backup og meta

វិធី ៤យ៉ាងជួយរាងកាយបង្កើនប្រសិទ្ធបំប្លែង​ថាមពលពីអាហារ

វិធី ៤យ៉ាងជួយរាងកាយបង្កើនប្រសិទ្ធបំប្លែង​ថាមពលពីអាហារ

មេតាប៉ូលីសគឺជាដំណើរការមួយ នៃការបំប្លែងរបបអាហារឲ្យក្លាយទៅជាថាមពលសម្រាប់ចិញ្ចឹមកោសិកា និងប្រើប្រាស់នៅក្នុងរាងកាយ។ របបអាហារដែលយើងបានញ៉ាំចូលទៅក្នុងប្រព័ន្ធរំលាយ គឺនឹងត្រូវបំបែក ហើយស្រូប​យកសារធាតុចិញ្ចឹមបូករួមជាមួយអុកស៊ីសែនបញ្ជូនតាមរយៈសរសៃឈាម ទៅកាន់កោសិកាគ្រប់សរីរាង្គទៅតាមត្រូវការ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ករណីដែលដំណើរមេតាប៉ូលីសចុះខ្សោយដោយមិនអាចបំប្លែងថាមពលពីរបបអាហារបាន នោះរាងកាយក៏មិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមត្រូវការបានដែរ។ ដូច្នេះខាងក្រោមគឺជាវិធីក្នុងការជួយបង្កើនប្រ​សិទ្ធភាពដំណើរការមេតាប៉ូលីស។

១. បង្កើតទម្លាប់ហាត់ប្រាណ

ការបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំចន្លោះពី ២០ ទៅ ៣០នាទី ជួយដល់សុខភាពបានច្រើន ក្នុងនោះក៏មានចំណែកជួយដល់មេតាប៉ូលីសផងដែរ។ វិធីហាត់ប្រាណអាច​មាន​ដូច​ជា​ ការដើរ ជិះកង់ រាំ ហែល​ទឹក ឬរត់។ យើងអាចអនុវត្ដដោយ​ដើរផង រត់​ផង អាច​ថា​ដើរ​២នាទីបន្ទាប់មករត់១នាទី ធ្វើបែបនេះឲ្យបាន២០នាទី គឺល្អសម្រាប់សុខភាព។

ទន្ទឹមគ្នានោះដែរ វិធីហាត់ប្រាណលើកទម្ងន់ក៏ជួយជំរុញឲ្យរាងកាយត្រូវប្រើប្រាស់ថាមពលខ្លាំង ហើយប្រព័ន្ធរំលាយអាហារក៏ធ្វើការខ្លាំងដូចគ្នា។ ការហាត់ប្រាណប្រភេទនេះ អាចជួយពង្រឹងទៅដល់គ្រប់សរីរាង្គសាច់ដុំទាំងអស់ក្នុងរាងកាយ។ មធ្យមការហាត់ប្រាណបែបនេះ អាចអនុវត្ដចន្លោះពី២ ទៅ ៣ដងក្នុងមួយសប្ដាហ៍​គឺសមល្មម។

២. កុំរំលងរបបអាហារពេលព្រឹក

អាហារពេលព្រឹកគឺជាចំណែកមួយយ៉ាងសំខាន់សម្រាប់សុខភាព។ ព្រោះអាហារពេលព្រឹកគឺជាប្រភពថាមពលផ្ដល់ឲ្យរាងកាយយើងអាចដំណើរការ និងពង្រឹងមុខងារប្រព័ន្ធរំលាយអាហារឲ្យរឹងមាំ។ ដូច្នេះរំលងអាហារពេលព្រឹកគឺអាចបំផ្លាញសុខភាពប្រព័ន្ធរំលាយដោយមិនដឹងខ្លួន។

៣. ញ៉ាំអាហារជួយបញ្ចុះជាតិខ្លាញ់

ជ្រើសរើសប្រភេទអាហារដែលអាចជួយបញ្ចុះជាតិខ្លាញ់ ពិសេសពពួកអាហារប្រូតេអ៊ីន អាហារហឹរល្មម និងតែបៃ​តង ដើម្បីជួយពង្រឹងមេតាប៉ូលីស។ អាហារប្រូតេអ៊ីន ដូចជាពពួកបន្លែ ផ្លែឈើសាច់គ្មានជាតិខ្លាញ់ នឹងអាហារមានជាតិសរសៃ ជួយឲ្យប្រព័ន្ធរំលាយរឹងមាំងដំណើរការបានល្អ។

មេតាប៉ូលីស

៤. គេងឲ្យបានគ្រប់គ្រាន់

ការគេងបានគ្រប់គ្រាន់ ក៏ជាចំណែកមួយជួយឲ្យដំណើរការមេតាប៉ូលីសបានល្អ។ តួយ៉ាងការគេងគ្រប់គ្រាន់អាចជំនួយដល់ស្មារតី ខួរក្បាល សរសៃឈាម បេះដូង និងកាត់បន្ថយស្ដ្រេសទៀតផង។ ការសិក្សាបានបង្ហាញថា ការគេងបានគ្រប់គ្រាន់ អាចជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានខ្លាំងជាងធម្មតា ៣០% ពិសេសអាចកាត់បន្ថយបញ្ហាទល់លាមកដល់ទៅ ៧៥% បើធៀបនឹងអ្នកមិនបានគេងគ្រប់គ្រាន់។ ដូច្នេះការគេង ក៏ជាចំណែកមួយជួយដល់ដំណើការមេតាប៉ូលីសផងដែរ។

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Metabolism https://www.betterhealth.vic.gov.au/health/conditionsandtreatments/metabolism 

What Is Metabolism? https://kidshealth.org/en/teens/metabolism.html

Can I boost my metabolism to lose weight? https://www.mayoclinic.org/healthy-lifestyle/weight-loss/expert-answers/metabolism/faq-20058346

5 ways to boost metabolism https://www.piedmont.org/living-better/5-ways-to-boost-metabolism 

Sleep and Metabolism: An Overview https://www.ncbi.nlm.nih.gov/pmc/articles/PMC2929498/

កំណែ​ប្រែបច្ចុប្បន្ន

09/12/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រព័ន្ធរំលាយអាហារមិនល្អ កូនអាចប្រឈមបញ្ហាទាំងនេះ

ម្សៅទឹកដោះពពែស័ក្តិសមបំផុត បើកូនខ្សោយប្រព័ន្ធរំលាយអាហារ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Dec 09, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម