របបអាហារពិសេស

របបអាហារពិសេស – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារពិសេសៗ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​ល្អមាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារពិសេស

ចេញរោគសញ្ញាទាំង៥នេះ អ្នកត្រូវញ៉ាំផ្លែឈើ និង បន្លែឲ្យបានច្រើន

ផ្លែឈើសម្បូរទៅដោយសារជាតិចិញ្ចឹមច្រើន មានវីតាមីន និង ជាតិរ៉ែ ជំនួយមុខងាររាងកាយឲ្យដំណើរការបានល្អ ជៀសផុតពីជំងឺផ្សេងៗ មិនតែប៉ុណ្ណោះក៏ជួយបង្កើនការលូតលាស់រាងកាយផងដែរ។ ប្រសិនបើគ្នាយើងមិនសូវញ៉ាំបន្លែ ឬ ផ្លែឈើ ហើយសុខភាពរាងកាយបង្ហាញរោគសញ្ញាទាំង៥នេះ គួរតែផ្លាស់ប្ដូរទម្លាប់ទៅ៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្រចក និង សក់ មានសភាពផុយស្រួយ ប្រសិនបើយើងសង្កេតឃើញថា រាងកាយមានការផ្លាស់ប្ដូរ ក្រចក និង សក់ប្រែជាមានភាពផុយស្រួយ នោះបង្ហាញថារាងកាយរបស់យើងអាចប្រឈមខ្វះវីតាមីន B។ ដូច្នេះយើងត្រូវតែបង្កើនការញ៉ាំបន្លែផ្លែឈើ ដែលសម្បូរសារធាតុប្រភេទនេះ។ ប្រភពដែលអាចផ្ដល់សារធាតុសំខាន់នេះមានដូចជា ផ្លែចេក ខាត់ណា ស្ពៃពួយឡេងជាដើម។ រោគសញ្ញាបន្ទាប់បន្សំទៀត នៃកង្វះវីតាមីននេះ ដូចជា ស្លេកស្លាំង ឈឺសាច់ដុំ និង អាចរមួលក្រពើញឹកញាប់។ ២.ឈាមអញ្ចាញធ្មេញ ឈាមអញ្ចាញធ្មេញញឹកញាប់អាចមានមូលហេតុច្រើន ប៉ុន្ដែហេតុផលសំខាន់មួយគឺខ្វះវីតាមីន C។ រាងកាយរបស់យើងមិនអាចផលិតវីតាមីន C បានដោយខ្លួនឯងនោះទេ ដូច្នេះការញ៉ាំអាហារមានផ្ទុកវិតាមីន C គឺជារឿងចំាបាច់ ដើម្បីបំពេញតម្រូវការរាងកាយ។ វីតាមីន C មានមុខងារសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយរឹងមាំ។ ហើយយើងអាចស្វែងរកបានវីតាមីននេះនៅក្នុងអាហារដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ ម្នាស់ និង បន្លែបៃតងជាដើម។ ៣.ខ្សោយភ្នែក ប្រសិនបើគ្នាយើងមានអារម្មណ៍ថា […]

ស្វែងរក របបអាហារពិសេស

របបអាហារពិសេស

ចង់ឆាប់មានកូន ក្នុងរបបអាហារត្រូវមានសារធាតុចិញ្ចឹមទាំងនេះ

រឿងមាន​កូន​មាន​ចៅ ជា​ក្តី​សង្ឃឹម​សម្រាប់​ជីវិត​យើង​គ្រប់​គ្នា ពិសេស​គ្នា​យើង​ទើប​ចាប់​ដៃ​គ្នា​សាង​គ្រួសារ​។ ប៉ុន្តែ​រឿង​មាន​កូន​ម្នាក់​ពីរ​នឹង​គេ ក៏​មិន​ងាយ​ស្រួល​ដែរ ព្រោះ​មាន​ប្តី​ប្រពន្ធ​មិន​តិច​ទេ រៀប​ការ​រាប់​ឆ្នាំ​ ​នៅ​តែ​គ្មាន​កូន ខំ​យ៉ាង​ណានៅ​តែ​គ្មាន ​មានតែ​រកពេទ្យ​ឲ្យ​ជួយ​ប៉ុណ្ណោះ។ យ៉ាង​ណា ក្រៅពីវេជ្ជសាស្ត្រ ធាតុ​ផ្សំ​ក្នុង​របបអាហារ​ ក៏​អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន​បាន​ដូច​គ្នា “Hello គ្រូពេទ្យ” នឹង​ណែនាំ​សារធាតុ​ចិញ្ចឹម​ពិសេសៗ​មួយ​ចំនួន ប្រហែល​អាច​ជួយ​គ្នា​យើង​ឆាប់​មាន​កូនបាន។ ១- សារធាតុរ៉ែ និងវីតាមីន ផ្អែកលើ​ការ​សិក្សា​ជា​ច្រើន សារធាតុ​រ៉ែ​ និង​វីតាមីន​មួយ​ចំនួន គឺមាន​ប្រសិទ្ធ​ភាព​អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន ក្នុង​នោះ​មាន​ដូច​ជា៖ – វីតាមីន D៖ នៅ​ក្នុង​ការ​សិក្សា​កាល​ពី​ពេល​​ថ្មី​ៗ ទៅ​លើស្រី​​ៗសរុប ៦៧នាក់ សុទ្ធ​សឹង​​គ្មាន​កូននឹង​គេ។ ​ការ​សិក្សា​រក​ឃើញ​ថា ក្នុងចំណោម​ស្រីៗ​ទាំង​​នោះ​ មាន​តែ ៧ ភាគរយប៉ុណ្ណោះ​​មាន​កម្រិត​វីតាមីន D ធម្មតា ខណៈ​វីតាមីន D គឺ​ចាំបាច់​សម្រាប់​រាងកាយ​ ក្នុង​ការ​បង្កើត​អ័រម៉ូន​ភេទ ដែលមាន​នាទី​​គ្រប់​គ្រង​លើ​ការ​បង្កកំណើត។ – វីតាមីន E៖ វីតាមីន E អាច​ជួយ​បង្កើន​ដល់​សុខ​ភាព​មេជីវិត​ឈ្មោល និង​ចលនាទឹក​កាម ​ជួយ​កាត់​បន្ថយ​ហានិភ័យ​​វិវត្ត​មិន​ប្រក្រតី​នៃ​ហ្សែន​​កូន ដោយ​វា​នឹង​ទៅ​រ​ពារ​មេជីវិត​ឈ្មោល ​រក្សា​ភាព​ត្រឹម​ត្រូវនៃ DNA មេជីវិត​ញី។ – CoQ 10៖ […]


របបអាហារពិសេស

អ្វីជា​របប​អាហារ​​ពីរ៉ាមីត? មាន​ប្រយោជន៍​អី​ខ្លះ​ដល់​សុខភាព?

របប​អាហារ​ពីរ៉ា​មីត ​សំដៅ​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ​មាន​ទម្រង់​ជាពីរ៉ាមីត ដោយ​ចែក​ចេញ​ជា​ ៣ ​ស្រទាប់ធំៗ។ “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ថា​វា​សំខាន់​ដល់​យើង​ប៉ុនណា។ ១- ស្រទាប់​គ្រឹះ​នៃ​របប​អាហារ ស្រទាប់​គ្រឹះ​នៃ​របប​អាហារពីរ៉ាមីត ​រួម​មាន ​ក្រុម​អាហារ​ប្រភេទ​រុក្ខជាតិ​ចំនួន​ ៣​ ក្រុម ដូច​ជា៖ – បន្លែ និង​ដំឡូង – ផ្លែ​ឈើ – ធញ្ញជាតិ ស្រទាប់​​នេះ ​ជា​ផ្នែក​ដ៏​ធំ​បំផុត​ក្នុង​របប​អាហារ​បែប​ពីរ៉ាមីត ​មាន​គុណប្រ​យោជន៍​ដល់​ទៅ ៧០% នៃ​របបអាហារ​ទាំង​មូល។ អាហារ​ប្រភេទ​រុក្ខជាតិ​ មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ ​ដូច​ជា​ វីតាមីន រ៉ែ​ខនិជ​ និង​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​។ ​ក៏​ជា​ប្រភព​ដ៏​សំខាន់​នៃ​កាបូអ៊ីដ្រាត​ និង​ជាតិ​សរសៃ​ នៅ​ក្នុង​របប​អាហារ​យើង​ផង​ដែរ។ ចំណែក​ក្រុម​អាហារ​​គ្រាប់​ធញ្ញជាតិ ភាគ​ច្រើន​ជា​គ្រាប់​ធញ្ញជាតិ​ទាំង​មូល ដូច​ជា ​អង្ករ​សម្រូប ស្រូវ​អូដ Quinoa និង​ពពួក​អាហារ​មាន​ជាតិសរសៃ​ ពិសេស​គ្រាប់​ធញ្ញជាតិ​ទាំង​មូល និង​នំ​បុ័ង ប៉ាស្តា នំ​ស្រួយ រួម​ទាំង​​អាហារ​ធញ្ញជាតិ។ ២- ស្រទាប់​កណ្តាល ស្រទាប់​កណ្តាល​ មាន​ទឹក​ដោះ​គោ​ជូរ ​ទឹកដោះ​គោ​ស្រស់​ ឈីស ​និង​ផលិត​ផល​ផ្សំ​ពី​ទឹក​ដោះ​គោ​ ​សាច់​មិន​មាន​ខ្លាញ់​ ពពួក​សាច់​មាន់​ សាច់​ទា ត្រី​ ស៊ុត​ គ្រាប់​ធញ្ញជាតិ​ ពពួក​បន្លែ​អន្លក់​ជា​ដើម។ ​ក្នុង​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ […]


របបអាហារពិសេស

យុវវ័យគួរញ៉ាំអីខ្លះ បើចង់បានសុខភាពល្អ រៀនឆ្លាត ធ្វើការរហ័ស?

មនុស្ស​យើង​ទោះ​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ សុទ្ធ​តែ​ត្រូវ​ការ​សារធាតុ​ចាំ​បាច់​ដើម្បី​ទ្រទ្រង់​រាង​កាយ មិន​ថា​ក្មេង ចាស់ យុវវ័យ​ទេ គ្រាន់​តែ​ថា របប​អាហារ​អាច​នឹង​ខុស​គ្នា។ “Hello គ្រូពេទ្យ” នឹង​លើក​យក​អាហារ​ល្អៗ​សម្រាប់យុវវ័យ ពិសេស​ប្រុសៗ ដើម្បី​ជួយ​ទ្រទ្រង់​សុខភាព​ឲ្យ​បាន​ល្អ រៀន​កាន់​តែ​ពូ​កែ ចាប់​ផ្តើម​ជីវិត​ការងារ​កាន់​តែ​ប្រសើរ។ ១- ម៉េច​ក្មេង​ទើប​ពេញ​វ័យ​ត្រូវ​ការ​របប​អាហារ​មាន​តុល្យភាព? ពេញ​វ័យ មិន​សំដៅ​តែ​គ្រប់​ការ ឬ​គ្រប់​អាយុ​ប៉ុណ្ណោះ​ទេ ពេញ​វ័យ​ ជា​ពេល​វេលា​សំខាន់​បំផុត​ដែល​រាង​កាយ​ត្រូវ​ការ​ស្រូប​យក​អាហារ​ជីវជាតិ​ល្អៗ ដើម្បី​បំពេញ​តម្រូវ​ការ​លូត​លាស់​ជា​ច្រើន ដូច​ជា ឆ្អឹង ខួរ​ក្បាល និង​បង្កើន​ថាមពល​ ជាដើម។ អំឡុង​ពេល​នេះ យើង​ត្រូវ​ការ​ថាមពល​ដើម្បី​បំពេញ​កិច្ចការ​ងារ​សំខាន់ៗ​មួយ​ចំនួន ពិសេស​ការ​ប្រកួត​ប្រជែង​ខ្លាំង ​ជា​មួយ​ការ​សិក្សា​ថ្នាក់​ឧត្តម ដែល​ជា​ស្ពាន​ត្រួស​ត្រាយ​ផ្លូវ​ទៅ​រក​អនាគត​ភ្លឺស្វាង ហើយ​បើ​មិន​មាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់ កាយ​សម្បទា សតិ​បញ្ហា​ ក៏​ចុះ​ខ្សោយ​ទៅ​តាម​ហ្នឹង​ដែរ។ យ៉ាង​ណា របប​អាហារ​សម្រាប់​យុវជន ក៏​ខុស​គ្នា​ពី​យុវតី​ ព្រោះ​ប្រុសៗ គឺ​ត្រូវ​ការ​អាហារ​មាន​ជីវជាតិ​បំប៉ន​ខ្ពស់​ជាង​ស្រីៗ។ ២- អាហារ​មាន​តុល្យ​ភាព​សម្រាប់​យុវវ័យ រាង​កាយ​ត្រូវ​ការ​អាហារូបត្ថម្ភ​ប្រចាំ​ថ្ងៃ​ជា​ចាំ​បាច់ ដោយ​ក្នុង​នោះ អ្នក​ឯកទេស​បាន​ណែនាំ​ឲ្យ​​ញ៉ាំ​សារធាតុ​ចិញ្ចឹម​ក្នុង​កម្រិត​ត្រឹម​ត្រូវ​មាន​ដូច​ជា៖ – អាហារ​ថាមពល៖ ២០០០ គីឡូកាឡូរី – ប្រូតេអ៊ីន៖ ៥០ ក្រាម – កាបូអ៊ីដ្រាត៖ ២៦០ ក្រាម – ស្ករ៖ ៩០ ក្រាម – ខ្លាញ់៖ ៧០ […]


របបអាហារពិសេស

តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន

ក្មេងៗ​នៅ​ខ្មែរ​យើង ​កើត​ជំងឺ​អូទីស្សឹមច្រើន​ឡើងៗ ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​កំពុង​បារម្ភ គួរ​ធ្វើ​ម៉េច​អាច​ការពារ​បាន ហើយ​បើ​ពេល​ដឹង​កូន​កើត​ជំងឺ​នេះ គួរ​ជួយ​អូនៗ​បែប​ណា​ដើម្បី​ក្លាយ​ជា​ក្មេង​ប្រក្រតី​នឹង​គេ​វិញ។ ការពិត អាហារ​ក៏​អាចជួយ​​កាត់​បន្ថយ​រោគ​សញ្ញា​ជំងឺ​អូទីស្សឹម​លើ​អូនៗ​បាន​ដែរ។ ១- សា​កល្បង​អាហារ​ថ្មីៗ ក្មេងៗ​មាន​ជំងឺ​អូទីស្សឹម អាច​ឆាប់​ធុំអាហារ​ណាស់ មិន​ថា​រស​ជាតិ ក្លិន ពណ៌ ឬ​រូប​រាង​អាហារ​នោះ​ទេ។ អូនៗអាច​មិន​ញ៉ាំ​អាហារ​ណាមួយ ដោយ​សារ​តែ​មិន​ចូល​ចិត្ត​ពណ៌ ឬ​ក្លិន​អាហារ​នោះ។ ហេតុនេះ​ពេល​ឲ្យអាហារ​ថ្មី​ទៅ​អូនៗ ត្រូវ​លួង​បន្តិច​ម្តងៗ មិន​ត្រូវ​បង្ខំ​ឡើយ។ ម៉ាក់​ប៉ាអាចសាក​ល្បងនាំ​អូនៗ​ទៅ​ផ្សារ​ជាមួយ​គ្នា ឲ្យ​គេ​រើស​អាហារ​អូនៗ​ចង់​ញ៉ាំ​ដោយ​ខ្លួន​ឯង ហើយ​ពេល​មក​ផ្ទះ​វិញ រៀប​ចំ​ចម្អិន​ឲ្យ​កូន​ញ៉ាំ​ភ្លាម។ ពេល​ខ្លះ​ អូនៗ​អាច​នៅ​តែ​មិន​ចង់​ញ៉ាំ តែ​មិន​អី​ទេ យូរៗ​ទៅ​នឹង​ស៊ាំ ព្រម​ញ៉ាំ​ដោយ​ខ្លួន​ឯង។ ២- រៀប​ចំ​របស់​ញ៉ាំ​តម្រូវ​ចិត្ត​កូន ក្មេងៗ​មាន​ជំងឺ​អូទីស្សឹម ពិបាក​រឿង​ញ៉ាំ​អាហារ ដោយ​សារ​មាន​អារម្មណ៍​តាន​តឹង​ក្នុង​ចិត្ត និង​រឿង​ជា​ច្រើន​ជុំ​វិញ​ខ្លួន រាប់​ទាំង​អំពូល​ភ្លើង តុ​កៅអី ឬ​សូម្បី​តែ​របស់​តូច​តាច​ក្នុង​ផ្ទះ​បាយ។ ឲ្យ​អូន​ញ៉ាំ​ទៀង​ពេល អាច​ជួយ​កូន​មិន​សូវ​តាន​តឹង​ចិត្ត ហើយ​គួរ​កែ​តម្រូវ​ចំណុច​តូច​តាច​ទាំង​ឡាយ​ ដូច​ជា ​ដាក់​អំពូល​ភ្លឺ​តិចៗ ឬ​អុជ​ទៀន​ ជាដើម និង​ប្រើ​ចាន សម ស្លាប​ព្រា​ដែល​អូនៗ​ចូល​ចិត្ត បែប​នេះ អូនៗ​អាច​មាន​អារម្មណ៍​ល្អ ហើយ​ចង់​ញ៉ាំ​អាហារ​ជាង​មុន។ ៣- របប​អាហារ​ពិសេស របប​អាហារ​ពិសេស អាច​ជួយ​ឲ្យ​រោគ​សញ្ញា​ជំងឺ​អូទីស្សឹម បាន​ធូរ​ស្រាល ហើយ​អាហារ​មួយ​ចំនួន​ទៀត អាច​ធ្វើ​ឲ្យ​អាការៈ​អូនៗ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​វិញ ខណៈ​អាហារ​ទាំង​នោះ​ មាន សណ្តែក​សៀង អាហារ​មាន​សារធាតុ […]


របបអាហារពិសេស

អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន

និយាយ​ដល់​មេជីវិត​ឈ្មោល ប្រុសៗ​យើង​ខ្លះ មាន​បញ្ហា រហូត​ដល់​ថ្នាក់​ពិបាក​យក​កូន​ក៏មាន។ មាន​វិធី​ច្រើន ជួយឲ្យ​មេជីវិត​ឈ្មោល​មាន​គុណភាព​ប្រសើរ​ឡើង​វិញ។ តែ “Hello គ្រូពេទ្យ” នឹង​លើក​យក​ពី​ប្រភេទ​អាហារ​ល្អៗ​មក​ប្រាប់៖ ១- អាហារ​ជួយ​មេជីវិត​ឈ្មោល​ខ្លាំងជាង​មុន ស៊ុត៖ ញ៉ាំ​ស៊ុត អាច​ជួយ​បង្កើន​បរិមាណ​មេ​ជីវិត​ឈ្មោល និង​ចលនា​របស់​វា។ ស៊ុត​មាន​ផ្ទុក​វីតាមីន E និង​ប្រូតេអ៊ីន​យ៉ាង​ច្រើន មាន​តួនាទី​ការពារ​មេ​ជីវិត​ឈ្មោល​ ពី​រ៉ាឌីកាល់​សេរី​មួយ​ចំនួនដែល​ធ្វើ​បរិមាណ​មេ​ជីវិត​ឈ្មោល​ថយ​ចុះ។ ស្ពៃ​ពួយ​ឡេង៖ រាងកាយ​យើង​ត្រូវ​ការ​ពពួក​អាស៊ីដ​ហ្វូលីក (Folic acid) ដើម្បី​ផលិត​មេ​ជីវិត​ឈ្មោល​ដែល​មាន​សុខភាព​ល្អ។ បើ​រាងកាយ​មិន​មាន​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​ទេ មេ​ជីវិត​ឈ្មោល​នឹង​មាន​រូបរាង​មិន​ដូច​ប្រក្រតី​ដូច​គ្នា។ មេ​ជីវិត​ឈ្មោល​មិន​គ្រប់​លក្ខណៈ គ្មាន​កម្លាំង​គ្រប់​គ្រាន់​ចូល​ទៅ​ជួប​អូវុល​ដែល​ជា​មេជីវិត​បន្ត​ពូជ​ញី ដើម្បី​បង្ក​កំណើត​បាន​ទេ។ ក្នុង​ករណី​ បើ​ទោះ​ជា​មេ​ជីវិត​ឈ្មោល ទៅ​ជួប​អូវុល​ និង​អាច​បង្ក​កំណើត​បាន​ក៏​ពិត​មែន ​ប៉ុន្តែ​កូន​អាច​នឹង​មាន​លក្ខណៈ​មិន​ប្រក្រតី។ ដើម្បី​ឲ្យ​រាងកាយ​ទទួល​បាន​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់ គួរ​ញ៉ាំ​ពពួក​ស្ពៃ​ពួយ​ឡេង ឬ​បន្លៃ​បៃតង​ផ្សេង​ទៀត។ ចេក៖ ចេក​សម្បូរ​ទៅ​ដោយ​វីតាមីន A, B1 និង C អាច​ជួយ​មេ​ជីវិត​ឈ្មោល​មាន​សុខភាព​ល្អ និង​ជា​ជំនួយ​បង្កើន​បរិមាណ​មេ​ជីវិត​ឈ្មោល​ថែម​ទៀត​ផង។ លើស​ពី​នេះ អង់ស៊ីម​កម្រ Bromelain ដែល​មាន​ក្នុង​ផ្លែ​ចេក ក៏​មាន​នាទី​បង្កើន​បរិមាណ និង​ចលនា​របស់​មេ​ជីវិត​ឈ្មោល​ដូច​គ្នា។ សូកូឡាខ្មៅ៖ សូកូឡា​ខ្មៅ​សម្បួរ​ទៅ​ដោយ​ពពួក​អាមីណូអាស៊ីដ L-Arginine HCL ដែល​អាច​បង្កើន​បរិមាណ​ទឹក​កាម និង​ចំនួន​មេជីវិត​ឈ្មោល។ ប្រុសៗ​ជា​ច្រើន​ជឿ​ថា […]


របបអាហារពិសេស

រអ៊ូរទាំរឿងអត់​កូន ត្រូវដឹងអាហារ​គួរញ៉ាំ និងមិនគួរញ៉ាំ

រៀប​ការ​យូរ​ហើយ នៅ​តែ​គ្មាន​អូនៗ​នឹង​គេ មាន​អារម្មណ៍​ឯកា​ណាស់ ក៏​​មិន​ដឹង​មក​ពី​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ។ គ្នា​យើង​ខ្លះ ដឹក​ដៃ​ប្តី​ប្រពន្ធ​ទៅ​សួរ​ពេទ្យ ពិនិត្យ​ហើយ​ពេទ្យ​ថា "ធម្មតា​ទេ" តែ​ប្រឹង​យ៉ាង​ណា​នៅ​តែ​គ្មាន។ ដឹង​អត់ រឿង​អត់​កូន ក៏​អាច​ដោយ​សារ​តែរបប​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃហ្នឹង​ឯង ធ្វើ​ឲ្យ​មិន​អាច​មាន​អូនៗ​គួរ​ឲ្យ​ស្រលាញ់​បាន។ ការ​សិក្សា​ថ្មី​របស់​មហា​វិទ្យា​ល័យ​វេជ្ជសាស្ត្រ នៃ​សាកល​វិទ្យា​ល័យ Harvard បង្ហាញ​ថា​ របប​អាហារ និង​ការ​មាន​ផ្ទៃ​ពោះ គឺ​ជាប់​ទាក់​ទង​គ្នា។ ហើយ​បើ​យើង​ដឹង​ច្បាស់​ពី​របប​អាហារ​គួរ​ញ៉ាំ និង​មិន​គួរ អាច​ជួយ​ឲ្យ​មេជីវិត​ញី មាន​សុខ​ភាព​ល្អ ងាយ​បង្ក​កំណើត។ ១- ពពួក​អាហារ​សម្បូរ​កាបូ​អ៊ីដ្រាត គួរ​ញ៉ាំ​អាហារ​ចម្រុះ​សម្បូរ​កាបូដអ៊ីដ្រាតឲ្យ​បាន​ច្រើន និង​ដាច់​ខាត​ ព្យាយាម​កាត់​បន្ថយ​អាហារ​ណា​មាន​កាបូអ៊ីដ្រាត​កែច្នៃ ព្រោះ​រាងកាយ​យើង អាច​កិន​រំលាយ​យ៉ាង​រហ័ស​នូវ​ពពួក​កាបូអ៊ីដ្រាត​មិន​ល្អ ដូចជា នំ Cookies នំបុ័ងស នំ នឹងបំប្លែង​ទៅ​ជា​ស្ករ​ក្នុង​ឈាម​យ៉ាង​គំហុក។ លំពែង មាន​នាទី​បង្កើត ​អាំងស៊ុយលីន ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ដើម្បី​កាត់​បន្ថយ​កំណើន​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ថយ​ចុះ​មក​ប្រក្រតី។ ការ​សិក្សាបង្ហាញ​ថា កំណើន​​អាំងស៊ុយលីន​ក្នុង​ឈាម​ខ្ពស់ពេក អាច​រារាំង​ការទុំជ្រុះ​មេជីវិត​ញី។ ដោយ​ឡែកសម្រាប់​កាបូអ៊ីដ្រាត​ល្អ ដូចជា ផ្លែឈើ បន្លែ គ្រាប់​ធញ្ញជាតិ​សម្រូប អាហារ​មាន​ជាតិ​កាក​សរសៃ រាងកាយ​នឹង​កិន​រំលាយ​យឺតៗ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​បន្តិច​បន្តួច​ប៉ុណ្ណោះ ទៅ​លើ​កំណើន​ជាតិ​ស្ករ​ក្នុង​ឈាម និង​អាំងស៊ុយលីន។ ២- ខ្លាញ់មិនឆ្អែត មិន​គួរ​ញ៉ាំ​ខ្លាញ់​ឆ្អែត (Trans fats) […]


របបអាហារពិសេស

ទើបឈានចូលដំណាក់កាលពេញវ័យ គួរញ៉ាំអាហារពិសេសៗទាំងនេះ

គ្នាយើង​ដឹង​ស្រាប់​ហើយ អាហារ​មិន​ចេះ​តែ​ញ៉ាំ​ទេ ត្រូវ​ដឹង​អាហារ​ខ្លះ​ញ៉ាំ​ទៅ​ល្អ ខ្លះ​ញ៉ាំ​ឆ្ងាញ់​មែន ​តែ​មិន​ល្អ​ចំពោះ​សុខ​ភាព​ទេ ពិសេស​ប្អូនៗ​ទើប​ពេញ​វ័យ ត្រូវ​ដឹង​ផង អាហារ​ណា​គួ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ ទើប​អាច​ទប់​ទល់​នឹង​បម្រែ​បម្រួល​រាង​កាយ​បាន​ល្អ។ "Hello គ្រូពេទ្យ" នឹង​ណែនាំ​អាហារ​ពិសេស​មួយ​ចំនួន​ ល្អសម្រាប់​ប្អូនៗ​ទើប​ពេញ​វ័យ​។ ១- របបអាហារសម្រាប់អ្នក​ទើប​ពេញ​វ័យ ពេញវ័យ ជា​ដំណាក់​កាល​មួយ នៅ​ពេល​រាងកាយ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស ពី​ភាព​ជា​កុមារ ទៅ​ជា​មនុស្ស​ពេញ​វ័យ​ ចាប់​ផ្តើម​មានលទ្ធភាព​អាច​បន្ត​ពូជ​បាន។ ក្នុងវ័យ​នេះ ក្មេង​ប្រុស​ជំទង់​ត្រូវ​ការ កាឡូរី ខ្ពស់​ជាង​មុន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​រាង​កាយ​លូត​លាស់​បាន​ត្រឹម​ត្រូវ។ ២- កាល់ស្យូម គ្នាយើង​ដឹង​ស្រាប់​ហើយ កាន់​តែ​ចាស់ រាង​កាយ​កាន់​តែ​ធ្លាក់​ចុះ​ជាតិ​កាល់ស្យូម។ ហើយ​សម្រាប់​ក្មេងៗ​អំឡុង​ពេល​គ្រប់​ការ​ (ពេញ​វ័យ) កង្វះ​ជាតិ​កាល់ស្យូម ​នឹង​ជះ​ឥទ្ធិពល​ប៉ះពាល់ដល់​ឆ្អឹង និង​ការ់​លូត​លាស់​សាច់ដុំ ហើយ​ជា​ធម្មតា មនុស្ស​ពេញ​វ័យ​ត្រូវ​ការកាល់ស្យូម ប្រហែល ១២០០ មីលីក្រាម​/ថ្ងៃ។ សម្រាប់​អាហារ​មាន​ផ្ទុក​កាល់ស្យូម​ខ្ពស់ រួមមាន ទឹកដោះគោ ម្សៅទឹកដោះគោ យ៉ៅអួរ ឈីស និងអាហារ​មួយ​ចំនួន​ទៀត។ ប្អូនៗ​ទើប​គ្រប់​ការ ត្រូវ​ប្រាកដថា បាន​ទទួល​ជាតិ​កាល់ស្យូម យ៉ាង​ហោច​ណាស់ ៣- ៤ ដង/ថ្ងៃ។ ៣- ប្រូតេអ៊ីន ប្រូតេអ៊ីន គឺ​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​សម្រាប់​ការ​រីក​លូតលាស់ ជាលិកា […]


របបអាហារពិសេស

អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន

គ្នាយើងច្បាស់ជា​ធ្លាប់ឮ ធ្លាប់ដឹង ការ៉ុត ជា​កំពូល​អាហារ​ល្អ​សម្រាប់​ភ្នែកហើយ ព្រោះ​វាមាន​ផ្ទុក​ជាតិ បេតាការ៉ូតែន (Beta-carotene) ជួយ​រេទីនភ្នែក និង​ផ្នែក​ដទៃ​ទៀត​នៃ​ភ្នែក​ដំណើរការ​បាន​យ៉ាង​រលូន។ ​មិន​ចាំបាច់​ញ៉ាំ​ការ៉ុត​គ្រប់ពេល​នោះទេ ព្រោះ​នៅ​មាន​អាហារ​ជាច្រើន​ទៀត​អាច​ជួយ​ភ្នែក​ប្រសើរ​ឡើង​បាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ពិសេសៗ​អាច​ជួយ​ភ្នែក​យើង​បាន។ ១- បន្លែស្លឹកបៃតងចាស់ បន្លែ​ប្រភេទ​នេះ ជា​ប្រភព​នៃ​សារធាតុ អង់ទីអុកស៊ីដង់ ការពារ​រាងកាយ​អ្នក​ប្រឆាំង​នឹង​ការ​ខូចខាត​បង្ក​ឡើង​ដោយ​សារធាតុ​រ៉ាឌីកាល់។ ក្រៅ​ពី​ជាតិ​កាកសរសៃ (Dietary Fiber) ក៏​មាន​ផ្ទុក​សារជាតិលុយតេអ៊ីន (lutein) ហ្សៀសង់ទីន (zeaxanthin) បេតាការ៉ូតែន វីតាមីន A C E K កាល់ស្យូម ស័ង្កសី និង​ជាតិដែក​ផងដែរ។ លុយតេអ៊ីន និងហ្សៀសង់ទីន ជា​សារធាតុ​ការពារ​ភ្នែក​យើង និង​កូន​តូចៗ​ប្រឆាំង​កាំរស្មីអ៊ុលត្រាវីយ៉ូឡេ ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​ការ​ខូចខាត​រេទីន​ភ្នែក ជំងឺ​ភ្នែក​ឡើង​បាយ ឬ​ជំងឺ​ទឹកដក់​ក្នុង​បាត​ភ្នែក។ ស្ពៃ​ពួយឡេង ផ្កាខាត់​ណាខៀវ ស្ពៃក្ដោប ម្ទេសប្លោកបៃតង និង​ត្រសក់ ជា​បន្លែ​មាន​ស្លឹក​ពណ៌​បៃតង​ចាស់ ឧស្សាហ៍​ប្រទះ​ឃើញ​ញឹកញាប់ អាច​រក​បាន​យ៉ាង​ងាយនៅផ្សារ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ផ្លែឈើបន្លែពណ៌លឿង និងទឹកក្រូច ពណ៌លឿង […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស