backup og meta

ប៊ីចេង និងអំបិល មួយណាប៉ះពាល់​សុខភាពជាង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 29, 2022

    ប៊ីចេង និងអំបិល មួយណាប៉ះពាល់​សុខភាពជាង?

    ប៊ីចេង និង អំបិល ជាគ្រឿងផ្សំជួយធ្វើឲ្យម្ហូបអាហារកាន់តែមានរស់ជាតិឆ្ងាញ់ មិនថាម្ហូបស្ងោរ ឆា ចៀន ប្រលាក់​​នោះទេ គឺសុទ្ធតែត្រូវការសារធាតុផ្សំទាំងពីរនេះ។ ប៉ុន្ដែរឿងមួយគួរមិននឹកស្មានដល់នោះគឺ មនុស្សភាគច្រើនបានយល់ថា ប៊ីចេងគឺជាគ្រឿងផ្សំមួយប្រភេទ បង្កគ្រោះថ្នាក់ ជំងឺផ្សេងៗ ប៉ះពាល់ដល់សុខភាពជាងអំបិលទៅវិញ។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    រដ្ឋបាលចំណីអាហារ និង ឱសថអាមេរិក (FDA) បានចាត់ចំណាត់ថ្នាក់ ប៊ីចេងក្នុងក្រុមអាហារដែលមានសុវត្ថិភាព ប៉ុន្ដែមនុស្សភាគច្រើននៅតែមានការសង្ស័នឹងការប្រើប្រាស់សារធាតុមួយនេះ ក្រោមមូលហេតុរោគសញ្ញាមិនល្អផ្សេងៗបានកើតឡើង ដូចជា ការឈឺក្បាល បែកញើសច្រើន អារម្មណ៍ស្ពឹកមុខ ចង្វាក់បេះដូងលោតញាប់ ឈឺទ្រូង ក្រហល់​​ក្រហាយលើមុខ លើរាងកាយផ្សេងទៀត និងចុះខ្សោយកម្លាំងជាដើម។

    ការសិក្សាស្រាវជ្រាវបានបដិសេធទៅនឹងរោគសញ្ញាទាំងនេះ ថាមិនមែនកើតឡើងពាក់ព័ន្ធនឹងប៊ីចេងទាំង​ស្រុង​​នោះទេ ហើយរោគសញ្ញាទាំងនេះក៏អាចកើតឡើងក្នុងរយៈពេលខ្លីលើក្រុមមនុស្សតិចតូចប៉ុណ្ណោះ រួចក៏បាត់ទៅ​វិញដោយមិនចាំបាច់ព្យាបាលនោះដែរ។

    FDA បានបញ្ជាក់ទៀតថា ប៊ីចេងត្រូវបាន​ផលិតឡើងដោយសារធាតុចេញ​ពីរុក្ខជាតិ ដូចជា ស្ករអំពៅ ដំឡូងមី ឬ​ពោត។ ប៊ីចេងគឺជាការរួមផ្សំឡើងពីអំបិលសូដ្យូមគ្លុយតាមិកអាស៊ីត ដែលជាអាមីណូអាស៊ីតមួយប្រភេទកើតឡើងក្នុងធម្មជាតិ សូម្បីខ្លួនប្រាណយើងក៏មានអាស៊ីតប្រភេទនេះ ហើយវាក៏មាន​ក្នុង​របបអាហារដែលយើងញ៉ាំរាល់ថ្ងៃ ដូចជា សាច់ ត្រី ស៊ុត បន្លែ ផ្លែឈើ ផលិតផលទឹកដោះគោ។ គ្លុយតាមិកអាស៊ីត មានតួនាទីជួយឲ្យអាហារមានរសជាតិឆ្ងាញ់ និងអាចជួយឲ្យអ្នកថយចុះចំណង់អាហារ និង​ឆាប់មានចំណង់ឡើងវិញផងដែរ។ ប៊ីចេងមានរស់ជាតិភ្លាវ ហើយមានកម្រិតសូដ្យូមទាប មិនប៉ះពាល់​ដល់សុខភាពនោះទេ។

    មនុស្សភាគច្រើនបដិសេធប្រើប្រាស់ប៊ីចេង ប៉ុន្ដែប្រើប្រាស់អំបិល ព្រោះគិតថាប៊ីចេងមានគ្រោះថ្នាក់ជាងអំបិល។ ជាក់ស្ដែងប៊ីចេងមានកម្រិតសូដ្យូមតិចតូចប៉ុណ្ណោះ ចំណែកអំបិលមានកម្រិតសូដ្យូមខ្ពស់ ក្នុងបរិមាណអំបិល ១០០​ក្រាម មានផ្ទុកសូដ្យូម ២ ៣២៥ មិល្លីក្រាម ស្មើ១ភាគ៣នៃប៊ីចេង។ អ្នកជំនាញផ្នែកសុខភាពបានបង្ហាញថា ក្នុងមួយថ្ងៃ មិនគួរញ៉ាំសារធាតុសូដ្យូម លើសពី ២ ៣០០ មិល្លីក្រាមនោះទេ និង​សម្រាប់អ្នកមានវ័យចាប់ពី៥០ឆ្នាំ គឺមិនលើសពី ១ ៥០០មិល្លីក្រាម។

    ញ៉ាំប៊ីចេង

    អត្ថបទគួរអាន៖

    ជាក់ស្ដែងណាស់ ថ្វីដ្បិតតែអំបិលមានកម្រិតសូដ្យូមខ្ពស់ជាតម្រូវការចាំបាច់របស់រាងកាយ ប៉ុន្ដែប្រសិនបើ បរិមាណ​នោះ​លើស​កំណត់វិញ វាអាចធ្វើឲ្យសុខភាពយើងប្រឈមនឹងជំងឺផ្សេងៗដូចជា ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺខួរក្បាល ជំងឺពុកឆ្អឹង មហារីកក្រពះ នឹងជំងឺតម្រងនោមផងដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម