backup og meta

ផ្លែឈើ៥ប្រភេទនេះល្អសម្រាប់ខួរក្បាល ហើយក៏សម្បូរនៅលើទីផ្សារ

ផ្លែឈើ៥ប្រភេទនេះល្អសម្រាប់ខួរក្បាល ហើយក៏សម្បូរនៅលើទីផ្សារ

មិនមែនទាល់តែផ្លែឈើដែលមានតម្លៃថ្លៃ ឬជាប្រភេទផ្លែឈើកម្រទើបសមជាអាហារផ្ដល់អត្ថប្រយោជន៍ដល់សុខភាពខួរក្បាលនោះទេ ពោលផ្លែឈើដែលងាយស្រួលរក និងតម្លៃធូរថ្លៃនៅលើទីផ្សារ ក៏ជាប្រភពអាហារជំនួយដល់សុខភាពខួរក្បាលឲ្យរឹងមាំ និងជួយការពារពីជំងឺបានល្អផងដែរ សំខាន់ឲ្យតែយើងបានញ៉ាំជាប្រចាំ។ ថ្ងៃនេះ Hello គ្រូពេទ្យសូមបង្ហាញផ្លែឈើ៥ប្រភេទ ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយើង ស្ទើរមិននឹកស្មានដល់។

១.ផ្លែប៉េងប៉ោះ

ផ្លែប៉េងប៉ោះជាធម្មតាគេតែងចាត់ទុកថាជាបន្លែសម្រាប់ស្លរ ឆា ប៉ុន្ដែជាក់ស្ដែងវាក៏ជាផ្លែឈើមួយប្រភេទដែរយើងអាចយកមកញ៉ាំឆៅបានដូចផ្លែឈើដទៃទៀត ហើយថែមទាំងផ្ដល់អត្ថប្រយោជន៍ ដល់សុខភាពខួរក្បាលផងដែរ ពិសេសសារធាតុចិញ្ចឹមដែលសម្បូរគឺ Lycopene នេះតែម្ដង។ Lycopene ជា​សារជាតិសំខាន់ជំនួយដល់ខួរក្បាល កាត់បន្ថយបញ្ហាស្ដ្រេសដោយអុកស៊ីតកម្ម ពិសេសជំនួយដល់ចរន្ដឈាមក្នុងខួរក្បាលឲ្យដំណើរការបានល្អ ពោលជួយរំលាយជាតិកូលេស្ដេរ៉ូលដែលកើតមានក្នុងសរសៃឈាមគ្រប់សរីរាងកាយ។

២.ផ្លែត្របែក

យើងមិនអាចមើលរំលងផ្លែឈើមួយប្រភេទនេះបានទេ ព្រោះវាមានសារធាតុចិញ្ចឹមសំខាន់ៗច្រើនដូចជា វីតាមីន A , C, B3, B6 ពពួក carotenoids និង polyphenols ក៏មាននៅក្នុងផ្លែត្របែកនេះដែរ ដូច្នេះហើយទើបមានគុណសម្បត្ដិសម្រាប់សុខភាពខួរក្បាលខ្លាំងយ៉ាងនេះ។

Carotenoids អាចប្រឆាំងទៅនឹងការរលាក និង អុកស៊ីតកម្ម មិនតែប៉ុណ្ណោះក៏ជួយដល់សុខភាពសុខភាពសរសៃឈាមក្នុងរាងឲ្យដំណើរការល្អប្រសើរ។ ចំណែក polyphenols ជួយពង្រឹងដល់ប្រព័ន្ធប្រសាទ ឲ្យកាន់តែរឹងមាំ និងជួយបង្កើនការចងចាំបានល្អ។

៣.ផ្លែចេក

ចេកជាផ្លែឈើដែលសម្បូរជាតិប៉ូតាស្យូមដែលជាសារជាតិសំខាន់មួយជួយដល់សុខភាពបេះដូង និង សរសៃឈាមឲ្យដំណើរការបានល្អ។ ក្រៅពីនោះចេកក៏មានផ្ទុកអាស៊ីតអាមីណូម្យ៉ាងទៀតគឺ Tryptophan ដែលមានសមត្ថភាពជួយឲ្យរាងកាយអាចផលិតប្រូតេអ៊ីនសំខាន់ពីរប្រភេទផ្សេងគ្នា គឺ មេឡាតូនីន និងសេរ៉ូតូនីន។

មេឡាតូនីន មានតួនាទីជួយគ្រប់គ្រងវដ្ដនៃការគេងប្រចាំថ្ងៃ ចំណែកសេរ៉ូតូនីន ជួយគ្រប់គ្រងចំណង់អាហារ សុខភាពផ្លូវភេទ នឹងផ្នែកស្មារតី មិនតែប៉ុណ្ណោះ ក៏ជួយពង្រឹងដល់ប្រព័ន្ធការរាងកាយផងដែរ។

៤.ផ្លែប៊ឺ

គ្នាយើងក៏អាចដឹងបានខ្លះហើយថា ផ្លែប៊ឺគឺជាផ្លែឈើដែលបណ្ដុំទៅដោយវីតាមីន និងជាតិរ៉ែសំខាន់ៗដែលរាងកាយ និង ខួរក្បាលយើងត្រូវការប្រចាំថ្ងៃ ដូចជាពពួក ម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន C ពពួកវីតាមីន B និង សំខាន់ជាងគេនោះ គឺអាស៊ីដខ្លាញ់អូមេហ្គា៣តែម្ដង។

ខួរក្បាល

អាស៊ីដខ្លាញ់អូមេហ្គា៣មានមុខងារជួយសម្រួលដល់សរសៃឈាមបេះដូង កាត់បន្ថយកូលេស្ដេរ៉ូលអាក្រក់ដែលជាមូលហេតុចំបងបង្កទៅជាជំងឺទាក់ទង​នឹងសរសៃឈាម។ មិនតែប៉ុណ្ណោះ អាស៊ីតខ្លាញ់អូមេហ្គា៣ ក៏អាចជួយការពារពីជំងឺភ្លេចភ្លាំងដែលវិវត្ដតាមវ័យទៀតផង។ បរិមាណផ្លែប៊ឺ ១០០ក្រាម មានផ្ទុក អាស៊ីតខ្លាញ់អូមេហ្គា៣ ២២៣មិល្លីក្រាម។

៥.ផ្លែប៉ោម

ផ្លែប៉ោម ក៏សម្បូរសារជាតិចិញ្ចឹមមិនចាញ់ផ្លែត្របែកខាងលើនោះដែរ។ ផ្លែឈើប្រភេទនេះ ត្រូវបានរកឃើញថា មានផ្ទុកសារជាតិ polyphenol ដែលជាសារជាតិជួយពង្រឹងដល់ប្រព័ន្ធប្រសាទឲ្យកាន់តែរឹងមាំ និងជួយបង្កើនការចងចាំបានល្អ។

អត្ថបទគួរអាន៖

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

12 Advantages and Disadvantages of Guava Fruit https://connectusfund.org/12-advantages-and-disadvantages-of-guava-fruit

10 Incredible Health Benefits of Bananas https://isha.sadhguru.org/us/en/blog/article/10-incredible-health-benefits-of-bananas

Are Bananas Good For You? 9 Evidence-Based Health Benefits 2023 https://www.midss.org/health/are-bananas-good-for-you

5 foods to boost your concentration https://www.uow.edu.au/the-stand/2018/5-foods-to-boost-your-concentration.php#:~:text=Bananas%20contain%20high%20levels%20of,eat%20a%20banana%20and%20smile!%E2%80%9D 

Study finds eating an avocado every day strengthens eyes, brain https://studyfinds.org/eating-avocado-daily-brain-health/

កំណែ​ប្រែបច្ចុប្បន្ន

07/02/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ពុលអាហារអំឡុងពេលពពោះគ្រោះថ្នាក់កម្រិតណា? ម៉ាក់ៗបង្ការបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពពួកអាហារទាំងនេះ ល្អខ្លាំងសម្រាប់អ្នកជំងឺលើសឈាម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 07, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម