FDA បានបញ្ជាក់ទៀតថា ប៊ីចេងត្រូវបានផលិតឡើងដោយសារធាតុចេញពីរុក្ខជាតិ ដូចជា ស្ករអំពៅ ដំឡូងមី ឬពោត។ ប៊ីចេងគឺជាការរួមផ្សំឡើងពីអំបិលសូដ្យូមគ្លុយតាមិកអាស៊ីត ដែលជាអាមីណូអាស៊ីតមួយប្រភេទកើតឡើងក្នុងធម្មជាតិ សូម្បីខ្លួនប្រាណយើងក៏មានអាស៊ីតប្រភេទនេះ ហើយវាក៏មានក្នុងរបបអាហារដែលយើងញ៉ាំរាល់ថ្ងៃ ដូចជា សាច់ ត្រី ស៊ុត បន្លែ ផ្លែឈើ ផលិតផលទឹកដោះគោ។ គ្លុយតាមិកអាស៊ីត មានតួនាទីជួយឲ្យអាហារមានរសជាតិឆ្ងាញ់ និងអាចជួយឲ្យអ្នកថយចុះចំណង់អាហារ និងឆាប់មានចំណង់ឡើងវិញផងដែរ។ ប៊ីចេងមានរស់ជាតិភ្លាវ ហើយមានកម្រិតសូដ្យូមទាប មិនប៉ះពាល់ដល់សុខភាពនោះទេ។
មនុស្សភាគច្រើនបដិសេធប្រើប្រាស់ប៊ីចេង ប៉ុន្ដែប្រើប្រាស់អំបិល ព្រោះគិតថាប៊ីចេងមានគ្រោះថ្នាក់ជាងអំបិល។ ជាក់ស្ដែងប៊ីចេងមានកម្រិតសូដ្យូមតិចតូចប៉ុណ្ណោះ ចំណែកអំបិលមានកម្រិតសូដ្យូមខ្ពស់ ក្នុងបរិមាណអំបិល ១០០ក្រាម មានផ្ទុកសូដ្យូម ២ ៣២៥ មិល្លីក្រាម ស្មើ១ភាគ៣នៃប៊ីចេង។ អ្នកជំនាញផ្នែកសុខភាពបានបង្ហាញថា ក្នុងមួយថ្ងៃ មិនគួរញ៉ាំសារធាតុសូដ្យូម លើសពី ២ ៣០០ មិល្លីក្រាមនោះទេ និងសម្រាប់អ្នកមានវ័យចាប់ពី៥០ឆ្នាំ គឺមិនលើសពី ១ ៥០០មិល្លីក្រាម។
