ប៉ុន្មានថ្ងៃមុន “Hello គ្រូពេទ្យ” ធ្លាប់លើកឡើងពីបញ្ហាប្រឈមមួយចំនួនលើកូនកើតមិនគ្រប់ខែ។ ជំងឺទាំងនោះពិតគួរខ្លាច ពិបាកព្យាបាល អាចមានគ្រោះថ្នាក់ដល់អាយុជីវិតកូនទៀតផង។ គ្មានម៉ាក់ប៉ាណា ចង់ឲ្យកូនកើតមកទាំងមិនគ្រប់ខែ ដែលប្រឈមនឹងគ្រោះថ្នាក់រាប់មិនឈ្នះនោះទេ។ ខាងក្រោមនេះ ជាវិធីយកឈ្នះការសម្រាលកូនមុន ៩ ខែ ១០ថ្ងៃ។
១- ហេតុផលអាចនាំឲ្យកើតកូនអត់គ្រប់ខែ
៥០% នៃករណីកើតកូនអត់គ្រប់ខែ មិនអាចពន្យល់បាន ប៉ុន្តែយ៉ាងណា ៥០% ផ្សេងទៀត ពាក់ព័ន្ធនឹងប្រវត្តិជំងឺម៉ាក់ៗផ្ទាល់ ដូចជា បញ្ហាស្បូន បញ្ហាមាត់ស្បូន ធាត់លើសទម្ងន់ ស្គមជ្រុល សម្ពាធឈាមខ្ពស់ មានជំងឺស្អូច ជំងឺបេះដូង និងកត្តាជាច្រើនទៀត។ តានតឹងអារម្មណ៍ ជក់បារី និងប្រើសារធាតុញៀន ក៏អាចបង្កើនឱកាសផ្តល់កំណើតមិនគ្រប់ខែដូចគ្នា។
[embed-health-tool-due-date]
ពពោះ២- វិធីបង្ការកុំឲ្យកើតកូនអត់គ្រប់ខែ
ថ្វីបើអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញហេតុផលប្រាកដពាក់ព័ន្ធការផ្តល់កំណើតមិនគ្រប់ខែក៏ពិតមែន ប៉ុន្តែវិធីសាស្ត្របង្ការនៅតែត្រូវបានគេណែនាំដើម្បីបន្ថយហានិភ័យ ដូចជា៖
រក្សាទម្ងន់ឲ្យល្អមុនពពោះ៖ ហាត់ប្រាណទៀងទាត់ និងរបបអាហារផ្តល់សុខភាពល្អ នោះស្រីៗគ្នាយើងអាចចៀសផុតពីហានិភ័យផ្តល់កំណើតមិនគ្រប់ខែបាន។
ផឹកទឹកឲ្យបានគ្រប់គ្រាន់៖ សារធាតុរាវ ២,៥ លីត្រក្នុងមួយថ្ងៃ ជួយរាងកាយម៉ាក់ៗបង្ការការកន្ត្រាក់ស្បូនរហ័សមុនកំណត់ និងកាត់បន្ថយហានិភ័យ។ គ្នាយើងដែលហាត់ប្រាណច្រើន ក៏គួរផឹកទឹកប្រចាំថ្ងៃឲ្យច្រើនដូចគ្នា។
ផ្តាច់បារី៖ ជាតិនីកូទីនក្នុងបារី ផ្តល់ទុក្ខទោសចំពោះសុខភាពទាំងម៉ាក់ៗ និងបេប៊ី។
ចាក់ថ្នាំបង្ការ៖ ទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយធំ អាចធ្វើឲ្យសុខភាពម៉ាក់ៗកាន់តែប្រសើរ។
ស្វែងរកការថែទាំមុនសម្រាល៖ ម៉ាក់ៗគួរប្រើវីតាមីនបំប៉នផ្ទៃពោះមុនសម្រាល មានស្តុកជាតិអាស៊ីដ ហ្វូលិច និងពិគ្រោះជាមួយពេទ្យជំនាញអំពីថ្នាំណាមួយយើងអាចប្រើប្រាស់ ក្នុងអំឡុងពេលមានផ្ទៃពោះ។
ប្រើថ្នាំបំប៉នកាល់ស្យូម៖ ញ៉ាំកាល់ស្យូម ១ ០០០ មិល្លីក្រាម រៀងរាល់ថ្ងៃ អាចបន្ថយហានិភ័យផ្តល់កំណើតមិនគ្រប់ខែ ព្រោះជាធម្មតាស្រីៗគ្នាយើងមិនបានញ៉ាំជាតិកាល់ស្យូមគ្រប់គ្រាន់នៅក្នុងរបបអាហារនោះទេ។
បន្ថយការប៉ះពាល់នឹងជាតិគីមី៖ ជាតិគីមីប្រើប្រាស់នៅក្នុងផលិតផលជាច្រើន ដូចជា ជ័របា្លសិ្ទក គ្រឿងសម្អាង ថ្នាំលាបក្រចក ថ្នាំបាញ់សក់ ឬអាហារកំប៉ុង សុទ្ធតែមានទំនាក់ទំនងនឹងហានិភ័យខ្ពស់នៃការកើតកូនមិនគ្រប់ខែ។
បើម៉ាក់ៗមានប្រវត្តិជំងឺរលាកទ្វារមាស រលូតកូន ឬកើតអាអូនមិនគ្រប់ខែ គួរជួបពិគ្រោះញឹកញាប់ជាមួយគ្រូពេទ្យ ត្រួតពិនិត្យតាមដានសុខភាពកូន និងឆាប់រកដំណោះស្រាយ បើសិនមានបញ្ហាណាមួយលេចចេញ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?