backup og meta

ដឹង​អត់​ថា​ពេល​វេលា​ទាំង​នេះ​ មិន​ស័ក្ដិសមញ៉ាំ​តែ​បៃតង​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 04, 2021

    ដឹង​អត់​ថា​ពេល​វេលា​ទាំង​នេះ​ មិន​ស័ក្ដិសមញ៉ាំ​តែ​បៃតង​?

    យើង​ដឹង​ហើយ​ថា​​ ការ​ញ៉ាំ​តែ​បៃតង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​​ទាំង​មូល​ មិន​ថា​ស្បែក​ ឬ​សក់​របស់​យើង​នោះ​ទេ​ ប៉ុន្តែ​ការ​ញ៉ាំ​​តែ​បៃតង​ខុស​ពេល​វេលា​ វា​មិន​ត្រឹម​តែ​មិន​​​​ផ្ដល់​​ផល​ល្អ​ដល់​យើង​ប៉ុណ្ណោះ​ទេ​ ​វា​បែរ​ជា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើង​ទៅ​វិញ​។​ ​​​តើ​​គ្នា​យើង​​ដឹង​ទេ​ថា​ ​​​​ពេល​​វេលា​ណា​​ខ្លះ​ដែល​យើង​មិន​គួរ​ញ៉ាំ​តែ​បៃតង​​? ​

    . មុន​ពេល​ចូល​គេង

    ​​​នៅ​ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា​ដំណេក​ ការ​ញ៉ាំ​តែ​បៃតង​កៀក​​ម៉ោង​គេង​ គឺ​មិន​មែន​​ជា​ជម្រើស​ត្រឹមត្រូវ​ឡើយ​។​ ទោះ​បី​ជា​តែ​បៃ​តង​ មាន​សារធាតុ​​​​​រំងាប់​អារម្មណ៍​បាន​ល្អ​ ប៉ុន្តែ​វា​មិន​អាច​ធ្វើ​ឲ្យ​យើង​​​គេង​លក់​ស្រួល​នោះ​ទេ​ ដោយ​សារ​តែ​វា​មាន​ជាតិ​កាហ្វេ​អ៊ីន​ ​និង​អាច​បញ្ចេញ​អ័រម៉ូន​​មេ​ឡាតូនីន​ (Melatonin) ​​​ដែល​​កត្តា​នេះ​គឺ​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​អាច​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ផង​ដែរ​​​។​

    .​ ញ៉ាំ​នៅ​ពេល​ព្រឹក​ព្រលឹម​មុន​អាហារ​ផ្សេង​ៗ

    ​​​​​​​មាន​​គ្នា​យើង​ខ្លះ​ជឿ​ថា​ ការ​ញ៉ាំ​តែ​បៃ​តង​នៅ​ពេល​ពោះ​ទទេ​ នឹង​អាច​ចាប់ផ្ដើម​​ការ​ធ្វើ​មេតាប៉ូលីស​​បាន​ល្អ​ ប៉ុន្តែ​វា​មិន​ដូច​ជា​អ្វី​ដែល​យើង​គិត​នោះ​ទេ។​ ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ប៉ូលីហ្វេណុល ដែល​មាន​នៅ​ក្នុង​តែ​បៃ​តង​ នឹង​បង្កើន​ការ​ផលិត​អាស៊ីដ​ក្រពះ​ ដែល​អាច​ធ្វើ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ពោះ​ថែម​ទៀត​ផង​​។

    . ក្រោយ​ញ៉ាំ​ថ្នាំ​ភ្លាមៗ

    ប្រសិន​បើ​​​គ្នា​យើង​​មួយ​ចំនួន​មាន​ទម្លាប់​លេប​​ថ្នាំ​​ជាមួយ​នឹង​តែ​បៃ​តង​ ​ចូរ​បញ្ឈប់​ជា​បន្ទាន់​។​ ការ​ញ៉ាំ​តែ​បៃ​តង​ជាមួយ​ ឬ​​ក្រោយ​ពេល​ញ៉ាំ​ថ្នាំ​ហើយ​ភ្លាម​ៗ​ វា​អា​ច​​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​បាន​ផង​ដែរ។​ សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្នាំ​ អាច​នឹង​មាន​ប្រតិកម្ម​ជាមួយ​នឹង​តែ​បៃ​តង​ ដែល​អាច​​បង្ក​​ឲ្យ​មាន​ជាតិ​អាស៊ីដ​​នៅ​ក្នុង​រាងកាយ​របស់​យើង​កាន់​តែ​ច្រើន​ឡើង​។

    Green tea 2

    . ញ៉ាំ​ជាមួយ​អាហារ​ ឬ​ក្រោយ​ញ៉ាំ​អាហារ​ភ្លាម​ៗ

    ថ្វី​ត្បិត​តែ​បៃតង​ ​ជួយ​បង្កើន​​ការ​រំលាយ​អាហារ​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​យើង​ញ៉ាំ​តែ​បៃតង​ជាមួយ​ ឬ​ក្រោយ​ញ៉ាំ​អាហារ​ហើយ​ភ្លាម​ៗ​ វា​អាច​កាត់​បន្ថយ​នូវ​​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​អាហារ​ ដែល​កត្តា​នេះ​ អាច​បង្កើត​ជា​​កង្វះ​សារធាតុ​ចិញ្ចឹម​​នៅ​ក្នុង​រយៈ​ពេល​វែង​​ផង​ដែរ។​ ​ហេតុ​នេះ​ហើយ​ ចូរ​ញ៉ាំ​តែ​បៃ​តង​​យ៉ាង​ហោច​ណាស់​មួយ​​ម៉ោង​ក្រោយ​ញ៉ាំ​អាហារ​ ទើប​ជា​ការ​ប្រសើរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម