គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ។ ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន និងចេញឲ្យឆ្ងាយពីអាហារបង្កទុក្ខទោសផ្ដល់ផលមិនល្អដល់សុខភាពរាងកាយ

ចំណេះដឹងទូទៅ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ប្រយ័ត្ន! អ្នកញ៉ាំទឹកតែច្រើនជ្រុល អាចប្រឈមនឹងផលប៉ះពាល់ទាំង ៥ នេះ

តែ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​ពេញនិយម​ខ្លាំង​នៅ​ទូទាំង​ពិភព​លោក​ ហើយ​ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​​ដល់​រាងកាយ​ថែម​ទៀត​ផង។ អត្ថប្រយោជន៍​ល្អ​ៗ​​នៃ​ការ​ញ៉ាំ​តែ​ មាន​ដូចជា ​ជួយ​​ការពារ​រាងកាយ​ពី​ការ​បំផ្លាញ​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ​ជួយ​ឲ្យ​​យើង​ផ្ចង់​អារម្មណ៍​បាន​ល្អ និង​មាន​ភាព​ស្វាហាប់​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល​​​លើស​ពី​៣ ទៅ​៤​ពែង ឬ​ចាប់​ពី​​៧១០ ទៅ​៩៦០​មីល្លីលីត្រ​ក្នុង​មួយ​ថ្ងៃ​​ នោះ​នឹង​អាច​បង្ក​​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ខ្លួន​យើង​វិញ​​ជា​មិន​ខាន។ ញ៉ាំ​តែ​ច្រើន​ជ្រុល​ផ្តល់​ផល​ប៉ះពាល់​អ្វី​ខ្លះ? ១. រំខាន​ដំណេក ​តែ​ផ្ទុក​ទៅ​ដោយ​ជាតិ​កាហ្វេអ៊ីន អីចឹង​ហើយ​ ទើប​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ អាច​ប៉ះពាល់​ដល់​ដំណេក​ និង​ធ្វើ​ឲ្យ​យើង​បញ្ចេញ​អ័រម៉ូន​ស្រ្តេស​ទៅ​ក្នុង​រាងកាយ​ ប្រសិនបើ​​យើង​ញ៉ាំ​លើស​កម្រិត។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ចាល់​អាស៊ីដ គ្នា​យើង​ខ្លះ​ប្រឈម​នឹង​អាការៈ​មួយ​ចំនួន​ ដូចជា​ចង្អោរ ឬ​ចាល់​អាស៊ីដ​ នៅ​ពេល​ដែល​ញ៉ាំ​តែ​ច្រើន​ជ្រុល។ កត្តា​នេះ ដោយ​សារ​តែ​មាន​ផ្ទុក​​សារធាតុ​ tannins ដែល​រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ [embed-health-tool-heart-rate] ៣. កង្វះ​ជាតិ​ទឹក ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល នោះ​អាច​បណ្តាល​ឲ្យ​យើង​ជួប​បញ្ហា​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ ជា​ពិសេស​នៅ​រដូវ​ក្តៅ​តែ​ម្តង។ ៤. រំខាន​ដល់​ការ​ស្រូប​យក​ជាតិ​ដែក បន្ថែម​ពី​នេះ សារធាតុ​tannins​នៅ​ក្នុង​ទឹក​តែ អាច​រារាំង​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ទៅ​ក្នុង​រាងកាយ។ ដូច្នេះ​ហើយ ក្នុង​ករណី​ដែល​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល នឹង​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក។ អត្ថបទពាក់ព័ន្ធ៖ មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម? ឥឡូវ​នេះ ​មាន​វិធី​​បម្លែង​ឈាម​គ្រប់ប្រភេទ ទៅ​ជា​ឈាម O បាន Blood Typing (​តេស្ត​ពិនិត្យ​ក្រុម​ឈាម) Hemochromatosis (​លើស​ជាតិ​ដែក​ក្នុង​ឈាម) ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ នៅអាមេរិកឥឡូវអាច​​លក់ថ្នាំព្យាបាល​មហារីកឈាមលើទីផ្សារបានហើយ ៥. […]

ស្វែងរក គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារ ៦ប្រភេទនេះ ល្អខ្លាំង​សម្រាប់​សុខភាព​ខួរក្បាល

ខួរ​ក្បាល​គឺ​ជា​មណ្ឌល​កណ្ដាល​មួយ​នៃ​រាង​កាយ មាន​នាទី​គ្រប់​គ្រង​ដំណើរ​ការ​បេះ​ដូង សួត ​ចលនា​របស់​រាង​កាយ អារម្មណ៍ និង​ការ​គិត​។ ដោយ​សារ​តែ​ខួរ​ក្បាល​មាន​ភារកិច្ច​ច្រើន​បែប​នេះ​ហើយ ទើប​ជា​ការ​ល្អ ដែល​យើង​ត្រូវ​ថែរក្សា​សុខ​ភាព​ខួរ​ក្បាល​ឲ្យ​នៅ​ល្អ។ អាហារ​មួយ​ចំនួន​ជួយ​ឲ្យ​ខួរ​ក្បាល​យើង​ដំណើរ​ការ​បាន​ល្អ និង​បង្កើន​​ការ​ចង​ចាំ​ទៀត​ផង។ តើ​អាហារ​អ្វីខ្លះ? ១. កាហ្វេ​ បើ​យើង​ជា​អ្នក​ផឹក​កាហ្វេ វា​ជា​ដំណឹង​ល្អ​មួយ​ដែល​ថា​កាហ្វេ​មាន​ប្រយោជន៍​ដល់​សុខភាព​ខួរ​ក្បាល​របស់​យើង។ កាហ្វេ​មាន​សារធាតុពីរ​យ៉ាង​សំខាន់ មួយ​គឺកាហ្វេអ៊ីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​សុទ្ធ​តែ​មាន​ប្រយោជន៍​ជួយ​ដល់​ខួរ​ក្បាល​របស់​យើង​។ ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​កាហ្វេ​ ជួយ​ឲ្យ​យើង​មាន​ស្មារតី​ស្វាហាប់ ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ និង​បង្កើន​ការ​ផ្ចង់​អារម្មណ៍​ទៀត​ផង។ ដូច​គ្នា​ដែរ ការ​ផឹក​កាហ្វេ​ជា​ប្រចាំ និង​ក្នុង​រយៈពេល​យូរ ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ផង​ដែរ​។ ២. រមៀត ​​និយាយ​ដល់​គ្រឿង​ការី​មួយ​មុខ​នេះ​វិញ ក៏​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ខួរ​ក្បាល​ដូច​គ្នា។ Curcuminជា​សារធាតុ​សកម្ម​មួយ​នៅ​ក្នុង​រមៀត ដែល​អាច​ចូល​ទៅ​ដល់​កោសិកា​ខួរ​ក្បាល​បាន​ដោយ​ផ្ទាល់​។ រមៀត មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក និង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ដែល​អាច​​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ខួរ​ក្បាល រួម​មាន​អាច​ជួយ​បង្កើន​ការ​ចង​ចាំ អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ផ្លូវ​ចិត្ត និង​ជួយ​ដល់​ការ​លូត​លាស់​កោសិកា​ថ្មីៗ​របស់​ខួរ​ក្បាល​។ ៣​. ​ខាត់​ណា​ខៀវ ងាក​មក​ខាត់ណា​ខៀវ​ឯណេះ​វិញ ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ និង​​សប្បូរ​​វីតាមីន K ផង​ដែរ​។ វីតាមីនK មាន​សារសំខាន់​ខ្លាំង​ដល់​ខ្លាញ់​ម្យ៉ាង​នៅ​ក្នុង​កោសិកា​ខួរ​ក្បាល​ ដែល​ជួយ​ឲ្យ​មាន​ការ​ចង​ចាំ​ល្អ​។​ ដូច​គ្នា​ដែរ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ប្រឆាំង​ការ​រលាក ក្នុង​ខាត់ណាខៀវ ក៏​ជួយ​ការពារ​ប្រឆាំង​នឹង​ការ​បំផ្លាញ​កោសិកា​ខួរក្បាល​ផង​ដែរ​។ ៤. គ្រាប់​ល្ពៅ​ គ្រាប់​ល្ពៅ​មិន​ត្រឹម​តែ​ជា​អាហារ​សម្រន់​ឆ្ងាញ់​ជាប់​មាត់​ប៉ុណ្ណោះទេ តែ​វា​ក៏​ជា​អាហារ​មាន​ផ្ទុក​សារធាតុ​រ៉ែ និង​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទៀត​ផង។ សារធាតុ​រ៉ែ​នៅ​ក្នុង​គ្រាប់​ល្ពៅ​មាន​ដូច​ជា​ដែក ស័ង្កសី ទង់ដែង និង​ម៉ាញ៉េស្យូម។ ជាតិ​រ៉ែ​ទាំង​នេះ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

តិចនិក​ជំរុញការផលិត​ខូឡាជែន​ ការពារ​ស្បែក​ពី​ស្នាម​ជ្រីវជ្រួញ

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ រាងកាយ​​ចាប់ផ្ដើម​ផលិត​កូឡាជែន​កាន់​តែ​តិច​ ហើយ​កង្វះ​កូឡាជែន​នេះ​ នឹង​ធ្វើ​ឲ្យ​ស្នាម​ជ្រីវជ្រួញ​លេច​ឡើង​​​​​​​ច្បាស់​ជាង​មុន​បន្តិច​ម្ដង​ៗ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ប្រសិនបើ​ស្បែក​របស់​យើង​បាត់បង់​ភាព​យឺត​ វា​​នឹង​ប្រែ​ទៅ​ជា​យារ​ធ្លាក់​ ក៏​ដូចជា​មាន​ស្នាម​ជ្រីវជ្រួញ​​។​ ការ​ប្រែប្រួល​នៃ​ស្បែក​នេះ​ គឺ​ជា​សញ្ញា​ទូទៅ​ដែល​បញ្ជាក់​ថា​ខូឡាជែន​នៃ​ស្បែក​ត្រូវ​បាន​​ថយ​ចុះ​​។ យ៉ាង​ណា​មិញ​ ​ស្រីៗ​យើង​អាច​បំពេញ​បន្ថែម​នូវ​ខូឡាជែន​នៃ​ស្បែក​ ​និង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ​។ ១. ផលិតផល​ផ្សំ​ពី​​អាស៊ីដ​Hyaluronic ​អាស៊ីដ​Hyaluronic ​គឺ​ជា​សមាសធាតុ​ផ្សំ​សម្រាប់​ផលិត​ខូឡាជែន​នៃ​ស្បែក​ ហើយ​ស្រីៗ​យើង​​គួរ​​ជ្រើសរើស​សេរ៉ូម​ ឬ​គ្រីម​ដែល​​ផ្សំ​ពី​អាស៊ីដ​មួយ​ប្រភេទ​នេះ ដើម្បី​ពន្យារ​ស្នាម​ជ្រីវជ្រួញ​​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។ បន្ថែម​ពី​នេះ​ អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីដ​អាមីណូ​ ដូចជា​សណ្ដែក​ បន្លែ​មើម​ (ការ៉ុត​ ឆៃថាវ​ ដំឡូង...) ក៏​​មាន​ផ្ទុក​អាស៊ីដ​Hyaluronic នេះ​ដែរ​។ ២. វីតាមីន​C ​​​​ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​រលោង​ យើង​មិន​អាច​មើល​រំលង​វីតាមីន​C​បាន​ឡើយ​។​ ទោះបីជា​វីតាមីន​ដ៏​អស្ចារ្យ​នេះ​មិន​ត្រូវ​បាន​ផលិត​​នៅ​ក្នុង​រាងកាយ​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​​យើង​អាច​ទទួល​បាន​វា​តាម​រយៈ​អាហារ​សុខភាព​មួយ​ចំនួន​ដូចជា​ ផ្លែ​ក្រូច​ ល្ហុង​ ដំឡូង​បារាំង​ ស្វាយ​ និង​ផ្កា​ខាត់ណា​ជា​ដើម​។​ ​ជាក់​ស្តែង​ វីតាមីន​C​ មាន​តួនាទី​​សំខាន់​ណាស់​ក្នុង​ការ​ការពារ​​សុខភាព​ស្បែក​ និង​បង្កើត​ខូឡាជែន​នៅ​ក្នុង​រាងកាយ​។ ៣. ជែល​ប្រទាល​កន្ទុយ​ក្រពើ​ ​យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​​ប្រើប្រាស់​ប្រទាល​កន្ទុយ​ក្រពើ​​អាច​ជួយ​បង្កើន​ការ​ផលិត​អាស៊ីដ​Hyaluronicនិង​ខូឡាជែន​នៃ​ស្បែក​ទ្វេ​ដង​។ លើស​ពី​នេះ​ វា​ក៏​អាច​ជួយ​រំញោច​កោសិកា​ឲ្យ​លូតលាស់​​ ដើម្បី​កាត់​បន្ថយ​ការ​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​។ ដូច​នេះ​ យើង​គប្បី​ជ្រើសរើស​ជែល​ប្រទាល​កន្ទុយ​ក្រពើ​​មក​លាប​នៅ​លើ​ស្បែក​ដោយ​ផ្ទាល់​ ឬ​ប្រើប្រាស់​ផលិតផល​ថែ​រក្សា​សម្រស់​ដែល​ផ្សំ​ឡើង​ពី​ប្រទាល​កន្ទុយ​ក្រពើ​។​ ៤. សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ​​រាងកាយ​របស់​យើង​ប្រើប្រាស់​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដើម្បី​ការពារ​ខ្លួន​ពី​រ៉ាឌីកាល់​សេរី​ ដែល​​បំផ្លាញ​ដល់​រាងកាយ​។​ ​ថ្វី​ត្បិត​តែ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​មិន​អាច​ជួយ​ដល់​ការ​ផលិត​​ខូឡាជែន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ជួយ​ការពារ​ខូឡាជែន​ក្នុង​រាងកាយ​​មិន​ឲ្យ​បាត់បង់​ ក៏​ដូចជា​បំពេញ​មុខងារ​របស់​ខ្លួន​​បាន​យ៉ាង​ល្អ​ប្រសើរ​។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

៥ យ៉ាង​ងាយ​ៗ ​​​សុខភាព​​​​ល្អ​មិន​បាច់​ចំណាយ​ច្រើន​

មនុស្ស​យើង​ភាគ​ច្រើនគិត​ថា​ មាន​សុខភាព​ល្អ​ ទាល់​តែ​​ប្រឹង​ថែខ្លួន​​ខ្លាំង​ ចំណាយ​ពេល​ និង​លុយ​ច្រើន​។ តែ​ធាតុ​ពិត ​យើង​អាច​​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​ ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​ខ្លួន​ឯង​​បាន​ដោយ​មិន​ទៅ​ចាំ​បាច់​ចំណាយ​ច្រើន។ ខាង​ក្រោម​នេះ​​​ជា​គន្លឹះ​​​តូច​ៗ​សាមញ្ញ​​ៗ​ តែ​អាច​ថែ​សុខភាព​បាន​​​ល្អ​ប្រសើរ៖ ១- ញ៉ាំទឹក​​ទំពាំង​បាយ​ជូរ​​ស្រស់​ បើ​​​​ឈឺ​ក្បាល​ វិធី​ធម្មជាតិ​អាច​​ជួយ​​បាន។ អាការៈ​ឈឺ​ក្បាល​ភាគ​ច្រើន​កើត​ដោយ​សារ​​សមាសធាតុ​​ក្នុង​ខួរ​ក្បាល​ ដូច​ជា សេរ៉ូតូនីន​​​គ្មាន​តុល្យភាព​។ ដោយ​សារ​ទំពាំង​បាយ​ជូរ​សម្បូរ​ជាតិ​​វីតាមីន A, C និង​ B2 ហើយ​ជា​ពិសេស​វីតាមីន​ B2 មាន​ឈ្មោះ​ម៉្យាង​ទៀត​ហៅ​ថា Riboflavin ដែល​ជួយ​ព្យាបាល​​​​អាការៈ​ឈឺ​ក្បាល​ ឬ​ប្រកាំង​​បាន​។ ២- ញ៉ាំ​ត្រី​សាល់ម៉ុន​​​​ សាច់​ត្រី​សាល់​ម៉ុន​សម្បូរ​​​​វីតាមីន​ D និង​អូមេហ្កា​៣ ដែល​ជា​ខ្លាញ់​ល្អ​​សំខាន់​សម្រាប់​រក្សា​សក់​យើង​​ឲ្យ​មាន​សំណើម​​។ ​អូមេហ្កា​​ក្នុង​ត្រី​សាល់ម៉ុង​នេះ​​ ជួយ​​​រក្សា​ស្បែក​ក្បាល​ ផ្តល់​សំណើម និង​សម្អាត​រន្ធ​តូច​ៗ​នៃ​ស្បែក​ក្បាល​ឲ្យ​មាន​សុខភាព​ល្អ​។ ៣- ផឹក​ទឹក​ក្រូច​ឆ្មារ  មិនមែន​រឿង​ថ្មី​ទេ ប៉ុន្តែ​មាន​គ្នា​យើង​ខ្លះ​អត់​ទាន់​ដឹង​​ថា​ ទឹក​ក្រូច​ឆ្មារ​មាន​ប្រសិទ្ធភាព​​ល្អ​​សម្រាប់​សុខភាព​​ ទោះ​វា​មិន​សូវ​ឆ្ងាញ់​ដូច​ទឹក​ក្រូច ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេង​ៗ​។ ទឹក​ក្រូច​ឆ្មារ​ និង​អំបិល​​​​អាច​ជួយ​​បណ្តេញ​សារធាតុ​ពុល​ពី​ក្នុង​ខ្លួន​​ ហើយ​គីឡូ​ក៏​ស្រក។​ ​​ទឹក​ក្រូច​ឆ្មារ​​​ជួយ​ជំរុញ​​ដំណើរ​បំប្លែង​អាហារ​ជា​ថាម​ពល ដែល​ជួយ​ឲ្យ​រាង​កាយ​អ្នក​ប្រើ​ប្រាស់​ថាម​ពល​បាន​ល្អ និង​មិន​​ទាម​ទារ​កាឡូរី​បន្ថែម​ទៀត​។ ៤- ញ៉ាំ​អាហារ​ពេល​ព្រឹក​ ក្រោក​ពី​​ព្រឹក​​ មាន​អារម្មណ៍​ថា​មិន​​​ចង់​ញ៉ាំ​អី​នោះ​ទេ តែ​វា​ជា​កំហុស​ដ៏​ធំ​មួយ​​ ពេល​យើង​ចង់​ស្រក​ទម្ងន់ ឬ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ។ ផ្អែក​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​​​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ ​​​និង​គ្រប់​គ្រង​ហានិភ័យ​​ឡើង​ទម្ងន់​សហរដ្ឋអាមេរិកថា ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជួយ​ឲ្យ​យើង​​ឆ្អែត​បាន​យូរ​ និង​បង្ការ​​មិន​ឲ្យ​ឃ្លាន​អាហារ​ផ្តេស​ផ្តាស ឬ​ញ៉ាំ​ច្រើន​​នៅ​ពេល​ថ្ងៃ​។ ៥- ញ៉ាំ​កាហ្វេ​ជួយ​​​ថង់​ប្រមាត់​ ទោះ​បី​​កាហ្វេ​​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ការសិក្សា​រក​ឃើញ​​ប្រយោជន៍​ថ្មីទៀតពីការផឹកកាហ្វេ ឬតែបៃតង

ដូច​គ្នា​យើង​​បាន​ដឹង​មក​ហើយ​ថា​ការ​ផឹក​កាហ្វេ​និង​តែបៃតង​មាន​ប្រយោជន៍​ដល់​សុខភាព​របស់​យើង​ ដូច​ជា​ជួយ​ដល់​សុខភាព​បេះ​ដូង បន្ថយ​កម្រិត​រលាក​ និង​កាត់​បន្ថយ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ទៀត​ផង​។ យ៉ាងណា ការ​សិក្សា​ថ្មី​មួយ​​​ត្រូវ​វិប​សាយ​សុខភាព​របស់​សាកល​វិទ្យាល័យ ​Harvard ចុះ​ផ្សាយ​នៅ​ខែ​មករា ឆ្នាំ២០២១ នេះ បាន​ឲ្យ​ដឹង​ថា​ការ​ផឹក​កាហ្វេ​(មិន​បន្ថែម​ជាតិ​​ផ្អែម)​ និង​តែ​បៃតង​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆាប់​ស្លាប់​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា​។ ការ​សិក្សា​បាន​វាយ​តម្លៃ​ទៅ​លើ​របាយការណ៍​ផ្ទាល់​ខ្លួន​ពី​ទម្លាប់​រស់​​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​មនុស្ស​ចំនួន​៥ ០០០​នាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ​រយៈពេល​ប្រាំ​ឆ្នាំ​។ តាម​ការ​សិក្សា បើ​ប្រៀប​ធៀប​ជាមួយ​នឹង​អ្នក​មិន​ផឹក​កាហ្វេ និង​តែ​បៃ​តង ឃើញ​ថា​អ្នក​ផឹក​តែ និង​កាហ្វេ​មាន​ហានិភ័យ​ទាប​ជាង​​ក្នុង​ការ​ឆាប់​ស្លាប់​​បង្ក​ដោយ​បញ្ហា​សុខ​ភាព​ផ្សេងៗ។ អ្នក​ផឹក​កាហ្វេ​ពីរ​ពែង​ ឬ​តែ​បៃ​តង​បួន​ពែង​ក្នុង​មួយ​ថ្ងៃ មាន​អត្រា​ឆាប់​ស្លាប់​៤០​​ភាគ​រយ​ទាប​ជាង​អ្នក​មិន​ផឹក​សោះ។ ចំពោះ​អ្នក​ផឹក​កាហ្វេ​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​ និង​ផឹក​ថែម​តែ​បៃតង​ពីរ​ពែង​ទៀត មាន​អត្រា​ឆាប់​ស្លាប់ ទាប​ជាង​អ្នក​មិន​ផឹក​ដល់ទៅ​៦៣​ភាគ​រយ​។ ​ការ​សិក្សា​នេះ​ធ្វើ​ឡើង​តាម​ការ​អង្កេត​តែ​ប៉ុណ្ណោះ និង​មិន​មាន​ភស្តុតាង​បញ្ជាក់​ថា​ការ​ផឹក​កាហ្វេ និង​តែ​បៃ​តង​ធ្វើ​ឲ្យ​មនុស្ស​មាន​អាយុ​វែង​នោះ​ទេ។ យ៉ាងណា ការ​សិក្សា​បញ្ជាក់​ថា​ កាហ្វេ និង​តែ​បៃតង សុទ្ធ​តែ​មាន​ផ្ទុក​ធាតុ​មាន​ប្រ​យោជន៍​ខ្លាំង​ដល់​សុខភាព ដូច​ជា​សារធាតុ​ប្រ​ឆាំង​ការ​រលាក និង​សារធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ដឹង​អត់​ថា​ពេល​វេលា​ទាំង​នេះ​ មិន​ស័ក្ដិសមញ៉ាំ​តែ​បៃតង​?

យើង​ដឹង​ហើយ​ថា​​ ការ​ញ៉ាំ​តែ​បៃតង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​​ទាំង​មូល​ មិន​ថា​ស្បែក​ ឬ​សក់​របស់​យើង​នោះ​ទេ​ ប៉ុន្តែ​ការ​ញ៉ាំ​​តែ​បៃតង​ខុស​ពេល​វេលា​ វា​មិន​ត្រឹម​តែ​មិន​​​​ផ្ដល់​​ផល​ល្អ​ដល់​យើង​ប៉ុណ្ណោះ​ទេ​ ​វា​បែរ​ជា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើង​ទៅ​វិញ​។​ ​​​តើ​​គ្នា​យើង​​ដឹង​ទេ​ថា​ ​​​​ពេល​​វេលា​ណា​​ខ្លះ​ដែល​យើង​មិន​គួរ​ញ៉ាំ​តែ​បៃតង​​? ​ ១. មុន​ពេល​ចូល​គេង ​​​នៅ​ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា​ដំណេក​ ការ​ញ៉ាំ​តែ​បៃតង​កៀក​​ម៉ោង​គេង​ គឺ​មិន​មែន​​ជា​ជម្រើស​ត្រឹមត្រូវ​ឡើយ​។​ ទោះ​បី​ជា​តែ​បៃ​តង​ មាន​សារធាតុ​​​​​រំងាប់​អារម្មណ៍​បាន​ល្អ​ ប៉ុន្តែ​វា​មិន​អាច​ធ្វើ​ឲ្យ​យើង​​​គេង​លក់​ស្រួល​នោះ​ទេ​ ដោយ​សារ​តែ​វា​មាន​ជាតិ​កាហ្វេ​អ៊ីន​ ​និង​អាច​បញ្ចេញ​អ័រម៉ូន​​មេ​ឡាតូនីន​ (Melatonin) ​​​ដែល​​កត្តា​នេះ​គឺ​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​អាច​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ផង​ដែរ​​​។​ ២.​ ញ៉ាំ​នៅ​ពេល​ព្រឹក​ព្រលឹម​មុន​អាហារ​ផ្សេង​ៗ ​​​​​​​មាន​​គ្នា​យើង​ខ្លះ​ជឿ​ថា​ ការ​ញ៉ាំ​តែ​បៃ​តង​នៅ​ពេល​ពោះ​ទទេ​ នឹង​អាច​ចាប់ផ្ដើម​​ការ​ធ្វើ​មេតាប៉ូលីស​​បាន​ល្អ​ ប៉ុន្តែ​វា​មិន​ដូច​ជា​អ្វី​ដែល​យើង​គិត​នោះ​ទេ។​ ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ប៉ូលីហ្វេណុល ដែល​មាន​នៅ​ក្នុង​តែ​បៃ​តង​ នឹង​បង្កើន​ការ​ផលិត​អាស៊ីដ​ក្រពះ​ ដែល​អាច​ធ្វើ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ពោះ​ថែម​ទៀត​ផង​​។ ៣. ក្រោយ​ញ៉ាំ​ថ្នាំ​ភ្លាមៗ ​ប្រសិន​បើ​​​គ្នា​យើង​​មួយ​ចំនួន​មាន​ទម្លាប់​លេប​​ថ្នាំ​​ជាមួយ​នឹង​តែ​បៃ​តង​ ​ចូរ​បញ្ឈប់​ជា​បន្ទាន់​។​ ការ​ញ៉ាំ​តែ​បៃ​តង​ជាមួយ​ ឬ​​ក្រោយ​ពេល​ញ៉ាំ​ថ្នាំ​ហើយ​ភ្លាម​ៗ​ វា​អា​ច​​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​បាន​ផង​ដែរ។​ សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្នាំ​ អាច​នឹង​មាន​ប្រតិកម្ម​ជាមួយ​នឹង​តែ​បៃ​តង​ ដែល​អាច​​បង្ក​​ឲ្យ​មាន​ជាតិ​អាស៊ីដ​​នៅ​ក្នុង​រាងកាយ​របស់​យើង​កាន់​តែ​ច្រើន​ឡើង​។ ៤. ញ៉ាំ​ជាមួយ​អាហារ​ ឬ​ក្រោយ​ញ៉ាំ​អាហារ​ភ្លាម​ៗ ថ្វី​ត្បិត​តែ​បៃតង​ ​ជួយ​បង្កើន​​ការ​រំលាយ​អាហារ​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​យើង​ញ៉ាំ​តែ​បៃតង​ជាមួយ​ ឬ​ក្រោយ​ញ៉ាំ​អាហារ​ហើយ​ភ្លាម​ៗ​ វា​អាច​កាត់​បន្ថយ​នូវ​​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​អាហារ​ ដែល​កត្តា​នេះ​ អាច​បង្កើត​ជា​​កង្វះ​សារធាតុ​ចិញ្ចឹម​​នៅ​ក្នុង​រយៈ​ពេល​វែង​​ផង​ដែរ។​ ​ហេតុ​នេះ​ហើយ​ ចូរ​ញ៉ាំ​តែ​បៃ​តង​​យ៉ាង​ហោច​ណាស់​មួយ​​ម៉ោង​ក្រោយ​ញ៉ាំ​អាហារ​ ទើប​ជា​ការ​ប្រសើរ​។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារទាំងនេះល្អចំពោះសុខភាព តែបើញ៉ាំច្រើន​ពេកធ្វើឲ្យមានបញ្ហាទៅវិញ (វីដេអូ)

អាហារ​មួយ​ចំនួន​​ដែល​ល្អ​សម្រាប់​សុខភាព ដោយ​សារ​សម្បូរសារធាតុ​ចិញ្ចឹម​ និង​ជាតិ​រ៉ែ​ផ្សេង​ៗ​សម្រាប់​​ការ​ពារ និង​ចិញ្ចឹម​រាង​កាយ​ ហើយអាហារប្រភេទនេះ​គួរមាន​ក្នុង​របបអាហារយើង​។ ប៉ុន្តែ យើង​ក៏​គួរ​ស្វែង​យល់​ពី អាហារ​​ល្អ​ៗ​មួយ​ចំនួន​នោះ នឹង​បង្ក​ជា​បញ្ហា​ផង​ដែរ បើ​សិន​ជា​យើង​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ពេក​។ ១. ការ៉ុត មើម​ការ៉ុត សំបូរ​ដោយ​សមាស​ធាតុ Beta-Carotene ជា​សមាស​ធាតុ​ព័ណ៌​ទឹក​ក្រូច​ ជួយ​ឱ្យ​រាង​កាយ​ទទួល​បាន​វីតាមីន A។ តែ​យ៉ាង​ណា ការ៉ុតនឹង​បង្ក​ជា​បញ្ហា​ឱ្យ​ស្បែក​អ្នក​​​ឡើងព័ណ៌​លឿង ប្រសិន​បើ​សមាស​ធាតុ Beta-Carotene នេះ​ច្រើន​ពេក​​ក្នុង​​រាង​កាយ​។ ២. ផ្លែ​ប៊ើរ​ ផ្លែ​ប៊ើរ ឬ​ Avocado មាន​សារធាតុ​​កាក​សរសៃ​ (Fiber) ក៏​ដូច​ជា​វីតាមីន​ជា​ច្រើន ដែល​ល្អ​ចំពោះ​សុខភាព​។ បន្ថែម​ពី​នោះ​វា​ក៏​មាន​​អាស៊ីដ​ខ្លាញ់​ល្អ Monounsaturated ជួយ​​រក្សា​ និង​ទ្រទ្រង់​កោសិកា​ផ្សេង​ៗ​ក្នុង​រាង​កាយ។ យ៉ាង​ណា​មិញ ក្នុង​ផ្លែ​ប៊ើរ​មួយ មាន​ប្រមាណ​ ២៤០​​​កាល់ឡូរី ដែល​ប្រហែល​ នឹង​១០ -២០​% នៃ​ចំនួន​កាល់ឡូរី ដែល​រាង​កាយ​​គួរ​ទទួល​បានក្នុង១​ថ្ងៃ ដូច​នេះ ការ​ទទួល​ទាន​ផ្លែ​ប៊ើរ​ច្រើន នឹង​បង្ក​បញ្ហា​​ផង​ដែរ គឺ​​ការ​ស្ទះ​សរសៃ​ឈាម​ក្រហម ដោយ​សារ​សារធាតុ​កាល់ឡូរី​នេះ​។ ៣. សារាយ​សមុទ្រ ពពួក​សារាយ សមុទ្រ ជា​​ផលិត​ផល​ធម្មជាតិ​មួយ​ដ៏​ល្អ ដែល​ផ្ទុក​ទៅ​ដោយ​វីតាមីន B12 ល្អ​សម្រាប់​អ្នក​មិន​តម​សាច់។ បន្ថែម​ពី​នោះ​សារាយសមុទ្រ​ក៏​មាន ជាតិ​អ៊ីយ៉ូដ​ និង​សារធាតុ​​សរសៃ​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផឹក​ទឹក​គ្រប់​គ្រាន់ ជា​ផ្នែក​មួយ​ជួយ​ឲ្យ​យើង​ស្រកគីឡូ​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ពេល​និយាយ​ដល់​រឿង​សម្រក​គីឡូ គ្នា​យើង​ច្បាស់​ជា​គិត​ដល់​អាហារ​ណា​ត្រូវ​ញ៉ាំ គួរញ៉ាំ​ប៉ុន្មាន និង​អាហារ​ណាខ្លះ​មិន​គូរ​ញ៉ាំ​មិន​ខាន ហើយ​គ្នា​យើង​ភាគច្រើន​ប្រ​ហែល​ជាមិន​បាន​គិត​ដល់​ទឹក​នោះ​ទេ។ គ្នា​យើង​ធ្លាប់​ដឹង​ទេ​ថា​ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លូន​ឲ្យ​បាន​គ្រប់គ្រាន់​គឺ​ជា​ផ្នែក​សំខាន់​មួយ​ដែរ​ក្នុង​ផែន​ការ​សម្រក​គីឡូ​របស់​យើង​គ្រប់​គ្នា។ ទឹក​គឺ​គ្មាន​ផ្ទុក​កាឡូរី​នោះ​ទេ តែ​​ទឹកបែរជា​​​ជួយ​យើង​ដុត​បំផ្លាញ​កាឡូរី​ទៅ​វិញ និង​ប្រហែល​ជា​អាច​ជួយ​​កុំ​ឲ្យ​យើង​ឃ្លាន​ខ្លាំង ឬ​ញ៉ាំអាហារ​ច្រើន​​ផង​ដែរ​បើ​យើង​ផឹក​ទឹក​មុន​ពេល​ញ៉ាំ​អាហារ។​ គុណ​ប្រ​យោជន៍​របស់​ទឹក​គឺមាន​ច្រើន​ជាង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ដែល​យើង​កំពុង​ផឹក​ផង​។​ ​ដូច​បាន​និយាយ​អ៊ីចឹង​ការ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ​គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​សម្រក​ទម្ងន់ ហើយ​កាន់​តែ​ពិសេស​ថែម​ទៀត​បើយើង​អាច​រក្សា​កម្រិត​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ជា​​ប្រយោជន៍​​ក្នុង​ការ​សម្រក​ទម្ងន់។​ ជា​មធ្យម​យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​ចន្លោះ​ពី​២ទៅ​២,៥លីត្រក្នុង​មួយ​ថ្ងៃ ដើម្បី​កុំ​ឲ្យ​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន។​ ការ​បាត់​បង់​ជាតិ​ទឹកនឹង​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង និង​វិល​មុខ នាំឲ្យ​ថាមពល​ក្នុង​រាងកាយ​ធ្លាក់​ចុះ។​ ការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់​នឹង​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​ថាមពល ផ្ដោត​អារម្មណ៍​បាន​ល្អ និង​មាន​អារម្មណ៍​ល្អ​ទៀត​ផង។ និយាយ​ដល់​រឿង​សម្រក​ទម្ងន់​វិញ ទឹក​ជា​ធាតុ​មួយ​សំខាន់​មិន​អាច​ខ្វះ​បាន​បើ​យើងចង់​ឲ្យ​គីឡូ​ស្រក ព្រោះ​ថា​ទឹក​ជួយ​ឲ្យ​ពោះ​វៀន​មាន​សុខ​ភាព​ល្អ។​ ទឹក​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ពី​រាង​កាយ​បាន​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព ព្រម​ទាំង​អាច​នាំ​ជាតិ​ពុល​ចេញពី​រាង​កាយ​យើង​​ផង​ដែរ​។ ​ការ​ផឹក​ទឹក​គ្រប់​គ្រាន់​ក៏​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​មេតាប៉ូលិស និង​សម្អាត​កាក​សំណល់​ផ្សេង​ៗ​ចេញ​ពី​​រាង​កាយ​។ បន្ថែម​ពី​នេះ ទឹក​ក៏​ជួយ​កុំ​ឲ្យ​យើង​ឃ្លាន​អាហារ​ខ្លាំង​ពេក និង​មាន​អារម្មណ៍​ឆាប់​ឆ្អែត​ទៀត​ផង ​បើ​យើង​ញ៉ាំ​ទឹក​មួយ​កែវ​មុន​ញ៉ាំ​អាហារ ដែល​នេះ​ជា​ការល្អ​ជួយ​យើង​កុំ​ឲ្យ​នាំ​យក​កាឡូរី​ចូល​ខ្លួន​ច្រើន​ពេក។ ជំនួស​ឲ្យ​ការ​ផឹក​ទឹកក្រូច ឬ​ភេសជ្ជៈ​ផ្អែម​ផ្សេង​ទៀត យើង​គួរ​ផឹក​ទឹក​វិញ។ មួយ​វិញ​ទៀត យើង​ក៏​អាច​ទទួល​បាន​ជាតិ​ទឹក​ពី​បន្លែ ផ្លែឈើ និង​ទឹក​តែ​ផង​ដែរ។ យ៉ាងណា គ្នា​យើង​ត្រូវ​ចាំ​ថា​​ការ​ផឹកទឹក​គ្រប់​គ្រាន់​តែ​មួយ​មុខ​មិន​អាច​ជួយ​ឲ្យ​គ្នា​យើង​ស្រក​គីឡូដូចការ​រំពឹង​ទុក​ទេ គឺត្រូវ​តែ​អនុវត្ត​វិធី​ផ្សេងៗ​ទៀត​ដូច​គ្នា គ្រាន់​តែ​ថា​ទឹក គឺជា​ផ្នែក​សំខាន់​មួយ​ក្នុង​ដំណើរ​ការ​សម្រក​គីឡួ​របស់​យើង​។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

រវាងខ្លាញ់ជ្រូក និងប្រេងឆាមួយណាល្អក្នុងការចម្អិនអាហារ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! អ្នក​ដែល​មាន​ភារកិច្ច​ក្នុង​ផ្ទះ​បាយ ដើម្បី​ចម្អិន​អាហារ​សម្រាប់​ក្រុម​គ្រួសារ​តែងតែ​កើតមាន​ចម្ងល់ទាក់ទងនឹងការ​ធ្វើ​ម្ហូប​​ ថា​តើ​រវាង​ខ្លាញ់​សត្វ និង​ប្រេង​ឆា គួរ​ប្រើ​មួយណា។ ដើម្បី​ស្រាយ​ចម្ងល់​នេះ​លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានចូលខ្លួនមកបកស្រាយថា ទាំង​ខ្លាញ់​សត្វ (ខ្លាញ់​ជ្រូក) និង​ប្រេងឆា​ គឺ​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ដូច​គ្នា គ្រាន់តែ​ប្រេង​ឆា មិន​សូវ​ប៉ះពាល់​ខ្លាំង​ដូច​ខ្លាញ់​ជ្រូក​ឡើយ។ ប្រេង​ឆា​មាន​ច្រើន​ប្រភេទ​ដូចជា ប្រេង​អូលីវ ប្រេង​សណ្ដែក ប្រេង​ធម្មជាតិ ប្រេងផ្កាឈូករ័ត្ន និង​ប្រេង​បន្លែ ចំណែក​ខ្លាញ់​សត្វ​ដែល​ប្រជាជន​យើង​ពេញ​និយម​យក​មក​​ចម្អិន​អាហារ​មានតែ​ខ្លាញ់​ជ្រូក។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បាន​រៀបរាប់​ពី​គុណ​វិបត្តិ​របស់​ខ្លាញ់​ទាំង ២ ​ថា ក្នុង​ចំណោម​ប្រេង​ទាំងអស់ ​អូលីវ គឺជា​ប្រេង​ល្អ​ប្រើជាង​គេ ដោយ​វា​មាន​អូមេហ្កា ៣ និង ៦ ហើយ​លក្ខណៈ​ពិសេស​របស់​វា​គឺ​ការពារ​កម្ដៅ​បាន​ខ្លាំង​ជាង​ប្រេង​ដទៃ ព្រោះ​ប្រេង​ដទៃ​ពេល​ដាក់​ចូល​ខ្ទះ​ក្ដៅ​ទៅ​មិន​ងាយ​ប្រែ​ពណ៌​ជា​ខ្មៅ។ គ្រប់​ប្រេង​ទាំងអស់​តែង​មាន​ទ្រី​កូលីតស្រ្តេរីត និង​កូឡេស្តរ៉ល​គ្រាន់តែ​អូលីវ​មាន​អត្ថប្រយោជន៍​ច្រើន​ និងមាន​ទ្រី​កូលីតស្រ្តេរីត និង​កូឡេស្តរ៉ល​តិច​ជាងគេ។ ចំពោះ​សំណួរ​ថា​មួយ​ណា​ល្អ​ជាង គឺ​ប្រេង​ឆា​នេះ​ឯង ព្រោះ​ខ្លាញ់​សត្វ​សម្បូរ​ទ្រីគ្លីសេរីត និង​កូឡេស្តរ៉ល ដោយ​ខ្លាញ់​សត្វ​គ្មាន​ការ​ចម្រាញ់​យក​ កូឡេស្តរ៉ល​ចេញ ឬ​យក​ខ្លាញ់​អាក្រក់​ចេញ។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បន្ត​ទៀត​ថា បើ​ប្រៀបធៀប​ទៅ​ប្រេង​ឆា គឺ​គេ​បាន​ចម្រាញ់​នៅ​ក្នុង​រោងចក្រ​ដោយ​មាន​ថ្នាំ រក្សា​ទុក មាន​លាយ​សារធាតុ​គីមីខ្លះ​មែន ហើយ​ខ្លាញ់​សត្វ​គឺ​ធម្មជាតិ​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ការ​ផឹកកាហ្វេ និងជំងឺបេះដូង មាន​អ្វីទាក់ទងគ្នាអត់?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ កាហ្វេ ត្រូវចាត់ទុកជាភេសជ្ជៈពេញនិយមបំផុតសម្រាប់មនុស្សពេញវ័យទូទាំងពិភពលោក។ ក្រៅពីធ្វើឲ្យអារម្មណ៍​កាន់តែស្រស់​ស្រាយ​នៅពេលព្រឹក កាហ្វេក៏មានគុណប្រយោជន៍ច្រើនផ្សេងទៀត។ យ៉ាងណា កាហ្វេ ឬជាតិកាហ្វេអ៊ីន ក៏ជាភេសជ្ជៈមួយ​គេ​ចាត់ទុក​ថា​អាច​បង្កគ្រោះថ្នាក់ចំពោះសុខភាព ពិសេសជាមួយសុខភាពបេះដូងយើងបាន​ដែរ​។ ចំពោះការធ្វើមេតាបូលីសរបស់រាងកាយ ជាតិកាហ្វេអ៊ីន គឺបានប៉ះពាល់យ៉ាងខ្លាំង ខណៈកត្តាសំខាន់បំផុតមានដូចជា៖ – វាទៅរំញោចប្រព័ន្ធប្រសាទកណ្តាល។ – បញ្ចេញអាស៊ីដសេរីពីជាលិកាខ្លាញ់ក្នុងរាងកាយ។ – ប៉ះពាល់ដល់តម្រងនោម បង្កើនចំនួនទឹកនោម នាំឲ្យប្រឈមបាត់បង់ជាតិទឹក។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព ផឹកកាហ្វេ​ប៉ុនណា​ទើបមិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ? “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់? ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ? ជាតិកាហ្វេអ៊ីន សម្បូរក្នុងកាហ្វេ តែ និងភេសជ្ជៈផ្សេងទៀត និង​សូកូឡា ខណៈការផឹកជាតិកាហ្វេអ៊ីនក្នុងកម្រិតខ្ពស់ ធ្វើឲ្យយើងកាន់តែប្រឈមជំងឺសរសៃឈាមបេះដូង ដែលករណីនេះ ស្ថិតក្នុងសិក្សាជាច្រើនរបស់អ្នកវិទ្យាសាស្ត្រ។ ការសិក្សាមួយចំនួនរកឃើញថា ជាតិកាហ្វេអ៊ីន និងការផឹកកាហ្វេ គឺមានទំនាក់ទំនងផ្ទាល់​ជាមួយ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។ ប៉ុន្តែ​ការលើក​ឡើងនេះ នៅតែស្ថិតក្នុងភាពចម្រូងចម្រាស់នៅឡើយ។ យ៉ាងណា មានការណែនាំឲ្យផឹកកាហ្វេក្នុងកម្រិតល្មម ១-២ ពែងក្នុងមួយថ្ងៃ គឺមិនគំរាមកំហែងដល់សុខភាពយើងទេ។ គ្នាយើងមានទម្លាប់ផឹកកាហ្វេរាល់ថ្ងៃ តែងជួបបទពិសោធញៀនកាហ្វេក្នុងចន្លោះពី ១២-២៤ ម៉ោង គិតត្រឹមការផឹកចុងក្រោយបង្អស់ ខណៈអាការៈញៀននឹងបាត់ទៅវិញ នៅចន្លោះ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

មិនចង់កើតជំងឺមហារីក កុំញ៉ាំចំណីអាហារទាំងនេះច្រើនពេក

ពេល​យើង​ចេះ​ជ្រើសរើស​ចំណី​អាហារ​ញ៉ាំ​រាល់ថ្ងៃ ពិតជា​មាន​ផល​ល្អ​ចំពោះ​សុខភាព។ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ញ៉ាំ​អាហារ​មិន​ដឹង​ប្រភព និង​ពាសវាលពាសកាល នាំ​គ្រោះថ្នាក់​ដល់​សុខភាព​ទាំង​បច្ចុប្បន្ន និង​អនាគត។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ពីប្រភេទ​អាហារ​ដែល​នាំឲ្យ​កើត​ជំងឺ​មហារីក ប្រសិនបើ​យើង​ញ៉ាំ​ច្រើន​ជ្រុល៖ ១- មី មិន​ថា​មី​កញ្ចប់ កំប៉ុង និង​ប្រអប់​ឡើយ ​សុទ្ធ​តែ​មិន​ល្អ ដោយសារ​តែ​គេ​ប្រើ​សារធាតុ Wax ដើម្បី​កុំឲ្យ​ស្អិត​ជាប់​គ្នា និង​រក្សា​ទុក​បាន​យូរ។ Wax មាន​រូបរាង​ដូច​ក្រមួន ហើយ​វា​មិន​បង្ក​គ្រោះថ្នាក់​ទៅ​ជា​ពុល​អ្វី​នោះ​ទេ គ្រាន់តែ​ពេល​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​យើង នាំ​ពិបាក​រំលាយ ហើយ​រយៈពេល ២ ថ្ងៃ​ទើប​សារធាតុ​នេះ​អស់​ពី​ក្នុង​ខ្លួន។ នៅ​ពេល​យើង​ញ៉ាំ​មី​រាល់ថ្ងៃ​សារធាតុ Wax នោះ​ក៏​កាន់តែ​មាន​ច្រើន​ឡើង​ក្នុង​ខ្លួន​យើង នាំឲ្យ​ធ្វើឲ្យ​ក្រពះ​ពោះវៀន​ទៅ​ជា​ស្អិត ពិបាក​ក្នុង​ការ​រំលាយ​អាហារ ពោះវៀន​ធ្វើ​ចលនា​មិន​បាន​ល្អ និង​អាច​ឲ្យ​ស្ទះ ឬ​ចុក​​ពោះ​វៀន។ នៅ​ពេល​ពោះវៀន​ដំណើរការ​មិន​ល្អ យូរ​ៗ​ទៅ​អាច​បង្ក​ជា​ជំងឺ​រលាក​ពោះវៀន ហើយ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​។ ២- អាហារ​ខ្លោច ចំណី​អាហារ Fast food ដែល​យើង​ចូលចិត្ត​ញ៉ាំ ​ដូចជាសាច់​អាំង​ភាគច្រើន​គឺ​ជា​ពពួក​សាច់​ចង្កាក់ ឬ​មី​ឆា លត​ឆា ឬ​នំ​គូឆាយ​ជាដើម ដែល​អាហារ​ទាំង​នោះ​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ណាស់។ អាហារ​ទាំង​នោះ ភាគច្រើន​ជាប់​កម្ទេច​ខ្លោច​ៗ​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ ហើយ​ក៏​ជា​កត្តា​ធំ​មួយ​ដែល​បង្ក​ជំងឺ​មហារីក និង​ជំងឺ​ច្រើន​មុខ​ទៀត​ទៅ​ថ្ងៃ​មុខ។ បើ​ពពួក​មី លត​ឆា​វិញ​គ្រោះថ្នាក់ ព្រោះ​ឧបករណ៍​ចម្អិន​មិន​បាន​លាង​សម្អាត ពោល​គឺ​ទាល់តែ​ឈប់​លក់​បាន​សម្អាត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស