១- ពិនិត្យទឹកនោមឃើញមានគំនូសក្រហមពីរឆ្នូត តែទៅពិនិត្យអេកូបែរជាមិនទាន់ឃើញ។ មូលហេតុនេះមកពីកូនមិនទាន់ធ្លាក់ចូលទៅក្នុងស្បូន ព្រោះមកពីទើបបាត់រដូវថ្មីថ្មោង ដែលគភ៌ទើបតែបានប៉ុន្មានសប្ដាហ៍ប៉ុណ្ណា។ ដូចនេះហើយគួរតែទៅពិនិត្យនៅសប្ដាហ៍ក្រោយៗ ដើម្បីចង់ដឹងថាកូនមិននៅក្រៅស្បូន។
២- គួរតែបញ្ឈប់ការពាក់ស្បែកជើងកែងខ្ពស់ៗ ក៏ព្រោះតែស្ត្រីមានផ្ទៃពោះអាចងងឹតមុខ ដូចនេះបើពាក់ស្បែកជើងខ្ពស់អាចអាចក្រឡាច់ដួល នាំឲ្យមានបញ្ហាចំពោះកូនក្នុងផ្ទៃដូចជាធ្លាក់ឈាម ឬរលូត។ ដើម្បីចៀសវាងបញ្ហាបែបនេះ គួរពាក់ស្បែកជើងរាបស្មើវិញ ទើបមានសុវត្ថិភាពចំពោះខ្លួនឯង និងកូន ហើយក៏គួរចៀសវាងយួរ លើករបស់ធ្ងន់ៗ ឬឡើងឈោងចាប់វត្ថុអ្វីមួយ ព្រោះតែធ្វើឲ្យកូននៅក្នុងផ្ទៃ ប្រឈមនឹងហានិភ័យផ្សេងៗ។