អ្នកម៉ាក់មួយចំនួន អាចសង្កេតឃើញដុំពកនៅក្នុងសុដន់ម្ខាង ឬទាំងសងខាង អំឡុងពេលបំបៅដោះកូន។ ជាក់ស្ដែង មានកត្តាជាច្រើនដែលនាំឲ្យកើតមានដុំពកទាំងនេះ ហើយការព្យាបាលក៏អាស្រ័យលើមូលហេតុបង្កផងដែរ។ ជួនកាល ដុំពកអាចបាត់ទៅវិញដោយខ្លួនឯង ឬដោយមានការថែទាំផ្ទាល់ខ្លួន។ ប៉ុន្តែ ក្នុងករណីខ្លះទៀត ម៉ាក់ៗចាំបាច់ត្រូវទៅជួបជាមួយនឹងគ្រូពេទ្យផ្ទាល់។
មូលហេតុបង្កនៃដុំពក អំឡុងពេលបំបៅដោះកូន
១. ស្ទះថង់ទឹកដោះ
បញ្ហាដុំពកដោយសារតែស្ទះថង់ទឹកដោះ កើតឡើងជាទូទៅ អំឡុងពេលបំបៅដោះ។ ម៉ាក់ៗអាចស្ទះថង់ទឹកដោះ ដោយគ្មានមូលហេតុ ឬដោយសារកត្តាមួយចំនួន រួមមាន៖
- កូនជញ្ជក់ទឹកដោះមិនអស់ ទើបធ្វើឲ្យហៀរទឹកដោះ
- សំលៀកបំពាក់នៅបរិវេណសុដន់រឹបតឹងពេក
រោគសញ្ញានៃការស្ទះថង់ទឹកដោះមានដូចជា ដុំពកបង្កឲ្យឈឺចាប់ និងមានទំហំប៉ុនគ្រាប់សណ្ដែក ឬផ្លែប៉េស្ត ព្រមទាំងពងសៗនៅលើចុងសុដន់។
២. ស្ទះទឹកដោះ
ការស្ទះទឹកដោះ កើតឡើងនៅពេលដែលកូនមិនបៅញឹកញាប់ ហើយទឹកដោះនៅស្ទះក្នុងសុដន់ម៉ាក់ៗ ក្នុងករណីនេះ ម៉ាក់អាចសង្កេតឃើញដុំពកកើតមាននៅជុំវិញក្លៀក និងមានរោគសញ្ញាដូចជា សុដន់មានការឈឺចាប់ រឹង និងតឹងណែន ឬចុងសុដន់លឹបចូលក្នុង ព្រមទាំងមានអាការៈគ្រុនក្ដៅតិចតួច។
[embed-health-tool-due-date]
៣. រលាកសុដន់
ជាមួយគ្នានេះដែរ ការរលាកសុដន់កើតឡើងមកពីការបង្ករោគ ស្ទះថង់ទឹកដោះ ឬអាលែកហ្ស៊ី។ រោគសញ្ញារួមមាន ដុំពកនៅលើសុដន់ ហើម ឬឈឺសុដន់ ក្រហាយនៅពេលបំបៅដោះកូន គ្រុនរងា និងឈឺក្បាល។
៤. អាប់សែ
អាប់សែ ជាដុំពកដែលហើម ឈឺចាប់ និងវិវត្តនៅពេលដែលយើងមិនបានព្យាបាលការរលាកសុដន់ ឬការស្ទះទឹកដោះភ្លាមៗ ឬព្យាបាលមិនត្រឹមត្រូវ។ ប្រសិនបើម៉ាក់ៗកើតមានអាការៈអាប់សែសុដន់ នោះសុដន់អាចមានខ្ទុះ ស្នាមក្រហម និងមានកម្ដៅត្រង់បរិវេណនោះ។ ពិតណាស់ អាប់សែចាំបាច់ត្រូវធ្វើការព្យាបាលភ្លាមៗ ដោយការធ្វើរោគវិនិច្ឆ័យ និងវះយកអាប់សែនោះចេញ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
៥. គីស
Galactoceleជាដុំគីសដែលផ្ទុកទៅដោយទឹកដោះ និងមិនមានអាការៈឈឺចាប់នៅពេលដែលយើងប៉ះឡើយ។ ដុំគីសប្រភេទនេះ នឹងបាត់ទៅវិញដោយខ្លួនឯង នៅពេលដែលម៉ាក់ៗឈប់បំបៅដោះកូន។
៦. មហារីកសុដន់
ជាទូទៅ មហារីកសុដន់កម្រកើតឡើង នៅអំឡុងពេលបំបៅដោះណាស់។ យ៉ាងណាមិញ ប្រសិនបើម៉ាក់សង្កេតឃើញដុំពកនៅក្នុងសុដន់ ហើយមានរោគសញ្ញាមួយ ឬច្រើនក្នុងចំណោមរោគសញ្ញាទាំងនេះ គួរពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញភ្លាមៗ៖
- ហូរសារធាតុរាវពីសុដន់ (ក្រៅពីទឹកដោះ)
- ឈឺសុដន់ និងមិនបាត់ទៅវិញដោយខ្លួនឯង
- ស្នាមក្រហមនៅចុងសុដន់ ឬស្បែកត្រង់បរិវេណសុដន់
- រលាកស្បែក
- សុដន់ហើម ទោះមិនមានដុំពកក៏ដោយ។
វិធីសាស្ត្រដោះស្រាយដុំពកក្នុងសុដន់ដោយខ្លួនឯង
បើម៉ាក់ៗសង្ស័យថា ដុំពកបង្កឡើងដោយការស្ទះថង់ទឹកដោះ ម៉ាក់នៅតែអាចបន្តបំបៅដោះកូនដូចធម្មតា និងព្យាយាមផ្លាស់ប្ដូរទីតាំងក្នុងការបំបៅដោះ។ ក្នុងករណីដែលកូនមិនព្រមជញ្ជក់សុដន់ដែលឈឺ យើងអាចប្រើដៃសង្កត់ឲ្យចេញទឹកដោះ ឬបូមទឹកដោះ ដើម្បីជៀសវាងការស្ទះបន្ថែមទៀត។
រូបមន្តព្យាបាលដោយខ្លួនឯង
- ស្អំកំណាត់ក្ដៅឧណ្ហៗនៅត្រង់កន្លែងឈឺចាប់
- ងូតទឹកក្ដៅឧណ្ហៗ ពីរបីដងក្នុងមួយថ្ងៃ
- ម៉ាស្សាសុដន់ថ្នមៗ ដើម្បីបញ្ចៀសការកកស្ទះ នៅមុន និងចន្លោះពេលបំបៅដោះ
- ស្អំទឹកកកនៅបរិវេណដែលឈឺចាប់ ក្រោយបំបៅដោះរួច
- ស្លៀកសំលៀកបំពាក់រលុងៗ ដែលមិនប៉ះពាល់ដល់សុដន់ ឬចុងសុដន់។