សុខភាពម្ដាយ

សុខភាព​ម្ដាយ​ - ម៉ាក់ៗ​ជា​អ្នក​រ៉ាប់រង​ទាំង​ស្រុង​ក្នុង​ការ​ផ្ដល់​កំណើត​កូនរយពេល ៩ខែ ១០ថ្ងៃ ហើយ​ជួប​បញ្ហា​សុខភាព​ជា​ច្រើន។ ឆ្លង​ផុត​ថ្ងៃ​គ្រោះ​ថ្នាក់​បំផុត ក្នុង​ការ​ផ្ដល់​កំណើត​ដល់​កូន​ជា​ទីស្រលាញ់​ហើយ ជា​ពេល​ដែល​ម៉ាក់ៗ​ខ្លួន​ឯង តាមដាន​ពី​បញ្ហា​សុខភាព​នានា និង​ដំណោះស្រាយ ដើម្បី​ត្រឡប់​ទៅ​រក​រាងកាយ និង​សុខភាព​ល្អ​ប្រក្រតី​ដូច​មុន​ពពោះ​វិញ។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សុខភាពម្ដាយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ក្រោយសម្រាលរួច ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើមដែលបណ្តាលឱ្យម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល? ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ១. ភាពសោកសៅក្រោយសម្រាល ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។ ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖ សោកសៅ យំដោយគ្មានហេតុផលជាក់លាក់ ធុញថប់ ឆាប់ខឹង បាត់បង់ចំណង់អាហារ ពិបាកគេង ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ [embed-health-tool-vaccination-tool] ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច តែពេលខ្លះ […]

ស្វែងរក សុខភាពម្ដាយ

ការថែទាំខ្លួនក្រោយសម្រាល

បំបៅដោះកូននាំឲ្យសុដន់លែងស្អាតដូចមុន? (វីដេអូ)

ម៉ាក់ៗ​សម័យ​នេះ តែង​ខ្វាយខ្វល់​ច្រើន ក្រោយ​ពេល​សម្រាល​បេប៊ី​រួច ពិសេសស្រីៗស្ថិតនៅ​​វ័យ​ក្មេង​ អាច​នឹង​បារម្ភ​ ដូច​ជា​រឿង​ត្រូវមើល​ថែ​កូន បំបៅ​ដោះកូន ខ្លាចនេះ ខ្លាចនោះ ខ្លាចដោះលែង​តឹង​ណែន ស្អាត​ដូច​មុន។ ហេតុផល​នេះហើយ ទើបស្រីៗ​ខ្លះ ​គេច​វេស​ពី​ការ​បំបៅដោះកូន​ដោយ​ទឹក​ដោះ នាំ​ឲ្យបេប៊ី​បាត់​បង់​ឱ​កាស​ទទួល​អាហារូបត្ថម្ភ​ដ៏​សំខាន់​បំផុត​ពី​ទឹក​ដោះ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ល​ម្អិត​ពី​ទំនាក់​ទំងបំ​បៅ​កូន និង​បម្រែ​បម្រួល​សុដន់ ​ឲ្យ​ស្រីៗ​បាន​ដឹង។ អត្ថបទពាក់ព័ន្ធ៖ តិចនិកជួយម៉ាក់ៗទើបមានកូនដំបូង ចេះបំបៅដោះបានយ៉ាងងាយ មានទឹកដោះហើយ តែម៉ាក់ៗមិនព្រមឲ្យកូនបៅ សុដន់អាចជួបបញ្ហាធ្ងន់ធ្ងរ កំពូលគុណប្រយោជន៍ពីការបំបៅកូនដោយទឹកដោះ ម៉ាក់ៗភាគតិចបានដឹង តិចនិកបំបៅដោះកូននៅទីសាធារណៈ ម៉ាក់ៗថ្មីថ្មោងគួរស្វែងយល់! ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំថ្នាំ Gluta ឲ្យស្បែកសបានអត់? សំខាន់​ណាស់! ស្រីៗពពោះ ​និង​បំបៅដោះកូន​គួរដឹង តើម៉ាក់ៗគួរឲ្យកូនបៅដោះ រហូតដល់អាយុប៉ុន្មានចាំផ្ដាច់? ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ ស្តាប់ហេតុផលនេះ ម៉ាក់ៗនឹងដឹងថា ហេតុអីកូនចេះដើរហើយ យើងគួរបន្តបំបៅដោះទៀត?


ការថែទាំខ្លួនក្រោយសម្រាល

អត្ថប្រយោជន៍ហ្គេនរឹតក្បាលពោះ សម្រាប់ម៉ាក់ៗសម្រាលកូនរួច​ (វីដេអូ)

ម៉ាក់​ៗ​សម័យ​ឥឡូវ​ក្រោយ​សម្រាល​កូន​រួច​ពិតជា​ចង់​បាន​ក្បាល​ពោះ​រាបស្មើ​ដូច​កាលពី​មុន​ខ្លាំង​ណាស់ ប៉ុន្តែ​មាន​ឧបសគ្គ​ជាច្រើន​រារាំង​ក្ដី​ស្រមៃ​ដ៏​ធំ​មួយ​នោះ។ ក្នុង​នោះ​មាន​ដូចជា​ត្រូវ​ញ៉ាំ​ច្រើន គ្មាន​ពេល​ហាត់ប្រាណ និងរឿង​មួយ​ចំនួន​ទៀត។ បច្ចេកទេស​កាន់តែ​ទំនើប​អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​ត្រលប់​មក​មាន​ចង្កេះ​សិចស៊ី​ឡើងវិញ ដោយ​ការ​ប្រើ​ខោ​ហ្គេន។ នេះ​បើ​តាម​សម្ដី កញ្ញា លីន ប៉ុល្លីកា អ្នក​លក់​ដូរ​សម្លៀកបំពាក់​នៅ​ផ្សារ​ធំ​ថ្មី។​ តើហ្គេនរឹតក្បាលពោះជួយអ្វីបានខ្លះដល់ស្ដ្រីសម្រាលកូនរួច? អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗ​ក្រោយសម្រាល ក្បាលពោះនៅធំ សាកតិចនិកបិទបាំងទាំងនេះ ស្រីៗសម្រាលកូនរួច ចង់ប្រើហ្គេនមានប្រសិទ្ធភាព គួរដឹងរឿងទាំងនេះ ចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ (វីដេអូ) កើត​អាអូន​រួច ម៉ាក់​ៗមាន​ទម្លាប់​បែប​នេះ​ទើប​គីឡូ​មិន​ស្រក​សោះ មាន​តែ​ឡើង​ថែម ទើបកើតកូនហើយ មិនចង់ឃើញស្នាមសង្វារ មានអីពិបាក ម៉ាក់ៗចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ ៥ក្បាច់នេះ ជួយស្រីៗ បំបាត់បញ្ហាក្បាលពោះផេនដា ម៉ាក់ៗ​ក្រោយសម្រាល ក្បាលពោះនៅធំ សាកតិចនិកបិទបាំងទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំខ្លួនក្រោយសម្រាល

សម្រាលកូនរួច ​ម៉ាក់ៗគួរមានទម្ងន់ប៉ុនណា ទើបល្អ? (វីដេអូ)

ស្ត្រី​មួយ​ចំនួន​ពេល​មិន​ទាន់​មាន​កូន រូបរាង​ប្រាកដ​ជា​ស្អាត និង​ទាក់ទាញ​ តែ​ក្រោយ​មាន​កូន​អ្វី​ៗ​ក៏​ផ្លាស់ប្ដូរ។ ព្រោះ​បែប​នេះ​ហើយ​បាន​ជា​ម៉ាក់​ៗ​មួយ​ភាគ​ធំ​ដែល​មាន​រាង​មិន​ដូច​ដើម តែ​ពួកគាត់​ចង់​បាន​រាង​ត្រឹម​ស្លៀកពាក់​បាន​សមរម្យ មិន​អាក្រក់​មើល​ពេក។ ដូចនេះ​តើ​កម្ពស់ និង​ទម្ងន់​បែប​ណា​សម​ល្មម​បាន? អត្ថបទពាក់ព័ន្ធ៖ សម្រាលកូន (វះកាត់) អង្កាល់​​យក​កូន​មួយ​ទៀត​ល្អ? គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង? សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ? បែប​នេះ​សោះបានជា​​ពេទ្យ​ហាមស្រីៗសម្រាល​កូន​រួច មិន​ឲ្យ​ផឹក​ថ្នាំ​ខ្មែរ ២ យ៉ាងម៉ាក់ៗសម្រាលកូនរួចនឹងជួបប្រទះ បើមិនធ្វើអ្វីសោះ សម្រាលកូនរួច ម៉ាក់ៗនាំគ្នាគិតច្រើនពីរឿងទាំងនេះ សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន? ចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ (វីដេអូ) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំខ្លួនក្រោយសម្រាល

ក្រៅពីស្រោមអនាម័យ លេបថ្នាំ ចាក់ថ្នាំ ដាក់កង ប្រើវិធីពន្យារកំណើតមួយនេះងាយស្រួលជាង (វីដេអូ)

មធ្យោបាយ​ពន្យារ​កំណើត​បែប​វិទ្យាសាស្ត្រ​ដែល​ស្រី​ៗ​ភាគច្រើន​ដឹងមាន​ដូចជាស្រោម​អនាម័យ ​ថ្នាំ​លេប ថ្នាំ​ចាក់ កងដាក់​ក្រោមស្បែក កង​ដាក់​ក្នុង​ស្បូន ហើយ​បើ​និយាយ​ពី​វិធី​ពន្យារ​កំណើត​តាម​បែប​ធម្មជាតិ​វិញ មាន​ដូចជា ការ​ចាក់​ទឹក​ក្រៅ​ពាង ឬ​តាម​វដ្ដ​រដូវ​របស់​ស្ត្រី។ តែ​ក្រៅ​ពី​មធ្យោបាយ​ទាំងនោះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​ឲ្យ​ដឹង​ថា កៅអៀក​ពន្យារកំណើត ក៏​ជា​មធ្យោបាយ​ល្អ​ដែរ។ ចុះកៅអៀក​ពន្យារកំណើតនេះ អាចមានផលប៉ះពាល់អ្វីដែរអត់? អត្ថបទពាក់ព័ន្ធ: វិធីពន្យារកំណើត មាន​អី​ខ្លះ ហើយ​មួយណា​ពេញ​និយម​ជាង​គេ? មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន មក​​ដឹង​​ពី​ប្រសិទ្ធភាព​តាម​ប្រភេទ​​​នីមួយៗ កំហុស​បច្ចេកទេស​កើតឡើងញឹកញាប់ ពេល​​ប្រើស្រោម​បើក​ឆាក​ប្រយុទ្ធ កំហុស​បច្ចេកទេស​ប្រុសៗ​តែង​បង្ក​ពេល​ពាក់​ស្រោម ចុងក្រោយ​​នាំ​គ្នា​ទឹក​ភ្នែក តិចនិកដោះស្រាយលេសប្រុសៗអត់ចង់ពាក់ស្រោម ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត អាច​នឹង​ជួប​ប្រទះ​រឿងទាំង ៨ នេះ បើមានថ្នាំ​ពន្យារ​កំណើត ប្រុសៗ​ព្រម​លេបអត់? ថ្នាំពន្យារ​កំណើត អាចកាត់បន្ថយហានិភ័យ​មហារីក ពន្យារ​​កំណើតតាមធម្មជាតិ ​មានតែ២នេះទេ ឯ​ភាគរយ​បរាជ័យ​ខ្ពស់ មាន​តែ​២វិធី​​នេះ​ប៉ុណ្ណោះ ​​ការពារ​​មិន​ឲ្យ​មាន​ផ្ទៃពោះ​​អស់​១​ជីវិត


ក្រោយសម្រាល

ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?

ក្រោយ​សម្រាល​កូន​រួច មាន​ម៉ាក់​ៗ​ជាច្រើន​ជួប​បញ្ហា​រដូវ​ប្រែប្រួល ខុស​ពី​កាល​មិន​ទាន់​មាន​កូន។ មកពី​មូលហេតុ​អ្វី​បានរដូវមិនទៀងក្រោយសម្រាល? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា នោះ​ក៏​ព្រោះតែ​អ័រម៉ូន​យើង​ប្រែប្រួល ទើប​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​បែប​នោះ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ រូប​នេះ​ក៏​បន្ត​ទៀត​ថា ក្រោយ​សម្រាល​រួច ដោយសារ​តែ​អ័រម៉ូន​ប្រែប្រួល​ស្ទើរតែ​ទាំងស្រុងដូចជាពពួកអ័រម៉ូនអឺសស្រ្តូហ្សែន និងប្រូហ្សេស្តេរ៉ូន ទើបធ្វើឲ្យ​រដូវ​ក៏​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ។ វេជ្ជបណ្ឌិត​ក៏​បញ្ជាក់​ទៀត​ថា ក្រោយ​សម្រាល​ការ​មក​រដូវ ប្រៀប​ដូច​ចាប់ផ្ដើម​ថ្មី​ទាំងស្រុង។ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ការ​ប្រែប្រួល​ក្រោយ​ពី​សម្រាល​កូនរួច មាន​អាការៈ​ដូចជា៖ ឈឺចាប់​បែប​អួល​ៗ ខ្លះ​ឈឺ​តិច​ៗ ហើយ​ខ្លះ​ទៀត​អាច​ឈឺ​ខ្លាំង​សឹង​តែ​ទ្រាំ​មិន​បាន​ក៏​មាន ខណៈ​ពី​មុន​មិន​ធ្លាប់​មាន​បញ្ហា​ទាំង​នោះ រដូវ​មក​មិន​ទៀង ម្ដង​លើស ម្ដង​ខ្វះ​ថ្ងៃ ឈាម​រដូវ​មក​ច្រើន ឬ​តិច​ខុស​ពី​មុន​មាន​កូន មាន​កំណក​ឈាម​ដុំ​ៗ មាន​រយៈពេល​យូរ ឬ​ឆាប់។ [embed-health-tool-ovulation] ការ​មក​រដូវ​ឡើង​វិញ ក៏​អាច​បញ្ជាក់​អំពី​ស្ថានភាព​ជា​សះស្បើយ​ និងត្រលប់មករកសភាពដើមនៃ​ស្បូន​ផង​ដែរ ហើយ​អ្នក​អាច​នឹង​មាន​ផ្ទៃពោះ​ម្ដង​ទៀត​គ្រប់​ពេល​ បើរួមភេទ​មិន​បាន​ការពារ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើយើង​យល់​ថា​វា​មាន​អ្វី​ខុស​ប្រក្រតី​ខ្លាំង គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែងរក​មូលហេតុ​ផ្សេង​ទៀត​ដូចជា​ឈាម​ពណ៌​ក្រមៅ​ខ្លាំង ការ​ឈឺចាប់​ខ្លាំង មាន​កំណក​ឈាម​ធំ​ៗ ឬ​រដូវ​មក​លើស ១ សប្ដាហ៍។ វេជ្ជបណ្ឌិត​ក៏​បន្ថែម​ទៀត​ថា ពេល​ជួប​បញ្ហា​ទាំង​នេះ​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ព្រោះ​បើ​បណ្ដែតបណ្ដោយ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព។ គួរអាន៖ ក្រោយសម្រាលកូនរួច ក្រៅពីបំប៉នអាហារ ម៉ាក់ៗកុំភ្លេចរឿងសំខាន់មួយនេះ សម្រាលកូនរួច […]


ការថែទាំខ្លួនក្រោយសម្រាល

ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក

ក្រោយ​សម្រាល​កូន​ហើយ​ម៉ាក់​ៗ​ជាច្រើន​បាន​លើក​សំណួរ​មក​កាន់ Helloគ្រូពេទ្យ ថា តើ​ពេល​ណា​ទើប​អាច​រួម​ដំណេក​ជាមួយ​ស្វាមី​បាន​វិញ? ចម្លើយលោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បក​ស្រាយ​ថា យ៉ាងហោចណាស់​ក ៦ សប្ដាហ៍​ក្រោយ​សម្រាល​កូនដែរ ទើប​យើង​អាច​នៅ​ជាមួយ​គ្នា​​វិញ​បាន។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​ សែនសុខ បាន​បន្ត​ទៀត​ថា ត្បិត ១ ខែ​កន្លះ​ក្រោយ​សម្រាល​យើង​អាច​រួម​ដំណេក​បាន​វិញ​ក៏​ដោយ ក៏​ប៉ុន្តែ​ម៉ាក់​ៗ​ត្រូវ​ប្រាកដចិត្ត​ថា​គ្មាន​បញ្ហា​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ។ – ធ្លាក់​ឈាម​មិន​ទាន់​អស់ – សុខភាព​ផ្លូវ​កាយ​មិន​ទាន់​រឹងមាំ​វិញ – ឈឺចាប់​មុខ​របួស (សម្រាលដោយវះកាត់​) – មាន​បញ្ហា​ផ្លូវ​ចិត្ត – ឈឺ​ក្បាល​វិល​មុខ – គ្មាន​កម្លាំង​កំហែង – ឈឺចាប់​ក្នុង​ស្បូន – មិនទាន់​ជ្រើស​វិធី​ពន្យារ​កំណើត។ [embed-health-tool-child-growth-chart] លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ការ​រួម​ដំណេក​ក្រោយ​សម្រាលកូន បើ​ម៉ាក់​ៗ​មាន​ស្ថានភាព​សុខភាព​មិន​ទាន់​ប្រក្រតី អាច​នាំ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​បើ​មាន​បញ្ហា​ដូច​ក្នុង​ករណី​ខាង​លើ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! មួយ​វិញ​ទៀត ដៃគូ​ក៏​គួរតែ​ជួយ​សម្រាល​ការងារ​មើល​ថែ​ទាំ​កូន និង​ការងារ​ផ្ទះ​មួយ​ចំនួន ដើម្បី​ឲ្យ​ម៉ាក់​ៗ​មាន​ពេល​វេលា​បាន​សម្រាក​គ្រប់គ្រាន់ ទើប​អារម្មណ៍​ស្រស់​ស្រាយ និង​មាន​កម្លាំង​កំហែង​ឡើង​វិញ។ អត្ថបទពាក់ព័ន្ធ៖ លម្អិតពីរឿងទាស់ដំណេក ក្រោយសម្រាលកូន សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ? មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់? ក្រោយវះកាត់សម្រាល បើវិលមុខ គួរតែទៅជួបពេទ្យ ឈឺពោះសម្រាលកូនដំបូង និងឈឺពោះកូនទី២ ប្លែកគ្នាម៉េចខ្លះ? […]


ក្រោយសម្រាល

ក្រោយសម្រាលកូនរួច ម៉ាក់ៗគួរ និងមិនគួរញ៉ាំអាហារបែបណាខ្លះ?

របប​អាហារ​សម្រាប់​ម៉ាក់ៗ​សម្រាល​កូន​រួច ​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ជាង​របប​អាហារ​មនុស្ស​ធម្មតា​។ ​អ្នកគ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​​នៅ​​មន្ទីរពេទ្យ​បង្អែក ស្រុក​ខ្សាច់​កណ្តាល បាន​​ឲ្យ​ដឹង​​ថា ពីប្រភេទ​អាហារ​ស្រីៗកូនខ្ចី​គួរ​ញ៉ាំ និងមិន​គួរ​ញ៉ាំ។ ១. អាហារមិនគួរញ៉ាំ – អាហារ​ហឹរ៖ ម៉ាក់​ៗ​មិន​គួរ​ញ៉ាំ​អាហារ​ហឹរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន នៅ​ពេល​កូន​បៅ​ទឹក​ដោះ។ ណា​មួយ​អាហារ​បែប​នោះ អាច​ប៉ះពាល់​ដល់​ក្រពះ-ពោះវៀននិងអាចធ្វើឲ្យកូនរាករូស ទៀត​ផង។ – អាហារ​មាន​ជាតិ​ខ្លាញ់៖ អាហារ​មាន​ជាតិ​ខ្លាញ់ គួរតែ​ចៀសវាង​សិន ព្រោះ​វា​មិន​ល្អ​ចំពោះ​ក្រពះ និង​ពោះវៀន​ឡើយ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! – អាហារក្រៀមក្រោះ៖ ត្រី-សាច់​ប្រឡាក់ ហើយ​យក​ទៅ​អាំង ឬ​ចៀន គ្មាន​បន្លែ គ្មាន​ទឹកនោះ ស្រ្តី​បំបៅ​ដោះ​កូន​គួរ​តែ​ចៀស​វាង​ដែរ ព្រោះ​វា​មិន​មាន​ជីវជាតិ​សម្រាប់​ទ្រទ្រង់​រាង​កាយយើង និង​ធ្វើ​ឲ្យ​សម្បូរ​ទឹកដោះ​ឡើយ។​ – អាហារ​ផ្អាប់៖ញ៉ាំ​អាហារ​ផ្អាប់ អាច​នាំឲ្យ​ម៉ាក់​ៗ​រាករូស ពុល ក្អួត​ចង្អោរ​ ប៉ះពាល់ក្រពះធ្វើឲ្យឈឺនិងចុក បាន ហើយ​កត្តា​នេះ​មិន​ត្រឹម​តែ​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ កូន​​ក៏​អាច​រាក​បាន​ដូច​គ្នា។ ២. អាហារគួរញ៉ាំ – អាហារ​មាន​ជាតិ​ទឹក៖ អាហារ​ដែល​ល្អ​សម្រាប់​ស្ត្រី​សម្រាល​កូន​រួច ត្រូវតែ​ជា​ពពួក​អាហារ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ដូចជាសម្ល ឬស៊ុប ដែល​មាន​ទាំង​ត្រី សាច់ ស៊ុត និង​បន្លែ​លាយបញ្ចូល​គ្នា ដើម្បី​បង្កើនដល់​ការ​ផលិត​ទឹកដោះ។ [embed-health-tool-due-date] – ទឹក៖ […]


ការថែទាំខ្លួនក្រោយសម្រាល

ក្រោយសម្រាលកូនចេញពីពេទ្យ ម៉ាក់ៗចង់ចាក់ថ្នាំឲ្យសាច់ស្អាតបានអត់?

មាន​ម៉ាក់​ៗ​ដែល​សម្រាល​កូន​រួច​ជាច្រើន ក្រោយ​ចេញ​ពី​ពេទ្យ​ពេល​ទៅ​ដល់​ផ្ទះ​បាន​ហៅ​ពេទ្យ​ដទៃ​ទៀត​មក​ចាក់​ថ្នាំ ដោយ​យល់​ឃើញ​ថា​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត សរសៃសសូង​ឆាប់​រឹងមាំ។ តែ​​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា​មិន​បាច់ចាក់​ក៏​បាន​ដែរ។ វេជ្ជបណ្ឌិត បន្ត​ទៀត​ថា​រឿង​ចាក់​ថ្នាំ​បន្ទាប់​ពី​ចេញ​ពី​ពេទ្យ​មិន​មែន​ជា​រឿង​ចាំបាច់​​នោះ​ទេ ព្រោះ​វា​មិន​អាច​ជួយ​អ្វី​បាន​ច្រើន ឬ​ជួយ​ឲ្យ​សាច់​ស្អាតឡើយ។ លោក​ក៏​​ឲ្យ​ដឹង​ទៀត​ថា ថ្នាំ​គ្រាប់​ជាតិ​ដែកដែល​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​លេបគឺគ្រប់គ្រាន់​ហើយ។ ក្រៅ​ពី​ថ្នាំ​គ្រាប់​ជាតិ​ដែក​បំបាត់​ភាព​ស្លេកស្លាំង ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​ថា របប​អាហារ​សម្បូរ​ជីវជាតិ បូក​រួម​ការ​សម្រាក​គ្រប់គ្រាន់​នឹង​ជួយ​ឲ្យ​ម៉ាក់​ៗ​ស្រស់​ថ្លា​ដោយ​ខ្លួនឯង។ ប៉ុន្តែ​បើ​ម៉ាក់ៗ​ណា​នៅតែចង់​ចាក់ថ្នាំ ក៏​មិន​អី​ដែរ គ្រាន់តែ​ត្រូវ​ដឹង​ពី​ប្រភេទ​ថ្នាំ​នោះ​ថា​វា​ជំនួយអ្វី​ចំពោះ​សុខភាព​ ឬ​អត់ ដើម្បី​ឲ្យ​ច្បាស់​ក្នុង​ចិត្ត​ថា​ក្រោយ​ចាក់គ្មាន​បញ្ហា និង​មិន​ចំណាយ​ប្រាក់​អត់​ប្រយោជន៍។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ថ្នាំ​ដែល​គ្រូពេទ្យ​ដើរ​ចាក់​តាម​ផ្ទះ​នោះ​មិន​អាច​ជួយ​អ្វី​ដល់​យើង​ខ្លាំង​ជាង​ចំណីចំណុក​ឡើយ ព្រោះ​ថា​អាហារ ​ផ្លែឈើ​ទើប​មាន​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ផ្ដល់​ឲ្យ​រាងកាយ​បាន​ល្អ។ មួយ​វិញ​ទៀត ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក៏​ប្រាប់​ឲ្យ​ម៉ាក់​ៗ​សម្អាត​ខ្លួន​ប្រាណ ដោយ​ងូតទឹក​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ឲ្យ​បាន​ជាប្រចាំ ហាត់ប្រាណទើប​មាន​អនាម័យ​ចំពោះ​ខ្លួន និង​កូន។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


ក្រោយសម្រាល

សម្រាលកូនរួច ម៉ាក់ៗនាំគ្នាគិតច្រើនពីរឿងទាំងនេះ

ជាតិ​ជា​ម្ដាយ​គ្រប់​គ្នាតែងតែ​គិត​ពី​កូន​ខ្លាំង​បើ​ទោះ​ជា​ទើប​សម្រាល​មិន​បាន​ប៉ុន្មាន​ខែ​ក៏​ដោយ។ ក្នុង​នោះ​រឿង​ដែល​ត្រូវ​បាន​គិត​ច្រើន​ជាង​គេ គឺ​អនាគត និង​សុខភាព​កូន ថា​តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​មាន​ភាព​ល្អ​ប្រសើរ​ទៅ។ ខាងក្រោម​នេះ​គឺជា​ការ​ចែករំលែក​ពី​ការ​គិត​របស់​ម៉ាក់​ៗ បន្ទាប់ពី​សម្រាល​កូន​រួច​ភ្លាម ឬ​យូរ​ហើយ​ក៏​នៅតែ​គិត។ ១- គិត​ពី​អនាគត​កូន មាន​ម៉ាក់​ៗ​ជាច្រើន​នាំគ្នា​គិត​វែងឆ្ងាយ​ពី​បញ្ហា​អនាគត​ទាំង​កូន​ទើប​សម្រាល​បាន​ប៉ុន្មាន​ថ្ងៃ។ ក្នុង​នោះ​អ្នកនាង ម៉េង ធីតា ទើប​មាន​កូន​ម្នាក់​អាយុ​បាន​ជាង ៦ ខែ​តែងតែ​ដេក​មិន​សូវ​បាន​គ្រប់គ្រាន់ ព្រោះ​ត្រូវ​គិត​ថា ពេល​កូន​ចូល​រៀន​គួរ​ចូល​សាលា​ណា​ឯកជន ឬ​រដ្ឋ? ឯកជន​តើ​គេ​មើល​ថែ​ដិតដល់​ឬ​ទេ ហើយ​ថ្លៃ​ចំណាយ​អស់​ប៉ុន្មាន​ក្នុង​មួយ​ខែ? បើ​យក​ដាក់​រដ្ឋ តើ​ខ្លាំង​ភាសា​បរទេស​ដូច​កូន​គេ​រៀន​ឯកជន​អត់? ធំឡើង​ឲ្យ​កូន​ធ្វើ​ការងារ​អ្វី​ល្អ? ម៉ាក់​វ័យ​ក្មេង​រូប​នេះ បាន​បន្ត​ទៀត​ថា តាំងពី​កូន​កើត​បាន​ពេល​ណា បញ្ហា​រៀបចំ​អនាគត​ឲ្យ​គេ ជា​មូលហេតុ​ធ្វើឲ្យ​ញ៉ាំ និង​គេង​មិន​សូវ​បាន ព្រោះ​ត្រូវ​ខ្វល់ខ្វាយ​ច្រើន។ អ្នក​រស់នៅ​ខេត្ត​កណ្ដាល​រូប​នេះ​បាន ឲ្យ​ដឹង​ទៀត​ថា ពេល​កូន​មិន​ទាន់​កើត​បែរជា​គិត​មិន​ឃើញ​ពី​ចំណុច​អស់​ទាំងនេះ​សោះ តែ​ក្រោយ​ឮ​សំឡេង​កូន​យំ ទើប​ដឹង​ថា​តួនាទី​ជា​ម្ដាយ មិនមែន​ចិញ្ចឹម​កូន​តែ​ម្យ៉ាង គឺ​រៀបចំ​ផ្លូវ​ដើរ​ដ៏​ល្អ សម្រាប់​កូន។ ២- ពេល​កូន​ឈឺ​មិន​ដឹង​យក​ទៅ​ពេទ្យ​ណា កូន​ក្ដៅ​ខ្លួន​តិចតួច ឬ​ក៏​ខ្លាំង ក្នុង​ចិត្ត​ពិតជា​អន្ទះសា និង​ស្វែងរក​ពេទ្យ​ពូកែ​ៗ ដើម្បី​យក​កូន​ទៅ​ព្យាបាល។ អ្នកនាង សេត ស្រីនាថ បាន​ចែករំលែក​អារម្មណ៍​ច្របូកច្របល់​ពេល​កូន​ឈឺ​ម្ដង​ៗ ថា​ត្រូវ​រត់​ឆ្លេឆ្លា​ពេញ​ផ្ទះ ដើម្បី​ស្វែងរក​មន្ទីរពេទ្យ ឬ​គ្លីនិក​ដែល​មាន​គ្រូពេទ្យ​ធ្លាប់​ព្យាបាល​ក្មេង​ជាច្រើន​បាន​ជា​សះស្បើយ និង​មិន​ធ្លាប់​មាន​ព័ត៌មាន​អកុសល​ណា​មួយ។ ម៉ាក់​កូន ៣ រូប​នេះ បាន​ឲ្យ​ដឹង​ថា […]


ក្រោយសម្រាល

ហេតុអ្វីចាស់ៗឲ្យម៉ាក់ៗសម្រាលកូនរួចថ្នមខ្លួន? ចុះពេទ្យវិញថាម៉េចដែរ?

ស្ត្រី​សម្រាល​កូន​រួច ចាស់​ៗ​តែងតែ​តម្រូវ​ឲ្យ​ថ្នម​ខ្លួន​មិន​ឲ្យ​ធ្វើ​អ្វី​ទាល់តែ​សោះ សូម្បី​តែ​បាយ​ទឹក​ក៏​មាន​អ្នក​ចាំ​លើក​យក​ទៅ​ឲ្យ​ដល់​កន្លែង​ដែរ។ ការ​ថ្នម​ខ្លួន​បែប​នេះ ចាស់​ៗ​មាន​ជំនឿ​ថា​មិន​នាំ​ឲ្យ​ទាស់ ចុក​រួយ ស្ពឹក​ស្រពន់ ឬ​ពេល​ចាស់​ទៅ​ឈឺ​នេះ​ឈឺ​នោះ​មិន​ឈប់។ ចំណែក​គ្រូពេទ្យ​វិញ​មិន​បាន​យល់ស្រប​ចំពោះ​គំនិត​នេះ​ឡើយ ព្រោះ​ការ​ដែល​ស្ត្រី​ថ្នម​ខ្លួន​មិន​ធ្វើ​អ្វី​សោះ វា​ពិបាក​ដល់​ខ្លួនឯង​ទៅ​វិញ​ទេ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ការ​ដែល​ត្រូវ​ថ្នម​ខ្លួន​ខ្លាំង​មិន​ធ្វើ​ចលនា ឬ​លើក​អ្វី​សោះ ឈាម​ធ្លាក់​មិន​អស់ ឬ​រយៈ​ពេល​យូរ​ទើប​ធ្លាក់​អស់។ នៅ​ពេល​ឈាម​ធ្លាក់​មិន​អស់​នាំឲ្យ​បង្ក​រោគ ធុំ​ក្លិន និង​តឹង​ស្បូន និង​ឈឺចុក​ក្នុង​ពោះ។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា ស្ត្រី​សម្រាល​កូន​រួច​គួរ​ធ្វើ​ចលនា ឬ​ការងារ​ផ្ទះ​ណា​ដែល​អាច​ធ្វើ​ទៅ​បាន​តាម​កម្លាំង​របស់​យើង។ ពោល​បើ​មិន​សូវ​មាន​កម្លាំង កុំ​ធ្វើ​អ្វី​ខ្លាំង​លើស​អ្វី​ដែល​ខ្លួន​មាន ព្រោះ​អាច​នាំ​ឲ្យ​បាក់​កម្លាំង និង​ខ្សោយ​ទៅ​វិញ​ទេ។ បញ្ហា​មួយ​ទៀត ការ​លើក​របស់ និង​ធ្វើ​ចលនា​មួយ​ចំនួន​ក្នុង​កិច្ចការ​ផ្ទះ​មិន​បាន​បណ្ដាល​ឲ្យ​ឈឺ​ចុកចាប់​ស្បូន​ឡើយ តែ​អាច​មាន​បញ្ហា​ជាច្រើន​ទៀត​ទើប​បណ្ដាល​ឲ្យ​ស្បូន​ឈឺ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន? ជាចុងក្រោយ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ស្ត្រី​សម្រាល​កូន​រួច គួរ​ធ្វើ​លំហាត់​ប្រាណ​ខ្លះ​ៗ ដើម្បី​ឲ្យ​ឈាម​ធ្លាក់​អស់ និង​ឈាម​រត់​ស្រួល អារម្មណ៍​ស្រស់​ថ្លា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស