ក្អកជារោគសញ្ញាជំងឺផ្លូវដង្លើម អាចជាការរលាក ឬអាលែកហ្ស៊ីផ្សេងៗ និងអាចបង្កឲ្យឡើងស្លេស្មផងដែរ។ ជាធម្មតាអាការៈក្អកអាចជារោគសញ្ញាជំងឺផ្ដាសាយកម្រិតស្រាល និងអាចមានរយៈពេលចន្លោះពី ១ ទៅ ២សប្ដាហ៍ ដែលអាចរំខានដល់ការរស់នៅប្រចាំថ្ងៃ។ ក្នុងស្ថានភាពក្អកកម្រិតស្រាលបែបនេះ យើងអាចសាកល្បងរបបអាហារ ៥ប្រភេទខាងក្រោមនេះ ដែលអាចកាត់បន្ថយ និងជំរុញឲ្យជាសះស្បើយបានឆាប់រហ័ស។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.ខ្ទឹមស
ខ្ទឹមសជួយប្រឆាំងនឹងការរលាកដោយអុកស៊ីតកម្ម។ លើសពីនេះក៏មានសមត្ថភាព ជួយកម្ចាត់ពពួកបាក់តេរីផ្សេងៗដែលអាចបង្កការលាកដល់ប្រព័ន្ធផ្លូវដង្ហើមបង្កជាជំងឺក្អក និងជួយសម្រួលដល់ការដកដង្ហើមងាយស្រួលផងដែរ។ យើងអាចញ៉ាំខ្ទឹមស ឆៅដោយចិញ្រ្ចំាឲ្យម៉ត់មួយស្លាបព្រារកាហ្វេ យ៉ាងហោច ៤ម៉ោងម្ដង អាចជួយសម្រួលអាការៈនេះបាន។
២.ខ្ញី
ក្អកស្ងួត ក្អកមានស្លេស្ម ខ្ញីក៏មានប្រសិទ្ធភាពជួយបន្ធូរបន្ថយអាការៈនេះមិនអន់នោះទេ ព្រោះវាក៏មានផ្ទុកសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្ម។ ខ្ញីភាគច្រើនគេតែងនិយម ញ៉ាំជាមួយទឹកក្ដៅ ហើយញ៉ាំក្នុងកម្រិតមួយកែវ ចំណុះ ពី១៥០ មិល្លីលីត្រ ទៅ ២០០មិល្លីលីត្រ គឺល្អសម្រាប់សុខភាព។ អ្នកមានអាការៈក្អក អាចសាកល្បងញ៉ាំទឹកក្ដៅជាមួយខ្ញីឲ្យបានជាប្រចាំនឹងជួយកាត់បន្ថយអាការៈក្អក ឲ្យឆាប់ជាសះស្បើយ។
៣.ទឹកក្រូចស្រស់
បើនិយាយទៅដល់ទឹកក្រូចស្រស់ គឺផ្ដោតសំខាន់ទៅដល់ វីតាមីន C ជាវីតាមីនជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ វីតាមីនមួយប្រភេទនេះថ្វីដ្បិតមិនមានគុណសម្បត្ដិជួយកាត់បន្ថយអាការៈក្អកឲ្យមានប្រសិទ្ធភាពដូចសារធាតុដទៃ ប៉ុន្ដែវាជួយរារាំងការវវិត្ដនៃជំងឺ និងមិនឲ្យប៉ះពាល់ដល់ផ្នែកផ្សេងនោះទេ។ ញ៉ាំទឹកក្រូចស្រស់យ៉ាងហោច១កែវក្នុងមួយថ្ងៃ ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ឲ្យរឹងមាំការពារពីជំងឺផ្សេងៗ។
៤.ទឹកឃ្មុំ
ទឹកឃ្មុំ យើងអាចញ៉ាំជាមួយទឹកក្ដៅក៏បាន ឬ ញ៉ាំសុទ្ធក៏បានដោយញ៉ាំម្ដងមួយស្លាបព្រារបាយ ក៏អាចជួយកាត់បន្ថយការអាការៈក្អកបានមួយកម្រិត។ ទឹកឃ្មុំជារូបមន្ដថ្នាំធម្មជាតិ មានសារធាតុចិញ្ចឹមជាច្រើនមុខ អាចព្យាបាលជំងឺជាច្រើនប្រភេទ ពិសេសជំងឺរលាកតែម្ដង។ សាកល្បងញ៉ាំទឹកក្ដៅឧណ្ហៗមួយកែវ ជាមួយទឹកឃ្មុំមួយស្លាបព្រារបាយ ហើយបើចង់ឲ្យមានរសជាតិពិសេសទៀត នោះអាចបន្ថែមក្រូចឆ្មារបន្ដិចកាន់តែប្រសើរ។
៥.ទឹកដោះគោស្រស់ និងម្សៅរមៀត
ម្សៅរមៀត ជាធម្មតាយើងពិបាកញ៉ាំផ្ទាល់ខ្លាំងណាស់ ដូច្នេះយើងអាចលាយជាមួយនឹងទឹកដោះគោស្រស់ កម្ដៅឧណ្ហៗដើម្បីញាំ ក៏អាចជួយព្យាបាលអាការៈក្អកបានដែរ ព្រោះនៅក្នុងម្សៅរមៀត មានផ្ទុកដោយសារធាតុ ប្រឆាំងទៅនឹងអុកស៊ីតកម្មមិនចាញ់ខ្ញី និងខ្ទឹមសនោះដែរ។ យើងអាចយក ម្សៅមៀត ១សា្លបព្រារកាហ្វេជាមួយទឹកដោះគោស្រស់ ១កែវចំណុះ១៥០ មិល្លីលីត ញ៉ាំវាមុនចូលគេង គឺល្អសម្រាប់សុខភាព។
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
អាការៈក្អកក្នុងកម្រិតស្រាលបង្កដោយជំងឺផ្ដាសាយ អាចមានរយៈពេលចន្លោះពី ១ ទៅ ២សប្ដាហ៍ ហើយអាចសាកល្បងជាមួយនឹងវិធីសាស្ដ្រទាំងនេះបាន ប៉ុន្ដែបើក្អកក្នុងកម្រិតធ្ងន់ធ្ងរចន្លោះពី២ទៅ ៣សប្ដាហ៍ត្រូវស្វែងរកគ្រូពេទ្យដើម្បីពិភាក្សាធ្វើតេស្ដរកជំងឺ ព្រោះវាអាចជាមូលហេតុនៃរោគសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម។
[embed-health-tool-bmi]