backup og meta

ពិតអត់ របបអាហារមាន​ទំនាក់ទំនងខ្លាំងនឹងសុខភាពផ្លូវចិត្ដយើង?

ពិតអត់ របបអាហារមាន​ទំនាក់ទំនងខ្លាំងនឹងសុខភាពផ្លូវចិត្ដយើង?

របបអាហារប្រចាំថ្ងៃមិនត្រឹមតែមានតួនាទីសំខាន់ផ្ដល់ថាមពល ចិញ្ចឹមរាងកាយតែប៉ុណ្ណោះទេ តែក៏មានឥទ្ធពល​ដល់ផ្នែកស្មារតី និងអារម្មណ៍ផងដែរ។ ក្រុមអាហារខ្លះ អាចប៉ះពាល់ទៅដល់ផ្នែកសំខាន់ៗនៃទំនាក់ទំនងប្រព័ន្ធប្រសាទ ខួរក្បាល បេះដូង ដែលសុទ្ធសឹងតែជាអង្គសំខាន់នៃសុខភាពផ្លូវចិត្ដ។

ការសិក្សាជាច្រើនបានបង្ហាញលទ្ធផលជាបន្ដបន្ទាប់មានលក្ខណៈស្រដៀងៗគ្នាទៅនឹង ទម្លាប់នៃការញ៉ាំអាហារ និង ការបែងចែកក្រុមអាហារ ដែលជះឥទ្ធិពលចំពោះផ្លូវចិត្ដ។

កត្ដាដែលជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវចិត្ដពីការញ៉ាំអាហារ

ការញ៉ាំអាហារមិនបានទៀងទាត់៖ យើងត្រូវគ្រប់គ្រងពេលវេលានៃការញ៉ាំអាហារឲ្យទៀងទាត់ ព្រោះថាអាចបង្ក​ផល​ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ ការចុះខ្សោយប្រព័ន្ធរំលាយអាហារ គឺជាមូលហេតុចំបង ឈានទៅដល់ការប៉ះពាល់​ផ្នែកផ្សេងទៀត។ ប្រព័ន្ធរំលាយគឺជាអ្នកស្រូបយកសារធាតុចិញ្ចឹមផ្ដល់ទៅកាន់សរីរាង្គផ្សេងៗទៀតក្នុងរាងកាយ។ ដូច្នេះប្រសិនរាងកាយរបស់យើង មិនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ទេ វាធ្វើឲ្យយើងមានអារម្មណ៍ស្ពឹក អត់កម្លាំង និង ពេលខ្លះមានអារម្មណ៍ឆាប់ឆេវឆាវ។

[embed-health-tool-bmi]

រំលងរបបអាហារផ្ដល់សារធាតុចិញ្ចឹម៖ ពពួកអាហារសំខាន់ៗសម្រាប់សុខភាពដូចជា ពពួកវីតាមីន អាស៊ីដខ្លាញ់អូមេហ្គា៣ ពពួកអាហារសារធាតុរ៉ែ និងប្រភពអាហារថាមពលផ្សេងជាច្រើនទៀត ដែលដែល​អាហារ​ទាំង​នេះ​រាងកាយត្រូវការចាំបាច់ លើសពីប្រភេទអាហារផ្សេង​។ ការបាត់បង់ប្រភេទអាហារទាំងនេះ មានផលប៉ះពាល់ខ្លាំង ចំពោះសុខភាព បេះដូង ខួរក្បាល សរសៃឈាម និងប្រព័ន្ធប្រសាទ។ យើងអាចជ្រើសរើសរបបអាហារញ៉ាំឲ្យត្រូវនឹងតម្រូវការសុខភាព តាមរយៈក្រុមអាហារ វីតាមីន ប៉ូតាស្យូម ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមផ្សេងទៀតដើម្បីសុខភាព។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ញ៉ាំអាហារកែរច្នៃច្រើន៖ ញ៉ាំអាហារកែច្នៃច្រើន មិនមែនរឿងល្អសម្រាប់សុខភាព ផ្លូវចិត្ដនោះទេ។ ក្នុងស្ថានភាពនោះ វាធ្វើឲ្យយើងឡើងគីឡូ បង្កឲ្យមាន​អតុល្យភាពអាំងស៊ុយលីន និងការរលាកក្នុងរាងកាយ។ អាហារកែច្នៃមួយចំនួន ជាពិសេសអាហារដែលមានជាតិស្ករបន្ថែម និងខ្លាញ់ច្រើន អាចបណ្តាលឱ្យកើនកម្រិតអាំងស៊ុយលីន ហើយក៏ងាយឡើងគីឡូ និងបើញ៉ាំច្រើនទៀត នោះនឹងអាចបង្កទៅជាការរលាករ៉ាំរ៉ៃ ក៏ឈានទៅការកើនឡើងនៃកម្រិតប្រូតេអ៊ីន C-reactive ដែលផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺផ្លូវចិត្ត និងការធ្លាក់ទឹកចិត្ត។

អាហារកម្ម៉ង

ញ៉ាំពពួកគ្រឿងស្រវឹងច្រើន ពពួកគ្រឿងស្រវឹងគឺជា​មុខសញ្ញាប៉ះពាល់ខ្លាំងទៅលើផ្នែកបេះដូង និងខួរក្បាល ព្រោះជាតិអាល់កុលក្នុងស្រា គឺជាសារធាតុពុល។ ដូច្នេះបើទោះបីផឹកស្រវឹង ឬមិនស្រវឹង វាបានធ្វើឲ្យចុះខ្សោយសមត្ថភាពសារីរាង្គរួចទៅហើយ និង​ក៏ងាយធ្វើឲ្យអ្នកផឹកប្រឈមនឹងការប្រែប្រួលផ្លូវចិត្ដ ជំងឺថប់បារម្ភ ជំងឺបាក់ទឹកចិត្ដ និង ជំងឺស្រ្ដេសជាដើម។ មិនទាន់មានរបាយការណ៍ណាបង្ហាញថា ផឹកស្រាកាត់បន្ថយស្ដ្រេសនោះទេ ផ្ទុយទៅវិញបើផឹកច្រើន មានតែប្រឈមជំងឺផ្លូវចិត្ដកាន់តែច្រើន ជំងឺវង្វេង ជំងឺបេះដូង និងជំងឺរ៉ាំរ៉ៃផ្សេង​ទៀត​។

អត្ថបទគួរអាន៖

ជារួមរបបអាហារមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងសុខភាពផ្លូវចិត្ដ ការរក្សាទម្លាប់ញ៉ាំអាហារបានល្អ ការគេចផុតពីអាហារកែច្នៃ ប្ដូរមកវិញនូវប្រភេទអាហារសុខភាពជំនួយដល់ផ្នែកសំខាន់ៗនៃសរីរាង្គ។ សុខភាពរាងកាយរឹងមាំ សុខភាពផ្លូវចិត្ដក៏រឹងមាំផងដែរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Food and mood https://www.healthnavigator.org.nz/healthy-living/f/food-and-mood/

You Are What You Eat – The Connection Between Food and Mood https://www.psychreg.org/connection-between-food-and-mood/

The Connection Between Food and Your Mood https://health.clevelandclinic.org/how-foods-impact-your-mood/

What is the Relationship Between Food and Mood? https://www.mentalhealthfirstaid.org/external/2018/03/relationship-food-mood/

The Relationship Between Food and Mood https://foodandnutrition.org/blogs/stone-soup/relationship-food-mood

កំណែ​ប្រែបច្ចុប្បន្ន

01/11/2024

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

នេះជារបបអាហារសំខាន់ៗសម្រាប់អ្នកចូលចិត្តជិះកង់ហាត់ប្រាណ

របបអាហារល្អៗសម្រាប់សុខភាពបេះដូង គួរញ៉ាំជាប្រចាំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Nov 01

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម