម្មជាតិលឿន ហើយមិនសូវឈឺពោះយូរ តម្រូវឲ្យស្ត្រីខ្លួនឯងមានភាពរហ័សរហួន ដើម្បីឲ្យសាច់ដុំដំណើរការ។ ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ រូបនេះបានបន្តទៀតថា ក្រៅពីទម្លាប់ប្រចាំថ្ងៃមានភាពស្វាហាប់ ហើយម៉ាក់ៗត្រូវមានកាយសម្បទារឹងមាំ កម្ពស់បាន និងត្រូវរក្សាទម្ងន់មិនឲ្យឡើងច្រើនលើសលប់។ ការសម្រាលកូនទាក់ទងនឹងសមាសភាព ៣ យ៉ាង ទី១ ទំហំឆ្អឹងអាងត្រគាកម្ដាយ ទី២ ស្បូនរបស់ម្ដាយ និងទី៣ កូននេះឯង។ “ប្រសិនបើម្ដាយកម្ពស់ ១,៦០ ម៉ែត្រ នោះត្រគាកសាយល្អ តែបើកម្ពស់ ១,៥០ ម៉ែត្រ ត្រគាកអាចតូចជាងអ្នកកម្ពស់ ១,៦០ ម៉ែត្របន្តិចមែន តែឆ្អឹងគ្មានភាពប្រែប្រួលទេ។ ស្បូនត្រូវបើកតាមធម្មជាតិហើយ កូនត្រូវចេញពីស្បូនឆ្លងកាត់តាមទ្វារ មកខាងក្រៅ តែបើសិនជាកូនធំពេក ធ្វើឲ្យពិបាកសម្រាល”។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត រៀបរាប់។ ក្រៅពីការរក្សាទម្ងន់ពេលជិតដល់ថ្ងៃសម្រាលកូន លោកវេជ្ជបណ្ឌិតណែនាំឲ្យម៉ាក់ៗឧស្សាហ៍ញ៉ាំចំណីអាហារណាដែលមានរសជាតិផ្អែមៗ ដើម្បីឲ្យមានកម្លាំង និងជួយឲ្យការប្រឹងពេលសម្រាលបានលឿនទៀតផង។ ក្នុងដំណាក់កាលសម្រាលកូន ស្ត្រីអាចញ៉ាំភេសជ្ជៈមួយចំនួនដូចជាទឹកផ្លែឈើជាដើម ព្រោះជួយធ្វើឲ្យមានកម្លាំងឡើងវិញ ដើម្បីបន្តប្រឹងឲ្យកូនឆាប់ចេញមក។ មួយវិញទៀត […]


ថ្ងៃសម្រាល

មូលហេតុ និងគុណវិបត្តិនៃការសម្រាលកូនដោយវះកាត់ (វីដេអូ)

ការ​សម្រាល​កូន​ដោយ​វះកាត់ លុះត្រា​តែ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ទៅ​មិន​រួច ឬសម្រាល​មាន​ឧបសគ្គ ទើប​គ្រូពេទ្យ​តម្រូវ​ឲ្យ​វះកាត់ តែ​បច្ចុប្បន្ន​មាន​ម៉ាក់ៗ​មួយ​ចំនួន​តូច​ជ្រើស​រើស​យក​វិធី​នេះ ព្រោះ​តែ​មិន​ចង់​ឈឺ​ចាប់​ពេល​ឈឺ​ពោះ​រយៈពេល​យូរ ឬ​ចង់​បាន​ថ្ងៃ​កើត​កូន​ចំ​ហុងសុយ​ជាដើម។ហេតុអ្វី​បាន​ជា​គ្រូពេទ្យ​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​យើង​សម្រាល​ដោយ​ធម្មជាតិ? តើ​ការ​សម្រាល​កូន​ដោយ​វះកាត់​អាច​ជួប​ផល​វិបាក​អ្វីខ្លះ? អត្ថបទពាក់ព័ន្ធ: សម្រាលកូនដោយវះកាត់ ពេលណាទើបអាច​​យក​កូន​មួយ​ទៀតបាន? (វីដេអូ) ទោះឈឺចាប់បន្តិច តែស្រីៗសម្រាលកូនដោយធម្មជាតិ មាន​ផល​ល្អ​ខ្លាំងណាស់ សម្រាលកូនដោយវះកាត់ ពេលណាទើបអាច​​យក​កូន​មួយ​ទៀតបាន? (វីដេអូ) សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ? សម្រាលកូនតាមធម្មជាតិ និងសម្រាលដោយវះកាត់ គួរជ្រើសរើសមួយណា? មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​ មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្ងៃសម្រាល

សញ្ញា​គ្រោះថ្នាក់​ពេល​ឈឺពោះ និង​សម្រាលកូន​ (វីដេអូ)

មនុស្ស​ស្រី​ពិបាក​មួយ​ចប់ តែ​បើ​និយាយ​រឿង​សុខភាព​ពេល​ពពោះ សម្រាល​កូន​វិញ​រឹត​តែ​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង។ កាល​ពី​សប្តាហ៍​មុន Hello គ្រូពេទ្យ បាន​ចេញ​ផ្សាយ​អំពី​ សញ្ញា​គ្រោះថ្នាក់​អំឡុង​ពពោះ ពេល​នេះ​បងប្អូន​ស្រីៗ​យើង​ទាំងអស់​គ្នា​មកដឹង​ពី​សញ្ញា​គ្រោះថ្នាក់​ពេល​ឈឺពោះ និង​សម្រាល​កូន​វិញ​ម្តង តើ​មាន​អ្វីខ្លះ? អត្ថបទពាក់ព័ន្ធ: ម៉ាក់ៗធ្វើបាន៥ចំណុច​នេះ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូនបាន​​ច្រើន ស្រីៗ​ខ្លាច​ឈឺ អាច​​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​ ប៉ុន្តែ​ត្រូវ​ដឹង​គុណសម្បត្តិ និង​គុណ​វិបត្តិ បច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន (វីដេអូ) ៥ ចំណុច​នេះ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូនបាន​​ច្រើន (វីដេអូ) មាន៤ចំណុច​នេះ ស្រីៗ​​​មិនព្រួយ​រឿងពិបាក​សម្រាល​កូន (វីដេអូ) ស្រីៗដល់ថ្ងៃសម្រាលកូនហើយ តែមិនឈឺពោះ អាចមកពីមូលហេតុទាំងនេះ សញ្ញា​សំខាន់ៗ​ពេល​ពពោះ និង​សម្រាល​កូន ម៉ាក់ៗ​ថ្មី​ថ្មោង​ត្រូវ​ដឹង មានផ្ទៃពោះអត់គ្រោងទុក កូនកើតមកអាចរងផលលំបាកទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្ងៃសម្រាល

បច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន (វីដេអូ)

ដល់​ថ្ងៃ​កំណត់​សម្រាល​កូន តែ​​នៅ​មិន​ទាន់​ឈឺ​ពោះ​ទៀត ស្រីៗ​យើង​ខ្លះ​ប្រាកដ​ជា​មាន​អារម្មណ៍​បារម្ភហើយ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​បច្ចេកទេស​យើង​អាច​អនុវត្ត​បាន ដើម្បី​ជួយ​ឲ្យ​ឆាប់​ឈឺពោះ​សម្រាលកូន នៅពេល​គ្រប់ខែ។ អត្ថបទពាក់ព័ន្ធ: មាន៤ចំណុច​នេះ ស្រីៗ​​​មិនព្រួយ​រឿងពិបាក​សម្រាល​កូន (វីដេអូ) រឿង​ត្រូវ​ប្រយ័ត្ន លើសឈាម​ពេល​ពពោះ ប្រឈម​កើត​ជំងឺ២​ប្រភេទ ពិត ឬមិនពិត រួមភេទពេលជិតគ្រប់ខែ ជួយឲ្យសម្រាលកូនលឿន? ប្រើ​ថ្នាំ​ជួយ​ឲ្យ​ស្បូន​កន្ត្រាក់​​ពេល​សម្រាល ប៉ះពាល់​ទាំង​ម្ដាយ​ទាំង​កូន ស្រីៗឈឺពោះសម្រាលកូន ត្រូវការរបស់ផ្អែម២យ៉ាងនេះ គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យា​បាល​ជូន​ទេ៕


ថ្ងៃសម្រាល

គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់

ការ​សម្រាល​បែង​ចែក​ជា​២ប្រភេទ គឺ​ការ​សម្រាល​តាម​ធម្មជាតិ និង​ការ​សម្រាល​ដោយ​វះកាត់។ បើ​តាម​ការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ជា​ទូទៅ​ក្រុម​គ្រូពេទ្យ​មិន​លើកទឹកចិត្ត​ឲ្យ​សម្រាល​កូន​ដោយ​វះកាត់​នោះ​ទេ លុះ​ណា​តែ​លក្ខខណ្ឌ ស្ត្រី​ជា​ម្តាយ​មិន​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន។ លោក​វេជ្ជបណ្ឌិត​បានបន្តថា “សរុប​មក​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ល្អ​ជាង តែ​បើ​ធម្មជាតិ​ទៅ​មិន​រួច យើង​កុំ​ជំទាស់ កុំ​ប្រឆាំង ក្នុង​ករណី​កូន​អត់​បង្វិល កូន​ទទឹង​ពោះ សុក​ពាំង​មាត់​ស្បូន ម្តាយ​មាន​កម្ពស់​ទាប អាង​ត្រគាក​មិន​ល្អ សុខភាព​កូន និង​ម្តាយ​ខ្សោយ ម្តាយ​ធ្លាប់​សម្រាល​ដោយ​វះកាត់​ពី​មុន សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​មាន​ជំងឺ​ទឹកនោម​ផ្អែម”។ ខាង​ក្រោម​នេះ​ជា​គុណសម្បត្តិ-គុណវិបត្តិ នៃ​ការ​សម្រាល​កូន​ដោយ​វះកាត់ និង​ធម្មជាតិ។ ១. ការ​សម្រាល​កូន​ដោយ​ធម្មជាតិ គុណ​សម្បត្តិ – ម្តាយអាច​ដើរ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​ក្រោយ​សម្រាល​កូន​ប៉ុន្មាន​ម៉ោង – បាត់បង់​ឈាម​តិច – គ្មាន​ការ​ឈឺចាប់​​ដែល​បន្សល់​ដូច​វះកាត់​ឡើយ – សម្រាក​នៅ​ពេទ្យ​រយៈពេល​ខ្លី – មុខ​របួស​ឆាប់​ជា​សះស្បើយ និង​គ្មាន​ស្នាម។ គុណវិបត្តិ – ឈឺ​ពោះ​យូរ ម្តាយ​ត្រូវ​ទ្រាំទ្រ​នឹង​ការ​ឈឺពោះ – អាច​ប្រឈម​មុខជំងឺ​នោម​ទាស់ ឬ​ជំងឺ​ស្រុត​ស្បូន – ទ្វារមាសអាច​ដាច់​រហែក​ដោយ​សារ​ការ​សម្រាល – រាងកាយ​ទារក​ អាច​មាន​ប៉ះ​ទង្គិចនៅ​ពេល​ម៉ាក់ៗ​​ប្រឹង​សម្រាល ឬ​ការ​ប្រើ​ឧបករណ៍​ជំនួយ​ផ្សេងៗ។ ២. ការ​សម្រាល​ដោយ​វះកាត់ គុណសម្បត្តិ – មិន​ឈឺ​ពោះ​យូរ – កូន​កើត​ចំថ្ងៃ ឬ​ម៉ោង​ដែល​យើង​ចង់​បាន -កាត់​បន្ថយ​ឱកាស​ឆ្លង​ជំងឺ​ពីម្តាយទៅ​​កូន។ គុណវិបត្តិ – បាត់បង់ឈាមច្រើន – ចាក់ថ្នាំស្ពឹកទៅមិនស្ពឹក អាចមានប្រតិកម្មនឹងថ្នាំស្ពឹក ធ្វើឲ្យឈឺក្បាល វិលមុខក្អួត – ធ្លាក់ឈាមច្រើនក្រោយសម្រាល – ឆ្លងរោគ រលាក​ស្រទាប់​ក្នុង​​ស្បូន – ខ្សោយស្បូន – ត្រូវ​សម្រាក​ពេទ្យ​យូរ […]


ថ្ងៃសម្រាល

អំឡុងពពោះ ស្រីៗកន្ត្រាក់ស្បូនជាសញ្ញាជិតសម្រាលកូនទាំងអស់មែនទេ?

ជា​ទូ​ទៅ ស្រី្ត​មាន​ផ្ទៃ​ពោះ​តែង​មាន​អាការៈ​កន្រ្តាក់​ស្បូន នៅ​ក្នុង​អំឡុង​ពេល​ត្រី​មាស​ទី​៣​នៃ​ការ​ពពោះ ដែល​វា​ជា​សញ្ញាបញ្ជាក់ថា ​ត្រៀម​សម្រាល ឬ​ដល់​ថ្ងៃ​សម្រាលកូន។ បើ​តាមការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​របស់ ​មន្ទីរពេទ្យ​កាល់ម៉ែត ការ​កន្ត្រាក់​ស្បូន​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​២គឺ​ កន្រា្តក់​ស្បូន​ធម្មតា​ក្នុង​ពេល​ពពោះ និង​កន្រ្តាក់​ស្បូន​កំឡុង​ពេល​ត្រៀម​សម្រាល។ អត្ថបទពាក់ព័ន្ធ៖ ឈឺពោះសម្រាលកូនដំបូង និងឈឺពោះកូនទី២ ប្លែកគ្នាម៉េចខ្លះ? របៀប​ប្រឹង​ពេល​ស្រីៗ​សម្រាល​កូន ណែនាំ​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព សម្គាល់​ការ​កន្ត្រាក់​ស្បូន​ទាំង២​ប្រភេទ៖ – ការ​កន្រ្តាក់​ស្បូន​ក្នុង​ពេល​ពពោះ៖ ពេល​ដែល​ស្បូន​កន្ត្រាក់ ស្រី្ត​ចាប់ផ្តើម​ឈឺពោះ​ប្រហែល​ពី​១-២​នាទី តែ​វា​មិន​ទៀង​ទាត់​ទេ ហើយ​ការ​កន្រ្តាក់​ស្បូន​នេះ​មាន​តិច​តួច​ណាស់​។ នៅ​ក្នុង​អំ​ឡុង​ពេល​គត៌​បាន​២០​សប្តាហ៍ ស្បូន​អាច​កន្ត្រាក់​ប្រហែល​១-២​ដង/ថ្ងៃ និង​១-២​ដង​/​១​ម៉ោង​នៅ​ពេល​ដែល​គ្រប់​ខែ។ ធម្មតា ២​សប្តាហ៍​មុន​ពេល​សម្រាល ស្បូន​ចាប់​ផ្តើម​កន្រ្តាក់​ញាប់​ជាង​មុន​ពី​៥-៦​ដង​/១​ម៉ោង។ – ​ការ​កន្រ្តាក់​ស្បូន​អំឡុង​ពេល​ត្រៀម​សម្រាល​៖ ស្រ្តី​ចាប់ផ្តើម​ឈឺ​ពោះ​២-៣​ដង​/១​ម៉ោង ហើយ​ស្បូន​ចាប់ផ្តើម​កន្ត្រាក់​ទៀង​ទាត់ និង​មាន​ការ​ឈឺ​ចាប់​ជាង​មុន។ នៅពេលដែលស្រ្តីចាប់ផ្តើមឈឺពោះសម្រាល ស្បូកកន្តា្រក់ថេ ២-៤ដង/នាទី​ មាន​រយៈ​ពេល​ប្រហែល​១-២​នាទី។ ក្នុង​ពេល​ឈឺ​ពោះ​សម្រាល​ស្បូន​កន្រ្តាក់ រួច​សម្រាក​យ៉ាង​តិច​៥០​នាទី ឬ​លឿន​ជាង​នេះ រួច​កន្រ្តាក់​បន្ត​ទៀត។ ដូច​នេះ ក្នុង​ករណី​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ ចាប់ផ្តើម​មាន​អាការៈ​ឈឺ​ចុក​ចាប់​ពោះ​ដោយ​កន្រា្តក់​ស្បូន សូម​ប្រញាប់​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្រ្តី ដើម្បី​ត្រៀម​សម្រាល​ទារក​ក្នុង​ផ្ទៃ។ អត្ថបទពាក់ព័ន្ធ៖ ឈឺពោះកន្ត្រាក់ស្បូនត្រៀមសម្រាល និងកន្ត្រាក់បែបបញ្ឆោត ខុសគ្នាម៉េចខ្លះ? សញ្ញា​សំខាន់ៗ​ពេល​ពពោះ និង​សម្រាល​កូន ម៉ាក់ៗ​ថ្មី​ថ្មោង​ត្រូវ​ដឹង កំពុងមានផ្ទៃពោះ ស្រាប់តែឧស្សាហ៍ចុកពោះ គួរឲ្យបារម្ភអត់? អាថ៌កំបាំង ៥ យ៉ាងអំពីការសម្រាលកូនតាមធម្មជាតិ ម៉ាក់ៗគួរស្វែងយល់ មុន​សម្រាល​កូន ១ ខែ ម៉ាក់​ៗ​គួរ​រៀបចំ​របស់​អស់​ទាំងនេះត្រៀម ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស