គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ។ ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន និងចេញឲ្យឆ្ងាយពីអាហារបង្កទុក្ខទោសផ្ដល់ផលមិនល្អដល់សុខភាពរាងកាយ

ចំណេះដឹងទូទៅ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ប្រយ័ត្ន! អ្នកញ៉ាំទឹកតែច្រើនជ្រុល អាចប្រឈមនឹងផលប៉ះពាល់ទាំង ៥ នេះ

តែ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​ពេញនិយម​ខ្លាំង​នៅ​ទូទាំង​ពិភព​លោក​ ហើយ​ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​​ដល់​រាងកាយ​ថែម​ទៀត​ផង។ អត្ថប្រយោជន៍​ល្អ​ៗ​​នៃ​ការ​ញ៉ាំ​តែ​ មាន​ដូចជា ​ជួយ​​ការពារ​រាងកាយ​ពី​ការ​បំផ្លាញ​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ​ជួយ​ឲ្យ​​យើង​ផ្ចង់​អារម្មណ៍​បាន​ល្អ និង​មាន​ភាព​ស្វាហាប់​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល​​​លើស​ពី​៣ ទៅ​៤​ពែង ឬ​ចាប់​ពី​​៧១០ ទៅ​៩៦០​មីល្លីលីត្រ​ក្នុង​មួយ​ថ្ងៃ​​ នោះ​នឹង​អាច​បង្ក​​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ខ្លួន​យើង​វិញ​​ជា​មិន​ខាន។ ញ៉ាំ​តែ​ច្រើន​ជ្រុល​ផ្តល់​ផល​ប៉ះពាល់​អ្វី​ខ្លះ? ១. រំខាន​ដំណេក ​តែ​ផ្ទុក​ទៅ​ដោយ​ជាតិ​កាហ្វេអ៊ីន អីចឹង​ហើយ​ ទើប​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ អាច​ប៉ះពាល់​ដល់​ដំណេក​ និង​ធ្វើ​ឲ្យ​យើង​បញ្ចេញ​អ័រម៉ូន​ស្រ្តេស​ទៅ​ក្នុង​រាងកាយ​ ប្រសិនបើ​​យើង​ញ៉ាំ​លើស​កម្រិត។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ចាល់​អាស៊ីដ គ្នា​យើង​ខ្លះ​ប្រឈម​នឹង​អាការៈ​មួយ​ចំនួន​ ដូចជា​ចង្អោរ ឬ​ចាល់​អាស៊ីដ​ នៅ​ពេល​ដែល​ញ៉ាំ​តែ​ច្រើន​ជ្រុល។ កត្តា​នេះ ដោយ​សារ​តែ​មាន​ផ្ទុក​​សារធាតុ​ tannins ដែល​រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ [embed-health-tool-heart-rate] ៣. កង្វះ​ជាតិ​ទឹក ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល នោះ​អាច​បណ្តាល​ឲ្យ​យើង​ជួប​បញ្ហា​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ ជា​ពិសេស​នៅ​រដូវ​ក្តៅ​តែ​ម្តង។ ៤. រំខាន​ដល់​ការ​ស្រូប​យក​ជាតិ​ដែក បន្ថែម​ពី​នេះ សារធាតុ​tannins​នៅ​ក្នុង​ទឹក​តែ អាច​រារាំង​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ទៅ​ក្នុង​រាងកាយ។ ដូច្នេះ​ហើយ ក្នុង​ករណី​ដែល​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល នឹង​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក។ អត្ថបទពាក់ព័ន្ធ៖ មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម? ឥឡូវ​នេះ ​មាន​វិធី​​បម្លែង​ឈាម​គ្រប់ប្រភេទ ទៅ​ជា​ឈាម O បាន Blood Typing (​តេស្ត​ពិនិត្យ​ក្រុម​ឈាម) Hemochromatosis (​លើស​ជាតិ​ដែក​ក្នុង​ឈាម) ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ នៅអាមេរិកឥឡូវអាច​​លក់ថ្នាំព្យាបាល​មហារីកឈាមលើទីផ្សារបានហើយ ៥. […]

ស្វែងរក គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ឈឺបំពង់កគួរដឹងវិធីទាំងនេះអាចជួយឲ្យឆាប់ធូរស្បើយ

ការឈឺបំពង់ក អាចបង្កការលំបាកដល់ការរស់នៅរបស់យើង សូម្បីការនិយាយ ការញ៉ាំអាហារ និងការញ៉ាំទឹកជាដើម បើធ្ងន់ធ្ងរសូម្បីតែការដង្ហើមក៏ធ្វើឲ្យមិនស្រណុកនោះដែរ។ ការឈឺក អាចបង្កឡើងដោយមូលហេតុសំខាន់ៗ ដូចជា ការនិយាយ ឬស្រែកខ្លាំងៗ ការរលាកបំពង់កដោយការឆ្លងមេរោគ រលាកផ្លូវដង្ហើម និង ករណីខ្លះអាចបណ្ដាលមកពីការរលាកក្រពេញទីរ៉ូអ៊ីតផងដែរ។ ខាងក្រោមគឺជារិធីសាស្ដ្រងាយៗ រួមចំណែកជួយ​សម្រួល​អាការៈ​ឈឺបំពង់​ក។​ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១.ញ៉ាំទឹកឲ្យបានច្រើន ប្រសិនបើចង់ឲ្យឆាប់ជាសះស្បើយពីការឈឺក ត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ព្រោះជាតិទឹកអាចជួយរក្សាសីតុណ្ហភាព ផ្ដល់សំណើមដល់បំពង់ក ថែមទាំងកម្ចាត់ពពួកបាក់តេរីដែលបង្កការរលាកនោះផងដែរ។ ម្យ៉ាងទៀតការរក្សាជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់ ក្នុងអំឡុងពេលដែលយើងកំពុងឈឺគឺជារឿងចំបាច់បំផុត។ ២.ខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗ ឬទឹកអំបិល បន្ទាប់ពីការញ៉ាំទឹកឲ្យគ្រប់គ្រាន ការខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗ ឬ ទឹកអំបិលនោះក៏រួមចំណែកជួយឲ្យឆាប់ជាសះស្បើយពីការឈឺកបានដែរ។ យើងអាចអនុវត្ដវីធីនេះឲ្យបាន ២ដងក្នុងមួយថ្ងៃ ព្រឹកនិង ល្ងាច។ ប៉ុន្ដែសម្រាប់ក្មេង ក្រោម១០ឆ្នាំ មិនគួរសាកល្បងវិធីនេះបានឡើយ។ ៣.ញ៉ាំអាហារទន់ៗ គ្មានជាតិកាត់ គួរជ្រើសរើសអាហារញ៉ាំឲ្យបានត្រឹមត្រូវ ពិសេសពពួកអាហារដែលមានលក្ខណៈទន់ៗ ស្រួលរំលាយ ដូចជាផ្លែចេក ល្ហុងទុំ តាសក់ផ្អែម ឪឡឹក នំប៉័ង បាយជ្រាយ ឬបបរជាដើម។ ជៀសវាង ពពួកអាហារហឹរ អាហារកក ភេសជ្ជៈផ្អែមៗ ពពួកជាតិកាហ្វេអ៊ីន និង ពិសេសកុំជក់បារីតែម្ដងប្រសិនជាចង់ឲ្យឆាប់បាត់ឈឺក។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

តែបៃតងមិនគួរផឹកក្នុងអំឡុងពេលឬក្រោយពេលញ៉ាំអាហារនោះទេ

តែបៃតងជាភេសជ្ជៈពេញនិយមមួយប្រភេទ ពិសេសសម្រាប់អ្នកដែលមានបញ្ហាផឹកកាហ្វេមិនសូវបាន ហើយងាក​​​​មកចាប់ចិត្ដនឹងតែបៃតងជំនួសវិញ។ ម្យ៉ាងទៀតគេយល់ថាតែបៃតងផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ហើយពេលវេលានិយមផឹក ច្រើនតែក្រោយពេលញ៉ាំអាហារថ្ងៃត្រង់ ឬអាចអាហារពេលល្ងាចតែម្ដង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! តើការផឹកតែបៃតងបន្ទាប់ពីញ៉ាំអាហារហើយល្អសម្រាប់សុខភាពដែរទេ? តែបៃតងជាភេសជ្ជៈដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ដូចជា ជំនួយខួរក្បាល កាត់បន្ថយហានិភ័យជំងឺបេះដូង មហារីក ឈឺសន្លាក់ មិនត្រឹមតែប៉ុណ្ណោះក៏ជួយឲ្យស្មារតីរឹងមាំផងដែរ ប៉ុន្ដែបញ្ហាចម្បងមួយ គឺថាតែបៃតងមិនស័ក្ដិ​សមជាភេសជ្ជៈគួរផឹកក្នុងអំឡុងពេលញ៉ាំអាហារ ឬក្រោយពេលញ៉ាំអាហារភ្លាមនោះទេ។ តែបៃតងត្រូវបានរកឃើញមានផ្ទុកចង្កោមសារធាតុ តានីន (Tannins) ជាសមាសធាតុគីមីក្នុងដើម និង ស្លឹករុក្ខជាតិអាចចងក្រង និង ចាប់យកពពួករ៉ែដូចជា រ៉ែដែក រ៉ែទង់ដែង និង រ៉ែក្រូមីញ៉ូម ពីរបបអាហារដែលយើងបានញ៉ាំ ហើយរារាំងការស្រូបរបស់រាងកាយ។ [embed-health-tool-bmr] ការសិក្សាបានបង្ហាញថា ការផឹកតែបៃតងក្នុងអំឡុងពេលញ៉ាំអាហារ ឬបន្ទាប់ពីញ៉ាំអាហារភ្លាមៗនឹងបណ្ដាលឲ្យរាង​កាយរបស់យើងមិនអាចស្រូបយកជាតិរ៉ែសំខាន់ៗបាននោះទេ ពិសេសរ៉ែជាតិដែកតែម្ដង ប្រ​សិន​បើសុខភាពយើងកំពុងតែខ្វះជាតិដែក គួរតែកុំផឹកតែបៃតងក្នុងអំឡុងពេលនោះអី។ ពេលវេលាល្អបំផុតដែលគួរ​ផឹកតែបៃតង នៅ​មុន​ពេលញ៉ាំអាហារ ១ម៉ោងកន្លះ និងក្រោយពេលអាហារ ឲ្យបានយ៉ាងហោច ២ម៉ោង ដើម្បីឲ្យប្រព័ន្ធរំលាយអាចស្រូបយកជាតិរ៉ែសំ​ខាន់ៗ​ទាំងនោះ។ ដូច្នេះបើយើងញ៉ាំអាហារដែលផ្ដោតសំខាន់លើពពួករ៉ែ គួរតែចៀសវាងភេសជ្ជៈប្រភេទនេះ។ តានីនជាសមាសធាតុគីមីដែលរកឃើញមាននៅក្នុងរុក្ខជាតិ ទាំងស្លឹក ទាំងដើម ក្នុងនោះរាប់បញ្ចូលទាំងស្លឹកតែ មិនថា តែខ្មៅឬ តែបៃតងនោះទេដែលមានរសជាតិចត់។ ប្រសិនបើយើងចង់ដឹងពីបរិមាណតានីនមាននៅក្នុង​តែច្រើន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ទឹករ៉ែធម្មជាតិមានគុណសម្បត្តិខុសពីទឹកធម្មតាបែបណាខ្លះ?

គ្រប់​ភាវៈ​មាន​ជីវិត​ទាំង​អស់​នៅ​លើ​ផែន​ដី​ត្រូវ​ការ​ទឹក​ដើម្បី​រស់​​។ ដូច​គ្នា​យើង​ដឹង​ហើយ​ថា​ទឹក​មិន​ត្រឹម​តែ​​មាន​សារសំខាន់​សម្រាប់​ដំណើរ​ការ​រាង​កាយ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ផ្ដល់​នូវ​សារជាតិ​ចិញ្ចឹម​សំខាន់​ៗ​មួយ​ចំនួន​ដល់​រាង​កាយ​ផង​ដែរ​។ ថ្វីបើ​មនុស្ស​ភាគ​ច្រើន​នៅ​ទី​ក្រុង​ ឬ​ទី​ប្រជុំ​ជន មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ ឬ​ប្រ​ជា​ជន​នៅ​តាម​តំបន់​ផ្សេង​ទៀត​អាច​ប្រើ​ប្រាស់​ទឹក​ដាំ​ពុះ​បាន​ហើយ​ក៏​ដោយ ក៏​នៅ​មាន​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​ញ៉ាំ​ប្រចាំ​ថ្ងៃ ដោយ​ជឿ​ថា​ទឹក​រ៉ែ​មាន​គុណ​សម្បត្តិ​ច្រើន​ជាង​ទឹក​ធម្មតា​។ បើ​អីចឹង តើ​ទឹក​រ៉ែ​ធម្មជាតិ​មាន​គុណ​សម្បត្តិ​លើស​ទឹក​ធម្មតា​កម្រិត​ណា?​ ទឹក​ធម្មតា​ ឬ​​​ ទឹកបរិសុទ្ធ ​ទឹក​ស្អាត​ធម្មតា​ដែល​យើង​ប្រើ​ប្រាស់​នៅ​តាម​ផ្ទះ​សព្វ​ថ្ងៃ​អាច​ត្រូវ​បាន​ទាញ​យក​ពី​ប្រភព​ទឹក​លើ​ដី​ដូច​ជា​ស្ទឹង​ បឹង​ ឬ​ទន្លេ​ ហើយ​ក៏​អាច​ទាញ​យក​ពី​ប្រភព​ទឹក​ក្រោម​ដី​ផង​ដែរ​​។ ​ ទឹក​ដែល​ទាញ​ពី​ប្រភព​ទាំង​នេះ​ត្រូវ​បញ្ជូន​ទៅ​កាន់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ដើម្បី​សម្លាប់​មេរោគ​មុន​នឹង​បញ្ជូន​ទៅ​តាម​លំនៅ​ដ្ឋាន​របស់​ប្រ​ជា​ពល​រដ្ឋ តាម​រយៈ​បំពង់​ក្រោម​ដី​​។ ដូច​គ្នា​ដែរ​ទឹក​ស្អាត​អាច​ត្រូវ​គេ​បន្ថែម​នូវ​សារធាតុរ៉ែ​ចាំបាច់​មួយ​ចំនួន​​ ដូច​ជា​កាល់ស្យូម ម៉ាញ៉េ​ស្យួម និង​ប៉ូតាស្យូម​ផង​ដែរ ដែល​គេ​អាច​ហៅ​បាន​ថា​ជាប្រភេទ​ទឹក​រ៉ែ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ទឹក​រ៉ែធម្មជាតិ ទឹក​រ៉ែធម្មជាតិ ​ដែលល្អភាគច្រើនស្ថិតនៅតំបន់ប្រជុំភ្នំ និងតំបន់ប្រជុំថ្មក្រោមដីធម្មជាតិដោយត្រូវឆ្លងកាត់ការរុករកដោយអ្នកជំនាញឯកទេសប្រកបដោយបទពិសោធន៏ ដែលគេជឿថាមិនមានការបំពុលឬមិនរងគ្រោះដោយសារធាតុគីមីកសិកម្មជាដើម។ ទឹករ៉ែធម្មជាតិអាចមានផ្ទុកជាតិរ៉ែច្រើនប្រភេទហើយទឹកប្រភេទនេះផ្តល់កម្រិតសារធាតុរ៉ែខ្ពស់ជាងទឹកធម្មតាដែលចាំបាច់សម្រាប់រាងកាយ។ ជាតិ​រ៉ែ​ធម្មជាតិភាគច្រើន​ឃើញ​ក្នុង​ទឹក​រ៉ែ​រួម​មាន៖ កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម សូដ្យូម ប៊ីកាបូនណាត ជាតិ​ដែក ជាតិ​ស័ង្កសី ខុស​ពី​ទឹក​ធម្មតា ទឹក​រ៉ែ​ធម្មជាតិ​ត្រូវ​ច្រក​ដប​នៅ​ឯ​ទី​តាំង​នៃ​ប្រភព​ទឹកតែ​ម្ដង​ ហើយគ្នា​យើង​​មួយ​ចំនួន​ជ្រើស​រើស​យក​ទឹក​រ៉ែប្រភេទ​នេះ​ ​ដោយ​សារ​តែ​កម្រិត​សុទ្ធ​របស់​វា​ និង​មិន​ប្រើ​​ជាតិ​គីមី​​ដើម្បី​ចម្រោះ​។ធម្មជាតិរមែងផ្តល់អោយយើងនូវអ្វីដែលយើងត្រូវការ ហើយល្អជានិច្ចនិង​ជឿ​ថា​ទឹក​រ៉ែ​ធម្មជាតិ​ផ្ដល់​គុណសម្បត្តិ​ជា​ច្រើន​យ៉ាង​ផ្សេង​ទៀត​ដល់​សុខភាព​។ គុណសម្បត្តិ​ទឹក​រ៉ែ​ធម្មជាតិ សម្បូរ​ម៉ាញ៉េស្យូម៖ ទាំង​ទឹក​រ៉ែ​ និង​ទឹក​ធម្មតា សុទ្ធ​តែ​ជា​ប្រភព​នៃ​សារធាតុ​ម៉ាញ៉េស្យូម។ សារធាតុ​នេះ ​មាន​សារៈសំខាន់​ណាស់​ជួយសម្រួល​សម្ពាធ​ឈាម កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​មុខងារ​សរសៃ​ប្រសាទ។ ប្រភព​ខ្លះ​អាច​មាន​កម្រិត​ម៉ាញ៉េ​ស្យូម​តិច​ ឬ​ច្រើន​ខុស​ៗ​គ្នា ខណៈ​កម្រិត​ម៉ាញ៉េស្យូម​ក្នុង​ទឹក ​អាច​នៅ​ចន្លោះ​ពី ១ មិល្លីក្រាម​/លីត្រ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អ្នកមានជំងឺទឹកនោមផ្អែម អាចញ៉ាំតែខ្មៅ ឬតែបៃតងបានអត់?

តែទាំងពីរប្រភេទមិនថា តែខ្មៅ ឬតែបៃតង គឺសុទ្ធតែមានអត្ថប្រយោជន៍ចំពោះសុខភាព ក្នុងនោះជួយការពារជំងឺមហារីក ជំងឺវង្វេងតាមវ័យ និងរួម​ចំណែកការពារពីជំងឺទឹកនោមផ្អែមប្រភេទ២បានផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជំងឺទឹកនោមផ្អែមប្រភេទ២ កើតឡើងបណ្ដាលមកពី កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលអ័រម៉ូនអាំងស៊ុយ​លីន មិនអាចរំញោចសរីរាង្គកាយទាញយកជាតិស្ករទាំងនោះទៅប្រើប្រាស់ការបាន ទើបបង្កឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២។ ការសិក្សាមួយធ្វើឡើងនៅប្រទេសជប៉ុនបានបង្ហាញថា ផឹកតែជាប្រចាំថ្ងៃយ៉ាងហោច៦ពែង ជួយកាត់បន្ថយឱកាស នៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២ ដល់ទៅ​ ៣៣% តិចជាងអ្នក​ដែល​ផឹក​តែ​តិច​ជាង​មួយពែង​ក្នុង​មួយ​សប្ដាហ៍។ របាយការណ៍សិក្សាស្រ​ដៀងគ្នានៅប្រទេសតៃវ៉ាន់ ក៏បញ្ជាក់ដែរថា អ្នកដែលនិយម​ផឹកតែបៃតងជាប្រចាំអស់រយៈពេញ ១ទសវត្សរ៍អាចកាត់បន្ថយការប្រឈមឡើងជាតិខ្លាញ់ និង កើតជំងឺទឹកនោមផ្អែម តិចជាង អ្នកមិនបានផឹក។ ជាក់ស្ដែងណាស់​តែ​បៃតង ១ពែងចំណុះ ២០០មីល្លីលីត្រ មានផ្ទុកសារធាតុ Polyphenols ចន្លោះពី ១៧ ទៅដល់ ១៤០ មិល្លីក្រាម ដែលបញ្ជាក់បានថា តែបៃតងជាប្រភពផ្ដល់​សារធាតុមួយប្រភេទនេះ។ អ្នកស្រីវេជ្ជបណ្ឌិត Suzanne Steinbaum ឯកទេសជំងឺបេះដូង មានប្រសាសន៍ថា ការជ្រើសតែញ៉ាំជាប្រចាំថ្ងៃ ពិសេសតែបៃតង គឺជាមធ្យោបាយល្អ បញ្ចុះជាតិស្ករ និង កាត់បន្ថយការវិវត្ដជំងឺទឹកនោមផ្អែមប្រភេទ​២បាន។ ហេតុ​ដូច្នេះ​ហើយ​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ប្រភេទអាហារទាំងនេះ អ្នកមានជំងឺ​ទឹកនោមផ្អែមគួរស្វែងយល់

សម្រាប់​អ្នកមាន​ជំងឺទឹកនោមផ្អែម ជា​ការ​ណែ​នាំ​គឺត្រូវចៀស​វា​ង​អាហារ​ដែលសម្បូរ​ជាតិ​ស្ករ ឬ​កាបូអ៊ីដ្រាត ដោយ​បារម្ភ​ថាជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើងធ្វើ​ឲ្យ​ពិបាក​គ្រប់​គ្រង​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាក់ស្ដែងណាស់វិធីសាស្ដ្រការពារការកើនឡើងជាតិស្ករក្នុងឈាមខ្ពស់របស់អ្នកជំងឺទឹកនោមផ្អែម គឺការគេចឲ្យផុតពីពពួកអាហារណាមានកម្រិតកាបូអ៊ីដ្រាត​ខ្ពស់​ ព្រោះអាហារសម្បូរកាបូអ៊ីដ្រាត រាងកាយអាចបំបែក និងងាយបំប្លែងទៅជាជាតិស្ករនៅក្នុងឈាមខ្ពស់​ដែរ​។ តើគេចែកប្រភេទអាហារកាបូនអ៊ីដ្រាតប៉ុន្មានប្រភេទ? យោងតាមរបាយការណ៍ពីម CDC អាមេរិកបានបែងចែករបបអាហារកាបូនអ៊ីដ្រាតជាបីប្រភេទសំខាន់ៗ ដូចជា៖ ១.ជាតិស្ករ៖ ប្រភេទអាហារផ្ដោតសំខាន់ទៅលើកម្រិតជាតិស្ករ មិនថាជាតិស្ករធម្មជាតិចេញពីផ្លែឈើស្រស់ បន្លែ ទឹកដោះគោ និង អាហារច្នៃប៉ុណ្ណោះទេ គឺត្រូវរាប់បញ្ចូលទាំងអស់ ហើយអាចបង្កឲ្យកើនឡើងជាតិស្ករក្នុងឈាមបាន គ្រាន់តែបរិមាណតិច ឬច្រើនតែប៉ុណ្ណោះ។ ២.ជាតិម្សៅ៖ អាហារដែលមានជាតិម្សៅ ក៏ជាប្រភេទអាហារដែលអាចបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងបានដែរ ប៉ុន្ដែក្នុងកម្រិតមធ្យម។ អាហារទាំងនោះមានដូចជា ពពួកដំឡូង បាយ នំប៉័ង គ្រាប់ធញ្ញជាតិគ្រៀម ស្រស់ បន្លែ និង ពោតជាដើម។ ៣.ជាតិសរសៃ៖ ដែលមាននៅក្នុងបន្លែ ផ្លែឈើស្រស់ គឺមិនបង្កឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់នោះទេ។ ថ្វីដ្បិតជាតិសរសៃអាចពន្យឺត ការបំបែកអាហារក្នុងក្រពះពោះវៀន ប៉ុន្ដែសារធាតុនេះគឺល្អសម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ តាមការស្រាវជ្រាវពីសាកលវិទ្យាល័យរដ្ឋ Ohio សហរដ្ឋអាមេរិក បានធ្វើការពិសោធន៍ទៅលើអ្នកស្ម័គ្រចិត្ត ១៦នាក់ ដោយតាមដានមើលពីរបបអាហាររបស់ពួកគេរយៈពេល១ខែ។ អ្នកស្ម័គ្រចិត្តពាក់កណ្តាលបរិភោគអាហារដែលមានជាតិកាបូអ៊ីដ្រាតតិចជាង ២៣៤ក្រាមក្នុងមួយថ្ងៃ និង ពាក់កណ្ដាលទៀត ញ៉ាំច្រើន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ប្រទាលកន្ទុយក្រពើ ញ៉ាំមិនប្រយ័ត្នអាចប៉ះពាល់ដល់សុខភាព

ប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិម្យ៉ាងដែលមនុស្សភាគច្រើនបានមើលឃើញពីផលប្រយោជន៍របស់វា ខ្លះចាត់ទុកជាឱសថព្យាបាលរបួស កែរោគ ថែរក្សាសម្រស់ និងខ្លះទៀតក៏ច្នៃវាទៅជាភេសជ្ជៈញ៉ាំជំនួយកម្លាំងផងដែរ។ ប៉ុន្ដែ​តើមានដឹងទេថា ប្រទាលមួយនេះ ប្រសិនបើប្រើមិនប្រយ័ត្ន អាចប៉ះពាល់សុខភាពយើងវិញ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! សារធាតុជ័រពណ៌លឿង ដែលមានក្នុងសំបកប្រទាល គឺជាសារធាតុម្យ៉ាងដែលអាចបង្កឲ្យអ្នកទទួលទានមានបញ្ហាសុខភាព ប្រឈមនឹងការកើតជំងឺមហារីក និងជំងឺខ្សោយតម្រងនោមស្រួចស្រាល់។ ការសិក្សារបស់​មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ Mayo Clinic អាមេរិកបានបញ្ជាក់ថា សារធាតុជ័រដែលនៅក្នុងសំបកប្រទាលមាន​ពណ៌លឿង (Aloe latex) គ្មានសុវត្ថិភាពចំពោះអ្នកញ៉ាំនោះទេ។ ប្រសិនបើញ៉ាំបរិមាណចាប់ពី១ក្រាមនៃជ័រក្នុងមួយថ្ងៃ ក្នុងរយៈពេលត្រឹមតែ ៤ទៅ ៥ថ្ងៃ នឹងជួបបញ្ហាខ្សោយតម្រងនោមស្រួចស្រាល់ និងប្រឈមកើតជំងឺមហារីក។ តើជ័រប្រទាលកន្ទុយក្រពើអាចប្រតិកម្មនឹងអ្វីខ្លះ? ជ័រប្រទាលកន្ទុយក្រពើ អាចប្រតិកម្មនឹងពពួកថ្នាំរំលាយកំណកឈាម ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ថ្នាំសម្រួលចង្វាក់​បេះដូង និងថ្នាំជាច្រើនប្រភេទទៀត ដែលសារធាតុជ័រមួយនេះ រារាំងការស្រូបយករបស់រាងកាយ។   តើគួរធ្វើបែបណាដើម្បីញ៉ាំប្រទាលកន្ទុយក្រពើប្រកបដោយសុវត្ថិភាព? វិធីងាយៗក្នុងការអនុវត្ដមានដូចជា៖ ត្រូវកាត់វាហើយត្រាំទឹក ពី៥ ទៅ ១០នាទី ដើម្បីឲ្យជាតិជ័រចេញមកក្រៅ លាងទឹកឲ្យបានយ៉ាងហោចពីរដង(២ទឹក) ក្រោយពីកាត់ ឬចៀរសំបកវា ត្រូវលាងទឹកម្ដងទៀត មុនពេលកោសយកសាច់​ ចូរចងចាំថា មុនពេលកោសយកសាច់ត្រូវធានាថាគ្មានជាតិជ័រពណ៌លឿង


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំគ្រឿងសមុទ្រ? បើចេញរោគសញ្ញាទាំងនេះជួបបញ្ហាអាលែកហ្ស៊ីហើយ

គ្រឿងសមុទ្រគឺជាអាហារមានសារធាតុចិញ្ចឹមច្រើន មិនថាប្រូតេអ៊ីន វីតាមីន រ៉ែ អាស៊ីតខ្លាញ់ សុទ្ធសឹងត្រូវបាន​រកឃើញក្នុងរបបអាហារប្រភេទនេះ។ ប៉ុន្ដែចំណុចគួរកត់សម្គាល់នោះ គឺថាអាហារ​សមុទ្រ​ទាំងនោះ បែជាបង្ក​បញ្ហាដល់សុខភាពអ្នកញ៉ាំមួយចំនួនទៅវិញ។ ក្នុងចំណោមមនុស្ស១០នាក់ មាន ២ ទៅ៣នាក់ ប្រឈមនឹង​អាលែក​ហ្ស៊ីអាហារសមុទ្រ ដែលបង្កការរំខានដូចជា រមាស់ ឡើងកន្ទួល ក្អួតចង្អោរ និងមានករណីធ្ងន់ធ្ងរជាច្រើនទៀត។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុបង្កឲ្យអាលែកហ្ស៊ី បញ្ហាអាលែកហ្ស៊ីបង្កឡើងដោយសារតែ ប្រព័ន្ធការពារក្នុងរាងកាយធ្វើការប្រឆាំង ដោយចាត់ទុកសារធាតុចិញ្ចឹមក្នុងអាហារសមុទ្រទាំងនោះ ជាពពួកបាក់តេរីអាក្រក់ចូលរាតត្បាតក្នុងរាងកាយដោយអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ គ្រឿងសមុទ្រដែលអាចបង្កបញ្ហាអាលែកហ្ស៊ីចែកជាពីរក្រុម ក្រុមសត្វមានឆ្អឹងកង និង សត្វអត់ឆ្អឹងកង។ សត្វឆ្អឹងកងមានពពួកត្រី និង សត្វអត់ឆ្អឹងកងមានពពួក ក្ដាម បង្គា មឹក បង្កង អយស្ទ័រ និង ខ្យងជាដើម។ អ្នកញ៉ាំគ្រឿងសមុទ្រមួយចំនួន ជួបបទពិសោធន៍ផ្សេងៗគ្នា ខ្លះអាលែកហ្ស៊ីជាមួយពពួកត្រី តែមិនអាលែកហ្ស៊ីជាមួយ ពពួកក្ដាម អ្នកខ្លះអាលែកហ្ស៊ីជាមួយពពួក្ដាម តែមិនអាលែកហ្ស៊ីជាមួយត្រី និង ក្រុមខ្លះទៀត គឺអាលែក​ហ្ស៊ីទាំងអស់តែម្ដង។ រោគសញ្ញានៃអាលែកហ្ស៊ីអាហារសមុទ្រ អាលែកហ្ស៊ីជាមួយអាហារសមុទ្រក្នុងកម្រិតស្រាលមានដូចជា៖ កន្ទួលកហម ហើមខ្លះនៅលើមុខ បបូរមាត់ ឬភ្នែក […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អ្នកមានជំងឺទឹកនោមផ្អែមអាចញ៉ាំម្នាស់បានអត់?

អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ តែងតែតាមដានកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ ព្រោះការគ្រប់គ្រងកម្រិតជាតិស្ករបានល្អបង្ហាញថា អ្នកជំងឺក៏មានសុខភាពល្អប្រសើ។ ដូច្នេះហើយការគ្រប់គ្រងកម្រិតជាតិស្ករត្រូវផ្ដើមចេញពីការទទួលទានអាហារប្រចាំថ្ងៃ​ ពិសេសភាគច្រើនត្រូវបង្ខំចិត្ដមើលរំលងប្រភេទ​អាហារដែលមានជាតិផ្អែមខ្លាំងតែម្ដង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចំពោះ ម្ចាស់ជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម មិនត្រឹមតែផ្អែមធម្មតានោះទេ ថែមទាំងផ្អែមខ្លាំងជាប់មាត់ទៀតផង។ នេះជាមូលហេតុធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមភាគច្រើនភ័យខ្លាចនឹងញ៉ាំផ្លែឈើមួយនេះ។ ប៉ុន្ដែប្រសិនបើអ្នកជំងឺចង់ញ៉ាំតើគួរធ្វើបែបណា? ជាក់ស្ដែងណាស់ ម្នាស់គឺជាផ្លែឈើដែលសម្បូរសារធាតុចិញ្ចឹមសំខាន់ៗយ៉ាងច្រើនជំនួយដល់សុខភាពរាងកាយ​ មានតម្រងនោម បេះដូង ថ្លើម និងពង្រឹងប្រព័ន្ធការពារ ដូចជា​ប្រភេទ វីតាមីន C ជាដើម។ ក្រៅពិនោះទៀត ​នៅមានវីតាមីន B ម៉ា​ញ៉េស្យូម ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ប្រូតេអ៊ីន និងជាតិសរសៃផងដែរ។ លើសពីនេះ ម្នាស់គ្មានជាតិ កូលេស្ដេរ៉ូល ដែលអាចធ្វើឲ្យប៉ះពាល់ដល់ចរន្ដ​ឈាមនោះទេ​។ របៀបនៃការញ៉ាំផ្លែម្នាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ផ្លែម្នាស់ស្រស់ មានកម្រិតសន្ទស៍ជាតិស្ករ៦៦ (GI) ស្ថិតក្នុងកម្រិតមធ្យម នៃរវង្វាស់ជាតិស្ករក្នុងរបបអាហារ អ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ ដូច្នេះការទទួលទាន​ម្នាស់ក៏ត្រូវមានការប្រយ័ត្នផងដែរ។ អ្នកជំងឺទឹកនោមផ្អែមប្រភេទ២អាចញ៉ាំម្នាស់ បានក្នុងបរិមាណ ល្មម មិនច្រើនពេក ហើយជាប្រភេទម្នាស់ ដែលនៅស្រស់ មិនមែនជាប្រភេទម្នាស់ ដែលត្រូវបានកែច្នៃ ដូចជា ការច្រកកំប៉ុង ឬដំណាប់ទេ។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារទាំងនេះ អាចបង្កបញ្ហាដល់អ្នកខ្សោយប្រព័ន្ធរំលាយអាហារ

អាការៈហើមពោះជាទូទៅបង្កឡើងដោយ ការស្ទះខ្យល់ក្នុងប្រព័ន្ធរំលាយអាហារ។ អាការៈនេះអាចកើតឡើងញឹកញាប់ ដោយសារមូលហេតុសំខាន់ៗ ដូចជា ការចុះខ្សោយមុខងារប្រព័ន្ធរំលាយអាហារ ការញ៉ាំអាហារច្រើនជ្រុល ឬអាហារគ្មានសុខភាព ការញ៉ាំអាហារមិនទៀងពេល និងប្រតិកម្មអាលែកហ្ស៊ីនឹងចំណីអាហារជាដើម។ ខាងក្រោមនេះគឺជាអាហារដែលអាចបណ្ដាលឲ្យអ្នកញ៉ាំមួយចំនួនជួបអាការៈហើមពោះដោយមិនដឹងខ្លួន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ប្រភេទផ្លែឈើ ផ្លែឈើមួយចំនួនអាចធ្វើឲ្យអ្នកញ៉ាំខ្លះជួបបញ្ហាហើមពោះដោយមិនដឹងខ្លួន។ ផ្លែឈើទាំងនោះមានដូចជា ផ្លែប៉ោម ផ្លែប៉េះ ផ្លែទំពាំងបាយជូរ ផ្លែឈឺរី និងផ្លែឈើគ្រៀមជាដើម។ មូលហេតុដែលពពួកផ្លែឈើទាំងនោះអាចបង្កឲ្យហើមពោះ ព្រោះតែវាមានផ្ទុកនូវសារធាតុវីតាមីនច្រើន ជាតិសរសៃក៏ច្រើន ពិសេសមានផ្ទុកជាតិស្ករ ​Fructose ដែលជាប្រភេទស្ករមាននៅក្នុងបន្លែផ្លែឈើ ដែលអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាក បំបែក រំលាយ និងស្រូបយកជីវជាតិខ្លាំងណាស់។ [embed-health-tool-pregnancy-weight-gain] វិធីដោះស្រាយបញ្ហានេះ ប្រសិនជាអ្នកញ៉ាំជួបអាការៈហើមពោះដោយសារតែ ផ្លែឈើទាំងនេះ គឺត្រូវញ៉ាំទឹកឲ្យបានច្រើន ឬវិធីការពារមុនពេលញ៉ាំ គឺត្រូវច្នៃផ្លែឈើទាំងនោះ ឲ្យឆ្អិនជាមុនសិន កុំព្យាយាមញ៉ាំទាំងឆៅគឺជារឿងមិនល្អនោះទេ។ ២.ប្រភេទអាហារ អាហារសុខភាពខ្លះ យើងធ្លាប់ដឹងកន្លងមកត្រឹមថាមានគុណប្រយោជន៍សម្រាប់សុខភាព ប៉ុន្ដែវាក៏អាចបង្កឲ្យអ្នកញ៉ាំខ្លះមានអាការៈហើមពោះបានដែរ ពិសេសអ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារចុះខ្សោយតែម្ដង។ មូលហេតុរបស់វា ក៏មិនខុសពីផ្លែឈើនោះទេ មានកម្រិតជាតិស្ករ Fructose ខ្ពស់ ជាតិសរសៃខ្ពស់ និង វីតាមីនច្រើន ដែលបង្កការលំបាកដល់ប្រព័ន្ធរំលាយអាហារ។ របបអាហារទាំងនោះមាន សណ្ដែក ពោត […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព

ស្ពៃជើងទា ឬ ភាសារស្រួលស្ដាប់ថា ស្ពៃតឿ ជាប្រភេទបន្លែបៃតងដែលមានការពេញនិយមខ្លាំងនិងមានលក់ច្រើននៅលើទីផ្សារ។ ទាំងរសជាតិ និងគុណប្រយោជន៍ចំពោះសុខភាពច្រើន ថែមទាំងមានតម្លៃក៏ធូរថ្លៃ ហើយអាចច្នៃចេញជាមុខម្ហូបបានច្រើនយ៉ាង។ សារធាតុចិញ្ចឹមសំខាន់ៗ មានដូចជា ពពួកវីតាមីនចម្រុះ ពិសេសនោះគឺ វីតាមីន B6 និង C មានបរិមាណច្រើន និង ពពួករ៉ែវិញ មានកាល់ស្យូម ដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម ផូស្វ័រ សូដ្យូម ស័ង្កសី ទង់ដែង បូករួមទាំងពពួកអាស៊ីដផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ជួយពង្រឹងសុខភាពឆ្អឹង សារធាតុរ៉ែសំខាន់ៗដែលមាននៅក្នុងបន្លែបៃតងមួយប្រភេទនេះ គឺជាមុខសញ្ញាសំខាន់ជួយពង្រឹងទៅដល់សុខភាពឆ្អឹងឲ្យរឹងមាំ។ ក្នុងបរិមាណ ស្ពៃតឿ ១០០ក្រាម មានផ្ទុកសារធាតុរ៉ែ កាល់ស្យូម ៧០ មិលី្លក្រាម អាចបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរាងកាយ បាន ៧% ជាតិដែក ១,៧ មិលី្លក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃ ២០% ម៉ាញ៉េស្យូម ១២ មិលី្លក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស