backup og meta

អត្ថប្រយោជន៍៥យ៉ាង របស់ផ្លែឪឡឹកគ្នា​យើងមិនគួររំលង!

អត្ថប្រយោជន៍៥យ៉ាង របស់ផ្លែឪឡឹកគ្នា​យើងមិនគួររំលង!

ជឿជាក់ថា គ្នាយើងភាគច្រើនប្រាកដជាចូលចិត្ដញ៉ាំផ្លែឪឡឹក ព្រោះផ្លែឈើមួយប្រភេទនេះមានរសជាតិផ្អែមឆ្ងាញ់ ហើយសម្បូរលើទីផ្សារ ចំណែកតម្លៃក៏សមល្មមដែលយើងអាចទិញញ៉ាំបាន។ ក្រៅតែពីរសជាតិឆ្ងាញ់ ឪឡឹកក៏មានគុណសម្បត្ដិចំពោះសុខភាពយ៉ាងតិច៥យ៉ាង ដែល​គ្នា​យើង​គួរ​ស្វែង​យល់​។​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!

១.រក្សាលំនឹងជាតិទឹក

រាងកាយយើងត្រូវការជាតិទឹក មិន​ត្រឹម​តែ​ពី​ការញ៉ាំ​ទឹក​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ទទួល​បាន​ពី​បន្លែ ឬផ្លែ​ឈើ​ផង​ដែរ។​ ឪឡឹកមួយផ្លែមានផ្ទុកជាតិទឹកដល់ទៅ ៩២% ល្អបំផុតសម្រាប់សុខភាពអ្នកញ៉ាំ ពិសេសសម្រាប់អ្នកដែល ធ្វើសកម្មភាពបញ្ចេញញើសច្រើនជាប្រចាំ។

២.រក្សាទម្ងន់

ញ៉ាំផ្លែឪឡឹករាល់ថ្ងៃមិនចាំបាច់ព្រួយបារម្ភ រឿងបញ្ហាឡើងគីឡូនោះទេ ព្រោះផ្លែឈើប្រភេទនេះមានកាឡូរីទាប និងកម្រិតជាតិស្ករក៏ទាបដែរ។ មុខងារសំខាន់មួយទៀត គឺជួយឲ្យចរន្ដឈាមដើរស្រួល និងជួយដល់សុខភាពបេះដូងទៀតផង។ ដូច្នេះសម្រាប់គ្នាយើងដែលចូលចិត្ដញ៉ាំរបស់ផ្អែមៗ តែមិនចង់ឡើងគីឡូអាចញ៉ាំផ្លែឪឡឹកនេះបានដោយរីករាយ មិនខ្វល់រឿងឡើងគីឡូ។

៣.ជួយដល់ភ្នែក

ឪឡឹក មានផ្ទុកទៅដោយវីតាមីន A និង សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជួយការពារ ពីផលប៉ះពាល់ដល់ភ្នែក ជួយឲ្យភ្នែកភឺច្បាស់ល្អ ការពារពីជំងឺស្ងួតភ្នែកផងដែរ។ មិនតែប៉ុណ្ណោះអត្ថប្រយោជន៍ នៃសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏អាចជួយការពារពីបញ្ហាភ្នែកវិវត្ដតាមវ័យ។

៤.កាត់បន្ថយការទល់លាមក

ឪឡឹកមិនត្រឹមតែមានជាតិទឹកច្រើនប៉ុណ្ណោះទេ ព្រមទាំងមានជាតិសរសៃច្រើនផងដែរ ដែលមានគុណប្រយោជន៍ខ្ពស់សម្រាប់ប្រព័ន្ធរំលាយអាហារ ជាពិសេសម្រាប់គ្នាយើងដែលឧស្សាមានបញ្ហាទល់លាកមកតែម្ដង។ ដូច្នេះការញ៉ាំផ្លែឪឡឹក ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការស្រួល ដែលអាចជួយកាត់បន្ថយបញ្ហាទល់លាមកបាន។

ឪឡឹក

៥.ជួយសុខភាពបេះដូង

យើងមិនអាចមើលរំលងគុណប្រយោជន៍ឪឡឹកបាននោះទេ ព្រោះប្រភេទផ្លែឈើនេះក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង ពិសេសជួយឲ្យបេះដូង​បំពេញមុខងារបានល្អ។  ឪឡឹកមានផ្ទុកទៅដោយ ម៉ាញ៉េស្យូម និង ប៉ូតាស្យូម ដែលកន្លងមកយើងក៏ដឹងដែរថា រ៉ែទាំងពីរប្រភេទនេះ មានសារៈសំខាន់ ចំពោះបេះដូង និង ចរន្ដឈាមខ្លាំងណាស់។ ដូច្នេះញ៉ាំផ្លែឪឡឹកជាប្រចាំក្នុងបរិមាណល្មម ក៏ជួយឲ្យបេះដូងរបស់យើង រឹងមាំល្អផងដែរ។

ចំណុចសំខាន់

ក្រៅតែពីរសជាតិឆ្ងាញ់ ឪឡឹកក៏មានគុណសម្បត្ដិចំពោះសុខភាពយ៉ាងតិច៥យ៉ាង ដែល​គ្នា​យើង​គួរ​ស្វែង​យល់៖
  • រក្សា​លំនឹង​ជាតិ​ទឹក
  • រក្សា​ទម្ងន់
  • ជួយ​ដល់​ភ្នែក
  • កាត់​បន្ថយ​ការ​ទល់​លាមក
  • ជួយ​សុខភាព​បេះដូង
អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is Watermelon Good for You? https://demanddeborah.org/resources/is-watermelon-good-for-you/

Watermelon, raw, 1 wedge (approx 1/16 of melon) https://www.uhhospitals.org/health-information/health-and-wellness-library/article/nutritionfacts-v1/watermelon-raw-1-wedge-approx-116-of-melon

watermelon content Magnesium https://fdc.nal.usda.gov/fdc-app.html#/food-details/167765/nutrients 

Nutrition Facts and Health Benefits of Watermelon https://www.watermelon.org/the-slice/nutrition-facts-and-health-benefits-of-watermelon/

The wonders of watermelon https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/the-wonders-of-watermelon

កំណែ​ប្រែបច្ចុប្បន្ន

25/01/2024

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

របបអាហារសំខាន់ៗជួយបន្ថយអាការៈលើសសម្ពាធឈាម

មកដឹងរបបអាហារ ៣​ ប្រភេទរួមចំណែកធ្វើឱ្យសក់ជ្រុះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 25

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម