គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ។ ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន និងចេញឲ្យឆ្ងាយពីអាហារបង្កទុក្ខទោសផ្ដល់ផលមិនល្អដល់សុខភាពរាងកាយ

ចំណេះដឹងទូទៅ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ប្រយ័ត្ន! អ្នកញ៉ាំទឹកតែច្រើនជ្រុល អាចប្រឈមនឹងផលប៉ះពាល់ទាំង ៥ នេះ

តែ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​ពេញនិយម​ខ្លាំង​នៅ​ទូទាំង​ពិភព​លោក​ ហើយ​ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​​ដល់​រាងកាយ​ថែម​ទៀត​ផង។ អត្ថប្រយោជន៍​ល្អ​ៗ​​នៃ​ការ​ញ៉ាំ​តែ​ មាន​ដូចជា ​ជួយ​​ការពារ​រាងកាយ​ពី​ការ​បំផ្លាញ​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ​ជួយ​ឲ្យ​​យើង​ផ្ចង់​អារម្មណ៍​បាន​ល្អ និង​មាន​ភាព​ស្វាហាប់​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល​​​លើស​ពី​៣ ទៅ​៤​ពែង ឬ​ចាប់​ពី​​៧១០ ទៅ​៩៦០​មីល្លីលីត្រ​ក្នុង​មួយ​ថ្ងៃ​​ នោះ​នឹង​អាច​បង្ក​​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ខ្លួន​យើង​វិញ​​ជា​មិន​ខាន។ ញ៉ាំ​តែ​ច្រើន​ជ្រុល​ផ្តល់​ផល​ប៉ះពាល់​អ្វី​ខ្លះ? ១. រំខាន​ដំណេក ​តែ​ផ្ទុក​ទៅ​ដោយ​ជាតិ​កាហ្វេអ៊ីន អីចឹង​ហើយ​ ទើប​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ អាច​ប៉ះពាល់​ដល់​ដំណេក​ និង​ធ្វើ​ឲ្យ​យើង​បញ្ចេញ​អ័រម៉ូន​ស្រ្តេស​ទៅ​ក្នុង​រាងកាយ​ ប្រសិនបើ​​យើង​ញ៉ាំ​លើស​កម្រិត។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ចាល់​អាស៊ីដ គ្នា​យើង​ខ្លះ​ប្រឈម​នឹង​អាការៈ​មួយ​ចំនួន​ ដូចជា​ចង្អោរ ឬ​ចាល់​អាស៊ីដ​ នៅ​ពេល​ដែល​ញ៉ាំ​តែ​ច្រើន​ជ្រុល។ កត្តា​នេះ ដោយ​សារ​តែ​មាន​ផ្ទុក​​សារធាតុ​ tannins ដែល​រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ [embed-health-tool-heart-rate] ៣. កង្វះ​ជាតិ​ទឹក ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល នោះ​អាច​បណ្តាល​ឲ្យ​យើង​ជួប​បញ្ហា​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ ជា​ពិសេស​នៅ​រដូវ​ក្តៅ​តែ​ម្តង។ ៤. រំខាន​ដល់​ការ​ស្រូប​យក​ជាតិ​ដែក បន្ថែម​ពី​នេះ សារធាតុ​tannins​នៅ​ក្នុង​ទឹក​តែ អាច​រារាំង​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ទៅ​ក្នុង​រាងកាយ។ ដូច្នេះ​ហើយ ក្នុង​ករណី​ដែល​យើង​ញ៉ាំ​តែ​ច្រើន​ជ្រុល នឹង​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក។ អត្ថបទពាក់ព័ន្ធ៖ មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម? ឥឡូវ​នេះ ​មាន​វិធី​​បម្លែង​ឈាម​គ្រប់ប្រភេទ ទៅ​ជា​ឈាម O បាន Blood Typing (​តេស្ត​ពិនិត្យ​ក្រុម​ឈាម) Hemochromatosis (​លើស​ជាតិ​ដែក​ក្នុង​ឈាម) ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ នៅអាមេរិកឥឡូវអាច​​លក់ថ្នាំព្យាបាល​មហារីកឈាមលើទីផ្សារបានហើយ ៥. […]

ស្វែងរក គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត

មើម​ឈូក​ជួយ​សុខភាពស្បែក ខួរ​ក្បាល​ និង​​ប្រព័ន្ធ​ភាព​សុាំ

គ្នា​យើង​ភាគ​ច្រើន​ប្រើ​ប្រាស់​មើម​ឈូក​សម្រាប់​ការ​បន្ថែម​រសជាតិ​ក្នុង​អាហារ ​តែ​មិនសូវ​ជា​មាន​គ្នា​យើង​ច្រើនទេ​ដែល​​​ដឹង​ពី​អត្ថ​ប្រយោជន៍​របស់​វា។ មើម​ឈូក​ជា​ប្រភេទ​បន្លែ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ និង​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំង​ក្លា​​ជួយ​ការពារ​យើង​ពី​ជំងឺ​ផង​ដែរ។ ​សារ​ធាតុ​ចិញ្ចឹម​របស់​មើម​ឈូក​​ក៏​ជួយ​ពង្រឹង​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​របស់​យើង​បាន​ទៀត​ផង។ ១.ជួយ​ដល់​ស្បែក មើម​ឈូក​ គឺ​ជា​ប្រភព​បន្លែ​មាន​វីតាមីនC និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ផ្ដល់​ផល​ប្រយោជន៍​ដល់​ស្បែក។ ស្បែក​របស់​យើង​ត្រូវ​ការ​​វីតាមីន​C ដើម្បី​​សំយោគ​ខូឡាជែន​ ការពារ​ស្បែក​ប្រឆាំង​នឹង​ការ​ខូច​ខាត​ដែល​បណ្ដាល​មក​ពី​រ៉ាឌីកាល់​សេរី​ និង​ការ​ប៉ះ​ជា​មួយ​នឹង​កាំ​រស្មី UV ។ ដូច​នេះហើ់យ មើម​ឈូក​អាច​​​​ជួយ​បញ្ចៀស​ពី​ភាព​ចាស់ ​ហើយ​ក៏​ជួយ​កាត់​បន្ថយ​ការ​ឡើង​ស្នាម​អុជ​ខ្មៅ​ និង​ការ​ប្រែ​ពណ៌​នៃ​ស្បែក​ផង​ដែរ។ ២.ជួយ​ពង្រឹង​សុខភាព​ខួរ​ក្បាល មើម​ឈូក ថ្លើម​គោ គ្រាប់​ផ្កា​ឈូក​រ័ត្ននិង​គ្រាប់​ស្វាយ​ចន្ទី​ត្រូវ​បាន​គេ​ដឹង​ថា​អាហារ​​សម្បូរ​ទៅ​ដោយ​សារជាតិ​ទង់​ដែង​ ហើយ​មិន​ត្រឹម​តែ​ជួយ​​ពង្រឹងសុខ​ភាព​​ឆ្អឹង​និង​ជួយ​ដល់​ការ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជួយ​បង្កើន​សុខភាព​ខួរ​ក្បាល​ដោយ​ធ្វើ​ឱ្យ​មុខ​ងារ​នៃ​ប្រព័ន្ធ​ប្រសាទ​​ដំណើរ​ការ​បាន​ល្អ​ផង​ដែរ។ តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​កង្វះ​សារ​ជាតិ​ទង់​ដែង​អាច​ទាក់​ទង​ជា​មួយ​នឹង​ការ​ចាប់​ផ្ដើម​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​ដូច​ជា​ជំងឺ​ភ្លេច​ភ្លាំង។ ដើម្បី​ការ​ពារ​នូវ​បញ្ហា​នេះ​គ្នា​យើង​គួរ​ញាំ​មើម​ឈូក និង​អាហារ​ដទៃ​ទៀត​ដែល​សម្បូរ​ទៅ​ដោយ​សារ​ជាតិ​ទង់​ដែង ​ព្រោះ​​អាច​​ជួយ​ដល់​​សុខភាព​ប្រព័ន្ធ​ប្រសាទ។ ៣.ជួយ​បង្កើន​ថាមពល ការ​ញាំ​មើម​ឈូក​អាច​ជួយ​បង្កើន​កម្រិត​ជាតិ​ដែក​ក្នុង​ខ្លួន​របស់​យើង​ ទ្រ​ទ្រង់​នូវ​ថាមពល​ និង​​នាំ​យក​​អុកស៊ីសែន​​ទៅ​ក្នុង​កោសិកា។ ប្រសិន​បើ​គ្នា​យើង​ខ្វះ​ជាតិ​ដែក ច្រើន​តែ​មាន​អារម្មណ៍​អស់​កម្លាំង ងងុយ​គេង ​និង​មាន​បញ្ហា​ជា​មួយ​នឹង​ការ​ផ្ដោត​អារម្មណ៍។ ការ​ញាំ​អាហារ​​សម្បូរ​ជាតិ​ដែក ​ក៏​អាច​ជួយ​បង្កើន​កម្រិត​អុកស៊ីសែន​​នៅ​ក្នុង​កោសិកា សាច់​ដុំ ជួយ​ជំរុញ​ដល់​ការ​រំលាយ​ប្រូតេអ៊ីន​ និង​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ពី​អាហារ​ផង​ដែរ។ ៤.ជួយ​​ការ​រំលាយ​អាហារ​ និង​ការ​គ្រប់​គ្រង​ទម្ងន់ មើម​ឈូក​ផ្ដល់​នូវ​​សារ​ធាតុ​សរសៃ​​ល្អ​ក្នុង​ការ​ជួយ​រំលាយ​អាហារ ​សម្រួល​បញ្ហា​​ទល់​លាមក​និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ លើស​ពី​នេះ​ការ​ញាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​អាច​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​ក្នុង​រយៈ​ពេល​យូរ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការញ់ាំអាហារ​ក្រៅពេល​ច្រើន​នាំ​ឲ្យ​ឡើង​​​ទម្ងន់។ ៥.ពង្រឹង​​សុខភាព​សរសៃ​ឈាម​បេះដូង មើម​ឈូក​ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ជាតិ​សរសៃ​ ជួយ​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង​ ហើយ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប៉ូតាស្យូម​ផង​ដែរ។ ​ប៉ូតាស្យូម​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឱ្យ​ចង្វាក់​បេះដូង​ដំណើរ​ការ​បាន​ល្អ។ គ្នា​យើង​ដែល​មាន​កម្រិត​ប៉ូតាស្យូម​ទាប​អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង​ ជា​ពិសេស​ទទួល​រង​ពី​ជំងឺ​គ្រោះ​ថ្នាក់​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។ ​ ៦.បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ មើមឈូក ជា​ប្រភព​នៃ​វីតាមីនC និង​មាន​តួ​នាទី​ប្រឆាំង​អុកស៊ីតកម្ម​និង​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​។ បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Nutrients វីតាមីន C […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

​​ផ្លែ​ទៀប​ ល្អ​ចំពោះ​សុខភាពភ្នែក បេះដូង និង​ស្រ្តីពពោះ

ផ្លែ​ទៀប​គឺ​ជា​ផ្លែ​ឈើ​ម្យ៉ាង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​រសជាតិ​ផ្អែម​ជាប់​មាត់ ​ហើយ​មាន​សាច់​ខាង​ក្នុង​ពណ៌​ស​ និង​គ្រាប់​ច្រើន។ក្រៅ​ពី​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ​ទៀប​​ក៏​ផ្ដល់​អត្ថ​ប្រយោជន៍​មិន​ចាញ់​ផ្លែ​ឈើ​ដទៃ​នោះ​ទេ ​ព្រោះ​ថាផ្លែ​ឈើ​នេះ​​សម្បូរ​ទៅ​ដោយ​កាឡូរី​ខ្ពស់ សារ​ជាតិ​បំប៉ន​ និង​ជាតិ​ស្ករ​ធម្មជាតិ ​ដែល​ធ្វើ​ឱ្យ​វា​​ក្លាយ​ជា​ផ្លែ​ឈើ​ដែល​ល្អ​សម្រាប់​សុខភាព។ ១.ល្អ​សម្រាប់​ភ្នែក ប្រសិន​បើ​គ្នា​យើង​កំពុង​ស្វែង​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ​តាម​ធម្មជាតិ​នោះ​ ក្រៅ​ពី​បន្លែ​បៃតង​ ត្រី​ សាច់​ ផ្លែ​ទៀប​ក៏​ជា​ផ្លែ​ឈើ​ដែល​មាន​រស​ជាតិ​ផ្អែម​ និង​អាច​ជា​ជម្រើស​ដ៏​ល្អ​បំផុត ព្រោះ​វា​ត្រូវ​បាន​ផ្ទុក​ដោយ​វីតាមីន​សំខាន់ៗ​ជា​ច្រើន​ដូច​ជា​វីតាមីន C និង​វីតាមីន A ដែល​ជួយ​ធ្វើ​ឱ្យ​ភ្នែក​របស់​យើង​​បាន​ប្រសើរ​ជាង​មុន។ សារធាតុ Riboflavin និង​​វីតាមីន B2 នៅ​ក្នុង​ផ្លែ​ទៀប​ក៏​​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ពីរ៉ាឌីកាល់​សេរី​អាច​​ជួយ​ទ្រទ្រង់​ដល់​ភ្នែក​បាន​ផង​ដែរ។ ២.ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ផ្លែ​ទៀប​ក៏​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ទង់​ដែង​ និង​ជាតិ​សរសៃ​ ​សារធាតុ​ទាំង​ពីរ​នេះ​មាន​សារ​សំខាន់​ក្នុង​ការ​រក្សា​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ឱ្យ​មាន​សុខ​ភាព​ល្អ។ ទៀប​​ ក៏​អាច​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ ​ដោយ​ធ្វើ​ឱ្យ​លាមក​ទន់ ​និង​ការ​បន្ទោបង់​​ដំណើរ​ការ​ល្អ។ ៣.ជួយ​ក្នុង​ការ​ព្យាបាល ជា​មួយ​នឹង​កម្រិត​វីតាមីន A ខ្ពស់​ ផ្លែ​ទៀប​ក៏​មាន​តួ​នាទី​ជា​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​ដំបៅ​ និង​ការ​រលាក។ ទៀប​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​សំណើម​ដល់​ស្បែក​ ​ជួយ​បំបាត់​ការ​ឡើង​ក្រហម ​និង​រលាកលើ​​ស្បែក​ផង​ដែរ។ សម្បក​ទៀប​​មាន​ប្រសិទ្ធ​ភាព​ការពារ​ពី​ការ​ឈឺ​ធ្មេញ ​និង​ពុក​ធ្មេញ​ទៀត​ផង។ ៤.ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ ផ្លែ​ទៀប​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ម៉ាញេស្យូម ​និង​ប៉ូតាស្យូម​ ដែលអាច​​ជួយ​ការពារ​បេះដូង​ និង​គ្រប់​គ្រង​កម្រិត​សម្ពាធ​ឈាមហើយ​​ជួយ​ឲ្យ​បេះ​ដូង​មាន​សុខ​ភាព​ល្អ។ កម្រិត​ខ្ពស់​នៃ​ជាតិ niacin និង​ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ទៀប​ក៏​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម​បាន​ផង​ដែរ។ ៥.ល្អ​សម្រាប់​ម៉ាក់ៗ​កំពុង​ពពោះ ផ្លែ​ទៀប​ ក៏​​ជា​ផ្លែ​ឈើ​ដ៏​អស្ចារ្យ​សម្រាប់​ស្រីៗ​គ្នា​យើង​ដែល​កំពុង​តែ​ពពោះ​ ព្រោះ​វា​ជួយ​ក្នុង​ការ​ទប់​ទល់​ជា​មួយ​អារម្មណ៍​ប្រែប្រួល ការ​ចាញ់​កូន និង​ស្ពឹក។ ការ​ញាំ​ផ្លែ​ទៀប​ជា​ប្រចាំ​អំឡុង​ពេល​ពពោះ​ គឺ​ល្អ​សម្រាប់​ការ​ផលិត​ទឹក​ដោះ​រួម​ជាមួយ​នឹង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​ការ​ឈឺ​ចាប់​ពេល​សម្រាលផង​​ដែរ។ ទៀប​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​ជួយ​ដល់​ការ​វិវត្ត​ខួរ​ក្បាល ប្រព័ន្ធ​ប្រសាទ ​និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់កូន​​ក្នុង​ផ្ទៃ​បាន​បាន​ទៀត​ផង។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ស្រីៗ​គួរដឹង​ អាហារ​ទាំង​នេះ​ល្អ​សម្រាប់​បំប៉ន​សុខភាព​ស្បែក

បច្ចុប្បន្ន​មាន​ផលិត​ផល​ជា​ច្រើន​អាច​ជួយ​ឲ្យ​ស្បែក​យើង​មាន​សុខ​ភាព​ល្អ និង​មើល​ទៅ​ក្មេង​ជាង​វ័យ​។ ប៉ុន្តែ​គ្នា​យើង​ដឹង​ទេថា ការ​ថែទាំ​ស្បែក​មិន​មែន​តែ​​គិត​គូ​លើ​ស្បែក​ផ្នែក​ខាង​ក្រៅ​នោះទេ យើង​ត្រូវ​គិត​គូ​ពី​សុខភាព​ស្បែក​ខាង​ក្នុង​មក​វិញ​ដែរ​។ អ្វី​ដែល​គ្នា​យើង​ញាំ​រាល់​ថ្ងៃ​ក៏​អាច​មាន​ឥទ្ធិ​ពល​​ដល់​ស្ថាន​ភាព​ស្បែក​ទូទៅ​ ឬ​ក៏​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខ​ភាព​ស្បែក​ដែរ​។  ដូច​យើង​ដឹង​ហើយ​ថា អាហារ​មួយ​ចំនួន​​ជួយ​បំប៉ន​ដល់​សុខភាព​ស្បែក ​និង​ចិញ្ចឹម​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ។ ១.គ្រាប់​រុក្ខជាតិ គ្រាប់​រុក្ខជាតិ​ គឺ​អាច​ផ្ដល់​ផល​ប្រយោជន៍​ចំពោះ​សុខភាព​ស្បែក​ដោយ​វា​មាន​សារធាតុ​ខ្លាញ់​ជួយ​ចិញ្ចឹម​​ស្បែក​របស់​យើង។ គ្រាប់ស្វាយចន្ទី ឬ​​គ្រាប់វ៉លណាត់ ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន E ដែល​​ប្រឆាំង​នឹង​អុកស៊ីតកម្ម ប្រឆាំង​ការ​ខូចខាត​រ៉ាឌីកាល់​ និង​ប្រឆាំង​ពី​ភាព​ចាស់។ ២.តែ តែ​ប្រភេទនីមួយៗ​​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខុសៗ​គ្នា​ ប៉ុន្តែ​វា​សុទ្ធ​តែ​មាន​ឥទ្ធិពល​សម្រាប់​ប្រឆាំង​នឹង​ភាព​ចាស់​បាន។ ​ចំពោះ​តែ​បៃតង​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា​អាច​ជួយ​ធ្វើ​ឱ្យ​កោសិកា​ស្បែក​របស់​យើង​លូត​លាស់​ឡើង​វិញ។ ៣.ត្រី​សាល់ម៉ុន ​ត្រីសាល់ម៉ុន​ គឺ​សម្បូរ​ទៅ​ដោយ​អាស៊ីដខ្លាញ់​អូមេហ្គា ៣ ដែល​ជួយ​កាត់​បន្ថយ​ការ​រលាក ​និង​ផ្ដល់​សារ​ធាតុ​ចិញ្ចឹម​ចាំ​បាច់​ដល់​ស្បែក។ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​យើង​ត្រូវ​ញាំ​យ៉ាង​តិច​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។ ៤.ការ៉ុត ការ៉ុត​ គឺ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅ​ដោយ​ Beta-carotene ​ដើរ​តួ​ជាសារធាតុប្រឆាំងអុកស៊ីតកម្ម​នៅ​ក្នុង​ខ្លួន​យើង ហើយ​អាច​បង្កើត​ជា​វីតាមីន​A ដែល​ជួយ​ជួស​ជុល ​និង​ថែរក្សា​ស្បែក​ឱ្យ​មាន​សុខភាព​ល្អ។ ៥.ផ្លែ​បឺរ ផ្លែ​បឺរ​ ​សម្បូរ​ទៅ​ដោយ​សារធាតុ​ខ្លាញ់​សំខាន់ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ចិញ្ចឹម​ស្បែក​ និង​សក់​របស់​ពី​ខាង​ក្នុង​ និង​​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន​E អាច​​ជួយ​ការពារ​ស្បែក​ពី​ភាព​ចាស់ ​និង​ការ​ខូច​ខាត​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ។ ៦.ផ្លែ​គីវី គ្នា​យើង​តែង​គិត​ទៅ​ដល់​ផ្លែ​ក្រូច​ថា​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​វីតាមីន C ប៉ុន្តែ​តាម​ពិត​ផ្លែ​គីវី​ និង​ផ្លែ​ត្របែក​ក៏​មាន​វីតាមីន​ដូច​គ្នា​និង​ផ្លែ​ក្រូច​ដែរ។ វីតាមីន​C គឺ​ចាំ​បាច់​ដើម្បី​បង្កើត​ឲ្យ​មាន​ប្រូតេអ៊ីន ខូឡាជែន​ ដែល​ជួយ​ផ្ដល់​ឱ្យ​ស្បែក​នូវ​ភាព​ក្មេង​ជាង​វ័យ រក្សា​ជាតិ​ទឹក​ និង​ការពារ​ពី​ភាព​ជ្រីវ​ជ្រួញ​ផង​ដែរ។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផ្លែ​ឈើ​​៤ មុខ ល្អ​សម្រាប់​ការពារ​ជំងឺ​សន្លាក់ និង​ជំងឺបេះដូង

គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​ផ្លែ​ឈើ​ជា​ទូទៅ​វា​មាន​រសជាតិ​ផ្អែមពី​ធម្មជាតិ ហើយ​ផ្លែ​ឈើ​នីមួយៗ​មាន​សារធាតុ​ប្រ​ឆាំង​នឹង​អុកស៊ីតកម្ម មានសារ​ធាតុ​សរសៃ សារ​ធាតុ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត។ គ្រប់​ផ្លែ​ឈើ​ទាំង​អស់​ គឺ​សុទ្ធ​តែ​មាន​ប្រយោជន៍​ហើយ​ផ្លែ​ឈើ​ខ្លះ​​អាច​ប្រឆាំង​​​​នឹង​បញ្ហា​ រលាក​សន្លាក់ ជំងឺ​បេះ​ដូង និង​ដាច់​សរសៃ​ឈាម​បេះដូង ជាដើម​។ ១.ស្រ្ត័របឺរី ស្រ្ត័របឺរី​ គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​តិច​បំផុត​ហើយ​មាន​វីតាមីន C ច្រើន​ជាង​ផ្លែ​ក្រូច។ វីតាមីន C អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​សន្លាក់ សម្ពាធ​ឈាម​ និង​បញ្ហា​កូលេស្ដូរ៉ុល។ តាម​ការ​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​មនុស្ស​ស្រី​ដែល​ញាំ​ ស្រ្ត័របឺរី​ ១៦ គ្រាប់ ឬ​ច្រើន​ជាង​នេះ​ក្នុង​​មួយ​សប្ដាហ៍​អាច​បន្ថយការ​ប្រឈម​នឹង​​ការ​រលាក​សន្លាក់​ និង​ជំងឺ​បេះដូង​បាន។ ២.ផ្លែ​បឺរ ផ្លែ​បឺរ​ជា​ប្រភេទ​ផ្លែ​ឈើ​មួយ​ដែល​មាន​កំហាប់​ជាតិ​ខ្លាញ់ Monounsturated ​ប្រឆាំង​នឹង​ការ​រលាក​ខ្ពស់​ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយ​សារ​ធាតុ carotenoid lutein ផង​ដែរ។ មិន​ដូច​ផ្លែ​ឈើ​ភាគ​ច្រើន ​ផ្លែ​បឺរ​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន E មាន​ឥទ្ធិ​ពល​ប្រឆាំង​នឹង​ការ​រលាក។ របប​អាហារ​ខ្ពស់​នៅ​ក្នុង​សមាស​ធាតុ​ទាំង​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ការ​ខូច​ខាត​សន្លាក់​ដែល​ត្រូវ​បាន​គេ​ឃើញ​នៅ​​ក្នុង​រោគ​សញ្ញា​រលាក​សន្លាក់​ឆ្អឹង។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ការ​ញ៉ាំ​​ផ្លែ​បឺរ​ប្រចាំ​ថ្ងៃ​បង្កើន​កូលេស្តេរ៉ូលល្អ (HDL) និង​បន្ថយ​កូលេស្តេរ៉ូលមិន​ល្អ​(LDL)។ ៣.ផ្លែ​ឪឡឹក តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ផ្លែ​ឪឡឹក​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក។ ឪឡឹក​​ក៏​មាន​សារ​ធាតុ carotenoid beta-cryptoxanthin ខ្ពស់​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​បាន​ផង​ដែរ។ ៤.ផ្លែ​ទំពាំង​បាយ​ជូរ ផ្លែ​ទំពាំង​បាយ​ជូរ​ទាំង​ពណ៌​ស ​និង​ពណ៌​ខ្មៅ​ គឺ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ​មាន​ប្រយោជន៍ច្រើន​ដល់​សុខ​ភាព។ គ្នា​យើង​ភាគ​ច្រើន​បាន​ដឹង​ហើយ​ថា​ ផ្លែ​ទំពាំង​បាយ​ជូរ​ក្រហម ​និង​ខ្មៅ​មាន​ផ្ទុក​សារ​ធាតុ Resveratrol ដែល​ជា​សារ​ធាតុ​មាន​នៅ​ក្នុង​ស្រា​ក្រហម​​រួម​ចំណែក​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង​ ហើយ​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​មុខ​ងារ​សរសៃ​ឈាម។សារ​ធាតុ Resveratrol ក៏​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​ការ​រលាក​ផង​ដែរ។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

សញ្ញា​ទាំង​៧​ បញ្ជាក់​ថា​រាងកាយ​កំពុង​តែ​ខ្វះ​ជាតិ​​ម៉ាញេស្យូម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់​សរីរាង្គ​ទាំង​អស់​ក្នុង​រាងកាយ​ ពិសេស​បេះដូង សាច់ដុំ និង​តម្រង​នោម​ត្រូវការ​​រ៉ែ​ម៉ាញេស្យូម​។ ពិត​ណាស់ ​ម៉ាញេស្យូម​​ជា​សារធាតុ​រ៉ែ​ទូទៅ​ទី​៤​ ក្នុង​រាងកាយ​ បន្ទាប់​ពី​កាល់ស្យូម​ ប៉ូតាស្យូម​ និង​សូដ្យូម ប៉ុន្តែ​វា​រួម​ចំណែក​ដល់​ដំណើរការ​ជា​ច្រើន​ រួម​មាន​​មុខងារ​សាច់ដុំ​ និង​សរសៃ​ប្រសាទ​ គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ព្រម​ទាំង​​រក្សា​សម្ពាធ​ឈាម​ឲ្យ​មាន​សុខភាព​ល្អ​។ បន្ថែម​ពី​នេះ ម៉ាញ៉េស្យូម​ក៏​ជួយ​រាងកាយ​​ឲ្យ​ប្រើប្រាស់​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត ដូចជា​វីតាមីន​D។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ខ្វះ​​ជាតិ​ម៉ាញេស្យូម​ ​​យើង​អាច​ប្រឈម​នឹង​ការវិវត្តន៍​ទៅ​ជា​ផលវិបាក​សុខភាព​ជា​ច្រើន​។ ​ ១. រមួល​សាច់ដុំ និង​កន្ត្រាក់​សាច់ដុំ ម៉ាញេស្យូម​ ជា​អេឡិចត្រូលីត​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សាច់ដុំ​។ វា​ជួយ​គ្រប់គ្រង​មុខងារ​សាច់ដុំ​ និង​សរសៃ​ប្រសាទ​ដោយ​ដឹកនាំ​​ប៉ូតាស្យូម​ និង​កាល់ស្យូម​ឆ្លង​កាត់​កោសិកា​។ ប្រសិនបើ​រាងកាយ​​ខ្វះ​ជាតិ​​ម៉ាញេស្យូម​ វា​អាច​​បង្ក​ទៅ​ជា​អាការៈ​​រមួល​​ក្រពើ និង​កន្ត្រាក់​សាច់ដុំ។ ២. អស់​កម្លាំង​ ​​អាការៈ​អស់​កម្លាំង​អាច​បណ្ដាល​មក​ពី​​មូលហេតុ​​ជាច្រើន​ ប៉ុន្តែ​របប​អាហារ​​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​។ កម្រិត​ថាមពល​ទាប​ អស់​កម្លាំង និង​ខ្សោយ​ ជា​រោគ​សញ្ញា​ទូទៅ​នៃ​កង្វះ​ម៉ាញេស្យូម។ ជាក់​ស្ដែង សារធាតុ​រ៉ែ​នេះ​ ដើរ​តួនាទី​យ៉ាង​សំខាន់​​សម្រាប់​ដំណើរការ​សាច់ដុំ​បាន​​ត្រឹមត្រូវ​ ​​ហើយ​វា​ក៏​ជួយ​រាងកាយ​ក្នុង​ការ​បំប្លែង​​អាហារ​ទៅ​ជា​ថាមពល​ផង​ដែរ​។ ៣. គេង​មិន​លក់ ប្រសិនបើ​យើង​គេង​មិន​លក់​នៅ​ពេល​យប់​ យើង​អាច​នឹង​មាន​កម្រិត​ម៉ាញេស្យូម​ទាប ដែល​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា អាហារ​បំប៉ន​ជាតិ​ម៉ាញេស្យូម​អាច​ជួយ​ឲ្យ​យើង​គេង​បាន​យូរ​ និង​ស្កប់ស្កល់​។ ៤. ស្រ្តេស​ និង​ថប់បារម្ភ​ ជាមួយ​គ្នា​នេះ​ដែរ កម្រិត​ម៉ាញេស្យូម​ទាប​ក៏​អាច​ធ្វើ​ឲ្យ​យើង​ព្រួយបារម្ភ​ច្រើន​ និង​កើត​មាន​អាការៈ​ស្រ្តេស​ ព្រម​ទាំង​ថប់បារម្ភ​។ អំឡុង​ពេល​ស្រ្តេស រាងកាយ​របស់​យើង​កាន់​តែ​​ត្រូវការ​ជាតិ​ម៉ាញេស្យូម​ច្រើន​​ជាង​ធម្មតា។ ៥. […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​​​​បាន​ល្អ ដោយ​ញ៉ាំ​ផ្លែឈើ​​​ទាំង​៥​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លែឈើ​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​របស់​យើង ពីព្រោះ​វា​មាន​ផ្ទុក​វីតាមីន​ចម្រុះ​ និង​ជាតិ​រ៉ែ ដែល​​រាងកាយ​ត្រូវការ​ចាំបាច់​។ យ៉ាង​ណា​មិញ បើ​ទោះ​បី​ជា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ពិត​មែន​ ​យើង​នៅ​តែ​អាច​ញ៉ាំ​ផ្លែឈើ​បាន​ដដែល​ ប៉ុន្តែ​​ត្រូវ​ជ្រើសរើស​ផ្លែឈើ​​ណា​ដែល​មាន​ជាតិ​ស្ករ​ទាប​ប៉ុណ្ណោះ​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ខាងក្រោម​នេះ​ គឺ​ជា​ផ្លែឈើ​ដែល​​ស័ក្ដិសម​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម។ គណនា BMR – អត្រាដុតកាឡូរី នៅទីនេះ ​១. ផ្លែ​ឈើរី​ ផ្លែឈើ​ភាគ​ច្រើន​អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ ខណៈ​ពេល​ដែល​ផ្លែឈើ​មួយ​ចំនួន​ទៀត​​មាន​កម្រិត​ជាតិ​ស្ករ​ទាប​ដូចជា​ផ្លែ​ឈើរី​ជូរ​ជាដើម​​។ ពិត​ណាស់​ ផ្លែ​ឈើរី​​មាន​កាឡូរី​ទាប​ ប៉ុន្តែ​វា​​ផ្ទុក​ជាតិ​សរសៃ ប៉ូតាស្យូម​ វីតាមីន​C សារធាតុ​polyphenols និងserotonin ដែល​អាច​ជួយ​គ្រប់គ្រង​​ជំងឺ​ទឹក​នោម​ផ្អែម​បាន​យ៉ាង​ល្អ ។ ២. ផ្លែ​ប៉េស​ នៅ​រដូវ​ភ្លៀង​នេះ​ ផ្លែ​ប៉េស​គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ពីព្រោះ​វា​មាន​កម្រិត​ជាតិ​ស្ករ​ប្រហែល​៤២ រួម​ទាំង​កាឡូរី​ទាប​​។ ផ្លែ​ប៉េស​មួយ​ផ្លែ​​ផ្ទុក​កាឡូរី​៥៩​ និង​កាបូអ៊ីដ្រាត​១៤​ក្រាម​ នេះ​បើ​យោង​តាម ​USDA។ បន្ថែម​ពី​នេះ វា​ក៏​មាន​​ផ្ទុក​វីតាមីន​Cចំនួន​១០​មិល្លីក្រាម​ និង​ប៉ូតាស្យូមចំនួន​២៨៥​មិល្លីក្រាម​ ដែល​​អាច​ពង្រឹង​សុខភាព​រាងកាយ​របស់​យើង​បាន​យ៉ាង​ប្រសើរ​។ ៣. ផ្លែ​សារី​ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គប្បី​ញ៉ាំ​អាហារ​ដែល​សម្បូរទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ និង​​កម្រិត​ជាតិ​ស្ករ​ក្នុង​អាហារ​ទាប។​ ចំណែក​ឯ​ផ្លែ​សារី​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​​ ហើយ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក៏​អាច​គ្រប់គ្រង​ទម្ងន់​ខ្លួន​​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង ពីព្រោះ​វា​មាន​កម្រិត​ជាតិ​ស្ករ​ទាប គឺ​ក្រោម​៤០​ ដែល​​ល្អឥតខ្ចោះ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។ ​៤. ផ្លែ​ប៉ោម​ ផ្លែ​ប៉ោម​​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ វា​ក៏​ផ្ដល់​គុណប្រយោជន៍​ដ៏​ច្រើន​ដល់​រាងកាយ​របស់​យើង​ដូច​គ្នា​។ ជា​មួយ​នឹង​កាឡូរី​ទាប ផ្លែ​ប៉ោម​ក៏​ផ្ទុក​ជាតិ​សរសៃ​ និង​វីតាមីន​C ដែល​ជា​ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។ ចូរ​ញ៉ាំ​ផ្លែ​ប៉ោម​ទាំង​សំបក ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ ជាមួយ​នឹង​ជាតិ​សរសៃ​បន្ថែម […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារ​ទាំង​៤​​​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល្អ​សម្រាប់​អ្នកទើបជាពីជំងឺគ្រុនឈាម

​ប្រសិនបើ​យើង​មិន​ញ៉ាំ​អាហារ​ត្រឹមត្រូវ​​ នៅ​អំឡុង​ពេល​ជា​សះ​ស្បើយ​ពី​ជំងឺ​គ្រុន​ឈាម​ទេ​នោះ​ វា​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​រយៈពេល​វែង​។ ពិត​ណាស់​ រដូវ​ភ្លៀង​​​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ ដូចជា​ជំងឺ​គ្រុន​ឈាម​ដែល​បង្ក​​ឡើង​ដោយ​​សត្វ​មូស​ ហើយ​អ្នក​ដែល​កើត​ជំងឺ​គ្រុន​ឈាម​​​​ប្រឈម​នឹង​ការ​ឈឺ​ក្រពះ គ្រុន​ក្ដៅ​ខ្លាំង​ និង​រាងកាយ​ចុះ​ខ្សោយ​។ នៅ​ក្នុង​ករណី​ខ្លះ វា​អាច​ត្រូវការ​រយៈពេល​យូរ​ក្នុង​ការ​ជា​សះ​ស្បើយ​។ យ៉ាង​ណា​មិញ ដើម្បី​​​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​គ្រុន​ឈាម​​​ គ្នា​យើង​​គប្បី​បញ្ចូល​អាហារ​​​ជាក់លាក់​ទាំង​នេះ​។ ​​​​​​​​១. ទឹក​ដូង​ ទឹក​ដូង​ជា​ប្រភព​ថាមពល​នៃ​សារធាតុ​រ៉ែ និង​អំបិល​សំខាន់​ៗ។ វា​ជួយ​រក្សា​​កម្រិត​​អេឡិចត្រូលីត​នៃ​រាងកាយ​ ដោយ​មិន​ធ្វើ​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​ឡើយ​។ មួយ​វិញ​ទៀត វា​ក៏​ជួយ​ឲ្យ​រាងកាយ​របស់​យើង​មាន​ថាមពល​ និង​កាត់បន្ថយ​ភាព​ទន់ខ្សោយ​។ ដូច្នេះ​ហើយ​ យើង​គប្បី​​ញ៉ាំ​ទឹក​ដូង​​ចំនួន​២​កែវ​ជា​រៀង​រាល់​ថ្ងៃ ក្រោយ​​​ពេល​ជា​សះស្បើយ​ពី​ជំងឺ​គ្រុន​ឈាម​ ទើប​ជា​ការ​ប្រសើរ​។ ២. ​ទឹក​​ផ្លែឈើ​ សារធាតុ​រាវ​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​ជួយ​ឲ្យ​រាងកាយ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​គ្រុន​ឈាម​ ពីព្រោះ​វា​អាច​​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ​បាន​យ៉ាង​ឆាប់​រហ័ស​ និង​ជួយ​បំបាត់​ភាព​​ទ្រុឌទ្រោម​។ ទឹក​ផ្លែ​ឈើ​ដូចជា​ទឹក​ក្រូច​ជា​ប្រភព​នៃ​វីតាមីន​ដ៏​ល្អ​បំផុត​ ជា​ពិសេស​វីតាមីន​C​ដែល​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៣. តែ​រុក្ខជាតិ​​ ​ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​អាច​ជ្រើសរើស​ប្រភេទ​​តែ​ផ្សេង​ៗ​ ដែល​មាន​ដូចជា​ខ្ញី ឈើ​អែម​​។  ​ប្រភេទ​តែ​រុក្ខជាតិ​អាច​ជួយ​ឲ្យ​រាងកាយ​ និង​ចិត្ត​របស់​យើង​បាន​ធូរស្រាល។ ជាង​នេះ​ទៅ​ទៀត វា​ក៏​អាច​ជួយ​​ជំរុញ​ការ​គេង​ដើម្បី​ឲ្យ​រាងកាយ​សម្រាក​បាន​ច្រើន​ ក៏​ដូចជា​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះស្បើយ​។ ៤. បបរ​ ​​​ពិត​ណាស់ រាងកាយ​របស់​យើង​ក៏​ត្រូវការ​កាបូអ៊ីដ្រាត​ ដើម្បី​​​​​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​ ហើយ​បបរ​​ងាយ​ស្រួល​ក្នុង​ការ​រំលាយ​ ដោយ​មិន​ធ្វើ​ឲ្យ​យើង​ហើម​ពោះ​​ថែម​ទៀត​ផង​។ ម្យ៉ាង​វិញ​ទៀត ទោះ​បី​ជា​យើង​​អាលែកហ្ស៊ី​នឹង​​សារធាតុ​​ឡាក់តូស​ក៏​យើង​នៅ​តែ​អាច​ញ៉ាំ​បបរ​បាន​យ៉ាង​ឆ្ងាញ់​ដដែល​។


គន្លឹះពីអាហារសុខភាពផ្សេងទៀត

រៀបចំអាហារក្នុងទូទឹកកកតាមតិចនិកនេះ ធានាមិនងាយកើតបាក់តេរី

រៀប​ចំ​អាហារ​ត្រឹម​ត្រូវ​ក្នុង​ទូទឹក​កក ជា​ការ​សំខាន់ ដើម្បី​រក្សា​បន្លែ ផ្លែ​ឈើ​ស្រស់​បាន​យូរ និង​មិន​ងាយ​កើត​បាក់តេរី​ផ្អាប់​ក្នុង​ទូទឹកកក​យើង ពិសេស​សម្រាប់​ស្ត្រី​មេផ្ទះ​គ្រប់​រូប។ កាល​ណា​យើង​មាន​ទូ​ទឹកកក​ស្អាត វា​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ មិន​ក្រពុល​មុខ និង​មាន​ចិត្ត​ចង់​ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ​ឲ្យ​គ្រួសារ បង្កើន​សុភមង្គល​ក្នុង​ផ្ទុះ។ ការ​រក្សា​សីតុណ្ហ​ភាព​ត្រជាក់​នៅ​ក្នុង​ទូរទឹកកក មាន​សារៈសំខាន់​ណាស់ ដោយ​ទីភ្នាក់ងារ​ស្តង់ដារ​ចំណី​អាហារ (The Food Standard Agency) ណែនាំ​ថា សីតុណ្ហភាព​ល្អ​បំផុត​នៃ​ទូទឹកកក​របស់​យើង គួរ​តែ​ស្ថិត​នៅ​ចន្លោះ​ពី ៣-៥ អង្សា​សេ។ ការ​រៀប​ចំ​ទូទឹកកក​ឲ្យ​បាន​ត្រឹមត្រូវ​នឹង​ជួយ​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​អាហារ ឱកាស​នៃ​ការ​ពុល​អាហារ​ថយ​ចុះ និង​ជួយ​សន្សំ​សំចៃ​ទំនិញ​ប្រចាំ​សប្ដាហ៍។ តិចនិក​រៀប​ចំ​អាហារ​ត្រឹម​ត្រូវ​ក្នុង​ទូ​ទឹក​កក ១. រក្សា​អាហារ​ឆៅ និង​ឆ្អិន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ដាក់​អាហារ​ចម្អិន​រួច នៅ​លើ​ធ្នើរ​ខាង​លើ​បំផុត​នៃ​ទូរ​ទឹក​កក ខ្ពស់​ជាង​អាហារ​ឆៅ​ជានិច្ច ដើម្បី​ចៀសវាង ការ​ស្រក់​ទឹក​ចេញ​ពី​អាហារ​ឆៅ​ចម្លង​មេរោគ​ទៅ​លើ​អាហារ​ឆ្អិន។ ២. ប្រយ័ត្ន​ប្រយែង​ចំពោះ​សាច់ ប្រសិន​បើ​សាច់​រក្សា​ទុក​យូរ ហើយ​មាន​ក្លិន​មិន​ល្អ គួរ​បោះ​ចោល កុំ​ទុក​ក្នុង​ទូទឹក​កក​ចៀសវាង​កើត​បាក់តេរី។ ៣. សម្អាត​ទូទឹក​កក​ជា​ប្រចាំ សម្អាត​តាំង​ពី​ធ្នើរ​លើ​ដល់​ក្រោម គ្រប់​ជ្រុង​​គ្រប់​ជ្រោយ។ ៤. សម្អាត​ទូ​ផ្នែក​កក ចៀសវាង​ទឹក​កក​ច្រើន​ទៅ​ៗ ពិបាក​ក្លាសេ​សាច់ ៥. រក្សា​អាហារ​ស្រស់​ដូច​ជា សាលាដ នៅ​ខាង​មុខ​អាហារ​ដទៃ មិន​ត្រូវ​ឲ្យ​ប៉ះ​ផ្នែក​ខាង​ក្រោយ​នៃ​ទូទឹកកក​ទេ ព្រោះ​ផ្នែក​ខាង​ក្រោយ​ត្រជាក់​ខ្លាំង ហើយ​បន្លែ​ដូច​សាលាដ​អាចក្លាយជាអាហារ​កក ញ៉ាំ​លែង​កើត​បាន។ ៦. រក្សា​អាហារ​ផលិត​ពី​ទឹក​ដោះ​គោ (ទឹក​ដោះ​គោ ឈីស…) នៅ​ធ្នើរ​កណ្ដាល​នៃ​ទូរ​ទឹកកក ឬ​ដៃ​ទ្វារ​ទូរ​ទឹកកក​បាន ៧. […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

សញ្ញា​ទាំង​៥​ បង្ហាញ​ពី​​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​រលាក​នៅ​ក្នុង​រាងកាយ​ ទោះ​​ស្ដាប់​ទៅ​មិន​សូវ​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ពេល​ដែល​វា​វិវត្ត​ទៅ​ជា​ការ​រលាក​រ៉ាំរ៉ៃ យើង​អាច​នឹង​ប្រឈម​នឹង​ជំងឺ​ដ៏​កាច​សាហាវ​​ផ្សេង​ៗ។​ ​ជាក់​ស្ដែង​ មាន​​មូលហេតុ​ជា​ច្រើន​ដែល​​ធ្វើ​ឲ្យ​កើត​មាន​ការ​រលាក​នៅ​ក្នុង​រាងកាយ​ ដូចជា​ហ្សែន​ បែបបទ​រស់​នៅ​ របប​អាហារ​ ឬ​ការ​គេង​ជា​ដើម​។​ យ៉ាង​ណា​មិញ​ ​​ប្រសិនបើ​យើង​​​​សង្កេត​ឃើញ​សញ្ញា​នៃ​ការ​រលាក​​ដែល​កើត​ឡើង​នៅ​ក្នុង​រាងកាយ​ យើង​​អាច​នឹង​ដោះស្រាយ​បញ្ហា​នេះ​ទាន់​ពេលវេលា​។ ខាង​ក្រោម​នេះ​ គឺ​ជា​សញ្ញា​នៃ​ការ​រលាក​ទាំង​៥​ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​។ ​១. ​អារម្មណ៍​នឿយ​ហត់​ ​ប្រសិនបើ​​យើង​គេង​តិច​ជាង​៧​ម៉ោង​ ឬ​ច្រើន​ជាង​៩​ម៉ោង​ ​រាងកាយ​របស់​យើង​នឹង​មាន​អារម្មណ៍​នឿយហត់​ខ្លាំង​។​ ពិត​ណាស់​ អាការៈ​នឿយហត់​នេះ​ មិន​ងាយ​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី​ឡើយ​ វា​​អាច​នឹង​បន្ត​ក្នុង​រយៈពេល​យូរ​​។ ២. ​អាការៈ​ឈឺ​ខ្លួន​​មិន​​បាត់​សោះ​ យើង​ទាំង​អស់​គ្នា​អាច​មាន​អាការៈ​ឈឺ​ខ្លួន​ នៅ​ពេល​ដែល​សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់​។​ ប៉ុន្តែ​ ប្រសិនបើ​​យើង​មាន​ការ​ឈឺចាប់​ នៅ​ពេល​ផ្លាស់ទី​ ឬ​នៅ​ពេល​ធ្វើ​សកម្មភាព​ នេះ​មាន​ន័យ​ថា​រាងកាយ​របស់​យើង​កំពុង​តែ​ផ្ដល់​សញ្ញា​ឲ្យ​យើង​ប្រុងប្រយ័ត្ន​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ យើង​​ក៏​អាច​មាន​ជំងឺ​រលាក​សន្លាក់​ ដែល​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។​ ៣. ​បញ្ហា​រំលាយ​អាហារ​ ទន្ទឹម​នឹង​នេះ​ដែរ​ ការ​កើត​មាន​​ជំងឺ​រលាក​ក្រពះ​ ឬ​ហើម​ពោះ​ម្ដងម្កាល​ គឺ​មិន​មាន​បញ្ហា​អ្វី​ឡើយ​។​ ប៉ុន្តែ​ ប្រសិនបើ​បញ្ហា​នេះ​កើត​ឡើង​ជា​ប្រចាំ​ យើង​គប្បី​​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​​ឲ្យ​បាន​ឆាប់​រហ័ស​ ពីព្រោះ​បើ​ពុំ​មាន​ការ​ព្យាបាល​ទេ​នោះ​ ការ​រលាក​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ ដូចជា​​​ជំងឺ​រលាក​ពោះវៀនធំ​ ឬ​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​។​ ៤. ហើម​កូន​កណ្ដុរ ​នៅ​ពេល​​កូន​កណ្ដុរ​នៅ​ក​ ក្រោម​ក្លៀក​ ឬ​ក្រលៀន​មាន​អាការៈ​ហើម​ វា​អាច​បញ្ជាក់​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មាន​​បញ្ហា។​ វា​តែងតែ​កើត​ឡើង​ នៅ​ពេល​ដែល​យើង​ក្ដៅ​ខ្លួន​ ឬ​ឈឺ​បំពង់​ក ប៉ុន្តែ​អាការៈ​ហើម​​នេះ​នឹង​បាត់​ទៅ​វិញ ក្រោយ​ពេល​​​​ដែល​យើង​ជា​ពី​ជំងឺ​ទាំង​នោះ​​។​ ប៉ុន្តែ​ ប្រសិនបើ​កូន​កណ្ដុរ​តែងតែ​ហើម និង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ យើង​គប្បី​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ ៥. […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចង់កាត់បន្ថយហានិភ័យកើតមហារីក កុំរំលងអាហារទាំងនេះ

អាហារ​យើង​ញ៉ាំ មាន​ឥទ្ធិ​ពល​ខ្លាំង​លើ​ទិដ្ឋភាព​សុខ​ភាព​រាង​កាយ​របស់​យើង រួម​ទាំង​បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ ដូច​ជា​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​មហារីក​​ជា​ដើម​។ ការ​វិវត្ត​ទៅ​កើត​ជំងឺ​មហារីក ​មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​ទៅ​នឹង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​រាល់គ្នា​។ អាហារ​ជាក់​លាក់​មួយ​ចំនួន មាន​គុណ​ប្រ​យោជន៍​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​បាន​។ តើ​មាន​អាហារ​អ្វី​ខ្លះ​ដែរ?​​ ១. ផ្កា​ខាត់ណាខៀវ​​ ផ្កា​ខាត់​ណា​ខៀវ​មាន​ផ្ទុក​សារធាតុ sulforaphane ដែល​ជា​ធាតុ​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន​។ ការ​សិក្សា​លើ​សត្វ​កណ្ដុរ​បាន​រក​ឃើញ​ថា សារធាតុ sulforaphane ជួយ​​សម្លាប់​កោសិកា​មហារីក​ក្រពេញ​ប្រូស្តាត និង​កាត់​បន្ថយ​ទំហំ​ដុំ​សាច់​បង្ក​ជំងឺ​មហារីក​បាន​ជាង​៥០​ភាគ​រ​យ​។ ដូច​គ្នា​ដែរ ការ​សិក្សា​មួយ​ចំនួ​ន​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា​ ការ​ញ៉ាំ​ផ្កា​ខាត់ណាខៀវ ក៏​បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំ​ផង​ដែរ​។ ២.ការ៉ុត ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ ការ៉ុត​អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ប្រភេទ​មួយ​ចំនួន​។ តាម​លទ្ធ​ផល​នៃ​ការ​វិភាគ​លើ​ការ​សិក្សា​ចំនួន​ប្រាំ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ការ៉ុត​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពះ​បាន​រហូត​ដល់​២៦​ភាគរយ​។ ការ​សិក្សា​ដាច់​ដោយ​ឡែក​មួយ​ទៀត បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ការ៉ុត​ជា​ប្រចាំ ក៏​អាច​មាន​លទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​កត្តា​ប្រឈម​កើត​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​បាន​១៦ភាគ​រយ​ផង​ដែរ​។​ ៣. ពពួក​សណ្ដែក​ ពពួក​សណ្ដែក​មាន​ជាតិ​សរសៃ​ខ្ពស់ ការ​សិក្សា​មួយ​ចំនួន​រក​ឃើញ​ថា​ការ​ញ៉ាំ​ពពួក​សណ្ដែក​បាន​ជួយ​ការ​ពារ​ប្រឆាំង​នឹង​មហារីក​ពោះ​វៀន​ធំ​។ ការ​សិក្សា​មួយ​ធ្វើ​លើ​មនុស្ស​ចំនួន​១ ៩០៥​នាក់ មាន​ប្រវត្តិ​មាន​ដុំ​សាច់​បង្ក​មហារីក និង​បាន​រក​ឃើញ​ថា​អ្នក​ដែល​បាន​ញ៉ាំ​ពពួក​សណ្ដែក​ហាក់​បាន​កាត់​បន្ថយ​អត្រា​កើត​មាន​ដុំ​សាច់​បង្ក​ជំងឺ​មហារីក​។ ការសិក្សា​មួយ​ទៀត​ធ្វើ​លើ​សត្វ​កណ្ដុរ​ បាន​រក​ឃើញ​ដែរ​ថា កណ្ដុរ​ស៊ី​សណ្ដែក​ខ្មៅ បាន​កាត់​បន្ថយ​ហានិភ័យ​ប្រ​ឈម​ជំងឺ​មហារីក​ពោះវៀនធំ ដោយ​សារធាតុ​នៅ​ក្នុង​សណ្ដែក​ជួយ​ទប់​ស្កាត់​ការ​លូត​លាស់​កោសិកា​មហារីក​បាន​ដល់ទៅ​៧៥​ភាគ​រយ​។ ៤. រមៀត​ និយាយ​​ដល់​រមៀត​វិញ ត្រូវ​គេ​ដឹង​ថា​ជា​អាហារ​ល្អ​ចំពោះ​សុខភាព​ដែរ​។ សារធាតុ​Curcumin នៅ​ក្នុង​រមៀត គឺ​ជា​ធាតុ​គី​មី​ប្រឆាំង​នឹង​ការ​រលាក ជា​អុកស៊ីតកម្ម និង​មាន​ឥទ្ធិពល​ប្រឆាំង​ជំងឺ​មហារីក​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ Curcumin បាន​ជួយ​បន្ថយ​ការ​រាល​ដាល​កោសិកា​មហារីក​ពោះ​វៀន​ធំ ដោយ​​បាន​ដាក់​មុខ​សញ្ញា​លើ​អង់ហ្ស៊ីម​ទាក់ទង​នឹង​ការ​លូត​លាស់​របស់​មហារីក​។ លើ​ស​ពី​នេះ ការ​សិក្សា​បាន​រក​ឃើញ​ដែរ​ថា​Curcumin ក៏​មាន​លទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​កោសិកា​មហារីក​នៅ​ ក្បាល និង​ក ទៀត​ផង​។ ក្រៅពី​នេះ Curcumin ក៏ត្រូវ​គេ​ជឿ​ថា​មាន​ឥទ្ធិ​ពល​ក្នុង​ការ​​ពន្យឺត​ការ​លូតលាស់​កោសិកា​មហារីក​សួត សុដន់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស