ទោះជាគ្រូពេទ្យអះអាងថាការងូត ដុសខ្លួន កក់ សិតសក់បានយ៉ាងណា ក៏ម៉ាក់ៗកូនខ្ចីមិនហ៊ានធ្វើដែរ ដោយនៅប្រកាន់តាមទំនៀមទម្លាប់បែបបុរាណ ដែលតម្រូវឲ្យស្ត្រីសម្រាលរួចតមងូតទឹក កក់សក់ ដុសខ្លួន ខ្លាចទាស់ស្ពឹកដៃជើង ឈឺក្បាល វិលមុខ។
ចំពោះបញ្ហានេះវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានអះអាងថា ទង្វើដែលពេទ្យអនុញ្ញាត និងណែនាំក្រោយសម្រាល ដោយអាចងូតទឹក ចុះដើរ គឺគ្មានបញ្ហាអ្វីដល់សុខភាពម៉ាក់ៗឡើយ។ ចំណែករឿងមួយដែលមិនគួរឲ្យអនុវត្តបន្តទៀតនោះ គឺមិនហ៊ានងូតទឹក លុបមុខរាប់ខែហើយ ពេលអាចធ្វើបានហើយ បែរជាមិនហ៊ានប្រើប្រាស់សាប៊ូ ព្រោះចាស់ៗហាមថា ការប្រើសាប៊ូលាងដុសបែរជាធ្វើឲ្យស្បែកប្រែជាឆាប់ចាស់ទៅវិញ ជារឿងមិនត្រឹមត្រូវ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
លោកបន្តថា ការលើកឡើងរបស់ចាស់ៗទាំងនោះគ្មានឯកសារណាបញ្ជាក់ទេ ស្បែកខ្លួន ជាពិសេសស្បែកមុខត្រូវការការសម្អាតជាប្រចាំ ព្រោះបើមិនដូច្នេះទេស្បែកមុខមានជាតិពុល ធូលីដី ក្អែល ជាតិកង្វក់ដែលទឹកទទេមិនអាចចូលទៅសម្អាតក្នុងកោសិកាស្បែកខាងក្នុង ប្រែជាបណ្ដាលឲ្យមុខឡើងស្ងួត ស្រអាប់ រោល អាចម៍រុយ និងជាំទៅវិញទេ។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខរូបនោះបន្ថែមទៀតថា ពេទ្យតម្រូវឲ្យយើងដុះលាងសម្អាតមុខមាត់ ខ្លួនប្រាណជាប្រចាំ ដើម្បីអនាម័យ និងមានអារម្មណ៍ល្អ តាំងពីពេលណាក៏បាន ប្រសិនបើមានកម្លាំងក្រោក។ តែបើមិនបានសម្អាតវិញ ផ្ទៃមុខអាចស្ងួត គ្រើម គ្មានសំណើម នាំឲ្យមានបញ្ហាឡើងខ្លាញ់ មុន ឬជាំទៅវិញ។
គួរអាន៖
- ហេតុអ្វីស្រ្តីមានផ្ទៃពោះ ចេះតែយល់សប្ដិឃើញរឿងមិនល្អច្រើន?
- គេងមិនលក់ពេលពពោះ ឧស្សាហ៍កើតមានណាស់ ត្រូវចេះវិធីដោះស្រាយទាំងនេះ
- គេងអត់លក់ពេលពពោះ ប្រើថ្នាំងងុយគេង ប៉ះពាល់អត់?
- ម៉េចបានស្រីៗមានផ្ទៃពោះ ពេលខ្លះគេងៗ បាត់ដង្ហើម?
- មានផ្ទៃពោះ គេងបែបណាទើបស្រួល មិនប៉ះពាល់គភ៌?
លើសពីនេះទៅទៀតអ្នកដែលចង់ផ្ដល់ជាតិសំណើមដល់ស្បែកមុខ ដោយផលិតផលផ្សេងៗទៀត ដែលមានគុណភាពល្អ មានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធត្រឹមត្រូវ។
ចំណុចសំខាន់
[embed-health-tool-ovulation]