បង្កង មិនថាតែបង្កងទឹកសាបឬទឹកប្រៃនោះទេ សុទ្ធតែជាប្រភេទអាហារដែលមានរសជាតិឆ្ងាញ់ និងមានគុណប្រយោជន៍ប៉ូវដល់សុខភាពទៀតផង រាប់ចាប់ពីបង្កងតូចដល់បង្កងធំ។ បង្កងត្រូវបានគេរកឃើញថាមានលាក់ទុកនូវសារធាតុសំខាន់ៗច្រើនយ៉ាង។
ពពួកប្រូតេអ៊ីន៖ ប្រូតេអ៊ីនជាសារធាតុសំខាន់បំផុតមួយដែលរាងកាយត្រូវការជំនួយដល់សាច់ដុំ ជំនួយសុខភាពស្បែក សុខភាពឆ្អឹង បេះដូង ខួរក្បាល និយាយរួមពេញមួយដងខ្លួន គឺត្រូវការប្រូតែអ៊ីនជាចាំបាច់។
អ៊ីយ៉ូត៖ នៅក្នុងបង្កងក៏មានផ្ទុកអ៊ីយ៉ូត ជាសារធាតុបំប៉នដែលរាងកាយត្រូវការ ដើម្បីបង្កើតអ័រម៉ូនទីរ៉ូអ៊ីត ដែលជាអ័រម៉ូនដើរតួយ៉ាងសំខាន់ជួយគ្រប់គ្រងលើដំណើរការមេតាប៉ូលីសក្នុងរាងកាយ។ លើសពីនេះ សារធាតុអ៊ីយូតក្នុងបង្កង អាចជួយថែរក្សាសុខភាពកោសិការាងកាយផងដែរ។
ស្ពាន់៖ ស្ពាន់មានតួនាទីសំខាន់ជួយផលិតកោសិការឈាមក្រហម និងឈាមស ព្រមទាំងជួយជំរុញការបញ្ចេញជាតិដែកដើម្បីបង្កើត អេម៉ូក្លូប៊ីន។ វាមានអត្ថប្រយោជន៍ជួយបង្កើនការលូតលាស់របស់កុមារ ការវិវត្ដផ្នែកខួរក្បាល ប្រព័ន្ធការពាររាងកាយ និងជួយសុខភាពឆ្អឹងរឹងមាំ។
វីតាមីន B12៖ ជាវីតាមីនសម្រាប់ជំនួយដល់តួនាទីខួរក្បាល ប្រព័ន្ធប្រសាទ និងដំណើការបង្កើតកោសិការគ្រាប់ឈាមក្រហម។
អាស៊ីដខ្លាញ់អូមេហ្គា៣៖ ជាអាស៊ីដខ្លាញ់ដែលបានផ្ដល់គុណប្រយោជន៍ដល់សុខភាពខួរក្បាល និងបេះដូង។ វាអាចជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដាច់សរសឈាមខួរក្បាល និង ជំងឺគាំងបេះដូង។ អាស៊ីដខ្លាញ់ប្រភេទនេះ ក៏មានអត្ថប្រយោជន៍ខ្លាំងសម្រាប់មនុស្សចាស់ ជួយការពារពីជំងឺវង្វេង ហើយចុះពោះស្ដ្រីមានផ្ទៃពោះ ជួយឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ។
កាល់ស្យូម៖ កាលស្យូមមានសារៈសំខាន់ជួយទ្រទ្រង់សុខភាពរាងកាយ និងការលូតលាស់របស់ឆ្អឹង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ផូស្វ័រ៖ ផូស្វ័រក៏មានតួនាទីជួយពង្រឹងដល់សុខភាពឆ្អឹងដូចគ្នា និងរួមចំណែកដល់ការរំលាយអាហារកាន់តែប្រសើរឡើង ក៏ដូចជាការបង្កើតប្រូតេអ៊ីន តុល្យភាពអ័រម៉ូន ការទាញយកថាមពល ការជួសជុលកោសិកា និងការប្រើប្រាស់សារធាតុចិញ្ចឹមត្រឹមត្រូវក្នុងរាងកាយ។
បង្កង ជារបបអាហារដែលផ្ដល់គុណប្រយោជន៍ច្រើន មិនចាញ់ពពួកអាហារផ្សេងទៀត ដូចជាត្រីសាម៉ុន ធូណានោះឡើយ។ មួយវិញទៀត បង្កងក៏ជាប្រភេទអាហារដែលមានកម្រិតកាឡូរីទាប ដែលយើងអាចញ៉ាំបានជារៀងរាល់ថ្ងៃដោយមិនខ្លាចប៉ះពាល់សុខភាពនោះទេ។ យោងតាមការសិក្សាថ្មីៗ បង្ហាញថា បង្កងក៏មានប្រសិទ្ធភាពសម្រាប់អ្នកដែលប្រឈមនឹងជំងឺមហារីក ជាច្រើនប្រភេទ ព្រោះប្រភេទអាស៊ីដខ្លាញ់អូមេហ្គា ៣ នៅក្នុងបង្កងមានផ្ទុកនូវ EPA, DHA, និង Selenium អាចមានឥទ្ធិពលការពារប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទ រួមទាំងមហារីកសុដន់ ពោះវៀនធំ ក្រពេញប្រូស្តាត សួត ក្រពះ ថ្លើម និងមហារីកអូវែ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
ប៉ុន្ដែក្នុងករណីខ្លះបង្កងទឹកប្រៃ អាចមានលក្ខណៈខុសប្លែកបន្ដិចពីបង្កងទឹកសាប សម្រាប់អ្នកញ៉ាំ ព្រោះវាបង្កជាបញ្ហាដល់អ្នកដែលមានអាការៈ ប្រតិកម្មអាលែកហ្ស៊ីជាមួយគ្រឿងសមុទ្រ។ វាមិនខុសពីប្រភេទអាហារសមុទ្រផ្សេងនោះទេ ដោយថា បង្កងក៏ជាពពួកពូជអម្បូរខ្យង ក្ដាម បង្គារ អាចធ្វើឲ្យអ្នកញ៉ាំខ្លះជួបអាការៈឡើង កន្ទួលរមាស់ ប្រតិកម្មស្បែក អាលែហ្ស៊ីបានដែរ។
[embed-health-tool-bmr]