backup og meta

ញ៉ាំ​ដំឡូង​បំពង​ពេល​មាន​ផ្ទៃ​ពោះ​ ប៉ះពាល់​ដល់​កូន​អត់​?

ញ៉ាំ​ដំឡូង​បំពង​ពេល​មាន​ផ្ទៃ​ពោះ​ ប៉ះពាល់​ដល់​កូន​អត់​?

នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ម៉ាក់​ៗ​អាច​នឹង​ចង់​ញ៉ាំ​ដំឡូង​បំពង​ ពីព្រោះ​វា​មាន​​ច្រើន​រសជាតិ​ និង​​ពេញ​និយម​បំផុត​ សម្រាប់​ម៉ាក់​ៗ​ដែល​ចូលចិត្ត​អង្គុយ​មើល​រឿង​បណ្ដើរ​ ញ៉ាំ​អាហារ​សម្រន់​បណ្ដើរ​។​ យ៉ាង​ណា​មិញ​ ដំឡូង​បំពង​មិន​មែន​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​ឡើយ​ ហើយ​​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​ផលវិបាក​ជា​ច្រើន​ដល់​ទារក​​ដែល​នៅ​ក្នុង​ផ្ទៃ​​ថែម​ទៀត​ផង​។

តើ​ម៉ាក់​ៗ​អាច​ញ៉ាំ​ដំឡូង​បំពង​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​បាន​ទេ?

​បើ​ទោះ​បី​ជា​ក្នុង​ករណី​ខ្លះ​ ម៉ាក់​ៗ​​អាច​ញ៉ាំ​ដំឡូង​បំពង​​នៅ​ក្នុង​បរិមាណ​តិចតួច​ ជាមួយ​នឹង​ការ​​ចម្អិន​ដែល​មាន​អនាម័យ​ និង​ការ​ប្រើ​ប្រេង​​បំពង​ដែល​មាន​គុណភាព​ល្អ​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​មិន​គួរ​ញ៉ាំ​វា​​នៅ​ក្នុង​ត្រី​មាស​ទី​មួយ​ឡើយ​។

ហេតុអ្វី​ញ៉ាំ​ដំឡូង​​បំពង​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​មាន​គ្រោះថ្នាក់​?

ដំឡូង​បំពង​ដែល​ឆ្អិន​ស្រាប់​ មាន​ជាតិ​ដំឡូង​តែ​​៣០%​ប៉ុណ្ណោះ​ ហើយ​គ្រឿង​ផ្សំ​​ផ្សេង​ទៀត​​ គឺ​ម្សៅ ​និង​សារធាតុ​បន្ថែម​សំយោគ ដែល​ប្រើប្រាស់​ដើម្បី​បង្កើន​រសជាតិ​ និង​អាច​ទុក​បាន​យូរ​។​ ពិត​ណាស់​ សារធាតុ​បន្ថែម​ទាំង​នេះ​មិន​ល្អ​សម្រាប់​សុខភាព​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​ឡើយ​។

ដំឡូង​បំពង​ដែល​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​នៅ​ក្នុង​បរិមាណ​ដ៏​ច្រើន​ ​និង​វិធីសាស្ត្រ​ក្នុង​ការ​ចម្អិន​​គឺ​មិន​​ល្អ​សម្រាប់​សុខភាព​ឡើយ​។​ ដំឡូង​ភាគ​ច្រើន​ត្រូវ​បាន​បំពង​នៅ​សីតុណ្ហភាព​ខ្ពស់​ដោយ​ប្រើ​ប្រេង​ដូច​គ្នា​ ដែល​ធ្វើ​ឲ្យ​សារធាតុ​ចិញ្ចឹម​ត្រូវ​បាត់បង់​។​ ​នៅ​ពេល​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ​ច្រើន​ ប្រេង​បន្លែ​ដែល​ប្រើ​ក្នុង​ការ​បំពង​ អាច​​បណ្ដាល​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​ខ្លាញ់​នៅ​ក្នុង​រាងកាយ និង​អាច​ប៉ះពាល់​បេះដូង​ ព្រម​ទាំង​បង្កើត​កម្រិត​កូឡេស្តេរ៉ូល​ និង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ថែម​ទៀត​ផង​។

[embed-health-tool-due-date]

ដំឡូង​បំពង​មួយ​ចំនួន​មាន​ផ្ទុក​សារធាតុ​បង្ក​ជា​ជំងឺ​មហារីក​  ​ដែល​​អាច​ចូល​ទៅ​DNA ហើយ​ចាប់ផ្ដើម​បំផ្លាញ​រចនា​សម្ព័ន្ធ​របស់​វា​។

ដំឡូង​បំពង​ដែល​ឆ្អិន​ស្រាប់​ ​មាន​បន្ថែម​អំបិល​ឆ្អែត រសជាតិ​ និង​សារធាតុ​បន្ថែម​។​ ការ​ញ៉ាំ​ដំឡូង​បំពង​ប្រៃ​ អាច​រាំង​ស្ទះ​ដល់​កម្រិត​​ជាតិ​ទឹក​ និង​សារធាតុ​រ៉ែ​ដែល​នៅ​ក្នុង​រាងកាយ​។ ហេតុ​ដូច្នេះ​ហើយ​ ​​វា​អាច​ធ្វើ​ឲ្យ​ហើម​ជើង​ និង​បង្កើន​សម្ពាធ​ឈាម​។

បន្ថែម​ពី​នេះ​ ដំឡូង​បំពង​អាច​បណ្ដាល​ឲ្យ​រលាក​បេះដូង​ ​ហ្គាស​ និង​បញ្ហា​ក្រពះ​ ផ្សេង​ៗ​ទៀត​។​ កត្តា​នេះ​ក៏​អាច​បង្ក​​ឲ្យ​មាន​ការ​រលូត​កូន​បាន​ដែរ​។ ចំណែក​ឯ បរិមាណ​ជាតិ​ខ្លាញ់​លើស​ អាច​ដាក់​បន្ទុក​ច្រើន​​លើ​តម្រង​នោម​ និង​សរីរាង្គ​ដទៃ​ទៀត​។​ ​​

ដំឡូងបំពង៤

ការ​ញ៉ាំ​ដំឡូង​បំពង​ អំឡុង​ពេល​​ពពោះ​ ប៉ះពាល់​ដល់​សុខភាព​ទារក​បែប​ណា​?

ជា​ទូ​ទៅ​ ដំឡូង​បំពង​ជា​ច្រើន​មាន​ផ្ទុក​សារធាតុ​Acrylamide ​ដែល​ជា​សារជាតិ​បង្ក​មហារីក​ដ៏​ខ្លាំង​ក្លា​។​ សារធាតុ​​នេះ​ដែរ​ រាំង​ស្ទះ​ដល់​ការ​បង្កើត​DNA​ដែល​មាន​ស្រាប់​ ដែល​បណ្ដាល​ឲ្យ​​​កុមារ​មិន​គ្រប់​គីឡូ​ ​និង​មាន​ទំហំ​ក្បាល​មិន​ប្រក្រតី​។​ កត្តា​នេះ​អាច​​នាំ​ឲ្យ​ទារក​កើត​មិន​គ្រប់​លក្ខណៈ ​​ក៏​ដូចជា​មាន​ការ​លូតលាស់​យឺត​យ៉ាវ​​ថែម​ទៀត​ផង​។​

អត្ថបទគួរអាន៖

ចំណុចសំខាន់

ការញ៉ាំដំឡូងបំពងច្រើន​ពេល​ពោះ អាច​ប៉ះពាល់​សុខភាព​ម៉ាក់ និង​កូន​ក្នុង​ផ្ទៃ​ដែរ។ ដំឡូង​បំពង​អាច​បណ្ដាល​ឲ្យ​រលាក​បេះដូង​ ​ហ្គាស​ និង​បញ្ហា​ក្រពះ​ ផ្សេង​ៗ​ទៀត​។​ កត្តា​នេះ​ក៏​អាច​បង្ក​​ឲ្យ​មាន​ការ​រលូត​កូន​បាន​ដែរ​។ ចំណែក​ឯ បរិមាណ​ជាតិ​ខ្លាញ់​លើស​ អាច​ដាក់​បន្ទុក​ច្រើន​​លើ​តម្រង​នោម​ និង​សរីរាង្គ​ដទៃ​ទៀត​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.unicef.org/rosa/stories/what-eat-during-and-after-pregnancy

What to eat before, during and after pregnancy

https://parenting.firstcry.com/articles/is-eating-chips-safe-during-pregnancy/

Is Eating Chips Safe During Pregnancy?

https://www.hopkinsmedicine.org/health/wellness-and-prevention/5-snack-foods-to-eat-while-pregnant

5 Snack Foods to Eat While Pregnant

 

​​​​

 

កំណែ​ប្រែបច្ចុប្បន្ន

14/08/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗពពោះម៉េចបានចេះតែឃ្លាន? ដោះស្រាយបែបណា?​

តិចនិក​ទាំង​​៥​ ជួយ​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ​ ពេលពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 14, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម