ទឹកឃ្មុំមានអត្ថប្រយោជន៍ច្រើនខ្លាំងណាស់ចំពោះសុខភាព យើងអាចច្នៃជាភេសជ្ជៈ ជាឱសថព្យាបាលជំងឺ របួសផ្សេងៗ មិនតែប៉ុណ្ណោះក៏អាចច្នៃជាគ្រឿងជំនួយដល់សុខភាពស្បែក ឲ្យស្រស់ស្អាតបានផងដែរ។ ទន្ទឹមនឹងអត្ថប្រយោជន៍ច្រើនបែបនេះ ទឹកឃ្មុំក៏មានគុណវិបត្ដិចំពោះសុខភាព ប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវ។
១.ចំពោះទារក
ទឹកឃ្មុំមិនត្រូវបានអនុញ្ញាតឲ្យទារកក្រោមអាយុ១ខួប ឬតិចជាង១២ខែញ៉ាំនោះទេ ព្រោះប្រព័ន្ធភាពស៊ាំទារកមិនទាន់រឹងមាំល្អ បណ្ដាលឲ្យប៉ះពាល់ដល់សុខភាព។ ម្យ៉ាងវិញទៀតពពួកបាក់តេរីក្នុងទឹកឃ្មុំខ្លាំងជាងបាក់តេរីក្នុងប្រព័ន្ធរំលាយអាហារទារក ដែលអាចបណ្ដាលប៉ះពាល់ដល់សុខភាពក្រពះពោះវៀន ទារកបាន។
២.ស្រីពពោះ
ស្ដ្រីពពោះ ថ្វីដ្បិតញ៉ាំទឹកឃ្មុំមិនប៉ះពាល់ដល់សុខភាពមែន ប៉ុន្ដែក៏មិនត្រូវញ៉ាំច្រើនដូចមនុស្សទូទៅបានទេ ព្រោះការញ៉ាំច្រើនធ្វើឲ្យក្ដៅប៉ះពាល់ដល់គភ៌។ ពិភាក្សាជាមួយគ្រូពេទ្យជាមុនសិនដើម្បីច្បាស់លាស់មុនពេលសម្រេចចិត្ដញ៉ាំវា។
៣.អាលែកហ្ស៊ី
ការប្រតិកម្មអាលែកហ្ស៊ីជាមួយទឹកឃ្មុំ ករណីនេះថ្វីដ្បិតវាជាករណីកម្រ ប៉ុន្ដែក៏គួប្រុងប្រយ័ត្នផងដែរ។ អ្នកប្រតិកម្មអាលែកហ្ស៊ីទឹកឃ្មុំគឺបង្កឡើងដោយលម្អងផ្កា លម្អងពីស្លឹករុក្ខជាតិ (pollen) ដែលបណ្ដាលឲ្យអ្នកញ៉ាំប្រឈមអាការៈផ្សេងៗ ដូចជា៖
- ការកណ្ដាស់
- ការហៀរសំបោរ
- ការហៀរទឹកភ្នែក
- រមាស់ក និង អាការៈមួយចំនួនទៀតអាស្រ័យលើការប៉ះពាល់ទឹកឃ្មុំ។
៤.អ្នកជំងឺទឹកនោមផ្អែម
អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ ការញ៉ាំទឹកឃ្មុំ ក៏ស្ថិតក្នុងបរិមាណតិច មិនអាចញ៉ាំដូចអ្នកមានសុខភាពធម្មតានោះទេ។ ទឺកឃ្មុំមានឥទ្ធិពលលើកម្រិតជាតិស្ករក្នុងឈាមអ្នកជំងឺ មិនខុសពីម្ហូបអាហារដែលយើងប្រើប្រាស់ស្ករនោះទេ ដូច្នេះត្រូវកំណត់បរិមាណតិចបំផុត ឬត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ទើបជាវិធីល្អ។
អត្ថបទគួរអាន៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- កំពុងព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង
- អ្នកជាពីជំងឺមហារីកសុដន់៖ សុខភាពផ្លូវចិត្តជារឿងសំខាន់ពេលកំពុងព្យាបាល
- ៣ ចំណុចសំខាន់ ទាក់ទងនឹងការរកឃើញជំងឺមហារីកទាន់ពេល
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន
[embed-health-tool-bmr]