backup og meta

ការសិក្សាមួយ​ថាញ៉ាំបាយច្រើន​ប្រឈមកើតជំងឺទឹកនោមផ្អែម តើញ៉ាំប៉ុន្មាន​ទើបល្មម?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 15, 2020

    ការសិក្សាមួយ​ថាញ៉ាំបាយច្រើន​ប្រឈមកើតជំងឺទឹកនោមផ្អែម តើញ៉ាំប៉ុន្មាន​ទើបល្មម?

    ការ​សិក្សា​មួយ​ទើប​ចេញ​ផ្សាយក្នុង​ខែ​កញ្ញានេះ​​បាន​បង្ហាញ​ថា​អង្ករ​ស​មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម នេះ​មាន​ន័យ​ថា​អ្នក​ញ៉ាំ​បាយ​ច្រើន​ក្នុង​មួយ​ថ្ងៃៗ​​គឺ​មាន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

    ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យ​ McMaster របស់​កាណាដា និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ផ្នែក​សុខ​ភាព​ចំនួន​ពីរ​ផ្សេង​ទៀត​ បាន​សិក្សា​ទៅ​លើ​អ្នក​ចូល​រួម​ចំនួន១៣​ម៉ឺន​នាក់​ ដោយ​អ្នក​ចូល​រួម​មកពី​ប្រ​ទេស​ចិន ឥណ្ឌា និង​ប្រេស៊ីល ក្នុង​រយៈពេល​១០​ឆ្នាំ។

    អត្ថបទពាក់ព័ន្ធ៖

    ការសិក្សា​នេះ​បាន​រកឃើញ​ថា​អ្នក​ញ៉ាំ​បាយ​ (អង្ករស)ច្រើន​ជាង​៤៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ គឺ​ប្រ​ឈម​មុខ​កាន់តែខ្ពស់​​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ អ្នក​ចូល​រូម​ចំនួន​៦ ០០០​នាក់​ ដែល​ពេល​ដំបូង​មិន​មាន​ជំងឺ​ទឹក​នោម​ផ្អែមនោះ បាន​វិវត្តទៅ​ជា​កើតជំងឺ​នេះ ដោយ​សារ​តែ​បរិមាណ​បាយ​ដែល​ពួកគាត់​បាន​ញ៉ាំ។

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​លើកឡើង​ថា​ ជាតិកាបូអ៊ីដ្រាត​នៅ​ក្នុង​អង្ករ​ស​គឺមាន​សន្ទស្សន៍​ជាតិ​ស្ករ​ខ្ពស់​ ដែល​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​របប​អាហារ​កើន​ឡើង​ដែរ។ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ទៀត​ថា​អង្ករស មិន​ត្រឹម​តែ​មានទំនាក់ទំនង​នឹង​ហានិភ័យ​ជំងឺ​ទឺក​នោម​ផ្អែម​ទេ តែ​ក៏ធ្វើ​ឲ្យ​យើង​​ប្រ​ឈម​នឹង​បញ្ហា​ metabolic syndrome (បណ្ដុំនៃកត្តា​ប្រ​ឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​បេះ​ដូង) រួម​មាន​ដូច​ជា​ការកើន​ឡើង triglyceride​(ខ្លាញ់អាក្រក់​ក្នុង​សរសៃឈាម) និង​ការ​ធ្លាក់​ចុះ​នៃ​ខ្លាញ់​ល្អ។

    បើ​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវយើង​គួរ​ញ៉ាំ​បាយ​ក្នុង​បរិមាណ​សម​ល្មម និង​ជាមួយ​បន្លែ ឬ​សាឡាដ​​ឲ្យ​បាន​ច្រើន​ដែរ ដើម្បី​បំពេញ​ជាតិ​សសៃរ និង​ប្រូតេអ៊ីន​ដែល​រាង​កាយ​ត្រូវ​ការ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Sep 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម