គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ។ ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន និងចេញឲ្យឆ្ងាយពីអាហារបង្កទុក្ខទោសផ្ដល់ផលមិនល្អដល់សុខភាពរាងកាយ

ចំណេះដឹងទូទៅ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ប្រយ័ត្ន! អ្នកញ៉ាំទឹកតែច្រើនជ្រុល អាចប្រឈមនឹងផលប៉ះពាល់ទាំង ៥ នេះ

តែ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​ពេញនិយម​ខ្លាំង​នៅ​ទូទាំង​ពិភព​លោក​ ហើយ​ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​​ដល់​រាងកាយ​ថែម​ទៀត​ផង។ អត្ថប្រយោជន៍​ល្អ​ៗ​​នៃ​ការ​ញ៉ាំ​តែ​ មាន​ដូចជា ​ជួយ​​ការពារ​រាងកាយ​ពី​ការ​បំផ្លាញ​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ​ជួយ​ឲ្យ​​យើង​ផ្ចង់​អារម្មណ៍​បាន​ល្អ និង​មាន​ភាព​ស្វាហាប់​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល​​​លើស​ពី​៣ ទៅ​៤​ពែង ឬ​ចាប់​ពី​​៧១០ ទៅ​៩៦០​មីល្លីលីត្រ​ក្នុង​មួយ​ថ្ងៃ​​ នោះ​នឹង​អាច​បង្ក​​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ខ្លួន​យើង​វិញ​​ជា​មិន​ខាន។ ញ៉ាំ​តែ​ច្រើន​ជ្រុល​ផ្តល់​ផល​ប៉ះពាល់​អ្វី​ខ្លះ? ១. រំខាន​ដំណេក ​តែ​ផ្ទុក​ទៅ​ដោយ​ជាតិ​កាហ្វេអ៊ីន អីចឹង​ហើយ​ ទើប​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ អាច​ប៉ះពាល់​ដល់​ដំណេក​ និង​ធ្វើ​ឲ្យ​យើង​បញ្ចេញ​អ័រម៉ូន​ស្រ្តេស​ទៅ​ក្នុង​រាងកាយ​ ប្រសិនបើ​​យើង​ញ៉ាំ​លើស​កម្រិត។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ចាល់​អាស៊ីដ គ្នា​យើង​ខ្លះ​ប្រឈម​នឹង​អាការៈ​មួយ​ចំនួន​ ដូចជា​ចង្អោរ ឬ​ចាល់​អាស៊ីដ​ នៅ​ពេល​ដែល​ញ៉ាំ​តែ​ច្រើន​ជ្រុល។ កត្តា​នេះ ដោយ​សារ​តែ​មាន​ផ្ទុក​​សារធាតុ​ tannins ដែល​រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ [embed-health-tool-heart-rate] ៣. កង្វះ​ជាតិ​ទឹក ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល នោះ​អាច​បណ្តាល​ឲ្យ​យើង​ជួប​បញ្ហា​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ ជា​ពិសេស​នៅ​រដូវ​ក្តៅ​តែ​ម្តង។ ៤. រំខាន​ដល់​ការ​ស្រូប​យក​ជាតិ​ដែក បន្ថែម​ពី​នេះ សារធាតុ​tannins​នៅ​ក្នុង​ទឹក​តែ អាច​រារាំង​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ទៅ​ក្នុង​រាងកាយ។ ដូច្នេះ​ហើយ ក្នុង​ករណី​ដែល​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល នឹង​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក។ អត្ថបទពាក់ព័ន្ធ៖ មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម? ឥឡូវ​នេះ ​មាន​វិធី​​បម្លែង​ឈាម​គ្រប់ប្រភេទ ទៅ​ជា​ឈាម O បាន Blood Typing (​តេស្ត​ពិនិត្យ​ក្រុម​ឈាម) Hemochromatosis (​លើស​ជាតិ​ដែក​ក្នុង​ឈាម) ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ នៅអាមេរិកឥឡូវអាច​​លក់ថ្នាំព្យាបាល​មហារីកឈាមលើទីផ្សារបានហើយ ៥. […]

ស្វែងរក គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត

រាងកាយខ្វះជាតិស្ករ នឹងលេចសញ្ញាទាំងនេះចេញមក

នៅ​ពេល​មាន​អាការៈ​ងងឹត ឬ​វិល​មុខ ជំហាន​ដំបូង​ដែល​យើង​តែង​សន្និដ្ឋាន ២ ជម្រើស គឺ​លើស​ឈាម ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ តែភាគច្រើនគឺខ្វះជាតិស្ករ។ ដូចនេះ​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ នឹង​បង្ហាញ​ពី​អាការៈ​ជាតិ​ស្ករ​ធ្លាក់​ចុះ ដើម្បី​ឲ្យ​យើង​ដឹង​កាន់តែ​ច្បាស់។ លោក​បាន​ឲ្យ​ដឹង​ថា អាការៈ​ខ្វះ​ជាតិ​ស្ករ គឺជា​រោគសញ្ញា​នៃ​ការ​ធ្លាក់​ជាតិ​ស្ករ​ដល់​កម្រិត​ក្រោម ៧០mg/dl ក្នុង​អំឡុង​ពេល​ពី ២-៤ ម៉ោង ក្រោយ​ញ៉ាំ​អាហាររួច។ នៅ​ពេល​ជាតិ​ស្ករ​ធ្លាក់​ចុះ​រាងកាយ​នឹង​ចេញ​សញ្ញា​ដំបូង​គឺ​ជា​អារម្មណ៍​ប្រែប្រួល។ ក្រៅពី​អារម្មណ៍​ប្រែប្រួល​ហើយ អ្នក​ជំងឺ​ខ្វះ​ជាតិ​ស្ករ​មាន​រោគសញ្ញា​ខុស​ៗ​គ្នា​ជាច្រើន​ទៀត​តាម​មនុស្ស​ម្នាក់​ៗ តែ​ក្នុង​នោះ​ភាគច្រើន​មាន​ដូច​ខាងក្រោម​នេះ៖ - ញ័រ​ទ្រូង - ញ័រដៃ​ញ័រ​ជើង - ឃ្លាន​អាហារ​ខ្លាំង - បែក​ញើស - ស្រវាំង​ភ្នែក - ភ័យ - វង្វេង​វង្វាន់ - បែក​ញើស​ស្អិត​ៗ - ញាក់​សាច់ដុំ - ឈឺក្បាល​វិលមុខ - អស់កម្លាំង​ល្ហិតល្ហៃ - ត្រជាក់​ចុង​ដៃ​ចុងជើង ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ខ្លាំង​ធ្ងន់ធ្ងរ​ពេក អាច​ឈាន​ដល់​ការ​បាត់បង់​ស្មារតី និង​អាច​ដល់​ស្លាប់​បាត់បង់​ជីវិត​ផង​ក៏​មាន។ វីដេអូ៖ អ្នកជំងឺទឹកនោមផ្អែមគួរធ្វើម៉េចពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំង' autoplay='0'][/video-embeb]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

លេសទាំងនេះ ជាសត្រូវនាំឲ្យយើងខកខានអាហារពេលព្រឹក

គ្នាយើងភាគច្រើន សុទ្ធតែដឹងច្បាស់ អាហារពេលព្រឹក គឺល្អខ្លាំងចំពោះសុខភាព ប៉ុន្តែគ្នា​យើង​មួយចំនួននៅតែមិនញ៉ាំដដែល ទាំងដឹងថាវាប៉ះពាល់សុខភាពក៏ដោយ ខណៈគ្នាយើងខ្លះថា មិនមែនលេសទេ គឺមិនចង់ញ៉ាំតែម្តង។ បើអ៊ីចឹង គ្នាយើងត្រូវដឹងថា លេសមួយចំនួនជាសត្រូវជាមួយអាហារពេលព្រឹក យើងត្រូវស្គាល់ហើយចៀសវាឲ្យបាន។ ១- លេស និងឧបសគ្គរារាំងទម្លាប់ញ៉ាំអាហារពេលព្រឹក លេសយើងនឹងលើកឡើងពេលនេះ សំខាន់បំផុតមានចំនួន ៤ ក្នុងនោះមានដូចជា៖ – មិនមានពេលគ្រប់គ្រាន់ – ព្រឹកពេកមិនសូវឃ្លាន – ញ៉ាំអាហារព្រឹករួចកាន់តែធ្វើឲ្យឃ្លានគ្រប់ពេល – មិនចូលចិត្តអាហារព្រឹក លេសខាងលើ ត្រូវបានគ្នាយើងជាច្រើនប្រើប្រាស់ដើម្បីគេចវេសពីការញ៉ាំអាហារព្រឹក ទាំងខ្លួនយើងដឹងច្បាស់ថា វាមិនមែនជាទម្លាប់ល្អសម្រាប់សុខភាពនោះឡើយ។ អត្ថបទពាក់ព័ន្ធ៖ អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង ឧស្សាហ៍ញ៉ាំអាហារទាំងនេះ ដូចបង្កើនហានិភ័យកើតជំងឺមហារីកក្រពះ-ពោះវៀន ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត កត្តាធំៗ៤នេះហើយ បណ្តាលឲ្យមនុស្សសម័យឥឡូវងាយឈឺក្រពះ ២- តិចនិកជួយឲ្យយើងសម្រេចចិត្តញ៉ាំអាហារព្រឹក បើសិនជាគ្នាយើង ប្រើប្រាស់លេសខាងលើដើម្បីរារាំងអាហារព្រឹករបស់ខ្លួន ឬចង់ញ៉ាំប៉ុន្តែមិនដឹងគួរធ្វើបែបណាដើម្បីញ៉ាំអាហារព្រឹកឲ្យទៀងទាត់ គួរសាកល្បងវិធីសាស្ត្រខាងក្រោម៖ បង្កើតពេលវេលាសម្រាប់រៀបចំអាហារព្រឹក តាមរយៈការបង្កើនផែនការប្រចាំថ្ងៃ។ គួរពិចារណា រៀបចំអាហារមួយចំនួននៅពេលយប់ សម្រាប់ទុកញ៉ាំពេលព្រឹក។ អាចត្រៀមអាហារ និងគ្រឿងផ្សំជាមុន ដើម្បីព្រឹកឡើងអាចចម្អិនវាឆាប់រហ័ស ឬអាហារញ៉ាំអាហារព្រឹកជាប្រភេទ Cereal ដោយគ្រាន់តែប្រើមីក្រូវ៉េវមកកម្តៅជាការស្រេច ឬអាចគ្រាន់តែញ៉ាំពងចៀន ក៏ទទួលបានវីតាមីន និងប្រូតេអ៊ីគ្រប់គ្រាន់សម្រាប់រាងកាយយើងដែរ។ បើគ្នាយើងមិនទម្លាប់ញ៉ាំអាហារព្រឹក គ្នាយើងច្បាស់ជាគ្មានអារម្មណ៍ឃ្លាននៅពេលព្រឹកដូចគ្នា។ ប៉ុន្តែបើគិតអាណិតរាងកាយរបស់យើង ក្នុងការហ្វឹកហាត់ និងការចាប់ផ្តើមសកម្មភាពផ្សេងៗនៅពេលព្រឹក យើងគួរតែញ៉ាំអីបន្តិចបន្តួចជាមុន។ នៅពេលយើងអនុវត្តទម្លាប់នេះជាប្រចាំ យើងនឹងសង្កេតឃើញថា […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ក្នុងខ្លួនមានជាតិពុលច្រើនពេក នឹងបង្ហាញសញ្ញាទាំងនេះចេញមក

ចំណី​អាហារ​ដែល​យើង​ញ៉ាំ​នៅ​ពេល​បច្ចុប្បន្ន​នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​គីមី ព្រោះកាប្រើប្រាស់​ថ្នាំ​ឲ្យ​ឆាប់​បាន​ផល បូករួម​ថ្នាំ​ជួយ​រក្សា​ទុក​បាន​យូរ​ទៀត​នោះ ហើយពេល​យើង​ញ៉ាំ​ទាំង​មិន​លាង​សម្អាត​ត្រឹមត្រូវ ​វា​នឹង​កកកុញ​​ក្នុង​ខ្លួន។ ក្រោយ​មក​នឹង​​ត្រូវ​សាយភាយ​ចេញ​មក​ពី​រាងកាយ ដែល​បង្ហាញ​ឲ្យ​យើង​ដឹង ព្រោះ​បម្រែបម្រួល​​មួយ​ចំនួន។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា មិន​ត្រឹម​ចំណី​អាហារ​សម្បូរ​ជាតិ​គីមី​ច្រើន​នោះ​ទេ បើ​សូម្បី​បរិស្ថាន​ជុំវិញ​កន្លែង​រស់នៅ​មិន​ល្អ​រាង​កាយ​ច្បាស់​ជា​មាន​ផ្ទុក​ជាតិ​ពុល​ដូច​គ្នា​។ នៅ​ពេល​ណា​ដែល​រាងកាយ​មាន​សភាព​បែប​នេះ បញ្ជាក់​ថា ក្នុង​ខ្លួន​យើង​ពោរពេញ​ទៅ​ដោយ​ជាតិ​ពុល និង​ត្រូវ​រក​មធ្យោបាយ​កម្ចាត់​ចេញ បើ​មិន​ដូច្នេះ​ទេ​នឹង​បង្ក​ទៅ​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ ១- អណ្ដាត​ឡើង​ស ជា​ធម្មតា​ផ្ទៃ​អណ្ដោត​មាន​ពណ៌​ក្រហម​ប្រឿងៗ តែ​បើ​សង្កេត​ឃើញ​វា​ឡើង​ពណ៌​ស ឬ​លឿង បញ្ជាក់​ថា​ប្រព័ន្ធ​រំលាយ​អាហារ​យើង​កំពុង​តែ​ទទួល​រង និង​ប្រឆាំង​ជាមួយ​ជាតិពុល ដែល​លើស​នៅ​ក្នុង​ខ្លួន​ហើយ។ ដំណោះស្រាយ​គួរ​លេប​ថ្នាំ​វីតាមីន C ដើម្បី​ជួយ​ជំរុញ​ឲ្យ​រាងកាយ​កម្ចាត់​ជាតិ​ពុល។ ២- ឧស្សាហ៍​ទល់​លាមក មនុស្ស​ម្នាក់​ៗ​តែងតែ​បន្ទោបង់​ជា​រៀងរាល់​ថ្ងៃ តែ​បើ​សង្កេត​ឃើញ​ថា របប​អាហារ​នៅ​ដដែល តែ​បែរជា​ទល់​លាមក​ញឹកញាប់​ទៅ​វិញ ជា​រោគសញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ជាតិពុល​ក្នុង​ខ្លួន​យើង​ឡើង​ដល់​ដំណាក់កាល​លើស​កម្រិត​ហើយ។ អាស្រ័យ​ហេតុនេះ​ជម្រើស​ផឹកទឹក​ឲ្យ​ច្រើន និង​ព្យាយាម​ហាត់ប្រាណ​អាច​បញ្ចេញ​ជាតិ​ពុល​ទាំង​នោះ​តាម​រយៈ​ទឹក​នោម និង​ញើស។ ៣- ប្រតិកម្ម​ចំពោះ​ក្លិន អាការៈ​ប្រតិកម្ម​ទៅ​នឹង​ក្លិន​ខ្លាំង​ៗ​ដូចជា​វិល​មុខ ឈឺក្បាល ក្អួត​ចង្អោរ ចំពោះ​ក្លិន​ទឹកអប់ ក្លិន​ឈួល នោះ​មកពី​ជាតិ​ពុល​មាន​នៅ​ក្នុង​ខ្លួន​ខ្លាំង​ពេក។ ក្នុង​ករណី​បែប​នេះ គួរតែ​ញ៉ាំ​​អាហារ​ដូចជា​អង្ករសម្រូប ប្រូខូលី សារ៉ាយ ផ្លែ​ប៉ោម​ខៀវ ដើម្បី​កម្ចាត់​ជាតិ​ពុល និង​ស្តារ​មុខងារ​ថ្លើម ឲ្យ​ប្រសើរ​ឡើង​វិញ។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចម្អិនអាហារត្រូវដាក់គ្រឿងផ្សំច្រើនមុខ គ្រឿងផ្សំមួយណាគ្រោះថ្នាក់ជាងគេ? ប៉ះពាល់អីខ្លះ?

អាហារ​ដែល​ឈ្ងុយឆ្ងាញ់​ត្រូវ​ផ្សំ​ឡើង​ពី​គ្រឿងច្រើន​មុខ បូករួម​ជាមួយ​បន្លែ​សាច់។ តែ​ចំពោះ​ការ​ប្រើប្រាស់​គ្រឿង​ផ្សំ​ដូចជា​អំបិល ស្ករ ប៊ីចេង​ ច្រើន ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ ពិសេស​អ្នក​ដែល​មាន​ស្ថានភាព​សុខភាព​មិន​ល្អ​ស្រាប់។ ក្នុង​នោះ​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ផ្ដល់​ដំបូន្មាន​ថា គ្រឿង​ផ្សំ ៣ មុខ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ផ្ទះបាយ តែ​ការ​បង់​គ្រឿង​មិន​បាន​គិត​ពី​សុខភាព អាច​នាំ​គ្រោះថ្នាក់​ទៅ​វិញ។ ជា​ធម្មតា​រសជាតិ​ម្ហូប​ខ្មែរយើង​អាច​ប្រើ​អំបិល​ច្រើន​ជាង គ្រឿង ២ មុខ​ទៀត ហើយ​នេះ​អាច​ថា​ជា​គ្រឿង​ផ្សំ​ផ្ដល់​ផល​ប៉ះពាល់​ជាង​គេដែរ។ កាលណា​អាហារ​ប្រៃ​អាច​បណ្ដាល​ឲ្យកើត​មាន​ជំងឺ​លើសសម្ពាធ​ឈាម ជំងឺ​បេះ​ដូង និង​ជំងឺគ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ទោះ​ជា​មិនឈឺ តែបើ​ញ៉ាំ​ប្រៃ​ជ្រុល​ក៏​ចេញរោគសញ្ញា ឈឺក្បាល នោមញឹក ស្ងួតមាត់ចេះតែស្រេកទឹក បាត់បង់សមត្ថភាពខួរក្បាល។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​បាន​បន្ថែម​ទៀត​ថា ពីមុន​មិន​សូវ​មាន​អាហារ​កំប៉ុង​ច្រើន ទោះ​ជា​ប្រើ​អំបិល​ច្រើន​បន្តិច ក៏​មិនសូវ​ជា​ប៉ះពាល់​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​អាហារ​កំប៉ុង គឺ​មាន​ជាតិ​ប្រៃ ដើម្បី​រក្សា​ទុក​បាន​យូរ ហើយបើ​ថែម​គ្រឿង​ផ្សំ​ទៀត​​អាហារ​កាន់តែ​ប្រៃ​ទ្វេ។ សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខភាព​ល្អ​​ អាច​មាន​​​របប​​​ជាតិ​​ប្រៃ មិន​គួរ​លើស​ពី​ ២.៣០០ មិល្លីក្រាម ឬ​ត្រឹមតែ​ ១.៥០០​ មិល្លី​ក្រាម​ ប៉ុណ្ណោះ​សម្រាប់​១​​ថ្ងៃ។ ចំណែក​ស្ករ​វិញ​ក្នុង​ម្ហូប​មិន​សូវ​ជា​និយម​ឡើយ ហើយ​បើ​ប៉ះពាល់​ក៏​ចំពោះ​តែ​អ្នក​ទឹកនោម​ផ្អែម និង​កំពុង​លើស​ជា​តិស្ករ​តែ​ប៉ុណ្ណោះ ដូចនេះ​បើ​គ្រួសារ​ណា​មាន​ជំងឺ​ណា គ្រាន់តែ​កាត់បន្ថយ​បាន​ហើយ ទើប​មិន​នាំ​បញ្ហា។ ចំណែក​ប៊ីចេង​វិញ ក៏​មិន​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ដែរ ហើយ​មាន​ការ​លើកឡើង​ថា ប៊ីចេង​នាំ​ឲ្យ​ពុក​ឆ្អឹង ឈឺក្បាល […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំអាហារ ៤ មុខនេះ អាចជួយ​រាងកាយបំលែង​អាហារ​ទៅជា​ថាមពល​បាន​លឿន​

នៅ​ពេល​ដែល​ការ​ធ្វើ​មេតាបូលីស​របស់​យើង​យឺត​ជាង​ធម្មតា​​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់ និង​មាន​ខ្លាញ់​ច្រើន។ ការ​ធ្វើ​មេតាបូលីស​សំដៅ​លើ​ដំណើរការ​ដែល​រាងកាយ​បំលែង​អាហារ​ទៅ​ជា​ថាមពល​ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ​ប្រចាំ​ថ្ងៃ។ កត្តា​ដែល​កំណត់​ល្បឿន​នៃ​ការ​ធ្វើ​មេតាបូលីស​រួមមាន៖ ទំហំ​រាងកាយ៖ អ្នក​ដែល​មាន​សាច់ដុំ​ច្រើន​តែង​ដុត​កាឡូរី​បាន​ច្រើន​ទោះបី​ពេល​កំពុង​សម្រាក​ក៏​ដោយ ភេទ៖ មនុស្ស​ប្រុស​តែង​មាន​ខ្លាញ់​តិច និង​មាន​សាច់ដុំ​ច្រើន​ជាង​ស្ត្រី កត្តា​អាយុ៖ នៅ​ពេល​ចាស់​ទៅ សាច់ដុំ​មាន​ការ​ថយ​ចុះ ហើយ​ខ្លាញ់​នឹង​កើន​ឡើង​ដែល​អាច​ពន្យឺត​ការ​ធ្វើ​មេតាបូលីស។ ជាធម្មតា ការ​ធ្វើ​មេតាបូលីស​របស់​យើង​គឺ​មាន​មិន​មាន​ការ​ប្រែប្រួល​ទេ ប៉ុន្តែ​យើង​អាច​ពន្លឿន​ការ​ធ្វើ​មេតាបូលីស​បាន​តាម​រយៈ​អាហារ។ ការ​ធ្វើ​មេតាបូលីស​លឿន​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ដូចជា​បន្ថែម​ថាមពល មិន​ងាយ​អស់​កម្លាំង ផ្ចង់​អារម្មណ៍​បាន​ល្អ និង​មិន​ងាយ​ឡើង​ទម្ងន់​ទៀត។ អាហារ​មួយ​ចំនួន​ខាង​ក្រោម​​អាច​ជួយ​ពន្លឿន​ការ​ធ្វើ​មេតាបូលីស​។ ១. សាច់​អត់​ខ្លាញ់ ពេល​រំលាយ​ប្រូតេអ៊ីន​រាងកាយ​ធ្វើ​ការ​ខ្លាំង​ជាង​ពេល​រំលាយ​កាបូអ៊ីដ្រាត ឬ​ខ្លាញ់។ ហេតុ​នេះ​ហើយ​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​ការ​ញ៉ាំ​សាច់​អត់​ខ្លាញ់​ដូចជា​សាច់​មាន់ និង​សាច់​ត្រី​។ ដំណើរការ​រំលាយ​អាហារ​គឺ​ត្រូវការ​ថាមពល​ច្រើន ដូចនេះ​ហើយ​រាងកាយ​ដុត​កាឡូរី​ដើម្បី​បំបែក​អាហារ​ទាំង​នោះ។ ការ​សិក្សា​ជា​ច្រើន​ក៏​បាន​បង្ហាញ​ថា​ប្រូតេអ៊ីន​អាច​បង្កើន​ការ​ដុត​កាឡូរី​ក្រោយ​អាហារ​បាន​រហូត​ដល់ ៣៥%។ ម៉្យាងទៀត រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​បង្កើន​សាច់ដុំ ហើយ​ពេល​យើង​មាន​សាច់ដុំ​កាន់តែ​ច្រើន ការ​ធ្វើ​មេតាបូលីស​កាន់តែ​លឿន។ ២. ពពួក​សណ្ដែក (Legumes) គ្រាប់​សណ្ដែក​គឺជា​ប្រភព​ដ៏​ល្អ​សម្រាប់​ប្រូតេអ៊ីន​រុក្ខជាតិ ហើយ​ក៏​សម្បូរ​ជាតិ​សរសៃ​ដែរ។ រាងកាយ​យើង​ប្រើ​ថាមពល​ច្រើន​នៅ​ពេល​បំបែក​ជាតិ​សរសៃ និង​ប្រូតេអ៊ីន​ដែល​នេះ​អាច​រក្សា​ការ​ធ្វើ​មេតាបូលីស​ឲ្យ​មាន​ដំណើរការ​ល្អ។ ជាតិ​សរសៃ​ខ្ពស់​ក្នុង​សណ្ដែក​ក៏​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​បង្ការ​ការ​ឃ្លាន​របស់​ផ្អែម​នៅ​ពេល​រសៀល។ បន្ថែម​ពី​នេះ​ទៀត ពពួក​សណ្ដែក​ក៏​ផ្តល់​ជាតិ​ដែក ស័ង្កសី និង​សេលេន្យូម​ដែល​សុទ្ធ​តែ​ជា​ជាតិ​រ៉ែ​ក្រពេញ​ទីរ៉ូអ៊ីត​ត្រូវការ​ដើម្បី​ផលិត​អ័រម៉ូន​ឲ្យ​បាន​គ្រប់គ្រាន់។ បើ​គ្មាន​ជាតិ​រ៉ែ​ទាំង​នេះ ការ​ធ្វើ​មេតាបូលីស​របស់​យើង​អាច​យឺត ឬ​ចុះ​ខ្សោយ។ ៣. គ្រាប់​ផ្លែឈើ (Nuts) គ្រាប់​ផ្លែឈើ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​អ្នក​ដែល​ញ៉ាំ​គ្រាប់​ផ្លែឈើ​ជា​ប្រចាំ​តែង​មាន​ហានិភ័យ​ទាប​នៃ​ភាព​ស៊ាំ​អាំងស៊ុយលីន (Insulin Resistance) និង​មាន​ទំហំ​ចង្កេះ​តូច​ជាង​អ្នក​ដែល​មិន​ញ៉ាំ​។ នៅ​ពេល​ដែល​យើង​មាន​ភាព​ស៊ាំ​អាំងស៊ុយលីន​ទាប រាងកាយ​យើង​នឹង​មិន​ស្តុក​ជាតិ​ខ្លាញ់​ច្រើន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ឧស្សាហ៍ញ៉ាំអាហារទាំងនេះ ដូចបង្កើនហានិភ័យកើតជំងឺមហារីកក្រពះ-ពោះវៀន

ក្រពះ-ពោះវៀន​យើង​ម្នាក់ៗ​មាន​នាទី​សំខាន់ ហើយ​វា​ក៏​មមាញឹក​នឹង​ការ​រំលាយ​អាហារ​ដែល​យើង​ញ៉ាំ​ចូល​ទៅ ដើម្បី​បញ្ចេញ​មក​ក្រៅ​វិញ​ដែរ។ ដូច​នេះ​ហើយ យើង​គួរ​តែ​ញ៉ាំ​អាហារ​ដែល​មាន​ប្រយោជន៍​ល្អ​ដល់​ក្រពះ-ពោះវៀន​ដែរ បើ​មិន​អ៊ីចឹង​ទេ វា​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​កាច​សាហាវ​ដូច​ជា មហារីក​ក្រពះ ឬ​ពោះ​វៀន​បាន។ ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ជំងឺថ្លើម ​ក្រពះ និង​ពោះ​វៀន បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ក្រពះ ពោះ​វៀន​របស់​យើង​ម្នាក់ៗ ទាម​ទារ​ឲ្យ​មាន​ការ​ថែ​ទាំ​ដូច​សរីរាង្គ​ដទៃ​នៃ​រាង​កាយ​ដែរ ហើយ​ចំពោះ​សរីរាង្គ​២នេះ អាហារ​ដែល​យើង​ជ្រើស​រើស​ដាក់​ចូល​មាត់ ​គឺ​វា​សំខាន់​ណាស់ ដើម្បី​ជួយ​ថែ​ក្រពះ​ ពោះវៀនឲ្យ​មាន​សុខភាព​ល្អ ជាពិសេស គឺ​បន្លែ ផ្លែ​ឈើ​ធម្មជាតិ​ស្រស់ៗ។ លោក​បន្ត​ថា ចំណែក​ពពួក​អាហារ​ដែល​មិន​ល្អ ហើយ​អំណោយ​ផល​ដល់​ការ​កើត​ឡើង​នៃ​ជំងឺ​មហារីក​ក្រពះ ឬ​មហារីក​ពោះ​វៀន​នោះ​គឺ ការ​ញ៉ាំ​សាច់​ច្រើន​ពេក (សាច់​ក្រហម...)។ “ឧទាហរណ៍ នៅ​ក្នុង​ប្រទេស​ជឿន​លឿន សម្បូរ​អ្នក​ឈឺ​មហារីក​ពោះ​វៀន ដោយ​សារ​ប្រទេស​គេ​សម្បូរ​សាច់​ញ៉ាំ​ច្រើន ដូច​ជា steak អ៊ីហ្នឹង។ រីឯ ស្រុក​ដែល​មិន​សម្បូរ​សាច់ ញ៉ាំ​តែ​បន្លែ ផ្លែ​ឈើ ដូច​នេះ មិន​សូវ​សម្បូរ​មហារីក​ពោះ​វៀន​កើត​ឡើង​ទេ"។ បើ​ទាក់​ទង​នឹង​មហារីក​ក្រពះ ច្រើន​កើត​ឡើង​ដោយ​ការ​ញ៉ាំ​អាហារ​ផ្អាប់ ឬ​អាហារ​ដែល​យើង​តែង​ប្រឡាក់​គ្រឿង​ទុក​​មាន​ដូច​ជា ត្រី​ងៀត ផ្អក ប្រហុក ជាដើម។ ហើយ​អាហារ​ផ្សែង​ដូច ត្រី​ឆ្អើរ និង​ការ​ញ៉ាំ​សាច់​ច្រើន ក៏​ជា​កត្តា​មួយ​អំណោយ​ទៅ​ដល់​ការ​កើត​ជំងឺ​មហារីក​ក្រពះ-ពោះ​វៀន។ វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ក្រពះ-ពោះវៀន​យើង​ត្រូវ​ការ​បន្លែ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ដឹងអត់ គ្រឿងទេសក្នុងផ្ទះបាយ ទុកបានយូរប៉ុនណា?

សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ ឬ​សម្លៀកបំពាក់​ដែល​យើង​ស្លៀកពាក់​ប្រចាំថ្ងៃ​សុទ្ធតែ​មាន​កាលបរិច្ឆេទ​ទាំង​អស់ ហើយ​សូម្បី​គ្រឿង​ផ្សំ​ក្នុង​ផ្ទះ​បាយ ក៏​មាន​ថ្ងៃ​ផុត​កំណត់​ដូចគ្នា។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹងគ្រឿង​ទេស​សម្រាប់​ចម្អិន​អាហារ គឺ​មាន​ថ្ងៃ​ផុត​កំណត់​គ្រប់​ប្រភេទ ហើយ​បើ​បន្ត​ប្រើប្រាស់​រហូត​មិន​ដូរ អាច​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ។ - ប្រភេទ​ម្សៅ៖ ​មាន​សុពលភាព​ចាប់ពី ៦-១២ ខែ ម្សៅ​មាន​គុណភាព​ល្អ​ធម្មតា​អាច​ទុក​បាន ៦ ខែ រី​ឯ​ម្សៅ​ល្អ​លេខ​មួយ​អាច​ទុក​បាន ១ ឆ្នាំ។ - ប៊ីចេង៖​ មាន​អាយុកាល​ចាប់ពី ២ ឆ្នាំ ឡើង​ទៅ ប្រសិនបើ​យើង​ថែរក្សា​នៅ​កន្លែង​មាន​សុវត្ថិភាព និងមិនហែកកញ្ចប់។ - ស្ករ​ស៖ អាច​មាន​រយៈពេល​រហូត​ដល់ ២ ឆ្នាំ​បន្ទាប់ពី​យើង​បើក​ប្រើ​ហើយ។ តាម​បច្ចេកទេស​ ស្ករ​មិន​ដែល​ខូច​គុណភាពឡើយ ឲ្យតែ​គ្មាន​របស់​កខ្វក់ ឬ​ជាតិ​សំណើម​ចូល តែ​គេ​ណែនាំ​ឲ្យ​បោះបង់​ចោល​បន្ទាប់ពី ២ ឆ្នាំ។ - អំបិល៖ មាន​អាយុ​កាល​វែង​ណាស់ ប៉ុន្តែ​យក​ល្អ​យើង​គួរ​ទុក​វា​ប្រហាក់ប្រហែល​ទៅ​នឹង​ស្ករ ប៊ីចេង​​ទៅ​បាន​ហើយ។ - ប៊័រ៖ អាច​ទុក​បាន​ប្រហែល ៦-៩ ខែ​ប៉ុណ្ណោះ​នៅ​ក្នុង​ទូទឹកកក ហើយ​កាលបរិច្ឆេទ​ល្អ​បំផុត​ដោយ​បោះត្រា​លើ​កញ្ចប់​នោះ​មាន​រយៈពេល​យ៉ាងហោចណាស់​តែ ១ ខែ​ប៉ុណ្ណោះ។ - ម្រេច៖ ប្រសិនបើ​មិន​មាន​កាលបរិច្ឆេទ​នៅ​លើ​កញ្ចប់ ឬ​មាន​តែ​កាលបរិច្ឆេទ​វេច​ខ្ចប់ ម្រេច​មូល​អាច​រក្សា​គុណភាព​ប្រហែល ៣ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

មានរោគសញ្ញាទាំងនេះអាចបង្ហាញថាយើងកំពុង​ខ្វះវីតាមីន D

វីតាមីន D គឺ​មាន​សារៈសំខាន់​សម្រាប់​រាងកាយ​ណាស់។ យើង​អាច​ទទួល​បាន​វីតាមីន D ពី​ការ​ត្រូវ​កពន្លឺ​ថ្ងៃ និង​តាម​រយៈ​អាហារ​ដូចជា​ត្រី​មាន​ជាតិ​ខ្លាញ់ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដែល​បន្ថែម​វីតាមីន D។ ជាទូទៅ​យើង​ត្រូវ​ញ៉ាំ​វីតាមីន D ពី​១០-២០​មីក្រូក្រាម ឬច្រើន​ជាង​នេះ​​ក្នុង​មួយ​ថ្ងៃ។ ​បញ្ហា​កង្វះ​វីតាមីន D តែង​កើត​មាន ប៉ុន្តែ​យើង​អាច​នឹង​មិន​ដឹង​ខ្លួន។ ដូចនេះហើយ​អត្ថបទ​​នេះ​នឹង​លើក​ឡើង​ពី​រោគសញ្ញា​ខ្លះៗ​​ដែល​អាច​បង្ក​ដោយ​កង្វះ​វីតាមីន D។ ១. ឈឺ​ញឹកញាប់ វីតាមីន D មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹងមាំ​ដើម្បី​ប្រឆាំង​នឹង​វីរុស និង​បាក់តេរី​ដែល​បង្ក​ជំងឺ​ផ្សេងៗ។ ប្រសិនជា​យើង​ឧស្សាហ៍​ឈឺ ជាពិសេស​ជំងឺ​ផ្ដាសាយ នេះ​អាច​មក​ខ្វះ​វីតាមីន D។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​​កង្វះ​វីតាមីន D និង​ការ​ឆ្លង​រោគ​នៅ​ផ្លូវ​ដង្ហើម​ដូចជា​ជំងឺ​ផ្ដាសាយ ជំងឺ​រលាក​ទង​សួត និង​ជំងឺ​រលាកសួត។ ២. អស់កម្លាំង អាការៈ​អស់​កម្លាំង​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន​ ហើយ​កង្វះ​វីតាមីន D គឺ​មូលហេតុ​មួយ​ក្នុង​ចំណោម​នោះដែរ​។ ក្នុង​ករណី​សិក្សា​មួយ​គេ​រក​ឃើញ​ថា​ស្ត្រី​ដែល​មាន​អាការៈ​អស់​កម្លាំង​អំឡុង​ពេល​ថ្ងៃ​ និង​ឈឺក្បាល ​គឺ​មាន​កម្រិត​វីតាមីន D​ ​ទាប​ក្នុង​ឈាម​ត្រឹមតែ ៥,៩ ng/ml។ ប្រសិនជា​កម្រិត​វីតាមីន D ក្រោម ២០ ng/ml គេ​ចាត់​ទុក​ថា​មាន​បញ្ហា​កង្វះ​វីតាមីន​ហើយ។ ស្ត្រី​រូប​នេះ​មាន​អាការៈ​ប្រសើរ​ឡើង​ក្រោយ​ពី​ញ៉ាំ​អាហារ​បំប៉ន​វីតាមីន D។ ៣. ឈឺខ្នង និង​ក្នុង​ឆ្អឹង វីតាមីន D ជួយ​រក្សា​សុខភាព​ឆ្អឹង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារប្រចាំថ្ងៃ ដាក់ប៊ីចេងប៉ុន្មានទើបមិនប៉ះពាល់សុខភាព?

នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ម្នាក់​សុទ្ធតែ​បាន​ប្រើ​គ្រឿង​ទេស​ជាច្រើន​មុខ ដើម្បី​ផ្សំ​រសជាតិ​អាហារ​ឲ្យ​ឈ្ងុយឆ្ងាញ់។ ក្នុង​ចំណោម​គ្រឿង​ទេស​ទាំងអស់ ប៊ីចេង ឬ​ម្សៅ​ស៊ុប​ត្រូវ​បាន​ប្រើប្រាស់​ច្រើន ហើយ​អ្នក​ខ្លះ​និយាយ​ថា ប៊ីចេង​នេះ​ពេល​ញ៉ាំ​ច្រើន​មិន​ល្អ​ចំពោះ​សុខភាព​ទេ។ ដូចនេះ​តើ​គួរ​ប្រើ​ប៉ុនណាទៅ ទើប​មិន​គ្រោះថ្នាក់​ដល់​សុខភាព? លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ណែនាំ​ថា ប៊ីចេង ឬម្សៅស៊ុប (Monosodium Glutamate) ជា​គ្រឿង​បន្ថែម​រសជាតិ​លេខ​មួយ ដែល​ធ្វើឲ្យ​អណ្ដាត​យើង​ដឹង​រសជាតិ​ឆ្ងាញ់ ដោយ​វា​មាន​លេខ​សម្គាល់​ក្នុង​ឧស្សាហកម្ម​គីមី​ចំណី​អាហារ E261។ នៅ​ក្នុង​ខ្លួន​មនុស្ស​មាន​ជាតិ Glutamate ពី​ធម្មជាតិ​ប្រមាណ ១០ ក្រាម៖ – សាច់ដុំ ៦ ក្រាម – ខួរក្បាល ២,៣ ក្រាម – ថ្លើម ០,៧ ក្រាម – តម្រងនោម ០,៧ ក្រាម និងក្នុងឈាម ០,០៤ ក្រាម ដូចនេះ​ការ​ប្រើ​ប៊ីចេង ជួយ​បង្កើន​រសជាតិ​ចំណី​អាហារ​គួរតែ​មាន​ក្នុង​កម្រិត​មួយ​ទាប​បំផុត ដើម្បី​សុខភាព​អ្នក​បរិភោគ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​លើស​ពី ២ ក្រាម (មួយ​ស្លាប​ព្រា​កាហ្វេ) ក្នុង​មួយ​ថ្ងៃ។ ចំណែក​ឯ​អំបិល​វិញ កុំ​ឲ្យ​លើស​ពី ៥ ក្រាម​ក្នុង​មួយ​ថ្ងៃ ព្រោះ​សារជាតិ​ទាំង​ពីរ​នេះ អាច​ធ្វើឲ្យ​សរសៃរ​ឈាម​ក្រិន ដែល​គ្រោះ​ថ្នាក់​បំផុត​ដូចជា៖ – មាន​ជំងឺ​លើស​សម្ពាធ​ឈាម – […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ពេលខ្លះអស់កម្លាំង តែមិនឃ្លានអីសោះ អាចមកពីបញ្ហាសុខភាពទាំងនេះ

អាការៈ​មិនឃ្លានអាហារ និង​អស់​កម្លាំង​អាច​ជា​រោគសញ្ញា​ដែល​តែង​កើត​មាន​ជាមួយ​គ្នា។ ភាគច្រើន​ការមិនឃ្លានអាហារ និង​អស់​កម្លាំង​អាច​បង្ក​ដោយជំងឺ​តូច​តាច ឬ​មកពី​ការ​ផ្លាស់ប្ដូរ​ទម្លាប់​ការ​ញ៉ាំ ឬ​ការ​គេង​ជាដើម។ ប៉ុន្តែ​ប្រសិនជា​យើង​បន្ត​មាន​អាការៈ​​នេះ​​មិន​​បាត់ នេះ​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ផ្សេងៗ។ ១. ជំងឺ​ផ្ដាសាយ នៅ​ពេល​យើង​មាន​ជំងឺ​ផ្ដាសាយ យើង​តែង​មាន​អារម្មណ៍​ខ្សោយ ឬ​អស់​កម្លាំង​ដែល​នេះ​មក​ពី​រាងកាយ​របស់​យើង​ប្រឆាំង​នឹង​មេរោគ។ យើង​ក៏​អាច​មិន​ឃ្លានដោយសារ​អាការៈ​ចង្អោរ ឬមិន​ស្រួល​ខ្លួន​។ ២. មេរោគ​ក្នុង​ក្រពះ​ពោះវៀន វីរុស​ប្រភេទ​ខ្លះ​អាច​បង្ក​ការ​រលាក​ក្នុង​ក្រពះ​ពោះវៀន។ ភាគច្រើន​នៃ​អាការៈ​​នេះ​បង្ក​ដោយ​ការ​ឆ្លង​វីរុស norovirus។ គ្នាយើង​ដែល​ឆ្លង​វីរុស​នេះ​អាច​មាន​អាការៈ​អស់កម្លាំង និងអត់​ឃ្លាន​​អាហារ​រួមទាំង​អាការៈ​ផ្សេង​ទៀត​ដូចជា​ក្អួត ចង្អោរ គ្រុនក្ដៅ និង​ឈឺក្បាល។ ជាទូទៅ​បើការ​ឆ្លង​​វីរុស norovirus នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​១ទៅ៣​ថ្ងៃ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នោះ​​យក​​ល្អ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ចៀសវាង​ការ​បាត់បង់​ជាតិ​ទឹក។ ៣. អាលែកហ្សី យោង​តាម​មហាវិទ្យាល័យ​ផ្នែក​អាលែកហ្សី ជំងឺ​ហឺត និង​ប្រព័ន្ធ​ភាព​ស៊ាំ​សហរដ្ឋ​អាមេរិក អាការៈ​អស់​កម្លាំង​តែង​កើត​មាន​លើ​អ្នក​​មាន​បញ្ហា​អាលែកហ្សី។ រោគសញ្ញា​នៃ​អាការៈ​អាលែកហ្សី​តាម​រដូវ​មាន​ដូចជា​តឹង​ច្រមុះ​ ដែល​អាច​ប៉ះពាល់​ដល់​ការ​គេង និង​អស់កម្លាំង​ពេញ​មួយ​ថ្ងៃ។ អាលែកហ្សី​អាច​បង្ក​ឲ្យ​មាន​សម្បោរ​ច្រើន​ ហើយ​ការ​លេប​សម្បោរ​ពី​ច្រមុះ​អាច​បណ្ដាល​ឲ្យ​យើង​ចង្អោរ និង​អត់​ឃ្លាន​អាហារ។ សម្រាប់​គ្នាយើង​ដែល​មាន​អាការៈ​អស់​កម្លាំង ឬ​អត់​ឃ្លាន​អាហារ​បង្ក​ដោយ​អាលែកហ្សី​ ឬ​ការ​ប្រើ​ថ្នាំ​អាលែកហ្សី​​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤. អាការៈ​មុន​មក​រដូវ អាការៈ​មុន​មករដូវ​តែង​កើត​មាន​មុន​មាន​រដូវ ​១-២​សប្ដាហ៍។ រោគសញ្ញា​នៃ​អាការៈ​មាន​ភាព​ខុស​គ្នា​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ដែល​គ្នាយើង​មួយ​ចំនួន​អាច​នឹង​មាន​អាការៈ​អស់​កម្លាំង និង​អត់ឃ្លាន​អាហារ។ រោគសញ្ញា​ផ្សេង​ទៀត​រួម​មាន​ហើម​ពោះ ឈឺពោះ ទល់លាមក រាករូស ឈឺខ្នង ឈឺក្បាល អារម្មណ៍​ឡើង​ចុះ និង​គេង​មិន​លក់​ជាដើម។ ប្រសិនជា​រោគសញ្ញា​ទាំង​នេះ​អាច​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​ យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៥. ជំងឺ​បាក់ទឹកចិត្ត ជំងឺ​បាក់ទឹកចិត្ត​គឺជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​អាច​បង្ក​ឲ្យ​មាន​អាការៈ អស់កម្លាំង និង​មិន​ឃ្លានអាហារ​​។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស